CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ពេញ​​លេញ​ដល់​លោក​​ រ៉ុង​ ​ឈុន​ ​វិញ​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​

CJs khmer ដោយ CJs khmer
May 5, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងក្នុងពិធីសមាជវិសាមញ្ញគណបក្សកម្លាំងជាតិ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ (ហ្វេសប៊ុក លោក រ៉ុង ឈុន)

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងក្នុងពិធីសមាជវិសាមញ្ញគណបក្សកម្លាំងជាតិ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ (ហ្វេសប៊ុក លោក រ៉ុង ឈុន)

0
ចែករំលែក
36
ចំនួនមើល

គណបក្សកម្លាំងជាតិ បានស្នើឱ្យរាជរដ្ឋាភិបាលសម្របសម្រួលផ្តល់សិទ្ធិពេញលេញ និងយុត្តិធម៌ ដល់លោក រ៉ុង ឈុន ឡើងវិញ ដើម្បីបង្ហាញពីការផ្សះផ្សាបង្រួបបង្រួមជាតិពិតប្រាកដ ក្នុងគោលដៅឈានទៅរក្សាឱ្យបាននូវផលប្រយោជន៍ជាតិ។

អង្គការលីកាដូបានលើកឡើងថា នៅព្រឹកថ្ងៃចន្ទទី៥ ខែឧសភានេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនសិទិ្ធការងារ និងនយោបាយ លោក រ៉ុង ឈុន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ដោយសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ។ ជាមួយគ្នានោះ  តុលាការក៏បានពិន័យ លោក រ៉ុង ឈុន ជាប្រាក់ចំនួន ៤ លានរៀល (ប្រហែល ១ ០០០ ដុល្លារអាមេរិក) ។

ប្រភពដដែលបន្តថា តុលាការបានប្រើប្រាស់មាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលទ្វេដង ប្រសិនបើបុគ្គលណាម្នាក់ត្រូវបានផ្តន្ទាទោសពីបទមជ្ឈិមដូចគ្នាក្នុងរយៈពេល ៥ ឆ្នាំ ដែលជាធម្មតាការផ្តន្ទាទោសអតិបរមាចំនួន ២ឆ្នាំ ទៅលើបទញុះញង់តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយតុលាការក៏បានប្រើប្រាស់មាត្រាពីរទៀត ដើម្បីដកសិទ្ធិជាពលរដ្ឋមិនឱ្យលោកធ្វើសកម្មភាពពាក់ព័ន្ធរឿងនយោបាយជារៀងរហូត។

អង្គការលីការដូ លើកឡើងថា៖ «លើសពីនេះ តុលាការក៏បានប្រើប្រាស់មាត្រា ៥៥ និងមាត្រា ៤៩៨ ដើម្បីដកសិទ្ធិរបស់លោក ក្នុងការបោះឆ្នោត និងសិទិ្ធក្នុងការឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍» ។

ការផ្តន្ទាទោសនេះ ​ធ្វើឡើងបន្ទាប់ពីទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ​បានបញ្ចេញមតិមួយចំនួនទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងឱកាសចូលរួមសម្ពោធទីស្នាក់ការគណបក្សកម្លាំងជាតិនៅខេត្តកណ្ដាល សកម្មភាពចុះជួបជាមួយពលរដ្ឋនៅតំបន់បឹងតាមោក និងពលរដ្ឋតំបន់ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្ដាល ព្រមទាំងការផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ដែលបានធ្វើឡើងកាលពីឆ្នាំ២០២៤។​

ក្រោយការសម្រេចនេះ លោក រ៉ុង ឈុន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកគ្មានការតក់ស្លុតនោះឡើយ ដ្បិតលោកបានដឹងរួចជាស្រេចហើយថា ស្ថិតនៅក្នុងស្ថានភាពសង្គមបែបនេះ ត្រូវតែមានជំហររឹងមាំ និងឈរនៅលើភាពត្រឹមត្រូវ ដើម្បីអាចជួយដល់ប្រជាពលរដ្ឋនិងសង្គមជាតិបាន។

លោក រ៉ុង ឈុន ប្រសាសន៍ថា៖ «នៅពេលយើងឈរនៅលើភាពត្រឹមត្រូវ ហើយយើងតម្កល់ផលប្រយោជន៍ជាតិ ធំជាងផលប្រយោជន៍បុគ្គល ផលប្រយោជន៍ប្រជាពលរដ្ឋធំជាងផលប្រយោជន៍បុគ្គល ដូច្នេះគ្មានអ្វីដែលត្រូវតក់ស្លុតនោះទេ»។

គណបក្សកម្លាំងជាតិ នៅថ្ងៃទី៥ ខែឧសភា ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់តុលាការផ្តន្ទាទោស និងដកហូតសិទ្ធិធ្វើនយោបាយជារៀងរហូតរបស់លោក រ៉ុង ឈុន ពេលនេះ។ គណបក្សក្រៅរដ្ឋាភិបាលនេះ បានហៅការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនោះថា ជាការសម្រេចដ៏អយុត្តិធម៌ និងមាន​ចរឹកនយោបាយ ដ្បិតលោក រ៉ុង        ឈុន មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ៖ «ការផ្តន្ទាទោសនេះ នឹងធ្វើឱ្យមតិជាតិ និងអន្តរជាតិ កាន់តែមើលឃើញថា កម្ពុជា កំពុងតែដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ដោយបង្កើតឱ្យមានបរិយាកាសនយោបាយមិនល្អ មុនការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨»។

សេចក្តីថ្លែងការណ៍ដដែល បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្របសម្រួល​ឱ្យមានការផ្តល់សិទ្ធិសេរីភាពពេញលេញ និងយុត្តិធម៌ ដល់ លោក រ៉ុង ឈុន ដើម្បី​បង្ហាញពីរូបភាពនៃការផ្សះផ្សា និងបង្រួបបង្រួមជាតិ។

សេចក្តីថ្លែងការណ៍បន្តថា៖ «គណបក្សកម្លាំងជាតិ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាសម្របសម្រួលឱ្យមានការផ្តល់នូវសិទ្ធិសេរីភាពពេញលេញ និងយុត្តិធម៌ ដល់លោកគ្រូ រ៉ុង ឈុន ដើម្បីបង្កើតបរិយាកាសនយោបាយល្អប្រសើរឡើងវិញ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការបង្ហាញឱ្យឃើញពីការផ្សះផ្សារបង្រួបបង្រួមជាតិ  សាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ ព្រមទាំងការរក្សាបាននូវផល​ប្រយោជន៍ជូនប្រជាពលរដ្ឋ  និងប្រទេសជាតិ ដែលប្រទេសកម្ពុជាកំពុងធ្វើការចរចាការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសគាំទ្រលទ្ធិប្រជាធិបតេយ្យ»។

ពលរដ្ឋអ្នកសារព័ត៌មាននៅមិនទាន់សុំការឆ្លើយតបពីសំណាក់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានឡើយនៅថ្ងៃចន្ទនេះ។

មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន គឺ លោកមេធាវី ជួង ជុងងឺ បានលើកឡើងផងដែរថា តុលាការបានផ្តន្ទាទោសកាត់ទោសកូនក្តីខ្លួនឱ្យជាប់ពន្ធនាគារមែន ប៉ុន្តែមិនបានលើកឡើងពីការចាប់ឃុំខ្លួនអ្វីនោះឡើយ។ សម្រាប់ករណីនេះ កូនក្តីលោកមានសិទ្ធិប្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅសាលាឧទ្ធរណ៍ផងដែរ។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងក្នុងន័យប្រៀបធៀបដោយទំនងសំដៅដល់ករណីលោក រ៉ុង ឈុន នេះថា យុត្តិធម៌គឺឆ្ងាយដូចជើងមេឃ ដ្បិតជាការសុំយុត្តិធម៌​ពីសំណាក់សត្វសាហាវ ដែលស៊ីសាច់ជាអាហារ។

លោក ស៊ឹង សែនករុណា លើកឡើងថា៖ «មិនដឹងត្រូវដង្ហើយហៅយុត្តិធម៌ ក្នុងហ្វូងតោ ខ្លា ចចកយ៉ាងម៉េច បើពួកវាត្រូវតែស៊ីសាច់ ចឹងយុត្តិធម៌នៅឆ្ងាយដូចជើងមេឃចឹងហើយ »។

អង្គការលីកាដូ បានចេញអត្ថបទខ្លីមួយនៅថ្ងៃចន្ទនេះថា លោក រ៉ុង ឈុន បច្ចុប្បន្នមានតួនាទីជាទីប្រឹក្សាម្នាក់នៃគណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងកម្លាំងជាតិ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការដកគណបក្សភ្លើងទៀនដោយមិនត្រឹមត្រូវចេញពីការបោះឆ្នោតជាតិក្នុងឆ្នាំ ២០២៣ ។ លោកធ្លាប់ជាអនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន ហើយក៏ជាថ្នាក់ដឹកនាំសហជីពយូរឆ្នាំមួយរូបនៅក្នុងសហភាពសហជីពកម្ពុជា និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងដែរ ។

លោក ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទ ញុះញង់ កាលពីខែសីហា ឆ្នាំ២០២១ ដោយសម្រេចឱ្យជាប់ពន្ធនាគារជាង ១៥ខែ មុនពេលលោកត្រូវបានដោះលែងវិញក្រោយអនុវត្តទោសចប់ ។

នៅអំឡុងឆ្នាំ ២០២១ លោក ក៏ត្រូវបានតុលាការបង្គាប់ឱ្យរួមគ្នាសងថ្លៃខូចខាតចំនួន ៤០០ លានរៀល (ប្រហែល ១០០.០០០ ដុល្លារអាមេរិក)។ កាលពីខែមេសា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានចេញដីការឹបអូសទ្រព្យសម្បត្តិរបស់លោក រ៉ុង ឈុន ដែលរួមទាំងផ្ទះរបស់គាត់នៅរាជធានីភ្នំពេញផងដែរ ដោយសារតែការខូចខាតទាំងនោះមិនទាន់ត្រូវបានបង់សងទៅភាគីដើមបណ្តឹង ខណៈលោកនិងមេធាវីស្នើឱ្យមានការបង់ប្រាក់សងទៅដើមបណ្តឹងតាមដំណាក់កាលៗ។

យ៉ាងណា លោក រ៉ុង ឈុន ក៏បានប្រាប់ទៅអ្នកគាំទ្រ​ឱ្យបន្តគោលដៅរបស់ខ្លួនបន្ថែមទៀត ដោយមិនត្រូវអស់សង្ឃឹមនិងនៅមួយកន្លែងឡើយ។ លោកថា គោលដៅនោះ គឺការចូលរួមប្រកួតប្រជែងការបោះឆ្នោតសម្រាប់ឆ្នាំ២០២៧ និង២០២៨៕  

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

រដ្ឋាភិបាលប្ដេជ្ញាការ​ពារ​សេរីភាព​សារព័ត៌​មាន ខណៈ​​សង្គម​ស៊ីវិល​បន្ត​លើក​ឡើង​ពី​ការ​រឹត​ត្បិត​អ្នក​កាសែត

អត្ថបទបន្ទាប់

កសិករ​នៅ​ខេត្ត​កណ្តាល​ត្អូញត្អែរ​ពី​ការ​ខាតបង់​ប្រាក់​ ខណៈ​ស្វាយកែវរមៀតធ្លាក់ថ្លៃក្រោម២០០រៀល

អត្ថបទបន្ទាប់
ទិដ្ឋភាពស្វាយកែវរមៀត ដែលកសិករនៅខេត្តឧត្តមានជ័យប្រមូលផលកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

កសិករ​នៅ​ខេត្ត​កណ្តាល​ត្អូញត្អែរ​ពី​ការ​ខាតបង់​ប្រាក់​ ខណៈ​ស្វាយកែវរមៀតធ្លាក់ថ្លៃក្រោម២០០រៀល

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង