CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ប្រជាសហគមន៍​ឧត្តម​ស្រែពស់​ប្តេជ្ញា​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ​ទោះ​ក្រុម​យុវជន​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​មិន​អាច​ជួយ​បាន​

Admin ដោយ Admin
December 21, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
109
ចំនួនមើល

ប្រជាសហគមន៍ឧត្តមស្រែពស់នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្តេជ្ញាការពារព្រៃសហគមន៍នេះដល់ទីបញ្ចប់ បើទោះបីជាក្រុមយុវជនរបស់សម្តេច ហ៊ុន សែន មិនអាចជួយពួកគាត់បានក៏ដោយ។

កាលពីមុនថ្ងៃបោះឆ្នោតតំណាងរាស្រ្តនៅឆ្នាំ២០២៣នេះ យុវជនមួយក្រុម ដែលអះអាងថា ជាក្រុមយុវជនរបស់សម្តេច ហ៊ុន សែន បានចុះជួបជាមួយតំណាងព្រៃសហគមន៍ឧត្តមស្រែពស់ ដោយក្នុងជំនួបនោះ ពួកគេបានសន្យាយកសំណើរបស់ប្រជាពលរដ្ឋ ដែលស្នើឱ្យជួយដោះស្រាយបញ្ហាវិវាទដីព្រៃសហគមន៍ជាមួយក្រុមទាហានដាក់ ជូនថ្នាក់លើអន្តរាគមន៍ដោះស្រាយបញ្ចប់។

ប៉ុន្តែនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមយុវជនទាំងនោះ បានផ្ញើសារសំឡេងតាមតេឡេក្រាមមកតំណាងសហគមន៍វិញ ដោយស្នើឱ្យប្រជាសហគមន៍បញ្ឈប់ការតវ៉ាទាមទារ ក្រោមហេតុផលថា ដីព្រៃសហគមន៍នោះត្រូវបានរដ្ឋបាលចេញអនុក្រឹត្យការកាត់ឱ្យទៅក្រុមទាហានរួចទៅហើយ។

តំណាងសហគមន៍ឧត្តមស្រែពស់លោក ខន  សារិត អាយុ ៤៣ឆ្នាំនៅភូមិ ឃុំត្រពាំងជោរ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីថ្ងៃទី២២ ខែវិច្ចិកាឆ្នាំ២០២៣ ក្រុមយុវជនរបស់សម្តេចហ៊ុនសែន បានផ្ញើរសារតាមតេឡេក្រាមមកតំណាងសហគមន៍វិញ ដោយឱ្យ ប្រជាសហគមន៍បញ្ឈប់ការតវ៉ាទាមទារយកដីនោះមកវិញ ដើម្បីចៀសវាងការវាយធ្វើបាប ការចាប់ខ្លួន និងឃុំខ្លួន​ជាដើម។

លោកបន្ថែមថា៖«គាត់បានលើកឡើងថា សម្ដេចគាត់មានប្រសាសន៍ថា បើសិនជាឱ្យលុបអនុក្រឹត្យតែម្ដងគឺអត់អាចទេ។ដោយសារគាត់បានកាត់ជ្វាលដីហ្នឹងទៅឱ្យក្រុមទាហានហើយ។ ហើយគាត់បានប្រាប់យើងថាបើសិនជាយើងអាចគេក៏បានខ្លះសហគមន៍យើងក៏បានខ្លះអាហ្នឹងដំណោះស្រាយវាអាចនឹងឆាប់បានចប់។ ទើបតែចុងក្រោយថ្មីៗនេះ ថ្ងៃទី 22 ខែ 11 នេះទើបមាន គាត់ឆ្លើយតបមកទៀតថា ឱ្យយើងឈប់តវ៉ាឈប់ទៅទាមទារអីទៀតទៅ ប្រយ័ត្នគេប្ដឹងហើយ ប្រយ័ត្នគេចាប់ដាក់គុកដាក់អីអញ្ចឹងណា»។

សមាជិកសហគមន៍ម្នាក់លោក ជា ចាន់ អាយុ៤៥ឆ្នាំ នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរបាននិយាយថា ទោះបីជាក្រុមយុវជនសម្តេច ហ៊ុន សែន មិនអាចជួយពួកគាត់បានក៏ដោយ ក៏ពួកគាត់ប្តេជ្ញាការពារព្រៃសហគមន៍មួយនេះរហូតដល់ដំណាក់កាលចុងក្រោយ។

សមាជិកសហគមន៍រូបនេះបន្តថា ដីព្រៃសហគមន៍ឧត្តមស្រែពស់ ហៅព្រៃមេត្តាធម្មជាតិនេះគឺពួកគាត់បានការពារជាង២០ឆ្នាំទៅហើយ ដោយថា ដើមឡើយព្រៃសហគមន៍ពោពេញដោយព្រៃស្រោង មានសត្វព្រៃច្រើនប្រភេទរស់នៅ និងបានបម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅត្រពាំងជោដូចជា កន្លែងឃ្លាលគោ ក្របី រកវល្លិ៍ និងរកអនុផលព្រៃឈើផ្សេងៗទៀត។

ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាសមាជិកសហគមន៍ការពារព្រៃមេត្តាធម្មជាតិ បានប្រាប់ពលរដ្ឋអ្នកសារពត៌មានថា ព្រៃនេះជាកន្លែងសក្ការៈបូជារបស់ពួកគាត់ដែលមានព្រះសង្ឃគង់នៅ និងមានព្រះពុទ្ធរូប មានវត្តអារាម មានព្រៃឈើ និងសត្វព្រៃ ដែលពួកគាត់បានថែរក្សា ការពារជាយូមកហើយ ទើបតែត្រូវបំផ្លាញដោយសារ ក្រុមទាហានគេមកឈូសឆាយបែកបាក់ខ្ទេចខ្ទីអស់ ជម្លោះក៏កើតមានតាំងពីពេលនោះមក។ ពេលមានក្រុមយុវជនថាមកជួយដោះស្រាយ ពលរដ្ឋត្រេកអរ សង្ឃឹមថានិងបានដំណោះស្រាយបញ្ចប់រឿង។

លោកបន្ថែមថា៖«ពួកខ្ញុំចង់ការពារ ព្រោះដីហ្នឹងវាមានព្រះនៅហ្នឹង។ កន្លែងពួកខ្ញុំគោរពបូជាហ្នឹង។ ហើយមានព្រះសង្ឃអីនៅ។ ហើយដីហ្នឹងយើងការពារជារបស់រួមទេ។ ទុក្ខគោរពបូជា។»។

លោក លាង ប៉ន អាយុ ៤៨ ឆ្នាំនៅឃុំត្រពាំងជោ ឱ្យដឹងថា ក្រោមការតវ៉ាទាមទារដីព្រៃសហគមន៍នេះ គឺប្រជាសហគមន៍រងការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញពីសំណាក់គូរជម្លោះដែលជាទាហានដោយអ្នកខ្លះរងអំពឹងហិង្សា និងជាប់បណ្តឹងនៅតុលាការជិត១០នាក់ថែមទៀត។

រស់នៅភូមិជាមួយគ្នា និងជាសមាជិកសហគមន៍ ការពារព្រៃឈើឧត្តមស្រែពស់ដែរ បានប្រាប់ពលរដ្ឋអ្នកសារពត៌មានថា ពលរដ្ឋការពារសម្បត្តិ រួមរបស់ជាតិ តែបើច្បាប់រដ្ឋគេថាខុសយើងក៏មិនដឹងថាមិចដែរ។ព្រោះពលរដ្ឋទាំងបីភូមិយល់ថា គ្រាន់តែការពារមរតកវប្បធម៌សាសនា ការពារព្រៃឈើ ធនធានធម្មជាតិ ដូចជាអត់មានអ្វីខុសទេ។

លោកបន្ថែមថា៖« ពួកយើងខ្ញុំនឹកឃើញថាពលរដ្ឋការពារដើម្បីសមូហភាព មិនមែនជារបស់យកឯកជនទេ គឺគោលដៅចម្បងរបស់សហគមន៍ ១គឺបរិស្ថានទី ២ជម្រកសត្វ ៣ គឹកន្លែងព្រះពុទ្ធសាសនា»។

ជុំវិញរឿងនេះ លោក ជូ ចន្ទដារាឫទ្ធិ ប្រធានការិយាល័យអភិវឌ្ឍន៍គម្រោងសហគមន៍ប្រចាំមន្ទីបរិស្ថានខេត្តកំពង់ស្ពឺមានប្រសាសន៍ថា លោកមិនអាចពណ៌នាអ្វីទៀតបានទេ ដោយថា កាលពីចុងឆ្នាំ២០២២ មានការចុះពិនិត្យជាក់ស្តែងដល់ទីតាំងដីផ្ទាល់ ដោយក្រុមការងារអន្តរក្រសួង រួមទាំងក្រុមយុវជនខ្មែរថាវរៈ ហើយថ្នាក់ដឹកនាំក៏បានសម្រេចសម្រួលចប់សព្វគ្រប់អស់ហើយដែរ។

លោកបន្ថែមថា៖« ខ្ញុំគិតថា រឿងហ្នឹងមិនគួរណា នឹងលើកឡើងមកទៀត ដោយសារយើងអត់មានអីត្រូវធ្វើទៀតទេ។ ខ្ញុំអត់ដឹងថាប្រជាពលរដ្ឋយ៉ាងណាព្រោះឥឡូវលោកមិនសុខចិត្ត។ តែអត់ឃើញមានលិខិតអីមកមន្ទីទៀតទេ។ អញ្ចឹងតាំងពីពេលនោះមក គឺយើងដូចជាបានចប់ហើយ»។

ប្រធានផ្នែកសមាគម​បណ្តាញយុវជនកម្ពុជា (CYN)លោក ហេង គីមហុង មានប្រសាសន៍ថា​ ករណីនេះ គឺរាជរដ្ឋាភិបាលនៅតែអាចដោះស្រាយបាន។ លោកថា  រដ្ឋាភិបាលថ្មីនេះគួរតែដោះស្រាយរឿងនេះបញ្ចប់ជូនដល់ពលរដ្ឋ ដើម្បីកុំឱ្យជម្លោះបន្តកើតឡើង និងជាការផ្តល់ការទំនុកចិត្តដល់ប្រជាពលរដ្ឋផងដែរ។

លោកបន្ថែមថា៖« ពីព្រោះអីយើងឃើញថាអភិបាលខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃលោកបានចេញលិខិត ឱ្យមានការដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹង ការទាមទារតវ៉ា ឬក៏រកមធ្យោបាយណាមួយ ជាយន្តការឈ្នះឈ្នះសម្រាប់សហគមន៍នៅទីនោះផង។ សម្រាប់ខ្ញុំ  ខ្ញុំនៅតែមានជំនឿថារដ្ឋាភិបាលលោកនៅតែអាចធ្វើទៅបាន   ជាការដោះស្រាយរាជរដ្ឋាភិបាលគួរតែពិចារណា ដោះស្រាយឱ្យពួកគាត់ទៅ បញ្ហានៅព្រៃមេត្តាធម្មជាតិនេះមិនមែនជារឿងតូចទេ»។

គួររម្លឹកថាជំលោះរវាង ក្រុមទាហានកងរថក្រោះ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ( ង៧០ ) និងពលរដ្ឋសហគមន៍ ឧត្តមស្រែពស់ ដែលការពារព្រៃមេត្តាធម្មជាតិ បានកើតឡើងតាំងពីឆ្នាំ ២០២១ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ជ្វាលផ្ទៃដីជាង ២៦២ ហិកតា ចេញពីដែនជម្រកសត្វព្រៃស្រុកឱរ៉ាល់ ដែលដីនោះ ប៉ះចំតំបន់ព្រៃមេត្តាធម្មជាតិ ដែលពលរដ្ឋសហគមន៍ការពារ ធ្វើឱ្យមានការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងក្រុមទាហាន ហើយបន្តមានជម្លោះរហូតមកដល់សព្វថ្ងៃនេះ៕

…………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

អធិការ​រង​ក្រុង​កំពត​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្រោយ​បណ្តេញ​​ពី​ក្រប​ខណ្ឌ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿង​​ញៀន​ ​

អត្ថបទបន្ទាប់

មេ​ភូមិ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ត្រូវ​ដក​តំណែង​ក្រោម​ហេតុ​ផល​បម្រើ​ពលរដ្ឋ​មិន​បាន​ល្អ​ ​ប៉ុន្តែ​សាមី​ខ្លួន​បាន​ច្រាន​ចោល​

អត្ថបទបន្ទាប់
អតីតមេភូមិចម្ការអូរលោក អ៊ិន មាន ដែលត្រូវបានដកតំណែងពីប្រធានភូមិ នៅខែធ្នូ ឆ្នាំ២០២៣។ (រូបភាពសត់ស្គ្រីនពីវីដេអូ)

មេ​ភូមិ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ត្រូវ​ដក​តំណែង​ក្រោម​ហេតុ​ផល​បម្រើ​ពលរដ្ឋ​មិន​បាន​ល្អ​ ​ប៉ុន្តែ​សាមី​ខ្លួន​បាន​ច្រាន​ចោល​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង