សហគមន៍ចំនួន២ទទួលបានទឹកបញ្ចូលស្រែ ក្រោយការផ្សាយរបស់ព័ត៌មានសហគមន៍
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍នៅខេត្តកំពង់ធំបានចូលរួមដោះស្រាយវិវាទមួយពាក់ព័ន្ធនឹងការប្រើប្រាស់ និងបែងចែកទឹកបញ្ចូលស្រែ រវាងប្រជាកសិករនៅសហគមន៍ចំនួន២។ ការរាយការណ៍ព័ត៌មានរបស់ពលរដ្ឋអ្នកសារព័ត៌មាន បានផ្ដល់នូវសំឡេង និងបង្ហាញពីក្ដីកង្វល់របស់សហគមន៍ ព្រមទាំងជំរុញឱ្យអាជ្ញាធរចាត់វិធានការដោះស្រាយសមស្រប និងទាន់ពេលវេលា ដើម្បីកុំឱ្យជម្លោះកាន់តែរីករាលដាល។ ជម្លោះនៃការប្រើប្រាស់ទឹកសម្រាប់បញ្ចូលស្រែ កសិករជាច្រើននៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងបញ្ហាគ្រប់គ្រង និងបែងចែកទឹកបញ្ចូលស្រែ និងដំណាំរបស់ពួកគេក្នុងរដូវធ្វើស្រែចម្ការ ដោយជម្លោះនេះបានកើតឡើងតាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។ ដោយសារហេតុផលពុំសូវមានទឹកស្រោចស្រពស្រែឱ្យបានគ្រប់គ្រាន់ ...