CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អាជ្ញាធរ​ខេត្ដ​ស្វាយរៀង​កសាង​សំណុំ​រឿង​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ជន​ជាតិ​ចិន​ទៅ​តុលាការ​

CJs khmer ដោយ CJs khmer
February 4, 2025
ក្នុង ព័ត៌មាន, សង្គម
0
រថយន្តនគរបាលបើកកាត់មុខរដ្ឋបាលសាលាខេត្តស្វាយរៀងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ (សួន វុត្ថា)

រថយន្តនគរបាលបើកកាត់មុខរដ្ឋបាលសាលាខេត្តស្វាយរៀងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ (សួន វុត្ថា)

0
ចែករំលែក
20
ចំនួនមើល

អាជ្ញាធរខេត្ដស្វាយរៀងថា កំពុងធ្វើការស៊ើបសួររកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងករណីប្រើប្រាស់អំពើហិង្សាទៅលើជនជាតិចិននៅក្រុងបាវិត ខេត្ដស្វាយរៀងកាលពីពេលថ្មីៗនេះ។

លោក ម៉ែន អេង អភិបាលរងខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ថា អាជ្ញាធរកំពុងកសាងសំណុំរឿងបន្តនីតិវិធីស៊ើបសួរបន្ថែមលើករណីមានការប្រើប្រាស់ហិង្សាលើជនជាតិចិននៅខេត្តនេះ ។

នៅពេលពលរដ្ឋអ្នកសារព័ត៌មានសួរថាតើការឃាត់ខ្លួននោះពាក់ព័ន្ធបទល្មើសអ្វី?លោកមិនបានឆ្លើយតបទេហើយចុចទូរសព្ទផ្ដាច់ ។

លោកលើកឡើងថា៖ «គេកំពុងតែធ្វើការអញ្ចឹងអត់ទាន់រួចរាល់ទេ។ ខ្ញុំសូមជម្រាបជូនប៉ុណ្ណឹងថាការសាកសួរនៅបន្តនីតិវិធី» ។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ មានការចែកចាយវីដេអូចំនួន១៥វិនាទីនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅក្នុងវីដេអូនោះគេឃើញមានមនុស្សប្រុសជាច្រើនអ្នកប្រដាប់ដោយដំបងនៅក្នុងដៃគ្រប់ៗគ្នា ខ្លះមានឯកសណ្ឋានជាសន្តិសុខខ្លះទៀតស៊ីវិលបានប្រើអំពើហិង្សាវ៉ៃទាត់់ទៅលើជនជាតិចិនចំនួន៣នាក់ឱ្យដេកទៅលើដី ។

គណនីហ្វេសប៊ុកដែលបានបង្ហោះវីដេអូនោះបានសរសេរបន្ថែមថា៖ «ចិនធ្វើការអនឡាញនៅបាវិតខេត្ដស្វាយរៀងលួចរត់ត្រូវបានក្រុមកាងដេញចាប់វ៉ៃគ្នាដូចសត្វធាតុ។មិនថាជនជាតិអ្វីទេលោកអើយការងារតាមអនឡាញឆបោក ចាប់ជំរិត កំពុងប្រមូលលុយនៅក្រុងបាវិតខេត្ដស្វាយរៀង។សង្ឃឹមថាការជួយស៊ែររបស់បងប្អូនបានជួយផ្សព្វផ្សាយដំណឹងដ៏ឈឺចាប់នេះដល់ស្ថានទូតចិនដើម្បីជួយដល់ជនរងគ្រោះផងចុះ» ។

អតីតរដ្ឋមន្រ្ដីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ករណីប្រើអំពើហិង្សាទៅលើជនជាតិចិនស្ថិតនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្ដស្វាយរៀង ។

លោកបន្តថា កម្លាំងអធិការដ្ឋាននគរបាល និងអាវុធហត្ថក្រុងបាវិត និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដស្វាយរៀងបានចុះទៅដល់កាស៊ីណូ អេអាយកាំង សមត្ថកិច្ចធ្វើការស្រាវជ្រាវរំដោះបានជនជាតិវៀតណាមបានចំនួន១៤នាក់ ឃាត់ខ្លួនជនសង្ស័យមានជនជាតិខ្មែរ និងចិនបាន១២នាក់ជាសន្តិសុខ និងមេការសន្តិសុខ។

លោកសរសេរថា៖ «ក្រោយមានការចែករំលែក វីដេអូឃ្លីបមួយលើបណ្តាញព័ត៌មាន សង្គម បង្ហាញពីសកម្មភាព មនុស្សមួយក្រុម ស្លៀកឈុត ពណ៌ខ្មៅវាយទៅលើជនជាតិបរទេសយ៉ាងកំរោល បន្ទាប់ពី ព្យាយាមរត់ចេញ ទីតាំងអគារអនឡាញ ស្ថិតក្នុងភូមិសាស្រ្តក្រុង បាវិត ពេលនេះ លោកអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង បញ្ជាក់ថា អាជ្ញាធរបានធ្វើការរំដោះមនុស្សចំនួន១៤នាក់ និង១២នាក់ត្រូវចាប់ខ្លួន» ។

នាយកប្រតិបត្តិអង្គការលីកាដូលោក អំ សំអាត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានកាលពីថ្ងៃទី៣០ ថាបញ្ហាឆបោកតាមប្រពន្ធអនឡាញគឺជារឿងក្ដៅគគុកមួយសម្រាប់កម្ពុជាហើយមានការរិះគន់ច្រើនពីសហគមន៍អន្ដរជាតិ ។

លោកបន្តថាកន្លងមកប្រទេសនៅក្នុងអាស៊ានមួយចំនួនតែងតែរំលឹកប្រជាពលរដ្ឋរបស់គេឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរមកប្រទេសកម្ពុជា ធ្វើយ៉ាងណាកុំឱ្យធ្លាក់ចូលទៅក្នុងការឆបោកតាមប្រពន្ធអនឡាញ ។

លោកនិយាយថាមានកាសែតបរទេសជាច្រើនបានចុះផ្សាយពីការឆបោកតាមប្រពន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ប៉ះពាល់ទៅដល់វិស័យភ្ញៀវទេសចរណ៍អន្ដរជាតិ វិនិយោក ប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សន្តិសុខសង្គម ។

លោកលើកឡើងថា៖ «ថ្មីៗប្រមុខរាជរដ្ឋាភិបាលក៏មានការបង្កើតនៅអន្ដរក្រសួងបន្ថែមទៀតដើម្បីធ្វើការទប់ស្កាត់ហ្នឹងបង្ក្រាបទៅលើការឆបោកតាមប្រពន្ធអនឡាញឱ្យមានប្រសិទ្ធភាព។ ដើម្បីចាត់វិធានការផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាពអាជ្ញាធរខេត្ដស្វាយរៀងហ្នឹងអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវទៅលើរឿងនេះ ហើយបើរកទៅឃើញកើតមានពិតប្រាកដត្រូវអនុវត្តផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព » ។

អតីតនាយករដ្ឋមន្រ្ដីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានអះអាងថាមានពលរដ្ឋថៃជាច្រើននាក់កំពុងជាប់ឃុំនៅក្នុងអាគារមជ្ឈមណ្ឌឆបោកតាមអ៊ីនធឺណេត(Call Center) ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ និងបានស្នើឱ្យអាជ្ញាធរកម្ពុជាសហការជាមួយអាជ្ញាធរថៃធ្វើការបង្ក្រាប ។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ទូរទស្សន៍រដ្ឋកូរ៉េខាងត្បូង KBS បានផ្សាយព័ត៌មានថាមានពលរដ្ឋកូរ៉េខាងត្បូងត្រូវបានចាប់បង្ឃាំងឱ្យធ្វើការងារខុសច្បាប់ និងចាប់ជំរិតនៅក្នុងប្រទេសកម្ពុជា ។

ទូរទស្សន៍ដដែលបានបង្ហាញពីសម្មភាពប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះផងដែរ។នៅមួយថ្ងៃបន្ទាប់អគ្គស្នងការនគរបាលជាតិបានធ្វើការបដិសេធចំពោះការចុះផ្សាយរបស់ទូរទស្សន៍KBS ។

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដដែលលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងអាគារមួយកន្លែងស្ថិតនៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ឃាត់ខ្លួនបានជនជាតិចិន កូរ៉េ ជាងមួយពាន់(១០០០)នាក់ ទីតាំងដែលសមត្ថកិច្ចបង្រ្កាបគឺជាទីតាំងដែលទូរទស្សន៍កូរ៉េខាងត្បូង KBS បានផ្សាយថាមានពលរដ្ឋកូរ៉េខាងត្បូងត្រូវបានចាប់បង្ឃាំងឱ្យធ្វើការខុសច្បាប់ និងចាប់ជំរិតនៅក្នុងប្រទេសកម្ពុជា ។

…………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

កម្ពុជាស្នើអាមេរិក​​បន្តជំនួយមកកម្ពុជា ខណៈការបង្កកជំនួយរបស់USAIDផ្តល់​ផល​ប៉ះពាល់​លើ​វិស័យ​មួយ​ចំនួន

អត្ថបទបន្ទាប់

កម្លាំង​CMAC​ប្រតិបត្តិការ​នៅ​ខេត្ត​ជិត​១០​ត្រូវ​ផ្អាក​សកម្មភាព​ជិត​១០០​ថ្ងៃ​ដោយ​ការ​បង្កក​ជំនួយ​របស់​USAID​

អត្ថបទបន្ទាប់
សកម្មភាពកម្លាំងអង្គភាពស៊ីម៉ាក់កំពុងរៀបចំទុកដាក់គ្រាប់មិនទាន់ផ្ទុះដែលរំដោះបាននៅកម្ពុជា។ (រូបភាពទំព័រហ្វេសប៊ុកលោក Heng Ratana)

កម្លាំង​CMAC​ប្រតិបត្តិការ​នៅ​ខេត្ត​ជិត​១០​ត្រូវ​ផ្អាក​សកម្មភាព​ជិត​១០០​ថ្ងៃ​ដោយ​ការ​បង្កក​ជំនួយ​របស់​USAID​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង