CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឧត្តរមានជ័យ​ស្នើ​រដ្ឋបាល​ខេត្ត​ដោះ​ស្រាយ​បញ្ហា​តម្លៃ​បង់​ពន្ធ​ដី​ធ្លី​និង​ករណី​រំលោភ​បំពាន​ដី​ប្រាសាទ​

Admin ដោយ Admin
November 2, 2023
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ទិដ្ឋភាពពលរដ្ឋចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រវាងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ នៅបរិវេណវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ចៀវ ពន្លឺ)

ទិដ្ឋភាពពលរដ្ឋចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រវាងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ នៅបរិវេណវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ចៀវ ពន្លឺ)

0
ចែករំលែក
113
ចំនួនមើល

ប្រជាពលរដ្ឋមួយចំនួននៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្នើដល់រដ្ឋបាលខេត្តនេះដោះស្រាយបញ្ហាតម្លៃបង់ពន្ធដីធ្លី និងករណីបំពានយកដីប្រាសាទគោករំចេក ធ្វើកម្មសិទ្ធិ។

ការស្នើនេះធ្វើឡើងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រវាងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋជាង២៥០នាក់នៅបរិវេណវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែង ស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋលើកឡើងពីកង្វល់ និងស្នើសុំដោះស្រាយ។

ក្នុងវេទិកានោះអ្នកស្រី  ឃឹម ស្រីពៅ រស់នៅភូមិរំចេក ឃុំអន្លង់វែង បានលើកឡើងថា ការធ្វើឯកសារ និងការបង់ពន្ធដីធ្លីហាក់មិនមានតម្លាភាពនោះទេ។ អ្នកស្រី អះអាងថា មន្ត្រីពន្ធដារបានយកពន្ធលើដីធ្លីលើសពីគោលការណ៍កំណត់របស់រដ្ឋាភិបាល។

អ្នកស្រីបន្ថែមថា៖ «លឺថាសម្តេចនិយាយថា ទាល់តែដីនោះមានតម្លៃលើស២៥ ០០០ដុល្លារបានយកពន្ធពីប្រជាពលរដ្ឋ ហើយមន្ត្រីជំនាញសូរិយោដីបានបិទទូរសព្ទមកឆ្លើយតប។ អីចឹងខ្ញុំសំណូមពរដល់ខាងជំនាញអីក៏ដោយ បើចុះធ្វើអីដល់ប្រជាពលរដ្ឋក៏ដោយត្រូវ​ឱ្យមានតម្លាភាព»។

ស្ត្រីវ័យ៥៣ឆ្នាំរូបនេះ បានលើកឡើងពីបញ្ហាមួយទៀត គឺដីប្រាសាទគោករំចេក ស្ថិតក្នុងភូមិគោរំចេក ឃុំអន្លង់វែង កំពុងរងការរំលោភបំពានយកដោយខុសច្បាប់ពីប្រជាពលរដ្ឋមួយចំនួន ដែលមានក្បាលដីជាប់តំបន់នោះធ្វើជាកម្មសិទ្ធិ។

ពលរដ្ឋរូបនេះ បានស្នើដល់រដ្ឋបាលខេត្តឧត្តរមានជ័យអន្តរាគមន៍ទៅមន្ត្រីពន្ធដាខេត្តឱ្យយកតម្លៃពន្ធដាលើដីធ្លីឱ្យមានតម្លាភាព ហើយត្រូវបោះបង្គោលកំណត់ព្រំប្រទល់ដីប្រាសាទគោរំចេក និងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឱ្យជនខិលខូចបន្តបំពានយក។

អ្នកស្រីបន្ថែមថា៖«នៅខាងរំចេកខ្ញុំហ្នឹងមានប្រាសាទ២ ប្រជាពលរដ្ឋចេះតែរុករានទន្ទ្រានយកដីប្រាសាទ ដើម្បីបង្កបង្កើនផលដាំដំឡូង ឬធ្វើអាជីវកម្មផ្សេងៗ។ អីចឹងខ្ញុំសំណូមពរខាងបងអាជ្ញាធរទាំងអស់ចុះជួយចុចព្រំប្រទល់ប្រាសាទដើម្បីអភិរក្សទុកឱ្យក្មេងជំនាន់ក្រោយ ឬក៏ទុកធ្វើសាលារៀន»។

មន្រ្តីពន្ធដារសាខាខេត្តឧត្តរមានជ័យលោក អ៊ុន សុផល បានឡើយថា ការបង់ពន្ធប្រថាប់ត្រារបស់ពន្ធដារមានតាមប្រភេទឬតាមតំបន់ដីដូចជានៅជាប់ផ្លូវលំ ផ្លូវក្នុងភូមិ ផ្លូវជាតិ  ដែលមានតារាងតម្លៃចេញ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានតម្លៃផ្សេងៗគ្នា  ហើយរាល់ការបង់ពន្ធគឺមានបង្កាន់ដៃត្រឹមត្រូវ ។

លោកបន្ថែមថា៖«មូលដ្ឋានគិតពន្ធរបស់ពន្ធដារមានប្រភេទតាមតំបន់ផ្លូវឃុំផ្លូវភូមិមានផ្លូវជាតិ។ ហើយតារាងតម្លៃហ្នឹងចេញដោយក្រសួងសេដ្ឋកិច្ចមានតម្លៃផ្សេងៗគ្នាដែរ។ យើងមិនយកលើសតម្លៃរដ្ឋកំណត់ទេ»។

ចំពោះការបោះបង្គោលព្រំប្រាសាទវិញ លោក ងួន ធារិទ្ធ អភិបាលស្រុកអន្លង់វែង មានប្រសាសន៍ថា  ពាក់ព័ន្ធបញ្ហាដីប្រាសាទ គឺទាល់តែមន្ទីរវប្បធម៌ចុះទៅវាយតំលៃរួចរាល់ ទើបអាចយកមកចុះបញ្ជីបាន។

លោកបន្ថែមថា៖«ការចុះបញ្ជីដីប្រាសាទនីមួយៗបានទាល់តែខាងមន្ទីរវប្បធម៌គេវាយតម្លៃថា ជារបស់ប្រាសាទទើបអាចចុះបញ្ជីបាន។ បើមិនមែនជាដីប្រាសាទយើងចេះតែចុះៗប៉ះដីប្រជាជនរឿងដដែល»។

គួរបញ្ជាក់ថា ក្នុងវេទិកានេះក៏មានប្រជាពលរដ្ឋទៀតស្នើដល់រដ្ឋបាលខេត្តឧត្តរមានជ័យជួសជុលផ្លូវខូចក្នុងសហគមន៍ ជួយរកទីផ្សារលក់ផលិតផលកសិកម្មដែលពួកគាត់​ ​ បង្ក្រាបបិទល្មើសគ្រឿងញៀន និងបញ្ហផ្សេងៗទៀតក្នុងសហគមន៍។

ពាក់ព័ន្ធនឹងសំណូមពររបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកានេះ គឺលោក លួន អាន សមាជិកក្រុមប្រឹក្សាខេត្ដអះអាងថា រដ្ឋបាលខេត្តនឹងយកទៅធ្វើការពិចារណាដោះស្រាយ ​​ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ដោយធ្វើយ៉ាងណា ពង្រឹងប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពក្នុងគោលដៅអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

……………………………………………….

អត្ថបទដោយប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ លោក ចៀវ ពន្លឺ

អត្ថបទមុន

ជនជាតិ​ដើម​ភាគ​តិច​ពូនង​៥​នាក់​នៅ​ខេត្ដ​មណ្ឌលគិរី​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ត្បូង​ឃ្មុំ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​

អត្ថបទបន្ទាប់

កសិករ​មួយ​ចំនួន​នៅ​ខេត្តកំពង់ស្ពឺ​ស្នើ​ឱ្យ​មន្រ្តី​កសិកម្ម​​ជួយ​បង្ហាត់​បង្រៀន​បច្ចេក​ទេស​​ដល់​ពួកគេ​

អត្ថបទបន្ទាប់
សកម្មភាពកសិកររស់នៅភូមិក្រាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រមូលផលត្រសក់លក់ឱ្យម៉ូយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លោក អ៊ុក ដែន)

កសិករ​មួយ​ចំនួន​នៅ​ខេត្តកំពង់ស្ពឺ​ស្នើ​ឱ្យ​មន្រ្តី​កសិកម្ម​​ជួយ​បង្ហាត់​បង្រៀន​បច្ចេក​ទេស​​ដល់​ពួកគេ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង