CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង

Admin ដោយ Admin
February 27, 2024
ក្នុង សង្គម
0
ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង

ឡានធំដឹងទំនិញធ្វើឱ្យមានដីហុយខ្លាំស្ថិតនៅភូមិពោធិ៍ព្រឹក្សា ឃុំព្រាល ស្រុកកញ្ជៀច ខេត្ដព្រៃវែង។ (រូបភាព៖ផ្ដល់ឱ្យ)

0
ចែករំលែក
140
ចំនួនមើល

ពលរដ្ឋមួយចំនួនរស់នៅស្រុកកញ្ជៀច ខេត្ដព្រៃវែង ព្រួយបារម្ភពីបញ្ហាសុខភាព ខណៈផ្លូវមួយខ្សែនៅក្នុងភូមិមានសភាពហុយខ្លាំងធ្វើឱ្យពិបាកដកដង្ហើម និងរស់នៅប្រចាំថ្ងៃ ។

អ្នកស្រី អន សុខមាន រស់នៅភូមិពោធិ៍ព្រឹក្សា ឃុំព្រាល ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ផ្លូវមួយខ្សែប្រវែងប្រហែល២៦គឺឡូម៉ែត្រចាប់ពីផ្សារកំចាយមារហូតដល់ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ កំពុងរងការខូចខាត និងមានភាពហុយខ្លាំងប្រហែល៣ទៅ៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍ព្រឹក្សា និងភូមិឡឥដ្ឋ ឃុំព្រាល ស្រុកកញ្ជៀច ខេត្ដព្រៃវែង ។

ស្រ្ដីវ័យ៤៤ឆ្នាំរូបនេះបន្តថា ដីហុយនោះ គឺបណ្ដាលមកពីឡានធំដឹកស្រូវ ដឹកខ្សាច់ និងទំនិញគ្រប់ប្រភេទ បើកឆ្លងកាត់ដោយល្បឿនលឿន និងពុំមានការស្រោយទឹក។ អ្នកស្រីថា បញ្ហាដីហុយបានធ្វើពលរដ្ឋរស់នៅតាមដងផ្លូវពិបាករស់នៅ ពិបាកហូបចុក ហើយថា រាល់ថ្ងៃអ្នកស្រី និងកូនៗរបស់អ្នកស្រីកំពុងកើតមានជំងឺផ្ដាសាយ ក្អកជាប្រចាំ។

អ្នកស្រីលើកឡើងថា៖ «ពិបាកពេកក្នុងការរស់នៅ។ មួយម៉ោងមិនទាន់ទេរនាបដីកម្រាស់ណាណី។ ខ្ញុំបាញ់ទឹកស្រោចដែរតែបាញ់មិនឈ្នះទេ បាញ់មួយម៉ោងចឹងមិនទាន់ទេគឺហុយឡើងវិញហើយ » ។

អ្នកស្រី អន សុខមាន និយាយថា នៅរដូវវស្សាផ្លូវរអិលស្អិតជាប់ និងបែកផុក។ អ្នកស្រីថា អ្នកធ្វើដំណើរតាមម៉ូតូរអិលដួល និងមានឡានក្រឡាបផងដែរ។ ចំណែកនៅរដូវប្រាំងវិញដីហុយខ្លាំងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅក្នុងភូមិជាពិសេសអ្នករស់នៅជាប់នឹងផ្លូវ។ អ្នកស្រីបារម្ភពីសុវត្តិភាពកូននៅពេលធ្វើដំណើរទៅរៀន ដោយសារដីហុយខ្លាំងមើលមិនឃើញគ្នាខ្លាចជួបគ្រោះថ្នាក់។

អ្នកស្រីបន្តថា៖  «ព្រួយបារម្ភខ្លាំងពេលកូនៗចេញទៅរៀន[ដីហុយ]វាងងឹតយកដៃបាំងមុខជួនណាយកអាវបាំងមុខការពារ [ដីហុយ] […] អាណិតកូនៗឬក៏ចាស់ៗដែលឧស្សាហ៍គ្រុនឧស្សាហ៍ឈឺ គឺគាត់ពិបាកខ្លាំងមែនទែនយកក្រម៉ាបិតមុខរហូត។សូម្បីតែដើរក៏ពិបាកដែរ[…]ដកដង្ហើមមកគឺយកដីតែម្ដង» ។

ពលរដ្ឋម្នាក់់ទៀត គឺអ្នកស្រី អុន សុខឃាន អាយុ៥០ឆ្នាំ រៀបរាប់ថា រាល់ថ្ងៃនេះ អ្នកភូមិរបស់អ្នកស្រីរស់នៅជាមួយដីហុយហូបបាយ ឬដេកជាមួយដី។ អ្នកស្រីថា កែវទឹក ចានបាយ ខោអាវប្រឡាកដោយដីហុយ។

អ្នកស្រីបន្តថា គ្រួសាររបស់អ្នកស្រី និងអ្នកភូមិផ្សេងទៀតកើតជំងឺក្អកគ្រប់គ្នា និងបានលេបថ្នាំជាប្រចាំ ហើយថា ក្មេងតូចៗខ្លះមានជំងឺសួត។

អ្នកស្រីលើកឡើងថា៖  «គេធ្វើពីក្បាលពីកន្ទុយមកហើយនៅតែភូមិមួយបីគីឡូ [ម៉ែត្រ] ជាង។ គេថាឆ្នាំនេះ ឆ្នាំនោះខែនេះខែនោះ អាខែហ្នឹងមានរហូតប៉ុន្តែអត់មានធ្វើឱ្យ  ។មេភូមិមេឃុំគាត់និយាយថាទ្រាំបានចេះតែទ្រាំទៅពីមុនមិចក៏ទ្រាំបានឥឡូវមិចទ្រាំមិនបានមេឃុំថាអញ្ចឹង។ បើថាជីវភាពក្រគ្មានបាយគ្មានអង្ករខ្ញុំអត់លាបាតដៃសំពះសុំអង្ករសុំអីមកហូបទេ ខ្ញុំសុំតែថ្នលកៅស៊ូកុំឱ្យតែហុយ» ។

អ្នកស្រី ញ៉ែប សុខ អាយុ៨៤ឆ្នាំ អះអាងថា បញ្ហាដីហុយនេះបានធ្វើឱ្យអ្នកស្រីមានជំងឺដូចជាក្អក តឹងច្រមុះ ឈឺបំពង់ក ផ្ដាសាយ និងរលាកសួតជាដើម។

អ្នកស្រីបន្តថា ពេលឈឺម្តងៗអ្នកស្រីត្រូវចំណាយលុយព្យាបាលជំងឺចាប់ពី១៥០០០០ (ដប់ប្រាំម៉ីន) រៀលទៅ១៧០០០០(ដប់ប្រាំពីម៉ីន) រៀលទៅតាមប្រភេទជំងឺ។ អ្នកស្រីថា ការព្យាបាលជំងឺជាបានតែ១សប្ដាហ៍ ឬ២សប្ដាហ៍ គឺជំងឺនោះក៏ឈឺឡើងវិញ មិនថាក្មេង ឬចាស់នោះទេ ។

ស្រ្ដីវ័យចំណាស់រូបនេះថា បញ្ហាផ្លូវខូចនេះ អ្នកស្រីធ្លាប់បានស្នើទៅរដ្ឋបាលឃុំ និងអតីតរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលលោក ស ខេង កាលពីមុនបោះឆ្នោត ខណៈលោកចុះទៅឃោសនារកសម្លេងឆ្នោតនៅក្នុងខេត្ដព្រៃវែង ប៉ុន្តែរហូតពេលនេះផ្លូវមិនទាន់ធ្វើនៅឡើយទេ។

អ្នកស្រីលើកឡើងថា៖ « ម៉ែមើលទៅឆ្លងមិនរួចឆ្នាំហ្នឹងទេងាប់ម៉ែហើយ។ម៉ែឳបតាខេងឆ្អែតអត់ឃើញធ្វើ[ផ្លូវ ]ឱ្យផង។ នៅប៉ុណ្ណឹងថីបានមិនធ្វើឱ្យហើយ។ប្រាប់គេ គេថាមកធ្វើៗ។ ឡានដឹកស្រូវមួយថ្ងៃចង់មួយរយ(១០០)ឡាន ។និយាយពីហុយមិនដឹងគេចទៅណាទេ» ។

មេឃុំព្រាល លោក សុត សម្បត្តិ បានទទួលស្គាល់ចំពោះបញ្ហាផ្លូវខូច និងហុយប៉ះពាល់ដល់ពលរដ្ឋនេះ។ លោកថា បញ្ហាផ្លូវហុយនេះបានប៉ះពាល់ពលរដ្ឋប្រហែល១០០គ្រួសារនៅភូមិពោធិ៍ព្រឹក្សា និងភូមិឡឥដ្ឋនៃឃុំព្រាល។

មេឃុំរូបនេះបន្តថា ផ្លូវដែលមានដីហុយនេះមានប្រវែង៣៦០០ម៉ែត្រ ហើយផ្លូវនេះមិនស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍របស់ឃុំឡើយ។ លោកថា ផ្លូវនេះស្ថិតក្រោមគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដព្រៃវែង ហើយមន្ទីរផ្លូវនេះបញ្ចប់ក្នុងឆ្នាំ២០២៤។

លោកលើកឡើងថា៖ «មន្ទីរសាធារណការគេបានប្រជុំខែមុន គាត់ថាឃុំព្រាលហ្នឹងទទួល[បាន ] ការធ្វើផ្លូវកៅស៊ូបង្ហើយនៅក្នុងឆ្នាំ២០២៤ហ្នឹង។ប៉ុន្តែគាត់ថាខែ៣ឬខែ៤អត់ទាន់ទៀងដែរ។រឿងហុយវាហុយហើយខ្ញុំឃើញជាក់ស្ដែងវាហុយមែនគាត់ស្រែកជារឿងរបស់គាត់ត្រឹមត្រូវ »។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ដព្រៃវែងបានទេនៅថ្ងៃនេះ ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងកម្មវិធីមួយ ដោយលោកបានស្តីបន្ទោសដល់មន្ត្រីក្រោមឱវាទ ជាពិសេសអាជ្ញាធរថ្នាក់ ខេត្ត ស្រុក និងឃុំមួយចំនួន ដែលមិនយកចិត្តដាក់អភិវឌ្ឍន៍ ឬជួសជុលផ្លូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ស ខេង បានបញ្ជាដល់មន្ត្រីទាំងនោះ ឱ្យពង្រឹងការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ។

លោកបន្ថែម៖ «អៀនខ្មាស់គាត់[ពលរដ្ឋ]ណាស់។ អៀនខ្មាស់ត្រង់ថា ផ្លូវហ្នឹងវាភក់វាល្បាប់អីចឹងហើយ វាអត់មានពីណាពីណាគិត អត់មានពីណាគិត។ យើងថា សុំឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ បោះឆ្នោតឱ្យយ៉ាងម៉ិច។ បើយើងអត់បម្រើគាត់ផង។ យើងនិយាយឱ្យអស់ ឱ្យអីចឹងហាស ហើយផ្លូវប៉ុណ្ណឹងយើងធ្វើមិនកើតអី»៕

…………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

អាជ្ញាធរខេត្តកំពង់ចាមឱ្យម្ចាស់ទីតាំងកាយថ្មចេញពីទន្លេវិញក្រោយមានការរិះគន់ពីមហាជន

អត្ថបទបន្ទាប់

ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

អត្ថបទបន្ទាប់
ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង