CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ប្រជាកសិករ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ផល​លំបាក​នៃ​ការ​លក់​កសិផល​ក្រោយ​ផលិត​បាន​មាន​តម្លៃ​ថោក

Admin ដោយ Admin
February 6, 2024
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ផ្លែប៉េងប៉ោះរាប់សិបគីឡូក្រាមដែលកសិករម្នាក់លោក វណ្ណៈ ចំណាប់ នៅឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្ដព្រៃវែង បានបង្ហោះលើបណ្តាញសង្គម ដោយរៀបរាប់ថា មុនលោកដាំ ប៉េងប៉ោះមានតម្លៃប្រមាណ២០០០រៀលក្នុង១គីឡូក្រាម តែពេលផលិតបានមានតម្លៃត្រឹមតែ៣០០រៀលក្នុងមួយគីឡូក្រាមទៅវិញ។ (ហ្វេសប៊ុកវណ្ណៈ ចំណាប់)

ផ្លែប៉េងប៉ោះរាប់សិបគីឡូក្រាមដែលកសិករម្នាក់លោក វណ្ណៈ ចំណាប់ នៅឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្ដព្រៃវែង បានបង្ហោះលើបណ្តាញសង្គម ដោយរៀបរាប់ថា មុនលោកដាំ ប៉េងប៉ោះមានតម្លៃប្រមាណ២០០០រៀលក្នុង១គីឡូក្រាម តែពេលផលិតបានមានតម្លៃត្រឹមតែ៣០០រៀលក្នុងមួយគីឡូក្រាមទៅវិញ។ (ហ្វេសប៊ុកវណ្ណៈ ចំណាប់)

0
ចែករំលែក
175
ចំនួនមើល

ប្រជាកសិករមួយចំនួនត្អូញត្អែរពីផលលំបាកនៃការលក់កសិផល ក្រោយផលិតបានតែលក់ចេញមានតម្លៃថោក និងស្នើដល់ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ តាមរយៈការទប់ស្កាត់ការនាំចូលពីក្រៅប្រទេស។

កសិករម្នាក់លោក វណ្ណៈ ចំណាប់ នៅឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្ដព្រៃវែង បានបង្ហោះរូបភាពផ្លែប៉េងប៉ោះរាប់សិបគីឡូក្រាមលើបណ្តាញសង្គម ដោយរៀបរាប់ថា មុនលោកដាំគឺ ប៉េងប៉ោះមានតម្លៃប្រមាណ២០០០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះ អាចធ្វើឱ្យអ្នកប្រកបរបរដូចគាត់អាចចំណេញខ្លះ ក្រោយពីទូទាត់ថ្លៃដើម និងកម្លាំងពលកម្ម។

កសិកររូបនេះបន្តថា ជាអកុសលក្រោយលោកបង្កបង្កើនផលបានហើយ បែរតម្លៃប៉េងប៉ោះធ្លាក់ចុះរហូតដល់៣០០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះ ធ្វើឱ្យលោកខាតបង់ជាច្រើន។ លោកបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានបន្ថែមពីលើការផ្សេព្វផ្សាយតាមបណ្តាញសង្គមថា គ្រួសារលោកប្រកបរបរដាំបន្លែជាច្រើនឆ្នាំមកហើយដូចជា ប៉េងប៉ោះ ខាត់ណា ស្ពៃ និងដំណាំផ្សេងៗទៀត។ លោកថា ប៉េង ប៉ោះរបស់លោកបេះម្តងៗជាង១០០គីឡូក្រាម។

លោក វណ្ណៈ ចំណាប់ យល់ថា មូលហេតុដែលនាំឱ្យតម្លៃបន្លែកសិករខ្មែរធ្នាក់ចុះបែបនេះ គឺបណ្តាលមកពីការនាំចូលបន្លែពីប្រទេសជិតខាងច្រើនពេក​ជាពិសេសប្រទេសវៀតណាម។ លោកថា បន្លែដែលនាំចូលពីប្រទេសវៀតណាមមកក្នុងស្រុកខ្មែរមានតម្លៃទាប ខណៈការផលិតកសិផលក្នុងស្រុកចំណាយដើមទុនច្រើន។

លោកបន្ដថា៖«បើអាចឱ្យគាត់[ក្រសួងកសិកម្ម]ឈប់នាំបន្លែមកពីប្រទេសជិតខាងដូចជាប្រទេសវៀតណាម ព្រោះភាគច្រើនគាត់នាំចូលពីហ្នឹង។ការនាំចូលនាំវាធ្វើឱ្យបន្លែក្នុងស្រុកយើងមានតម្លៃទាបទៅវិញ»។

កសិករម្នាក់ទៀតលោក ចាន់ ជីហ័រ នៅស្រុកស្អាង ខេត្ដកណ្ដាល និយាយថា ដើមឡើយគ្រួសារលោកក៏ជាអ្នកដាំបន្លែខាត់ណាដែរ ប៉ុន្តែត្រូវបានបោះបង់ចោល ដោយសារតម្លៃថោកពេក និងបានងាកមកបង្កបង្កើនផលធ្វើស្រូវវិញ។

លោក ចាន់ ជីហ័រ ឱ្យដឹងថា កាលពីមុនមានប្រជាពលរដ្ឋជាច្រើនគ្រួសារបានប្រកបរបរដាំបន្លែប្រចាំថ្ងៃ ប៉ុន្តែត្រូវបោះបង់ចោលក្រោយតម្លៃបន្លែធ្លាក់ចុះ។ លោកថា ដើម្បីជំរុញឱ្យកសិករនាំដាំបន្លែឡើងវិញ គឺរដ្ឋភិបាលបានជាពិសេសក្រសួងកសិកម្មត្រូវជួយស្វែងរកទីផ្សារ និងទប់ស្កាត់ការនាំចូលបន្លែពីប្រទេសជិតខាង។

លោកបន្ថែមថា៖«មានតែឈប់នាំចូលទេ ទើបអាចឱ្យពួកខ្ញុំអាចដាំបាន។ ការនាំចូលវាមានតម្លៃថោកជាងការដាំក្នុងស្រុក។ខ្ញុំធ្វើស្រែវិញ វាអាចចំណេញជាងដាំបន្លែបង»។

អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា មានប្រសាសន៍ថា កម្ពុជាមិនអាចបិទការនាំចូលបន្លែពីប្រទេសជិតខាងបានឡើយ ក្រោមហេតុផលថា កម្ពុជាជាសមាជិកអង្គការ WTO ហើយជាទីផ្សារសេរី។ កញ្ញាបន្ដថា បើសិនជាកម្ពុជាបិទការនាំចូល ហើយប្រទេសជិតខាងបិទការនាំចេញ នោះកម្ពជានឹងប្រឈមបញ្ហាជាច្រើន។

កញ្ញាបន្ថែមថា ៖«ក្រសួងកសិកម្មមិនចង់ឃើញបងប្អូនប្រជាកសិករខំដាំដុះហើយស្រាប់តែលក់អត់ចេញនោះទេ។ លើកមុនយើងធ្លាប់ឃើញមានយកស្រូវមកចាក់គរតាមផ្លូវដើម្បីតវ៉ា យើងអត់ចង់ឃើញរូបភាពហ្នឹងទេ។ ក្រសួងបានដាក់ចេញនៅគោលនយោបាយទី៥ និងទី៦ ពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញប្បទានសម្រាប់ជួយដល់បងប្អូនប្រជាកសិករ»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គិមអេង ថ្លែងថា រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញចំពោះបញ្ហាតម្លៃកសិផលរបស់កសិករខ្មែរគ្មានទីផ្សារនេះ ខណៈពលរដ្ឋកម្ពុជាជាង៨០ភាគរយ ប្រកបរបរធ្វើកសិកម្ម។

លោក យង់ គិមអេង បន្តថា ការបិទការនាំចូលជាចំណុចដែលរដ្ឋាភិបាលគួរគិតមុនគេ ដើម្បីឱ្យប្រជាកសិករអាចបង្កបង្កើនផលដាំដុះបន្លែបង្ការក្នុងស្រុកកាន់តែច្រើន និងដើម្បីធានាថា ពលរដ្ឋគ្មានការព្រួយបារម្ភពេលពួកគាត់ផលិតបាន៕

………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

កម្មករ​រោងចក្រ​មួយ​នៅ​កំពង់​ស្ពឺ​ចោទ​​ថៅកែថា​​​រើស​អើង​សហជីព​

អត្ថបទបន្ទាប់

សង្គម​ស៊ីវិល​សោក​ស្តាយ​ជុំវិញ​ការ​​ប្តឹង​អនុ​ប្រធាន​សមាគម​អាដហុក​ពី​សំណាក់​​បក្ស​កាន់​អំណាច​

អត្ថបទបន្ទាប់
លោក ស៊ឹង សែនករុណា អនុប្រធាន និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៣២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ២០២៣។ (ហ្វេប៊ុក ស៊ឹង សែនករុណា)

សង្គម​ស៊ីវិល​សោក​ស្តាយ​ជុំវិញ​ការ​​ប្តឹង​អនុ​ប្រធាន​សមាគម​អាដហុក​ពី​សំណាក់​​បក្ស​កាន់​អំណាច​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង