CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

កម្មករ​រោងចក្រ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង​ថា ខ្លួន​មិន​ទទួល​ប្រាក់​ឧបត្ថម្ភ​អំឡុង​ពេល​ព្យួរ​កិច្ច​សន្យា​ការងារ​

Admin ដោយ Admin
September 13, 2023
ក្នុង ការងារ, ព័ត៌មាន, សេដ្ឋកិច្ច
0
កម្មការនីរោងចក្រ៤នាក់ នៅស្វាយរៀងមិនទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស ក្រោយសម្រាលកូន

រោងចក្រឡេកស្ព័រស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្ដស្វាយរៀង។ (រូបភាព៖ សួន វុត្ថា)

0
ចែករំលែក
181
ចំនួនមើល

កម្មករបម្រើការងារតាមបណ្តារោងចក្រមួយចំនួនក្នុងខេត្តស្វាយរៀង អះអាងថា ពួកគេមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋឡើយ អំឡុងពេលរោងចក្ររបស់ពួកគេព្យួរកិច្ចសន្យាការងារបណ្តោះអាសន្ន។

កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រជាង២០សហគ្រាស ក្នុងរាជធានី ខេត្តកណ្តាល ស្វាយរៀងនិងខេត្តផ្សេងទៀត ដែលត្រូវព្យួរកិច្ចសន្យាការងារចាប់ពីខែមិថុនា ដល់ខែសីហាឆ្នាំ២០២៣។

ប៉ុន្តែកម្មករបម្រើការងារនៅតាមបណ្តារោងចក្រមួយចំនួនក្នុងខេត្តស្វាយរៀងបានលើកឡើងថា ពួកគេមិនទទួលបានប្រាក់ឧបត្ថម្ភនេះពីក្រសួងការងារឡើយរហូតមកទល់ពេលនេះ។

ក្នុងសេចក្ដីជូនដំណឹងនោះបញ្ជាក់ថា ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ គឺអាស្រ័យទៅលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ សម្រាប់ព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃដល់១៤ថ្ងៃទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨១ ០០០រៀល ឬស្មើ២០ដុល្លារ។ចំពោះការព្យួរកិច្ចសន្យាការងារចំនួន១៥ថ្ងៃទៅដល់មួយខែ គឺទទួលបានប្រាក់ឧបត្ថម្ភចំនួន ១៦២ ០០០រៀល ឬស្មើ៤០ដុល្លារ។

កម្មការិនីបម្រើការងារនៅរោងចក្រឡេកស្ព័រ (Lake Sports ) ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្តិភាពបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រោងចក្ររបស់អ្នកស្រីបានព្យួរកិច្ចសន្យាការងារចំនួនពីរដងមកហើយ ប៉ុន្តែក្រុមកម្មករមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលមួយរៀលឡើយ។ អ្នកស្រីថា តាំងពីខែ១២ ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣រោងចក្រ ឡេកស្ព័រ បានព្យួរការងារលើកទីមួយ និងលើកទីពីរនៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។

កម្មការិនីរូបនេះ អះអាងថា នៅអំឡុងពេលព្យួរកិច្ចសន្យាការងារលើកទីមួយអ្នកស្រី និងស្វាមីមិនទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងនោះទេ ដោយខាងរដ្ឋបាលរោងចក្រប្រាប់ថា អ្នកស្រី និងស្វាមីប្រើប្រាស់លេខទូរសព្ទដូចគ្នាទើបខាងក្រសួងមិនបានផ្ដល់ប្រាក់ឧបត្ថម្ភឱ្យឡើយ។ បន្ថែមពីនេះ អ្នកស្រីថា ការព្យួរការងារលើកទី២ គឺមិនមានបញ្ជីឈ្មោះរោងចក្រ ឡេក ស្ព័រ ក្នុងបញ្ជីផ្តល់ប្រាក់ឧបត្តម្ភរបស់ក្រសួងការងារនោះទេ។

អ្នកស្រីលើកឡើងថា៖ « ខ្ញុំគិតថា អត់ស្មើភាពគ្នាទេ ព្រោះអីព្យួរឈ្មោះដូចគ្នា រោងចក្រគេផ្សេងមិចបានជាគេបាន [ប្រាក់ឧបត្ថម្ភ] រោងចក្រខ្ញុំហេតុអ្វីអត់បាន។ ពេលអញ្ចឹងអត់ស្មើភាពគ្នាហ្មង វាលម្អៀងពេក។ កាលព្យួរឈ្មោះលើកមុនគេបាន ប៉ុន្ដែខ្ញុំនិងគ្រួសារខ្ញុំអត់បាន»។

អ្នកស្រីបន្ថែមថា នៅក្នុងអំឡុងពេលព្យួរការងារលើកទីពីរនោះ គឺខាងរដ្ឋបាលរោងចក្របានដើរកត់ឈ្មោះកម្មករដែលត្រូវព្យួរការងារ ប៉ុន្តែនៅពេលក្រសួងការងារចេញសេក្ដីជូនដំណឹងស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភបែរជាមិនឃើញមានឈ្មោះរោងចក្រដែលអ្នកស្រីធ្វើការទៅវិញ។

លោក កែវ សាន អាយុ២៧ ឆ្នាំ បម្រើការងារនៅរោងចក្រ យូធីឡាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក និយាយថា ក្រុមហ៊ុននេះបានព្យួរកិច្ចសន្យាការងារកម្មកររយៈពេលពីរខែ គឺនៅក្នុងខែ៩ និង១០ឆ្នាំ២០២៣ ដោយនៅក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារនោះ គឺកម្មករទទួលបានប្រាក់ឧបត្ថម្ភពីរោងចក្រ ៣០ដុល្លារប៉ុណ្ណោះ ហើយមិនទទួលបានប្រាក់ឧបត្ថម្ភណាមួយពីក្រសួងការងារឡើយ។

កម្មកររូបនេះលើកឡើងថា ការឧបត្ថម្ភប្រាក់ដល់កម្មករកម្មការីនីនៅក្នុងពេលរោងចក្រព្យួរកិច្ចសន្យាការងារពីសំណាក់រដ្ឋាភិបាលហាក់មានការរើសអើង។

លោកលើកឡើងថា៖ « ខ្ញុំគេព្យួរ[ការងារ]ខែ៩ខែ១០ខែ១១ចូលធ្វើការបងហើយរោងចក្រហ្នឹងវាមានច្រើនដំណាក់កាលណាស់បងខ្ញុំអត់យល់ដែរអ្នកខ្លះបាន [ប្រាក់ឧបត្ថម្ភ] អ្នកខ្លះក៏អត់។ ខ្ញុំបានលុយ៣០ភាគរយពីថៅកែ ពីមុនគេថា ឱ្យលុយក្រសួងដែរ តែ[ក្រោយមក]គេថារោងចក្រហ្នឹងនៅក្រៅក្របខណ្ឌក្រសួងចឹងគេស្នើសុំអត់បានទេ។ គេឱ្យបានតែ៣០ភាគរយ » ។

យ៉ាងណាពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយពីរដ្ឋបាលរោងចក្រ ឡេកស្ព័រ និងរោងចក្រ យូធីឡាយ បាននោះទេ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ដស្វាយរៀង លោក អ៊ូ សុខខឿន បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មានថា ជាគោលការណ៍ គឺរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភស្មើភាពគ្នាមិនមានការរើសអើងនោះទេ។ លោកថា ប្រាក់ឧបត្ថម្ភនោះផ្តល់ដល់កម្មករដែលបម្រើការងារក្នុងវិស័យ ដែលបានកំណត់ដូចជាកាត់ដេរ ផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ។

លោក អ៊ូ សុខខឿន បន្តថា ចំពោះកម្មករបម្រើការងារនៅរោងចក្រ ឡេកស្ព័រ និងរោងចក្រផ្សេងទៀត ដែលមិនទទួលបានប្រាក់ឧបត្ថម្ភត្រូវរក្សាភាពអត់ធ្មត់ ខាងមន្ទីរនឹងសម្របសម្រួលដោះស្រាយស្រាយដោយគ្មានការរើសអើង។

លោកបន្ថែមថា៖ « ចឹងក្រុមហ៊ុនហ្នឹងគាត់មិនទាន់បានការអនុម័តទម្លាក់ប្រាក់ឧបត្ថម្ភមកទេ។ ចឹងធ្លាក់មកទៅតាមវគ្គៗដែលគេពិនិត្យហើយ ចឹងទាល់តែគាត់រង់ចាំបន្តិចគេមិនមានការរើសអើងអីទេគ្រាន់តែយឺតអត់ទាន់ធ្លាក់ »។

ប្រធានសម្ព័ន្ធសជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ឱ្យតែកម្មករដែលធ្វើការងារស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ គឺកម្មករទាំងនោះត្រូវតែទទួលបានការឧបត្ថម្ភតាមរយៈប្រាក់មូលនិធិជំនួយសង្គមរបស់រដ្ឋាភិបាលដូចគ្នា។

​ប្រធានសហជីពរូបនេះ លើកឡើងថា ករណីកម្មករនៅតាមរោងចក្រមួយចំនួនមិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអំឡុងពេលព្យួរការងារនោះ អាចមកពីមន្ទីរការងារខេត្តខកខាន ឬមិនបានធ្វើរបាយការណ៍អំពីរោងចក្រការព្យួរការងារជូនរដ្ឋាភិបាល ឬក្រសួងការងារ។

លោកថា៖« ប្រសិនបើពួកគាត់មិនត្រូវបានផ្ដល់ជូននូវប្រាក់ជំនួយសង្គមទេ វាពិបាក។ គាត់ក៏ជាកម្មករស្ថិតនៅក្នុងប្រព័ន្ធការងាររបស់ប្រទេសកម្ពុជាដែរ មិនអាចត្រូវបានផាត់ចេញពីផ្នែកណាមួយក្នុងការមិនទទួលបានជំនួយសង្គម ឬអត្ថប្រយោជន៍នោះទេ »។

កន្លងមក រាជរដ្ឋាភិបាល​បាន​ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ​ដល់​កម្មកររោងចក្រ​ដែល​ត្រូវបាន​ព្យួរការងារ ដោយពួកគេនឹងទទួលបានចំនួន៧០ដុល្លារក្នុង១ខែ ដោយទឹកប្រាក់ ៣០ដុល្លារទទួលបានពីភាគីក្រុមហ៊ុន​ និង៤០ដុល្លារបានពីរាជរដ្ឋាភិបាល៕

……………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តស្វាយរៀង លោក សួន វុត្ថា

​

អត្ថបទមុន

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​លំ​នៅ​ខេត្តកណ្តាល​ទាមទារ​សំណង​ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​

អត្ថបទបន្ទាប់

ពលរដ្ឋ​៦៦​គ្រួសារ​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ដ​កំពត​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ​ក្រោយ​មាន​ជម្លោះ​ជា​មួយ​ឧកញ៉ា​

អត្ថបទបន្ទាប់
ពលរដ្ឋ ១៨នាក់តំណាងឱ្យពលរដ្ឋ៦៦គ្រួសារនាំគ្នាទៅសាលាសង្កាត់ព្រែកត្នោតកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឱ្យចៅសង្កាត់ព្រែកត្នោត ជួយដោះស្រាយបញ្ហាដីធ្លីជាមួយ លោក យឹម សុគន្ធ និងលោក មាស ធំ ដែលអ្នកស្រុកបញ្ជាក់ថា បានធ្វើប្លង់រំលោភយកដីស្រែចម្ការរបស់ពលរដ្ឋ។ (ផ្តល់ឱ្យ)

ពលរដ្ឋ​៦៦​គ្រួសារ​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ដ​កំពត​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ​ក្រោយ​មាន​ជម្លោះ​ជា​មួយ​ឧកញ៉ា​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង