CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​បំភ្លឺ​ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ភ្នំតាម៉ៅ​ក្រោយ​ពលរដ្ឋ​បារម្ភ​ពី​ផល​ប៉ះពាល់​សត្វព្រៃ​

Admin ដោយ Admin
December 12, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
សកម្មភាពពលរដ្ឋឈប់រឺម៉ក់ដឹកអុសឆ្លងកាត់កន្លែងដែលមានការឈូសឆាយព្រៃឈើថ្មីនៅតំបន់ភ្នំតាម៉ៅ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (កញ្ញា បូ សុភា)

សកម្មភាពពលរដ្ឋឈប់រឺម៉ក់ដឹកអុសឆ្លងកាត់កន្លែងដែលមានការឈូសឆាយព្រៃឈើថ្មីនៅតំបន់ភ្នំតាម៉ៅ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (កញ្ញា បូ សុភា)

0
ចែករំលែក
107
ចំនួនមើល

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បំភ្លឺជុំវិញការឈូសឆាយព្រៃឈើនៅតំបន់ភ្នំតាម៉ៅនាពេលថ្មីៗនេះ ក្រោយមានការចុះផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ដែលថា ការឈូសឆាយនោះ នឹងធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ និងសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ។

ប្រធានឧទ្យានសួនសត្វភ្នំតាម៉ៅលោក ញឹក រតនៈពេជ្រ បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានដែលចុះសម្ភាសន៍ដល់កន្លែងឈូលឆាយនៅថ្ងៃទី១១ ខែធ្នូនេះថា សកម្មភាពឈូសឆាយព្រៃឈើនៅជាប់ដីព្រៃសួនសត្វភ្នំតាម៉ៅនោះ គឺដើម្បីផ្លូវភ្លើងតែប៉ុណ្ណោះ ដោយសារតំបន់នេះធ្លាប់មានភ្លើងឆេះព្រៃ។ លោកថា ការឈូសឆាយនេះ មិនធ្វើឱ្យប៉ះពាល់ដល់សត្វ និងព្រៃឈើនៅតំបន់នោះឡើយ។

លោក ញឹក រតនៈពេជ្រ បន្តថា ការឈូសឆាយព្រៃឈើធ្វើផ្លូវនេះគឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ និងការពារភ្លើងឆេះក្នុងរដូវប្រាំងផងដែរ។

លោកបញ្ជាក់បែបនេះ៖«ផ្លូវដែលឈូសនេះមានផ្លូវស្រេចហើយ បើឈូសលើផ្លូវថ្មីក៏មិនមែនដែរ។  ឈូសប៉ុណ្ណឹងធ្វើផ្លូវភ្លើងការពារសត្វ។ បើប៉ះពាល់សត្វទៀត។ ខ្ញុំមិនដឹងបច្ចេកទេសត្រង់ណាទេ។ បើយើងគ្រប់គ្រងព្រៃត្រូវមានផ្លូវភ្លើង ដើម្បីការពារព្រៃដូចការពារផ្ទះយើងដែរ»។

ចំណែកអ្នកនំាពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ដែលចុះពិនិត្យផ្ទាល់លើកឡើងថា ផ្លូវដែលកំពុងឈូសឆាយនេះ មិនស្ថិតក្នុងដីឧទ្យាសួនសត្វភ្នំតាម៉ៅទេ គឺស្ថិតនៅជាប់ព្រំប្រទល់រវាងឧទ្យាសួនសត្វភ្នំតាម៉ៅនិងដីរបស់ឯកជន។ មួយទៀតនោះ​កញ្ញាថា ការឈូសឆាយធ្វើផ្លូវនេះ គឺដើម្បីបង្ការភ្លើងឆេះព្រៃដែលធ្លាប់កើតមានកន្លងមក ដែលកញ្ញថា មិនធ្វើឱ្យប៉ះពាល់អ្វីឡើយ។

កញ្ញាថា៖«ការឈូសឆាយនេះ￸មិនត្រឹមតែបង្ការភ្លើងឆេះ￸ព្រៃទេ វាក៏អាចផ្ដល់នូវមធ្យោបាយសម្រាប់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ផង»។

កាលពីសប្តាហ៍មុននេះមានការចុះផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានក្រៅស្រុកអំពីការព្រួយបារម្ភពីផលប៉ះពាល់ព្រៃឈើ និងសត្វព្រៃនៅតំបន់ភ្នំតាម៉ៅ ក្រោយអាជ្ញាធរធ្វើសកម្មភាពឈូសឆាយដីព្រៃនៅក្នុងតំបន់នេះដើម្បីធ្វើផ្លូវភ្លើង។

ផ្ទៃដីព្រៃភ្នំតាម៉ៅ ទំហំជិត៦០០ហិកតា ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ត្រូវបានកាប់បំផ្លាញ និងឈូសឆាយ គិតចាប់តាំងពីចុងខែកក្កដា រហូតដល់ដើមខែសីហាឆ្នាំ២០២២ បន្ទាប់ពីតំបន់នេះត្រូវបានរដ្ឋាភិបាលប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនមួយចំនួនធ្វើការអភិវឌ្ឍន៍ ដោយក្នុងនោះ ក្រុមហ៊ុនចំនួន២ដែលត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិលោក ឡេង ណាវ៉ាត្រា និងលោក ឃុន សៀ។

ប៉ុន្តែគម្រោងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានចេញបទបញ្ជាភ្លាមៗឱ្យលុបចោលទាំងអស់ ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែល ក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន ហើយលោកក៏បានបញ្ជាឱ្យក្រុមឈូសឆាយទទួលខុសត្រូវក្នុងការដាំដើមឈើឡើងវិញផងដែរ៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា បូ សុភា

អត្ថបទមុន

ពលរដ្ឋ​​ខេត្ត​កំពង់ស្ពឺ​​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​ជួយដោះ​​ស្រាយ​​វិវាទ​ដី​ធ្លី​​ជា​​មួយ​​ក្រុម​​ហ៊ុន​​ស្ករ​​អំពៅ

អត្ថបទបន្ទាប់

សាច់​ញាតិ​ទាមទារ​ដោះលែង​តំណាង​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ​ ​ក្រោយ​សមត្ថកិច្ច​ខេត្ត​កំពត​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ដីធ្លី​

អត្ថបទបន្ទាប់
សកម្មភាពមេព្រៃ ប្រធាននិងសជិកសហគមន៍ព្រៃឈើភ្នំត្នោតចុះទៅពិនិត្យកន្លែងដែលគេកាប់ព្រៃឈើ កាលពីខែតុលាឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

សាច់​ញាតិ​ទាមទារ​ដោះលែង​តំណាង​២​នាក់​ឱ្យ​មាន​សេរីភាព​វិញ​ ​ក្រោយ​សមត្ថកិច្ច​ខេត្ត​កំពត​ចាប់​ខ្លួន​ពាក់ព័ន្ធ​រឿង​ដីធ្លី​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង