CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

រាជ​រដ្ឋាភិបាល​បង្កើត​​មូល​និធិ​​កសាង​​ហេដ្ឋារចនា​សម្ព័ន្ធ​​តាម​​បណ្ដោយ​​ព្រំដែន​ដើម្បី​បូរណភាព​ទឹក​ដី​

Admin ដោយ Admin
August 27, 2024
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពភូមិជនបទអន្លង់ជ្រៃ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលនៅជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ (ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

ទិដ្ឋភាពភូមិជនបទអន្លង់ជ្រៃ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលនៅជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ (ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

0
ចែករំលែក
108
ចំនួនមើល

រាជរដ្ឋាភិបាលបានប្រកាស​ពីការបង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ដោយអះអាងថា ដើម្បី​ការពារ​បូរណ​ភាព​ទឹកដី​របស់​កម្ពុជា​ និងជាការបង្ហាញពីស្មារតីសាមគ្គី​ជាតិពិតប្រាកដ ខណៈសង្គមស៊ីវិលបង្ហាញការគាំទ្រ​។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ​​នាយករដ្ឋ​មន្ត្រីលើកឡើងថា មូលនិធិ​នេះ មាន​គោលដៅ​កៀរគរ​ថវិកា និង​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន។ បន្ថែមពីនេះ ជាបង្ហាញនូវការ​យកចិត្តទុកដាក់ ​លើ​ការកសាង​ផ្លូវ​នៅតាម​ព្រំដែន​របស់ពលរដ្ឋ និងរាជរដ្ឋាភិបាល។  ​លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​​ ចូលរួម និង​រួមគ្នា​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដើម្បី​ជាកិច្ចការពារ​បូរណ​ភាព​ទឹកដី​កម្ពុជា​។

នាយករដ្ឋមន្ដ្រី​​ថ្លែងថា៖«ចាប់តាំងពីឆ្នាំ១៩៩៤មក រដ្ឋាភិបាលបានយកចិត្ដទុកដាក់ក្នុងការកសាងផ្លូវក្រវ៉ត់ព្រំដែនជាមួយប្រទេសវៀតណាម ឡាវ និងថៃ។ គិតមកដល់ពេលនេះយើងកសាងបានផ្លូវតាមបណ្ដោយកម្ពុជា ឡាវ វៀតណាមសន្លោះពី២០១៧ មក២០២២គឺកសាងផ្លូវបាន៦៨៨៥,៩៦គីឡូម៉ែត្រលើផែនការសរុប១០៦៩គីឡូម៉ែត្រ។ ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចចូលរួមនឹងរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន»។

យ៉ាងណា នាព្រឹកថ្ងៃទី២៧ ខែសីហានេះ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្នលោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុកដោយភ្ជាប់​សារថា តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឱ្យវៀតណាមតើពួកគេចូលលុយឬទេ។ លោកបន្ដថា ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។

លោកមានប្រសាសន៍ថា៖«ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។ សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តីនិងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ? នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឱ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក​ សុខ ឥសាន្ដ បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែសីហាថា រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនគឺមានគោលបំណងរក្សាបូរណភាពទឹកដី និងចង់ឱ្យប្រជាពលរដ្ឋរួមចំណែកលើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ លោកបន្ដថា សម្រាប់រដ្ឋាភិបាលតែងតែគិតគូរពីឯករាជ្យភាព និងភាពស្មោះត្រង់ដល់ពលរដ្ឋដែលបានបោះឆ្នោតឱ្យបក្សប្រជាជនដឹកនាំ។

អ្នកនាំពាក្យរូបនេះបន្ដថា៖«ផែនការអីនីមួយៗគឺមានករណីប្រើថវិការដ្ឋ ករណីខ្លះយើងប្រមូលពីសប្បុរសជនពីអ្នកដែលស្មោះស្មគ្រក្នុងការជួយ។ការប្រមូលថវិកាពីឯកជន ពីអ្នកមានលទ្ធភាពហ្នឹងជារឿងវប្បធម៌។សកម្មភាពនេះយើងប្រើជាញឹកញាប់កន្លងទៅសម្រាប់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនយើង»។

ដោយឡែកសម្រាប់ប្រធានសមាគមអាដហុក លោក នី សុខា យល់ថា ការបង្កើតមូលនិធិនេះជារឿងល្អ ប៉ុន្ដែលោកនៅតែបារម្ភពីការបែងចែកថវិកាដោយគ្មានតម្លាភាពតាមរយៈជនឆ្លៀតឱកាសដែលបង្កើតឱ្យមានអំពើពុករលួយ។ លោកបារម្ភថា ផលអវិជ្ជមាននៅត្រង់ថា ជនឆ្លៀតឱកាសយកកម្មវិធីនេះដើម្បីជាខ្នងបង្អែកដើម្បីប្រព្រឹត្ដអំពើថោកទាប ប៉ុន្ដែបើគ្មានវិបត្ដិនោះទេលោកថា ជារឿងត្រឹមត្រូវ និងគាំទ្រ។

លោកថ្លែងថា៖«រឿងអភិវឌ្ឍន៍តាមព្រំដែនជារឿងចាំបាច់ដើម្បីអាចធានាបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ ប៉ុន្ដែយើងមិនអាចពឹងផ្អែកលើវិភាគទានដើម្បីជាមូលដ្ឋានធំ មូលដ្ឋានធំគឺរដ្ឋាភិបាលត្រូតែមានកញ្ចប់ជាតិត្រឹមត្រូវទើបល្អ។ ខ្ញុំយល់ថា បើអ្នកចូលរួមធំៗរកស៊ីត្រឹមត្រូវអាហ្នឹងអត់អីទេ ប៉ុន្ដែកន្លងមកយើងឃើញពួកទាំងនោះប្រើរូបភាពសប្បុរសដើម្បីយកជាខ្នងបង្អែកអាហ្នឹងគ្រោះថ្នាក់ធំសម្រាប់ពលរដ្ឋ អាហ្នឹងដែលយើងបារម្ភ»។

ប្រធានវិទ្យាស្ថានប្រជាធិតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា វាជាសញ្ញាមួយល្អដែលលោកគាំទ្រសម្រាប់ការកសាងក្រវ៉ាត់តាមព្រំដែនក្នុងការការពារបូរណភាពទឹកដី។ លោកបន្ដជំរុញបន្ថែមថា ការគ្រប់គ្រងថវិកាដោយតម្លាភាពគ្មានអំពើពុករលួយគឺជារឿងចាំបាច់ដើម្បីកសាងទំនុកចិត្ដពលរដ្ឋ​។

លោកនិយាយថា៖«វាជាចំណុចល្អក្នុងការបង្ហាញទៅកាន់ប្រជាពលរដ្ឋឱ្យបានមើលឃើញពីសកម្មភាពរដ្ឋាភិបាលលើការដឹកនាំ។ ខ្ញុំយល់ថា ការកសាងក្រវាត់ព្រំដែនជារឿងចាំបាច់ណាស់»៕

……………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

កម្មករ​រោងចក្រ​ ទីឆា ​ថេស្ថាយ​ ​នៅ​ខេត្ដ​កណ្ដាល​ថា​ពិបាក​សុំ​ច្បាប់​ឈប់​សម្រាកទៅ​ព្យាបាល​ជំងឺ​

អត្ថបទបន្ទាប់

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​បញ្ហា​ស្រូវ​ងាប់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

អត្ថបទបន្ទាប់
ទិដ្ឋភាពដំណាំស្រូវរបស់កសិករនៅខេត្តបន្ទាយមានជ័យ ដែលក្រៀមស្វិតដោយសារមិនមានទឹកស្រោចស្រពកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងកសិកម្ម)

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​បញ្ហា​ស្រូវ​ងាប់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង