CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន អភិបាលកិច្ច

ពលរដ្ឋនៅឃុំមួយក្នុងខេត្តស្វាយរៀង ត្អូញត្អែពីការលំបាកធ្វើដំណើរ និងស្នើអាជ្ញាធរជួសផ្លូវលំមួយខ្សែរឡើងវិញ

Admin ដោយ Admin
March 29, 2023
ក្នុង អភិបាលកិច្ច
0
ពលរដ្ឋនៅឃុំមួយក្នុងខេត្តស្វាយរៀង ត្អូញត្អែពីការលំបាកធ្វើដំណើរ និងស្នើអាជ្ញាធរជួសផ្លូវលំមួយខ្សែរឡើងវិញ

ដីហុយនៅរដូវប្រាំងនៅពេលមានកង់បីឥណ្ឌាធ្វើដំណើរលើផ្លូវដែរខូច។ (រូបភាព៖ ដោយ សួន វុត្ថា)

0
ចែករំលែក
302
ចំនួនមើល

ប្រជាពលរដ្ឋមួយចំនួននៅឃុំស្វាយយា ស្រុកស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានត្អូញត្អែពីការលំបាកធ្វើដំណើរលើផ្លូវ១ខែ្សក្នុងសហគមន៍ និងស្នើដល់អាជ្ញាធរជួយជួសជុលផ្លូវនោះឡើងវិញ ក្រោយផ្លូវនេះបានរងការខូចខាត ហើយពិបាកធ្វើដំណើរទាំងនៅរដូវប្រាំង និងរដូវស្សា។

លោក គាំ សាវ៉ន វ័យ៧៤ឆ្នាំ នៅភូមមហាសួនបានប្រាប់ អ្នកសារព័ត៌មានពលរដ្ឋថា ផ្លូវ១ខែ្សប្រវែងប្រហែល៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្វាយយា បានរងការខូចខាត ដោយសាររថយន្តដឹកដីធ្ងន់ៗឆ្លងកាត់ ដោយបង្ករជាដីហុយនៅរដូវប្រាំង និងជំហុកដាច់ផ្លូវនៅរដូវស្សាជាដើម។

បុរសវ័យ៧៤ឆ្នាំរូបនេះ បានឱ្យដឹងថា ការរងការខូចខាត់ផ្លូវនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនបីភូមិដែលធ្វើដំណើរឆ្លើងកាត់ ដូចជា ពលរដ្ឋនៅភូមិស្វាយយា ភូមិមហាសួន និងភូមិស្វាយជុំរៅ។ លោក គាំ សាវ៉ន បានបារម្ភពីផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដោយសារដីហុយនៅរដូវប្រាំង និងគ្រោះថ្នាក់ផ្សេងៗ ដូចជារឡឹលដួលនៅរដូវស្សា ជាពិសេសក្មេងៗធ្វើដំណើរទៅសាលារៀន។

លោកលើកឡើងថា៖ «រថយន្ដគេដឹកជញ្ជួនចុះឡើងៗវាបែកល្បាប់យើងជិះកង់ជិះម៉ូតូជួបការលំបាកខែវស្សាល្បាប់ជាប់ទៅមុខលែងរួចទៅក្រោយលែងរួច ខែប្រាំង[ដី ]ហុយប៉ះពាល់ដល់សុខភាពប៉ះពាល់ធំជាងគេសួត»។

លោក នាង ហៃ វ័យ៦៣ឆ្នាំ រស់នៅភូមិមហាសួនម្នាក់ទៀត បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធពន្លឿនការអភិវឌ្ឍន៍កំណាត់ផ្លូវនេះ ក្រោយពីជួបការលំបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវខូច។ លោកថា នៅរដូវវស្សាមានការលំបាកខ្លាំងជាងនៅរដូវ ប្រាំង ដោយរដូវស្សា ការធ្វើដំណើរដោយម៉ូតូ ឡាន បានបង្ករជាបែកភក់ពិបាកធ្វើដំណើរឆ្លងកាត់ជាខ្លាំង។

លោកលើកឡើងថា៖ «ប៉ះពាល់គ្រប់តែផ្នែកទាំងអស់ហ្នង។ ធ្វើដំណើរតែជើងទៅក៏ពិបាកដែរ ជាប់ផុងជាប់ភក់ដែរ។ ហើយម៉ូតូ កង់ ឡាន ដែលយើងដឹកសម្ភារៈចេញចូលដឹកស្រូវ សម្ភារៈផ្សេងៗ ឱ្យតែរបស់របបប្រើប្រាស់គឺលំបាកហើយ»។

ពលរដ្ឋម្នាក់ទៀត លោក នង ហ៊ន់ អះអាងថា ផ្លូវដែលខូចនេះភាគច្រើនបណ្ដាលមកពីរថយន្ដដឹកដីធ្ងន់ៗឆ្លងកាត់ឆ្លើង ហើយអាជ្ញាធរមិនយកចិត្ដទុកដាក់ជួសជុល និងថែរក្សា។

លោកលើកឡើងថា៖ «[ផ្លូវ]ខូចភាគច្រើនដោយសារឡានដឹកដី។ ខ្ញុំមិនបាច់ដល់ថ្នាក់ថ្នលបេតុងទេ។​ បានត្រឹមក្រាលថ្មមិចហ្នឹងបានហើយ។ កុំឱ្យតែហុយ កុំឱ្យតែរអិលកុំឱ្យតែជាប់ផុង។ សិស្សសាលាគាត់ពិបាកធ្វើដំណើរទៅរៀននៅវិទ្យាល័យអង្គសរ»។

យ៉ាងណាមេឃុំស្វាយយា លោក សុខ សំអន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ផ្លូវដែលខូចនោះមានប្រវែងប្រហែល៣គីឡូម៉ែត្រប៉ុណ្ណោះ ។ លោកថា អាជ្ញាធរឃុំនឹងអភិវឌ្ឍន៍ផ្លូវនេះ ក្នុងឆ្នាំ២០២៣នេះ ដោយគ្រោងក្រាលជាថ្មម៉ិច។

លោកលើកឡើងថា៖ «ខ្ញុំដាក់គម្រោងក្រាលថ្មនៅឆ្នាំ២០២៣ហើយប្រវែងប្រហែល៣គីឡូទេ»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងក្នុងកម្មវិធីមួយ ដោយបានស្តីបន្ទោសដល់មន្ត្រីក្រោមឱវាទ ជាពិសេសអាជ្ញាធរថ្នាក់​ខេត្ត ស្រុក និងឃុំមួយចំនួន ដែលមិនយកចិត្តដាក់អភិវឌ្ឍន៍ ឬជួសជុលផ្លូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក ស ខេង បានបញ្ជាដល់មន្ត្រីទាំងនោះ ឱ្យពង្រឹងការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ។

លោកបន្ថែម៖ «អៀនខ្មាស់គាត់[ពលរដ្ឋ]ណាស់។ អៀនខ្មាស់ត្រង់ថា ផ្លូវហ្នឹងវាភក់វាល្បាប់អីចឹងហើយ វាអត់មានពីណាពីណាគិត អត់មានពីណាគិត។ យើងថា សុំឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យ បោះឆ្នោតឱ្យយ៉ាងម៉ិច។ បើយើងអត់បម្រើគាត់ផង។ យើងនិយាយឱ្យអស់ ឱ្យអីចឹងហាស។ ហើយផ្លូវប៉ុណ្ណឹងយើងធ្វើមិនកើតអី»។
………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋម្នាក់ស្លាប់អំឡុងពេលតវ៉ាបញ្ហាដីធ្លីនៅមុខសាលាខេត្តកោះកុង

អត្ថបទបន្ទាប់

អ្នកភូមិថា ពួកគេ១៥០០នាក់ រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយបញ្ហាដីធ្លី

អត្ថបទបន្ទាប់
អ្នកភូមិថា ពួកគេ១៥០០នាក់ រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយបញ្ហាដីធ្លី

អ្នកភូមិថា ពួកគេ១៥០០នាក់ រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយបញ្ហាដីធ្លី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង