CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

រដ្ឋាភិបាលប្ដេជ្ញាការ​ពារ​សេរីភាព​សារព័ត៌​មាន ខណៈ​​សង្គម​ស៊ីវិល​បន្ត​លើក​ឡើង​ពី​ការ​រឹត​ត្បិត​អ្នក​កាសែត

CJs khmer ដោយ CJs khmer
May 5, 2025
ក្នុង សង្គម
0
តុលាការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន ដាក់ពន្ធនាគារ​៤ឆ្នាំ និងដក​សិទ្ធិ​ពលរដ្ឋ​ជាស្ថាពរ ក្នុងសំណុំរឿង​មិន​រាង​ចាល

ក្រុមអ្នកសារព័ត៌មាន​កំពុងឈរថតរូប និងវីដេអូព័ត៌មាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ (រូបភាព៖ ហុង សេរីហ្វុង)

0
ចែករំលែក
44
ចំនួនមើល

រដ្ឋាភិបាល​បានប្ដេជ្ញាការពារសេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការ​រក្សាបរិយាកាស​​សុវត្ថិភាពសម្រាប់​​​វិស័យ​សារ​ព័ត៌មាន និង​ការបើកទូលាយ​ឱ្យរាយការណ៍ពីភាពអសកម្មរបស់រដ្ឋាភិបាល​ជាដើម ខណៈ​សង្គមស៊ីវិល​​បន្តលើកឡើងពី​ការរឹតត្បិតការ​​​បំពេញការងាររបស់អ្នកសារព័ត៌មាន​​ តាមរូបភាពមួយចំនួន។

កាលពីថ្ងៃ​ទី០៣ ខែឧសភា ឆ្នាំ២០២៥ ក្នុង​​ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ក្រោមប្រធាន​បទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន៖ ផលប៉ះពាល់នៃបញ្ញាសប្បនិមិ្មតលើសេរីភាពសារ​ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើក្រសួងព័ត៌មាន និងគ្រប់​ស្ថាប័នទាំងអស់​សហការគ្នា ក្នុងការបន្តពង្រឹងប្រព័ន្ធ​សារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរឹងមាំ។

លោកនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការផ្សាយពីភាពខ្វះខាតរបស់រដ្ឋា​ភិបាល ដើម្បីឱ្យមានដំណោះ​ស្រាយលើបញ្ហាទាំងនោះ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍​ថា៖ «រដ្ឋគ្មានហេតុផលនៅក្នុងការបិទសិទ្ធិ[…]សារព័ត៌មានដែលផ្សព្វ​​​ផ្សាយរឿងអវិជ្ជមាន ខ្ញុំ screenshot ឱ្យទៅដោះស្រាយ។ បងប្អូនដែលមានសុត្រឹតភាពផ្សាយខុសកែឡើងវិញ អត់មានពីណាហាមឃាត់​ទេ ហើយ​ខ្ញុំលើ​ក​ទឹក​ចិត្ត​ឱ្យប​ង​ប្អូន​ផ្សាយ​នូវ​ភាព​កង្វះ​ខាត​នៃ​ការ​អនុវត្ត​តួនាទីរ​បស់​រាជ​រដ្ឋាភិបាល​ដើម្បី​ឱ្យ​យើង​ដឹង​ផង ដើម្បី​ឱ្យ​យើង​ដោះ​ស្រាយ​ឱ្យ​ទាន់​ពេល​វេលា​រួម​គ្នា​ទៅ»។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏ឆ្លៀតព្រមានដល់អ្នកសារព័ត៌មានទាំងឡាយណា ដែលផ្សាយព័ត៌​មាន​ខ្វះ​សុចរិតភាព ត្រូវ​ទទួល​ខុស​ត្រូវចំពោះ​ការផ្សាយរបស់ខ្លួន។

លោកថា៖ «តែអ្នកដែលធ្វើ cross [ឆ្លង​] ព្រំដែន មិន​ថាអ្នកឯងអ្នក​យកព័ត៌​មាន​ឱ្យ​បរទេស កាសែតបរទេស​ឯករាជ្យ មិនឯករាជ្យស្អីទេ ប៉ុន្តែក្នុងទង្វើជាបុគ្គលរបស់អ្នក កុំជ្រក​ក្រោមផ្លាករបស់អ្នកសារព័ត៌​មាន​ឯករាជ្យ ហើយធ្វើព័ត៌មាន​ដែលមិនសុក្រឹត ហើយ​ដឹងហើយខុសមិនព្រមកែ គឺខ្វះសុចរិតភាព បើគ្មានសុចរិតភាពត្រូវទទួលខុសត្រូវ ហើយកុំចោទថាយើងគ្មានការគោរពសិទ្ធិអ្នកសារព័ត៌មាន»។

កញ្ញា កែវ សុជាតា ជាអ្នកសារព័ត៌មាននៅវិទ្យុស្ដ្រី​នៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) គាំទ្រ​ការប្ដេជ្ញា​ចិត្តរបស់រដ្ឋាភិបាល​ក្នុងការការពារសេរីភាពសារព័ត៌មាននៅកម្ពុជា។

កញ្ញាថា៖ «ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលជារឿងល្អប្រសើរ ដោយសារតែក្នុងនាមជាអ្នកសារព័ត៌មាន គឺយើង​ចង់ឃើញ​ការជួយអន្តរាគមន៍​ពីមន្ត្រីពាក់ព័ន្ធ មន្ត្រី​មាន​សមត្ថកិច្ច ឬក៏​ក្រសួងពាក់ព័ន្ធ​អីជាដើម​នៅពេល​ដែលយើងចុះយកព័ត៌មាននៅកន្លែងកើតហេតុផ្ទាល់​ ឬក៏ជាពិសេសនៅពេលដែលយើងទទួលកាន់ព័ត៌មានក្ដៅៗ»។

តែយ៉ាងណា អ្នកសារព័ត៌មានស្ដ្រីរូបនេះ មិនចង់ឃើញតែការប្ដេជ្ញា​ចិត្តប៉ុណ្ណោះទេ តែកញ្ញាចង់ឃើញការអនុវត្ត​ជាក់ស្ដែង។

កញ្ញានិយាយថា៖ «យើងអត់ចង់បានត្រឹមជាការប្ដេជ្ញាចិត្តទេ យើងចង់បានទាំងការប្ដេជ្ញាចិត្តនិងការអនុវត្តជាក់ស្ដែង មាន​ន័យថា នៅពេលដែលមេដឹកនាំ​បាននិយាយបែបហ្នឹង ប្ដេជ្ញា​ចិត្តបែបហ្នឹង គឺមន្ត្រីក្រោមឱវាទ​​បានយកសំដីទាំងអស់ហ្នឹងទៅអនុវត្ត ដែលផ្ដល់សិទ្ធិអំណាចពេញលេញទៅដល់អ្នកសារព័ត៌មាន»។

ទោះបីកញ្ញាមិនបានប្រឈមនឹងបញ្ហាប្រឈមលើរូបរាងកាយ ឬផ្លូវចិត្តក្ដី តែកញ្ញា​នៅតែ​ជួប​ការ​លំបាកមួយ​ចំនួន​នៅក្នុងអាជីព​ជាអ្នកសារព័ត៌មាន ដូចជា អ្នក​នាំ​ពាក្យ ឬមន្ត្រី​​មួយចំ​នួន​ មិន​ព្រម​ផ្ដល់​សម្ភាសន៍​ ឬ​រុញ​ដាក់​គ្នា ឬជាដើម។ ករណីនេះ សុជាតា ចង់ឱ្យ​មន្ត្រីថ្នាក់ក្រោមជាតិ​មួយចំនួន ឈប់រុញច្រានដាក់គ្នា ហើយ​​ផ្ដល់​ព័ត៌​មាន​នៅ​ក្នុង​រង្វង់​ដែន​សមត្ថកិច្ច​របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ចំណែក ​លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) យល់ថា ការប្ដេជ្ញា​​ចិត្តរបស់​រដ្ឋាភិបាល​តែមួយមុខមិនគ្រប់គ្រាន់​ទេ ដោយលោកចង់ឃើញមានការអនុវត្តជាក់ស្ដែងវិញ​លើការពារសេរីភាព​សារព័ត៌មាននៅកម្ពុជា។

លោកថា៖ «ខ្ញុំគិតថា ការលើកឡើង ការលើកទឹកចិត្ត ហើយនិងការបង្ហាញពី​ការប្ដេជ្ញាចិត្ត​នៅមិនទាន់គ្រប់​​គ្រាន់​​ទេ។ វាគួរតែស្ដែងចេញតាមរយៈសកម្មភាពជាក់លាក់ដែល​រដ្ឋាភិបាលលោកគួរដាក់ចេញ ហើយ​សកម្មភាពជាក់លាក់ហ្នឹង រួមទាំងការធានាថាមិនមានជនណាម្នាក់​ដែលមានសេរីភាព ដោយបានធ្វើការវាយ​ដំ ឬមួយក៏ធ្វើទុក្ខបុកម្នេញ​​ទៅលើអ្នកសារព័ត៌មាន ទោះបីជាការវាយដំទៅ​លើរូបរាងកាយ ឬមួយការការគំ​រាម​កំហែងតាម Offline ឬក៏ Online ក៏ដោយ»។

លោក​ ណុប វី បន្តថា កាលបើរដ្ឋាភិបាលពិនិត្យឡើងវិញ​នូវច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ការ​​​បំពេញការងាររបស់អ្នកសារព័ត៌មាន និងដាក់ចេញច្បាប់នានា​ដែលបើកទូលាយ​នូវការទទួលបានព័ត៌​មាន​​ជាដើម ទើបបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការពារសេរីភាពសារព័ត៌មាននៅកម្ពុជាពិតប្រាកដ។

លោកបន្ថែមថា៖ «ការធានាសន្តិសុខសុវត្ថិភាពរបស់អ្នកសារព័ត៌មានស្ដែងឡើង តាមរយៈការពិនិត្យមើលឡើង​វិញចំពោះមូលដ្ឋានច្បាប់ផ្សេងៗ​​ដែលមានផលប៉ះពាល់ ឬមួ​យក៏មានទំនោររឹតត្បិតទៅលើលំហនាំការ​អនុវត្ត​ការងាររបស់អ្នកសារព័ត៌មាន ត្រូវបានយកមកធ្វើវិសោធនកម្មកែលម្អ ហើយ​ច្បាប់ផ្សេងៗដែលគាំទ្រ​ទៅដល់សកម្មភាព ក្នុងការទទួលបានព័ត៌មាន ដូចជា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន​ហ្នឹង ត្រូវបានអនុម័ត»។

តាមរយៈសេចក្ដីប្រកាសរួមរបស់​ក្រុមអង្គការសង្គមស៊ីវិល​ចំនួន ១៧ស្ថានប័ន ក្នុង​នោះ​មាន ​សមាគមសម្ព័ន្ធ​​អ្នកសារព័ត៌មានកម្ពុជា(CamboJA) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងមជ្ឈ​មណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ជាដើម បាន​សម្ដែងការព្រួយបារម្ភ​ចំពោះការកើនឡើងនៃការរឹតបន្តឹង និង​ការគំរាមកំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា។

សេចក្ដីប្រកាសរួមបន្តថា៖ «បន្ថែមពីលើ​បញ្ហាប្រឈមជា​ច្រើន​ដែល​អ្នក​សារព័ត៌​មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយឯករាជ្យ​ប្រឈម​នឹង​រដ្ឋាភិបាល និង​តួអង្គ​ដ៏​មាន​ឥទ្ធិពល ដែល​ក្នុង​នោះ​រួម​មាន កា​រ​យាយីតាមផ្លូវច្បាប់ ការគំរាមកំហែង ការចាប់ខ្លួន ការដកហូតអាជ្ញាបណ្ណ ការដាក់កំហិត តែឥឡូវនេះ ពួកគេប្រឈមនឹងការកាត់ផ្តាច់មូលនិធិបន្ថែមទៀត»។

អង្គការសង្គមស៊ីវិលទាំងនោះ ក៏បានស្នើដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធចំនួន៦ចំណុច ដូចជា ធានាបរិយាកាសការងារដែលសេរីភាព សុវត្ថិភាព និងសន្តិសុខ ដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ បញ្ឈប់​​ការចោទប្រកាន់ព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពបំពេញវិជ្ជាជីវៈរបស់ពួកគេ និងលើកលែងបទចោទលើអ្នកសារព័ត៌មាន ព្រមទាំងដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ។

ក្រុមអង្គការសង្គមស៊ីវិល ក៏បានស្នើឱ្យបញ្ឈប់រាល់ទម្រង់នៃការយាយីប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន និងអំពាវនាវរកការគាំទ្រមូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។

យ៉ាងណា លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍នៅថ្ងៃទី៥ ខែ​ឧសភានេះ បានបដិសេធចំពោះការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល អំពីការរឹតបន្តឹង និងការគំរាម​កំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា ដោយអះអាងថា នៅកម្ពុជាគ្មានទេការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មាន។

លោកថា៖ «ផ្អែកតាមការសិក្សាស្រាវជ្រាវស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ពុំមានឡើយការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មាន ឬការយាយីដល់ការអនុវត្តរបស់អ្នកសារព័ត៌មាន មានតែករណីពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ចំពោះបទល្មើសក្រៅដែននៃច្បាប់ស្តីពីរបបសារព័ត៌មាន ដែលការអនុវត្តនេះបានអនុលោមតាមគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ»។

លោកបន្តថា រដ្ឋាភិបាល ជាពិសេស​​ក្រសួងព័ត៌មាន ​នឹង​​រក្សា​បរិយាកាស​ប្រកប​ដោយ​​សុវត្ថិភាព សម្រាប់​​ការប្រកប​វិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា ដោយ​បន្ត​លើកកម្ពស់​ការ​គោរពសិទ្ធិ​សេរីភាព​សារព័ត៌មាន តាមរយៈការ​​ឈរលើមូលដ្ឋាន​សមភាព គ្មាន​ការរើសអើង គ្មានការ​គំរាមកំហែង និងមិនប្រកាន់និន្នាការនយោ​បាយ​​ឡើយ។

យោងតាម​​លទ្ធផលនៃការស្ទង់មតិឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងលំហសេរីភាព​ក្នុង​ការប្រកប​​ការងារជាអ្នកសារព័ត៌មាន​ អ្នកសារព័ត៌មានចំនួន​ជាង ៨៦% យល់​ថា ពួកគេមានសេរីភាពពេញលេញ​ក្នុងការយកព័ត៌មានពីប្រភពនានា ដោយសុវត្ថិភាព សម្រាប់ការផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី ដែលតួលេខនេះបានកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។

សម្រាប់​​សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) វិញ ​បានរកឃើញថា ក្នុងឆ្នាំ២០២៤ មានករណី​រំលោភបំពានចំនួន ៤១ករណី ដែល​ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានយ៉ាងតិច៦៤នាក់ ក្នុងនោះករណីយាយី​តាមផ្លូវច្បាប់ គឺជារឿងដែលកើតឡើងញឹកញាប់បំផុត ដែលក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៥នាក់ ត្រូវបានឃុំខ្លួន និងអ្នកសារព័ត៌មានម្នាក់ ត្រូវបានសម្លាប់ ពេលពួកគេកំពុងអនុវត្តការងាររបស់ខ្លួន។ ចំណែក ​នៅដើមឆ្នាំ២០២៥ អ្នកសារព័ត៌មាន ៣​នាក់​ទៀត ត្រូវ​បាន​ឃុំខ្លួន​ ពី​បទ ញុះញង់ និងអ្នកសារព័ត៌មានស៊ើបអង្កេតរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ និងបញ្ហាបរិស្ថាននៅកម្ពុជា​ជនជាតិអង់គ្លេសម្នាក់ ត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជា៕

……………………………

អត្ថបទដោយ៖ ហុង សេរីហ្វុង

អត្ថបទមុន

តុលាការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន ដាក់ពន្ធនាគារ​៤ឆ្នាំ និងដក​សិទ្ធិ​ពលរដ្ឋ​ជាស្ថាពរ ក្នុងសំណុំរឿង​មិន​រាង​ចាល

អត្ថបទបន្ទាប់

បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ពេញ​​លេញ​ដល់​លោក​​ រ៉ុង​ ​ឈុន​ ​វិញ​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​

អត្ថបទបន្ទាប់
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងក្នុងពិធីសមាជវិសាមញ្ញគណបក្សកម្លាំងជាតិ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ (ហ្វេសប៊ុក លោក រ៉ុង ឈុន)

បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ពេញ​​លេញ​ដល់​លោក​​ រ៉ុង​ ​ឈុន​ ​វិញ​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង