CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សាលា​ឧទ្ធរណ៍​ព្រះសីហនុ​ដោះ​លែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​២​នាក់​នៅ​កោះ​កុង​ឱ្យ​នៅ​ក្រៅ​ឃុំ

Admin ដោយ Admin
October 5, 2023
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
កូនប្រុសអ្នកស្រី ផាវ ញ៉ើង កាន់រូបថតម្តាយនឹងដៃ រួមជាមួយពលរដ្ឋប្រមាណ២០០នាក់ទៀតមកពីសហគមន៌មកពីរនៃ ស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដោយនាំគ្នាអង្គុយខាងមុខសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ទាមទាឱ្យដោះលែងដោយគ្មានលក្ខខណ្ឌ និងទម្លាក់ការចោទប្រកាន់ទៅលើ អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន។ (ហ្វេសប៊ុក សហគមន៍ជីខក្រោម ខេត្តកោះកុង)

កូនប្រុសអ្នកស្រី ផាវ ញ៉ើង កាន់រូបថតម្តាយនឹងដៃ រួមជាមួយពលរដ្ឋប្រមាណ២០០នាក់ទៀតមកពីសហគមន៌មកពីរនៃ ស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដោយនាំគ្នាអង្គុយខាងមុខសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ទាមទាឱ្យដោះលែងដោយគ្មានលក្ខខណ្ឌ និងទម្លាក់ការចោទប្រកាន់ទៅលើ អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន។ (ហ្វេសប៊ុក សហគមន៍ជីខក្រោម ខេត្តកោះកុង)

0
ចែករំលែក
91
ចំនួនមើល

ពលរដ្ឋបានឱ្យដឹងថា សាលាឧទ្ធរណ៍តំបន់ព្រះសីហនុបានសម្រេចដោះលែងតំណាងពលរដ្ឋមានជម្លោះដីធ្លី២នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយសវនាការនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ខណៈអ្នកភូមិជិត២០០នាក់បានប្រមូលផ្តុំមុខតុលាការ ដើម្បីទាមទារដោះលែងតំណាងទាំង២នាក់នោះដោយឥតលក្ខខណ្ឌ។

អ្នកស្រី ដេត ហួរ តំណាងពលរដ្ឋសហគមន៍១៩៧នៅឃុំជីខលើ ដែលចូលប្រមូលផ្តុំមុខសាលាឧទ្ធរណ៍ព្រះសីហនុនៅព្រឹក​ថ្ងៃទី៥ ខែតុលា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា តំណាងពលរដ្ឋ២នាក់ គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានសាលាដំបូងខេត្តកោះកុងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ និងរួមគ្នាសងសំណង ៤០លានរៀលដល់ដើមបណ្តឹង ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណ: និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីសមត្ថកិច្ចចាប់ខ្លួនជាមួយតំណាងពលរដ្ឋ៧នាក់ផ្សេងទៀត នៅទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលពួកគេព្យាយាមឡើងមករាជធានីភ្នំពេញដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។

តំណាងពលរដ្ឋរូបនេះឱ្យដឹងថា ក្រោយពីតុលាការខេត្តកោះកុងកាត់ក្តីមានភាពអយុត្តិធម៌ គឺតំណាងពលរដ្ឋទាំង២នាក់បានពឹងពាក់មេធាវីប្តឹងជំទាស់ការសម្រេចរបស់តុលាការខេត្តកោះកុងទៅសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ដើម្បីស្វែងរកយុត្តិធម៌។ អ្នកស្រីថា សាលាឧទ្ធរណ៍តំបន់ព្រះសីហនុបានបើសវនាការសំណុំនេះនៅថ្ងៃទី៥ ខែឧសភានេះ និងប្រកាសសាលដីកាភ្លាមៗដោយសម្រេចឱ្យអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន បាននៅក្រៅឃុំបណ្តោះអាសន្ន។

អ្នកស្រី ដេត ហួរ បន្តថា រូបអ្នកស្រី និងពលរដ្ឋផ្សេងទៀតបានសាទរចំពោះការសម្រេចរបស់សាលាឧទ្ទរណ៍នេះ ដោយថា តំណាងពលរដ្ឋទាំង២នាក់នោះ ពុំមានកំហុសអ្វីនោះឡើយ។

អ្នកស្រីបន្ថែមថា៖« ពួកគាត់ជាមនុស្សល្អ ហើយគាត់ជាអ្នកការពារដីរដ្ឋ និងគាត់ក៏ជាជនធ្លាប់រងគ្រោះដីធ្លីផងដែរ ហើយគាត់តែងតែជួយដល់បងប្អូនប្រជាពលរដ្ឋអត់មានដីធ្លីសម្រាប់បង្កបង្កើនផល។ អីចឹងយើងខ្ញុំទាំងអស់គ្នាមើលឃើញថា ពួកគាត់មនុស្សដែលតែងតែនិយាយពីការពិត និងជាជនគម្រូផងដែរ»។

អ្នកស្រី យី គន្ធា តំណាងប្រជាពលរដ្ឋនៅសហគមន៍ជីខ ក្រោមឱ្យដឹងថា សាលាឧទ្ទរណ៍សម្រេចឱ្យអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន នៅក្រៅឃុំបណ្តោះអាសន្ន ក្រោយហេតុផលមានទីលំនៅអចិន្ត្រៃយ៍ មានជំងឺប្រចាំកាយដែលចាំបាច់ត្រូវព្យាបាល ហើយជាស្ត្រីមេម៉ាយ ដែលត្រូវមើលថែកូនៗនៅតូច ប៉ុន្តែត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួននៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

យ៉ាងណាតំណាងពលរដ្ឋរូបនេះ បានអំពាវនាវដល់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ និងសាលាដំបូងខេត្តកោះកុង ត្រូវទម្លាក់ចោលលើតំណាងពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងទាំងដោយឥតលក្ខខណ្ឌ ដោយថា តំណាងពលរដ្ឋទាំងនោះពុំមានកំហុសអ្វីនោះទេ ដោយពួកគេ គ្រាន់តែទាមទារសិទ្ធិលំនៅឋាន និងដីធ្លីតែប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖«ខ្ញុំសូមអំពាវនាវដល់សម្តេច ហ៊ុន ម៉ាណែត ឱ្យសម្តេចអន្តរាគមន៍ទៅតុលាការខេត្តកោះកុង និងសាលាឧទ្ធរណ៍ព្រះសីហនុទម្លាក់ចោលបទលើពួកខ្ញុំទាំងអស់គ្នាដែលជាប្រជាពលរដ្ឋរងគ្រោះដីធ្លីឱ្យមានសិទ្ធិសេរីភាពដូចប្រជាជនផ្សេងទៀត និងបានជួបជុំគ្រួសារ និងមិនជាប់បណ្តឹងនៅប្រព័ន្ធតុលាការតទៅទៀត»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ព្រះសីហនុបានទេពាក់ព័ន្ធរឿងនេះ។

មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានសាទរចំពោះការដោះលែងតំណាងពលរដ្ឋ២នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ហើយលោកក៏ទទួចដល់តុលាការឱ្យទម្លាក់រាល់បទចោទទាំងអស់លើសកម្មជនដីធ្លីនៅខេត្តកោះកុងនេះផងដែរ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានឱ្យដឹងថា ក្នុងខេត្តកោះកុងពលរដ្ឋមានជម្លោះដីធ្លីច្រើនជាងគេ គឺនៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ដោយមានពលរដ្ឋជាប់បណ្តឹងនៅតុលាការ​ជាង១០នាក់នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរក៏មានអ្នកជាប់បណ្តឹងច្រើននាក់ផ្សេងទៀតដែរ។

លោកបន្ថែមថា៖«ហើយជាចំណាត់ការតុលាការគួរតែពិចារណាក្នុងការទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគាត់ទៅ ព្រោះថាវាជាករណីទំនាស់រវាងប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋ។ បើយើងយកបទលើ្មសញុះញង់មកដាក់វាធ្វើឱ្យប៉ះពាល់ពួកគាត់ទាំងពីរនាក់ដែលបានជាប់ពន្ធនាគាររយៈពេលជិត៣ខែមកនេះ»។

កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ សមត្ថកិច្ចខេត្តកោះកុងបានចាប់ពលរដ្ឋមានជម្លោះដីធ្លីចំនួន ៩នាក់ និងក្រោយមកបានបញ្ជូនទៅតុលាការខេត្តកោះកុង អំឡុងពេលពលរដ្ឋទាំងនោះជិះឡានមកដាក់ញត្តិនៅក្រសួងយុត្តិធម៌នៅរាជធានីភ្នំពេញ។

ប៉ុន្តែតុលាការមួយនេះ បានដោះលែងពលរដ្ឋ៧នាក់ឱ្យនៅក្រៅបណ្តោះអាសន្ននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខណៈតំណាងពលរដ្ឋ២នាក់ គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ​ត្រូវ​បន្តជាប់​ឃុំខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​ដោយ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​១​ឆ្នាំ​ ​ក្នុង​ករណី​ផ្សេង​មួយទៀតក្រោម​បទ«​បរិ​ហា​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

អង្គការលីកាឱ្យដឹងថា ក្រោយការដោះលែងពលរដ្ឋទាំង៧នាក់នោះ ​ពួកគេ​នឹង​នៅតែ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​ឬ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ដោយ​ពុំ​មាន​ការអនុញ្ញាត​ពី​តុលាការ​ ​ហើយ​ត្រូវ​ឆ្លើយតប​រាល់​ការ​កោះហៅ​របស់​តុលាការ​ ​។

អង្គការលីកាដូបន្តថា​ ​សកម្មជន​ទាំង​៩​នាក់នោះ​ ​នៅតែ​បន្ត​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៤​លាន​រៀល​ (​ប្រមាណ​ជា​ ​១​.​០​០​០​ដុល្លារ​) ​ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​៕​

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ទាមទារ​រក​ដំណោះ​ស្រាយ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ ​ខណៈ​ជម្លោះ​​អូស​បន្លាយ​ជាង​១០​ឆ្នាំ​

អត្ថបទបន្ទាប់

ក្រុម​អ្នក​រត់ឡាន​ឈ្នួល​ដឹក​ភ្ញៀវ​នៅ​ច្រក​អន្តរជាតិ​អូរស្មាច់​តវ៉ា​បិទ​ផ្លូវ​មួយ​រយៈ​ខ្លី​ទាមទារ​ការ​ដឹក​ភ្ញៀវ​ស្មើភាព​គ្នា​រវាង​ថៃ​និង​ខ្មែរ​

អត្ថបទបន្ទាប់
ទិដ្ឋភាពរថយន្តឈ្នួលជាច្រើនប្រមូលផ្តុំគ្នាតវ៉ានៅច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្កការកកស្ទះជាង២០នាទីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។ (ចៀវ ពន្លឺ)

ក្រុម​អ្នក​រត់ឡាន​ឈ្នួល​ដឹក​ភ្ញៀវ​នៅ​ច្រក​អន្តរជាតិ​អូរស្មាច់​តវ៉ា​បិទ​ផ្លូវ​មួយ​រយៈ​ខ្លី​ទាមទារ​ការ​ដឹក​ភ្ញៀវ​ស្មើភាព​គ្នា​រវាង​ថៃ​និង​ខ្មែរ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង