CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន KDC ពាក់ព័ន្ធជម្លោះដីធ្លី

Admin ដោយ Admin
February 23, 2024
ក្នុង វិវាទដីធ្លី
0
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន KDC ពាក់ព័ន្ធជម្លោះដីធ្លី

រូបភាព៖ អ៊ុក ដែន

0
ចែករំលែក
149
ចំនួនមើល

តំណាងសហគមន៍ឡពាងឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន ខេឌីស៊ី (KDC) យ៉ាងអយុត្តិធម៌ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីជា១០ឆ្នាំមុន។

លោក ញឹម ញឿន ហៅ ស្ងួន ញឿន ដែលកំពុងជាប់បណ្តឹងនៅតុលាការប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីឆ្នាំ២០២១ សាលាដំបូងខេត្តកំពង់ឆ្នាំបានសម្រេចឱ្យអ្នកភូមិឡពាង៣នាក់មានរូបលោក លោក រាជ សីម៉ា និង លោក ភុល សន ចាញ់ក្តីម្ចាស់ក្រុមហ៊ុន KDC ដោយផ្តន្ទាទោសឱ្យពួកគាត់ជាប់ពន្ធនាគារចំនួន២ឆ្នាំ ៦ខែ និងពិន័យជាបា្រក់ចំនួន២លាន ៨០ម៉ឺនរៀលក្នុងម្នាក់ ក្រោមបទចោទ«ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនា» ដែលប្តឹងដោយឈ្មោះ ជួន ឃីម ជាសន្តិសុខក្រុមហ៊ុន(KDC) កាលពីឆ្នាំ២០១៣។

លោក ស្ងួន ញឿន បន្តថា ក្រោយពីយល់ឃើញថា ការសម្រេចរបស់តុលាការខេត្តកំពង់ឆ្នាំមានភាពអយុត្តិធម៌ គឺពួកគាត់បានប្តឹងបន្តទៅសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីប្រឆាំងការសម្រេច ហើយសាលាឧទ្ធរណ៍កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បើកសវនាការលើសំណុំរឿង និងបានសម្រេចឱ្យពួកគាត់ចាញ់ម្ចាស់ក្រុមហ៊ុនដដែល ដោយតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងទុកជាបានការ។

តំណាងសហគមន៍ឡពាងលោក ស្ងួន ញឿន បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ទរណ៍នេះ ដោយថា ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ លោកថា ការសម្រេចនេះមិនផ្តល់យុត្តិធម៌ដល់ពួកគាត់ជាពលរដ្ឋក្រីក្រ និងរងគ្រោះដីធ្លីនោះឡើយ។

លោក ស្ងួន ញឿន អះអាងថា រូបលោកគឺជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់ក្នុងចំណោមពលរដ្ឋ១០៨គ្រួសារដែលត្រូវបានក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង ​ភរិយារបស់លោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលរំលោភយកអស់ដី១៨៤ហិកតា នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៣។

លោក ស្ងួន ញឿន រៀបរាប់ថា កាលណោះគ្រួសារ និងអ្នកភូមិរាប់រយនាក់នាំគ្នាទៅទីតាំងដីដែលមានជម្លោះ ដើម្បីតវ៉ាសួរនាំពេលដែលក្រុមហ៊ុនចាប់ផ្តើមវាស់វែងកំណត់ព្រំដីប៉ះពាល់លើដីរបស់ប្រជាពលរដ្ឋ។ លោកថា  ខណៈកំពុងតវ៉ានោះគឺក្រុមពលរដ្ឋបានបំផ្លាញ់រោងសន្តិសុខរបស់ក្រុមហ៊ុន ប៉ុន្តែរូបលោក និងអ្នកជាប់ចោទពីរនាក់ទៀតមិនបានធ្វើឡើយ ហើយ ខាងក្រុមហ៊ុនបានប្តឹងពួកគាត់៣នាក់ទៅតុលាការ។

តំណាងសហគមន៍រូបនេះ បន្ថែមថា ការសម្រេចរបស់សាលាឧទ្ធរណ៍ពេលនេះ គឺមិនបានចុះស៊ើបអង្កេតឱ្យត្រឹមត្រូវច្បាស់លាស់ឡើយ។

លោកបន្ថែមថា៖«ចំពោះខ្ញុំវិញយល់ថាតុលាការហ្នឹងវាអយុត្តិធម៌។ វាកាត់ក្តីមិនត្រឹមត្រូវ មិនឈរលើគោលការឯករាជ និងអព្យាក្រឹត ដែលគ្រាន់តែទៅសួរថា អ្នកឯងហ្នឹងមកពីខាងណា? ហើយមកពីអីបានជាអ្នកឯងមកវាស់វែងដីរបស់ខ្ញុំ។ ចុះក្នុងនាមខ្ញុំជាជនរងគ្រោះម្នាក់ដែរ គ្រាន់តែទៅសួរអីចឹង ចោទថា រារាំងមន្ត្រីសារធាណៈ។ តើខ្ញុំដេញវ៉ៃមន្ត្រីហ្នឹងឬក៏យ៉ាងម៉េច?»។

លោក ស្ងួន ញឿន បានអំពាវនាវទៅរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ឱ្យជួយអន្តរាគមន៍មកចៅក្រមនៅសាលាឧទ្ធរណ៍ភ្នំពេញឱ្យស៊ើបអង្កេតឱ្យច្បាស់លាស់ ដើម្បីកាត់ក្តីឱ្យមានភាពត្រឹមត្រូវ និងយុត្តិធម៌។

តាមលោក ស្ងួន ញឿន អ្នកដែលរងបណ្តឹងនេះគឺលោក ភុល សន បានស្លាប់ និងលោក រាជ សីម៉ា ចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ក្រោយបាត់បង់ដីធ្លីដោយតសារក្រុមហ៊ុន KDC រំលោភយក។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចស្វែងរកសុំការបំភ្លឺពីសន្តិសុខក្រុមហ៊ុន លោក ជួន ឃីម និងតំណាងក្រុមហ៊ុន KDC និងអ្នកនាំពាក្យសាលាឧទ្ទរណ៍ភ្នំពេញលោក ឃុន លាងម៉េង បានទេពាក់ព័ន្ធករណីនេះ។

បើតាមដីការថ្មីមួយទៀតចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ព្រះរាជអាជ្ញា នៃមហាអយ្យាការអមសាលាឧទ្ធរណ៍ភ្នំពេញលោក ជា ម៉េត បានកោះហៅលោក ស្ងួន ញឿន ឱ្យចូលសវនាការនៅថ្ងៃទី២៦ ខែកុម្ភៈនេះ ដើម្បីជំនុំជម្រុះក្រោមបទចោទ«ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា» ទៅតាមបណ្តឹងរបស់ក្រុមហ៊ុន KDC ដែលបានប្តឹង កាលពីឆ្នាំ២០១៤ផងដែរ។

នាយកគ្រប់គ្រងកិច្ចការទូទៅនៅអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា  បញ្ហានៅសហគមន៍ឡពាងនេះ គឺជារឿងទំនាស់ដីធ្លី។ លោកថា អាជ្ញាធរគួរតែពន្លឿនការដំណោះស្រាយដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ ជាជាងយកប្រព័ន្ធតុលាកាទៅបង្ក្រាបលើពលរដ្ឋ ឬបណ្តោយឱ្យក្រុមហ៊ុន ឬអ្នកមានលុយមានអំណាច ប្រើតុលាកាជាឧបករណ៍ សម្រាប់បង្ក្រាប់ទៅលើពលរដ្ឋដែលមានបញ្ហាដីធ្លី។

 ក្នុងសំណុំរឿងនេះ លោក អំ សំអាត យល់ថា ពលរដ្ឋឡពាងបានរងគ្រោះ២ជាន់ គឺរងគ្រោះដោយសារការបាត់បង់ដីធ្លី និងរងគ្រោះដោយសារប្រព័ន្ធច្បាប់ដែលធ្វើឱ្យពួកគាត់ជាប់ពន្ធនាគារ និងរងបណ្ដឹងផ្សេងៗទៀត។

លោកបន្ថែមថា៖« អាហ្នឹង គឺជាការបង្ហាញមួយថា ពលរដ្ឋរងគ្រោះដោយសារដីធ្លី។ហើយរងគ្រោះដោយសារប្រព័ន្ធច្បាប់ទៀតពិសេស គឺអ្នកដែលយកប្រព័ន្ធច្បាប់ ឬក៏តុលាការជាឧបករណ៍ដើម្បីដាក់សម្ពាធ។ បន្តការគំរាមកំហែងទៅដល់សហគមន៍ដីធ្លីដែលរងគ្រោះបញ្ហាដីធ្លី។ ករណីទាំងអស់នេះ វាគួរតែពន្លឿននីតិវិធីនៅក្នុងការដោះស្រាយបញ្ហាដីធ្លីសហគមន៍ជាជាងដែលប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់គំនាប ឬជាការគំរាមកំហែង ដើម្បីឱ្យពលរដ្ឋរងទុក្ខមួយជាន់ទៀត»។

គួររំលឹកថាជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋឡពាង និង​ក្រុមហ៊ុន ខេឌីស៊ី របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​អូស​បន្លាយ​ជិត២០ឆ្នាំមកនេះ ​បាន​​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​​ពន្ធនាគារ និង​ប្រើ​ហិង្សា​បណ្ដាល​ឱ្យ​របួស​ជាច្រើន​នាក់ផងដែរ៕

…………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

អត្ថបទ​និទាន​៖​​​ ​ក្ដី​ស្រឡាញ់​ក្នុង​ចម្លាក់​ស្បែក​ដែល​លែង​សូវ​មាន​ការ​ចាប់​អារម្មណ៍​

អត្ថបទបន្ទាប់

អាជ្ញាធរខេត្តកំពង់ចាមឱ្យម្ចាស់ទីតាំងកាយថ្មចេញពីទន្លេវិញក្រោយមានការរិះគន់ពីមហាជន

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តកំពង់ចាមឱ្យម្ចាស់ទីតាំងកាយថ្មចេញពីទន្លេវិញក្រោយមានការរិះគន់ពីមហាជន

អាជ្ញាធរខេត្តកំពង់ចាមឱ្យម្ចាស់ទីតាំងកាយថ្មចេញពីទន្លេវិញក្រោយមានការរិះគន់ពីមហាជន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង