CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ជនជាតិ​ដើម​ភាគតិច​ពូនង​ដែល​ជាប់​ចោទ​នៅ​តុលាការ​ខេត្តមណ្ឌលគិរី​១៥​នាក់ ស្នើសុំ​ឱ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

Admin ដោយ Admin
September 12, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
ជនជាតិ​ដើម​ភាគតិច​ពូនង​ដែល​ជាប់​ចោទ​នៅ​តុលាការ​ខេត្តមណ្ឌលគិរី​១៥​នាក់ ស្នើសុំ​ឱ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរីចូលឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
129
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង​ខេត្តមណ្ឌលគិរី​១៥​នាក់ ដែល​កំពុង​ជាប់​បណ្ដឹងនៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ស្នើសុំ​ឱ្យ​តុលាការ​ខេត្តទម្លាក់​បទចោទ​លើ​ពួកគាត់ ដោយពួក​គាត់​អះអាង​ថា មិន​បាន​ប្រព្រឹត្ត​ខុស​ដូចការ​ចោទ​ប្រកាន់​របស់​ដើម​បណ្ដឹង​ឡើយ។

ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង អ្នកស្រី ផ្លឹក ភីរុំ អាយុ៤១ឆ្នាំ រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ដោយសារតែជាប់បណ្ដឹងនៅតុលាការ និងការដើរការពារព្រៃឈើ បានធ្វើឱ្យអ្នកស្រីគ្មានពេលវេលារកស៊ី។

អ្នកស្រីបន្ដថា អ្នកស្រីសុំឱ្យតុលាការខេត្ត ទម្លាក់បទចោទ និងផ្ដល់សិទ្ធិសេរីភាពឱ្យអ្នកស្រីវិញ។

អ្នកស្រីបន្ថែមថា៖«ខ្ញុំសុំឱ្យតុលាការទម្លាក់បទចោទ ដើម្បីឱ្យខ្ញុំមានសេរីភាពវិញ ដោយសារតែជាប់ពាក្យបណ្ដឹងហ្នឹងហើយ ធ្វើឱ្យខ្ញុំគ្មានពេលរកស៊ីចិញ្ចឹមកូនសោះ»។ 

ប្រជាសហគមន៍ម្នាក់ទៀតដែលកំពុងជាប់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តមណ្ឌលគិរី អ្នកស្រី ខ្លើង ទុំ អាយុ៣៧ឆ្នាំ រស់នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យដែរ​ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពួកអ្នកស្រីត្រូវបានបុគ្គលឈ្មោះ កាក់ រតនា នាយិកាក្រុមហ៊ុន វីឡា ឌីវេឡុបមេន ដែលជាប្រពន្ធលោកអភិបាលរងខេត្តមណ្ឌលគិរី គឺលោក យឹម លុច បានប្ដឹងពួកអ្នកស្រីទៅសាលាដំបូងខេត្តដោយចោទពីបរិហាកេរ្ដិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។

អ្នកស្រីបន្ដថា ការចោទរបស់បុគ្គលឈ្មោះ កាក់ រតនា មកលើពួកអ្នកស្រីជារឿងមិនត្រឹមត្រូវ​ ហើយពួកអ្នកស្រីមិនបានប្រព្រឹត្តដូចការចោទនោះទេ។ អ្នកស្រីថា អ្នកស្រីសុំឱ្យតុលាការខេត្ដមណ្ឌលគិរីទម្លាក់បទចោទនិងផ្ដល់សិទ្ធិសេរីភាពឲ្យពួកអ្នកស្រីវិញ។

អ្នកស្រី ទុំ បន្ដថា៖«ខ្ញុំសុំឱ្យតុលាការទម្លាក់បទចោទមកលើពួកខ្ញុំមក ខ្ញុំមានតែប៉ុណ្ណឹងទេ»។

ចំណែកព្រះរាជអាជ្ញារងសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានបង្វែរសំណួរឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងវិញ ដោយលោកអះអាងថា មិនបានដឹងពីសំណុំរឿងនេះទេ។

លោកថា៖ «បាទសួស្ដី! ខ្ញុំជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចំពោះពាក់ព័ន្ធនឹងសាលាដំបូងខេត្តមណ្ឌលគិរី សូមបងសួរទៅអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីវិញ»។

យ៉ាងណាមិញCCIM មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី លោក មាស​ ប្រុស បានទេ ដោយទូរសព្ទចូលប៉ុន្ដែគ្មានអ្នកលើក។

នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជាអ្នកស្រី យន់ ម៉ាណេ បានចាត់ទុកករណីនេះ គឺជារឿងអយុត្តិធម៌ណាស់សម្រាប់ជនជាតិដើមភាគតិច ដែលខិតខំប្រឹងប្រែងចំណាយកម្លាំង និងពេលវេលាដើម្បីការពារព្រៃសហគមន៍ហើយ បែជាត្រូវរងការចោទប្រកាន់តាមផ្លូវតុលាការវិញនោះ។

អ្នកស្រីបន្ដថា៖«ខ្ញុំគិតថា ការអនុវត្តច្បាប់បែបហ្នឹង គឺមិនត្រឹមត្រូវទេ គឺកំពុងតែបង្ហាញអំពីសកម្មភាពដែលនាំគ្នាអនុវត្តច្បាប់ខុស ហើយនាំឲ្យបង្ករឲ្យបញ្ហាអយុត្តិធម៌សង្គមហើយការទាមទារឱ្យទម្លាក់បទចោទរបស់ពួកគាត់ជារឿងត្រឹមត្រូវ»។

មន្ដ្រីអង្កេតការប្រចាំខេត្តមណ្ឌលគិរី លោក តឿ សង្ហា បានថ្លែងថា មូលហេតុដែលប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងត្រូវបានជាប់ពាក្យបណ្ដឹងនៅតុលាការខេត្តដោយសារការចង់ថែរក្សាការពារដីរបស់ពួកគាត់ ប៉ុន្ដែត្រូវបានតុលាការខេត្តចោទពួកគាត់ទៅវិញ ហើយការទាមទារឱ្យតុលាការខេត្តទម្លាក់បទចោទលើពួកគាត់ជារឿងត្រឹមត្រូវ។ លោកថា តុលាការគួរតែយល់ថា ពួកគាត់គ្រាន់តែចង់ការពារដីដូនតារបស់ពួកគាត់ប៉ុណ្ណោះ ដូច្នេះតុលាការគួរតែទម្លាក់បទចោទពួកគាត់ទៅ។

មន្ដ្រីរូបនេះបន្ដថា៖«ការដែលអ្នកមានអំណាចប្ដឹងពួកគាត់អត់ទម្លាក់បទចោទហ្នឹង ជាការមួយយើងឃើញថាប៉ះពាល់ដល់សិទ្ធិរបស់គាត់ ជាពិសេសការគំរាមកំហែងឬក៏សម្លុត បំបាក់ស្មារតីពួកគាត់កុំឱ្យមានការតវ៉ាលើដីធ្លីរបស់គាត់»។

នាយកចាត់ការទូទៅនៃអង្គការលីកាដូ​ លោក អំ សំអាត បានលើកឡើងថា បច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធតុលាការសម្រាប់ការគំរាមកំហែងបំភិតបំភ័យលើប្រជាពលរដ្ឋវាមិនគួរឱ្យកើតមានបន្ដទៀតឡើយ។ លោកថា ពេលដែលមានបញ្ហាជម្លោះដីធ្លី អាជ្ញាធរគួរតែប្រើប្រាស់យន្ដការដោះស្រាយដោយសន្ដិវិធីជំនួសឱ្យការប្រើប្រព័ន្ធតុលាការ ដើម្បីដោះស្រាយបញ្ហា។

លោក​បន្ដថា ក្នុងនាមជាអង្គការសង្គមស៊ីវិល លោកគាំទ្រប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងទាំងអស់ ដែលទាមទារឱ្យតុលាការទម្លាក់បទចោទ ដោយមិនមានធាតុផ្សំច្បាស់លាស់លើពួកគាត់។

លោក សំអាតបន្ដថា៖«អាជ្ញាធរគួរតែប្រើប្រាស់ការដោះស្រាយដោយសន្ដិវិធី ដើម្បីបញ្ចប់បញ្ហា ជាជាងការប្រើប្រព័ន្ធតុលាការមកដោះស្រាយ និងទុកសម្រាប់គំរាមកំហែងលើពលរដ្ឋ ខ្ញុំមិនគាំទ្រទេក្នុងការប្រើវិធីបែបហ្នឹង»។

គួររំលឹកដែរថា ជម្លោះដីធ្លីរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិតនៅភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី មានជាង២០០គ្រួសារ ជាមួយក្រុមហ៊ុន វីឡា ឌីវេឡុបមេន បានកើតឡើងតាំងពីឆ្នាំ២០០៨មក ក្រោយពីក្រុមហ៊ុននេះបានយកគ្រឿងចក្រទៅឈូសឆាយព្រៃឈើដែលប្រជាសហគមន៍ជនជាតិដើមភាគតិចអាស្រ័យផល។ ក្រោយមក ប្រជាសហគមន៍បានដាក់បណ្ដឹងទៅអាជ្ញាធរនិងតុលាការ ដើម្បីសុំឱ្យជួយដោះស្រាយ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយនោះទេ។

កាល​ពី​ឆ្នាំ​២០១៣ សហគមន៍ឡៅកា បាន​ប្ដឹង​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច ឱ្យទទួល​ខុស​ត្រូវ​លើការ​ឈូស​ឆាយ​ដី​សហគមន៍នេះ ដើម្បី​យក​ដី និង​កាប់​​បំផ្លាញ​ដើម​ឈើ​ជ័រទឹក​អ្នក​ភូមិ៣៦៧​ដើម។ ក៏​ប៉ុន្តែ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរីបាន​តម្កល់សំណុំរឿងនេះ ​មិន​ចាត់​ការឡើយ ដោយសារ​តែ​លោក យឹម លុច អះអាង​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ភរិយា​លោក គឺអ្នកស្រី កាន់ រតនា ​គឺ​ជា​នាយិកា​ក្រុមហ៊ុននេះ។ ក្រោយមក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅ តុលាការបានចេញដីកាកោះហៅតំណាងសហគមន៍ជនជាតិដើមភាគតិចពូនងឱ្យចូលខ្លួនឆ្លើយបំភ្លឺវិញម្ដង ដោយដើមបណ្ដឹង អ្នកស្រី កាន់ រតនា ដែលជាភរិយារបស់អភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច បានប្ដឹងពីបទ «បរិហាកេរ្ដិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ក្រោយមក ក្រុមហ៊ុនដដែលបានយកគ្រឿងចក្រទៅឈូសឆាយសាជាថ្មីម្ដងទៀត ប៉ុន្ដែត្រូវបានប្រជាសហគមន៍នាំគ្នាទៅទប់ស្កាត់ ហើយក៏ត្រូវបានតុលាការខេត្តមណ្ដលគិរីចេញដីកាកោះហៅប្រជាពលរដ្ឋជាលើកទី២ ឱ្យចូលបំភ្លឺកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ៕
……………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន

អត្ថបទមុន

អភិបាល​ខេត្តកំពង់ស្ពឺ​ថា ការ​ដាក់​កម្លាំង​រារាំង​ពលរដ្ឋ គឺ​ដើម្បី​ការពារ​អសន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ

អត្ថបទបន្ទាប់

កូដករ​ណាហ្គាវ៉ើល​ថា ការ​លូកដៃ​របស់​អាជ្ញាធរ​ក្នុង​វិវាទ​ការងារ គឺ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

អត្ថបទបន្ទាប់
កូដករ​ណាហ្គាវ៉ើល​ថា ការ​លូកដៃ​របស់​អាជ្ញាធរ​ក្នុង​វិវាទ​ការងារ គឺ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

កូដករ​ណាហ្គាវ៉ើល​ថា ការ​លូកដៃ​របស់​អាជ្ញាធរ​ក្នុង​វិវាទ​ការងារ គឺ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង