CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

ពលរដ្ឋ​ព្រួយ​បារម្ភ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទុក​ផ្លូវ​កំពុង​ស្ថាបនា​ចោល​ក្រោយ​ដក​​គ្រឿង​​ចក្រ​ចេញ

១៥ សីហា ២០២២
ក្នុង សម្លេងសហគមន៍, អភិបាលកិច្ច
ពលរដ្ឋ​ព្រួយ​បារម្ភ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទុក​ផ្លូវ​កំពុង​ស្ថាបនា​ចោល​ក្រោយ​ដក​​គ្រឿង​​ចក្រ​ចេញ

ផ្លូវទៅកាន់តំបន់អភិវឌ្ឍភ្នំតាម៉ៅដែលស្ថាបនាដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅស្រុកទន្លេបាទី ខេត្តតាកែវ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
121
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាពលរដ្ឋ​នៅ​ឃុំក្រាំងធ្នង់ ស្រុកទន្លេបាទី ខេត្តតាកែវ បានអះអាងថា ក្រោយ​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​ឱ្យឈប់​មានការ​អភិវឌ្ឍន៍​នៅ​តំបន់​ភ្នំតាម៉ៅ​មក ផ្លូវដែល​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា បាន​ធ្វើទាំង​ប៉ុន្មាន​ត្រូវបាន​ទុក​ចោល ដោយ​មិន​មាន​ការសាងសង់​បន្ដ​ទៀត​ឡើយ។

តំណាងពលរដ្ឋ លោក ធូ សាមុត អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី បានឱ្យប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា  កន្លងមកការពង្រីកផ្លូវក្នុងឃុំបានធ្វើឱ្យប៉ះពាល់ដល់របងផ្ទះប្រជាពលរដ្ឋជាង២០០គ្រួសារ និងមិនទាន់បានទទួលសំណងនៅឡើយទេ។ ប៉ុន្តែឥឡូវផ្លូវត្រូវបានគេឈប់ធ្វើ ហើយទុកចោល ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យឈប់អភិវឌ្ឍន៍។

លោកបានលើកជាចំងល់ថា មិនដឹងគេគិតយ៉ាងមិចទេ ពីមុនអាជ្ញាធរប្រាប់ថា ផ្លូវរបស់រដ្ឋ ប៉ុន្ដែពេលក្រុមហ៊ុនដក ផ្លូវក៏ឈប់ធ្វើ មិនដឹងថា ខាងណាជាអ្នកទទួលខុសត្រូវទេ?

លោកបន្ថែមថា៖ «តាំងពីក្រុមហ៊ុនដកចេញ ផ្លូវក៏គេទុកចោល ខ្ញុំមិនដឹងថា ខាងណាទទួលខុសត្រូវទេ អាជ្ញាធរថា របស់រដ្ឋ ប៉ុន្ដែក្រុមហ៊ុនដកគេចោលដែរ។ ខ្ញុំសុំឱ្យអាជ្ញាធរមេត្តាជួយធ្វើផ្លូវហ្នឹងឱ្យហើយមក បើមិនចឹងទេហុយណាស់»។

ចំណែកឯពលរដ្ឋម្នាក់ទៀតលោក ម៉ី ចន្ថា អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី បានរៀបរាប់ថា  តាំងពីក្រុមហ៊ុនដកចេញទៅ ផ្លូវត្រូវបានទុកចោលលែងធ្វើអីបន្ដទាំងអស់។ លោកថា របងផ្ទះក៏មិនសង ផ្លូវក៏ទុកចោល។ លោក ម៉ី ចន្ថា បានអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ ដើម្បីឱ្យពលរដ្ឋបានធ្វើដំណើរដោយស្រួលឡើងវិញ។

លោកបន្ដថា៖ «ខ្ញុំសំណូមពរឱ្យជួយធ្វើផ្លូវហ្នឹងឱ្យហើយផង កុំទុកចោលអី ពិបាកធ្វើដំណើរណាស់ ខ្ញុំមានតែប៉ុណ្ណឹងទេ»។

ប៉ុន្តែមេភូមិទន្លេបាទី លោក ហាក់ មាំង អាយុ៦២ឆ្នាំ បានអះអាងថា ផ្លូវនេះក្រុមហ៊ុននៅតែបន្តធ្វើទេ គ្រាន់តែមិនបានលឿនដូចមុនដោយសារតែក្រុមហ៊ុនបានដកចេញខ្លះ។ លោកថា ពីមុនមាន៣ក្រុម ឥឡូវសល់តែ២ក្រុម នៅតែក្រុមដាក់លូនិងបុកគ្រឹះ ចំណែកខាងចាក់បេតុង មិនដឹងថា យ៉ាងមិចទេ ឃើញទៅបាត់ស្ងាត់ឈឹងតែម្តង។

លោកបន្ដថា៖ «អូ គេនៅធ្វើតើគ្រាន់តែវាមិនលឿនដូចមុន ពីព្រោះខាងបេតុងទៅបាត់ឈឹង ខ្ញុំមិនដឹងថា គេគិតយ៉ាងមិចទេ រឿងចាក់បេតុហ្នឹង ប៉ុន្ដែក្រុមដាក់លូនិងបុកគ្រឹះ គេនៅធ្វើតើ គ្រាន់តែមិនលឿនដូចមុនទេក្មួយ»។

ចំណែកប្រធានរដ្ឋបាលខេត្តតាកែវលោក មាស អ៊ុយ បានស្នើឱ្យប្រជាពលរដ្ឋរក្សាភាពអត់ធ្មត់ និងកុំប្រញ៉ាប់វាយតម្លៃលើករណីនេះពេក។ យ៉ាងណាក្តីលោកថា ប្រសិនបើក្រុមហ៊ុនឈប់សាងសង់ នោះអាជ្ញាធរខេត្តនឹងកោះប្រជុំដោះស្រាយ ប៉ុន្ដែឥឡូវនេះលោកក៏នៅមិនទាន់ដឹងថា ក្រុមហ៊ុនពិតជាផ្អាកការសាងសង់មែនឬយ៉ាងណានៅឡើយទេ។

លោកថា៖ «យើងនៅមិនទាន់ដឹងយ៉ាងមិចនៅឡើយទេ ដោយសារវាទើបតែថ្មីៗ បើទុកចោលបន្ដិច នោះខាងមូលដ្ឋាននឹងស្នើមកខេត្តហើយ»។

លោកបន្តថា កាលពីមុនការស្ថាបនាផ្លូវមួយខ្សែនេះ គឺជាការទទួលខុសត្រូវរបស់ខេត្ត ប៉ុន្ដែការពង្រីកលើកក្រោយបន្ទាប់ពីមានក្រុមហ៊ុនឯកជនមកវិនិយោគ វាជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន រដ្ឋបាលខេត្តគ្រាន់តែសម្របសម្រួលទេ រឿងបន្ដធ្វើឬក៏ទុកចោលរដ្ឋខេត្តអត់ដឹងនោះទេ។

រដ្ឋបាលខេត្តតាកែវរូបនេះបន្ដថា៖ «អត់ទេក្មួយ ពីមុនរបស់ខេត្តមែន ប៉ុន្ដែក្រោយមកខាងក្រុមហ៊ុនអ្នកអភិវឌ្ឍទេ ដែលជាអ្នកទទួលខុសត្រូវ រឿងធ្វើបន្ដឬទុកចោលពូអត់ដឹងទេ»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានព្យាយាមសុំការឆ្លើយបំភ្លឺពីភាគីក្រុមហ៊ុន ឡេង ណាវ៉ាត្រា តាមទូរសព្ទផងនិងផ្ញើសារជាច្រើនលើកច្រើនសារផង ប៉ុន្ដែគ្មានការឆ្លើយតបណាមួយនោះទេ។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានថ្លែងថា បើសិនជាការស្ថាបនាផ្លូវជាគម្រោងរបស់រដ្ឋ រដ្ឋគួរតែកុំបញ្ឈប់អី គួរតែបន្ដធ្វើ ជាពិសេសការទូទាត់សំណងឱ្យពលរដ្ឋដែលរងផលប៉ះពាល់ ពីព្រោះវាជារឿងសំខាន់ដែលរដ្ឋគួរតែធ្វើ បើទោះបីជាក្រុមហ៊ុនឯកជនបានដកចេញក៏ដោយ។

លោកបន្ដថា ណាមួយវាជាការកសាងហេដ្ឋារចនាសម្ព័ន្ធផង កាលណារដ្ឋធ្វើបានល្អ វាក៏ជាការជួយសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ ពីព្រោះវាជាតំបន់ទេសចរណ៍ ប៉ុន្ដែបើក្រុមហ៊ុនឯកជនជាអ្នកទទួលខុសត្រូវ គួរតែបន្ដធ្វើឱ្យរួចរាល់។ លោកថា កុំទុកចោល វាអាក្រក់មើលណាស់។

លោកពិសីបន្ដថ្លែងថា៖ «អាជ្ញាធរគួរគិតតែបន្ដធ្វើវាឱ្យរួចរាល់ទៅ ពីព្រោះវាជាតំបន់ទេសចរណ៍ ចឹងវាអាចជួយសេដ្ឋកិច្ចក៏ដូចជាសេវាកម្មអីផ្សេងៗទៀតសម្រាប់ពលរដ្ឋនៅតំបន់អស់ហ្នឹង»។

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចមិនឱ្យមានការអភិវឌ្ឍន៍អ្វីទាំងអស់នៅតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ក្រោយពីមានការប្រតិកម្មពីប្រជាពលរដ្ឋជាខ្លាំង និងបន្ដឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាអ្នកទទួលខុសត្រូវមើលថែនិងការពារនិងតម្រូវឱ្យក្រុមហ៊ុនដែលបានឈូសឆាយត្រូវដាំដើមឈើឡើងវិញ។

កន្លងមកប្រជាពលរដ្ឋចំនួន២ភូមិ និង២៣៥គ្រួសារ ស្ថិតនៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានអះអាងថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានឈូសឆាយរបងផ្ទះរបស់ពួកគាត់ខ្ទេចខ្ទីដោយមិនបានទូទាត់សំណងឱ្យពួកគាត់ និងបានស្នើសុំអាជ្ញាធរមេត្តាគិតគូរសំណងឱ្យពួកគាត់ផងដែរ ប៉ុន្ដែមកដល់នេះសំណងទាំងនោះមិនទាន់បានទទួលនោះទេ៕

—————-
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង សុខមាន

អត្ថបទមុន

អាជីវករផ្សារអូរឫស្សីជាច្រើននាក់នាំគ្នាដាក់ញត្ដិទៅនាយករដ្ដមន្ដ្រី ដើម្បីសុំកិច្ចអន្តរាគមន៍តម្លៃតូប

អត្ថបទបន្ទាប់

ប្រជាពលរដ្ឋ​នៅ​ភូមិក្តីខ្វាវ​នាំគ្នា​បិទ​ផ្លូវ​លំ​មួយ​កន្លែង​មិន​ឲ្យ​ឡាន​ខ្សាច់​បើក​បរ

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​នៅ​ភូមិក្តីខ្វាវ​នាំគ្នា​បិទ​ផ្លូវ​លំ​មួយ​កន្លែង​មិន​ឲ្យ​ឡាន​ខ្សាច់​បើក​បរ

ប្រជាពលរដ្ឋ​នៅ​ភូមិក្តីខ្វាវ​នាំគ្នា​បិទ​ផ្លូវ​លំ​មួយ​កន្លែង​មិន​ឲ្យ​ឡាន​ខ្សាច់​បើក​បរ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ