CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សកម្មជន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​វាយ​មក​លើ​ពួកគេ​ ​

Admin ដោយ Admin
January 3, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
សកម្មជនសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភួង សោភា កំពុងនិយាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅលើទឹកដីថៃនៅខែធ្នូ ២០២៣។ (ផ្តល់ឱ្យ)

សកម្មជនសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភួង សោភា កំពុងនិយាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅលើទឹកដីថៃនៅខែធ្នូ ២០២៣។ (ផ្តល់ឱ្យ)

0
ចែករំលែក
90
ចំនួនមើល

សកម្មជន​ផ្សព្វផ្សាយ​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​បានអះអាងថា ពួកគេបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរថៃ ដោយស្នើឱ្យអាជ្ញាធរប្រទេសនេះរកជនដៃដល់មកផ្តន្ទាទោស ជុំវិញការប្រើប្រាស់ហិង្សាលើពួកគេអំឡុងពេលផ្សព្វផ្សាយពីច្បាប់ និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

​សកម្មជន​ផ្សព្វផ្សាយ​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ លោក ស្រ៊ុន ស្រ៊នថា លោកបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរថៃ ជុំវិញករណីវាយប្រហារនៅប្រទេសថៃអំឡុងពេលលោកផ្សព្វផ្សាយពីសារៈ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។ ​លោកថា អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេតស្វែងរកជនបង្ក។ ​

លោកបានចាត់ទុកថា ការវាយលោកបែកក្បាលនេះគឺជាការធ្វើទុក្ខបុកម្នេញ និងជាការគំរាមកំហែងដល់អ្នកស្រលាញ់កិច្ចការងារសង្គម។

លោកបន្ដថា៖«ខ្ញុំបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរថៃដើម្បីស្វែងរកយុត្ដិធម៌រួចហើយ ហើយគេបានដាក់មន្រ្ដីជំនាញគេរួចដែរ។ ការងារខ្ញុំនេះគឺជាប្រយោជន៍សាធារណៈ មិនមែនដើម្បីខ្លួនឯងនោះទេ។ ខ្ញុំយល់ថា សកម្មភាពនេះដើម្បីគំរាមកំហែងដល់សកម្មជនសង្គមផ្សេងទៀត»។

​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យទី​៣១ ​ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ​ស្រ៊ុន ស្រ៊ន ​ នៅ​គ្រា​ដែល​លោក​កំពុង​ផ្សព្វ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​សារៈ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​ដែល​ជា​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្រ្គាម​នៅ​កម្ពុជា ​និង​នាំ​កម្ពុជា​មក​រក​ផ្លូវ​ប្រជា​ធិបតេយ្យ​ ត្រូវ​បានជនអនាមិក​៣នាក់វាយលោក​បែក​ក្បាល​ក្នុង​ប្រទេស​ថៃ។​

លោក ​ស្រ៊ុន ស្រ៊ន ​ដែល​ជា​សកម្ម​ជន​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​បាន​ថ្លែង​នៅ​ក្នុង​ការ​ឡាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​ថា​ ការវាយនេះ​មិន​មាន​ចេតនា​សម្លាប់​រូប​លោក​នោះ​ទេ​ តែ​ជា​ការ​សម្លុត​រូប​លោក​និង​ក្រុម​ការងារ​ មិន​ចង់​ឱ្យ​បន្ត​ផ្សព្វ​ផ្សាយ​អំពី​សារៈ​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៅ​ដល់​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ។

​នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន​ថា ករណីការវាយប្រហារសកម្មជនសន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន នេះ​ គឺជាបង្ហាញថា អ្នកចូលរួម និងស្រលាញ់កិច្ចការងារហាក់លែងមានសុវត្ថិភាពហើយ។ ​លោកបន្តថា ប្រទេសថៃគឺជាទីតាំងដែលអង្គការសហប្រជាជាតិផ្ដល់ឱ្យពលរដ្ឋ និងសកម្មជនមួយចំនួនភៀសខ្លួន ប៉ុន្ដែពេលនេះលែងជាទីកន្លែងសុខសុវត្ថិភាពទៀតហើយ។ ការណ៍នេះលោកបន្ដថា ការវាយលោក ស្រ៊ុន ស្រ៊ន នេះ វាបង្ហាញអំពីការធ្វើទុក្ខបុកម្នេញ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលមិនគួរកើតមាននោះទេ។

លោក សំអាត ថ្លែងថា៖«ការគំរាមកំហែងបំភិតបំភ័យដល់ជនភៀសខ្លួនទាំងឡាយដែលស្នាក់នៅក្នុងប្រទេសថៃឬក៏ទទួលបានសិទ្ធិជ្រកកោនពី UNHCR នៅតែគ្មានសុវត្ថិភាពដែរ។ វាជារឿងមួយធ្វើទុក្ខបុកម្នេញ គំរាមកំហែងគ្រប់រូបភាពដល់ជនភៀសខ្លួន។ ខ្ញុំគិតថាប្រើការវាយដុំមិនមែនជាដំណោះស្រាយល្អសម្រាប់ដោះស្រាយបញ្ហាឡើយ»។

កន្លង​មក​ លោក ​ស្រ៊ុន ស្រ៊ន​ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ឃាត់​ខ្លួន ​និង​សាក​សួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ​អស់​រយៈ​ពេល​ប្រមាណ​២​ម៉ោង​ទាក់​ទង​នឹង​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​ ២៤​ ខែ​ឧសភា​ ឆ្នាំ​ ២០២៣​ អំពីខ្លឹមសារ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។​ លោក​ត្រូវ​បាន​ដោះលែង​វិញ​ បន្ទាប់​ពី​ធ្វើ​កិច្ច​សន្យា​មួយនៅពេលនោះ។

មាត្រា៣១និង៤១នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូភាព កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ។ ​

ចំណែកឯលោក នី សុខា ប្រធានសមាគមអាដហុក បានលើកឡើងថា អាជ្ញាធរខ្មែរគួរតែសហការជាមួយអាជ្ញាធរថៃ ក្នុងការស្វែងរកជនដៃដល់មកដាក់ទោស ដើម្បីបង្ហាញពីតម្លាភាពសម្រាប់លោក ស្រ៊ុន ស្រ៊ន ព្រោះការវាយប្រហារនេះវាស្ដែងឱ្យឃើញពីអសមត្ថភាពរបស់អាជ្ញាធរខ្មែរ។ លោកបន្ដថា ដើម្បីឱ្យគេមើលឃើញពីសមត្ថភាពរបស់អាជ្ញាធរខ្មែរ ដូច្នេះអាជ្ញាធរត្រូវចេញដោះស្រាយ មិនមែនធ្វើមិនដឹងមិនឮនោះទេ។

លោកបន្ដថា៖«ខ្ញុំគិតថាអាជ្ញាធរខ្មែរគួរតែសហការនឹងអាជ្ញាធរថៃស្វែងរកជនដៃដល់មកដាក់ទោស បើមិនដូច្នេះទេគឺវាបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាលខ្មែរ និងគ្មានតម្លាភាព»។

ក្រៅពីលោក ស៊្រុន ស្រ៊ន ត្រូវបានវាយប្រហារនេះ កាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៣កន្លងទៅ សកម្ម​ជន​សង្គម​និង​នយោបាយ​ខ្មែរ​ចំនួន ​៧នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន ​នៅ​មណ្ឌល​ឃុំឃាំង​ជន​អន្តោ​ប្រវេសន៍ក្នុង​ទីក្រុង​បាង​កក​ផងដែរ៕ ​

…………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

អង្គការ​មួយ​រក​ឃើញ​ថា​កម្ពុជា​បន្ត​រំលោភ​សិទ្ធិមនុស្ស​តាម​រយៈការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​ទាំង​បង្ខំ​

អត្ថបទបន្ទាប់

មន្ត្រី​ក្រុង​កែប​២​រូប​ត្រូវ​បាន​ដោះលែង​ ​ក្រោយ​ACU​ឃាត់​ខ្លួន​សាក​សួរ​ពាក់ព័ន្ធ​រឿង​ពុក​រលួយ

អត្ថបទបន្ទាប់
ទិដ្ឋភាពនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០។(VOD)

មន្ត្រី​ក្រុង​កែប​២​រូប​ត្រូវ​បាន​ដោះលែង​ ​ក្រោយ​ACU​ឃាត់​ខ្លួន​សាក​សួរ​ពាក់ព័ន្ធ​រឿង​ពុក​រលួយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង