CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អង្គការ​មួយ​រក​ឃើញ​ថា​កម្ពុជា​បន្ត​រំលោភ​សិទ្ធិមនុស្ស​តាម​រយៈការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​ទាំង​បង្ខំ​

Admin ដោយ Admin
December 27, 2023
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ពលរដ្ឋនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រើផ្ទះពីទីតាំងចាស់ មករស់នៅទីតាំងថ្មីក្រោយពីប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីស្ថិតនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ (លោក ឃាង សុខមាន)

ពលរដ្ឋនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រើផ្ទះពីទីតាំងចាស់ មករស់នៅទីតាំងថ្មីក្រោយពីប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីស្ថិតនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ (លោក ឃាង សុខមាន)

0
ចែករំលែក
90
ចំនួនមើល

អង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការងារលើកកម្ពស់សិទ្ធិលំនៅឋាន និងសិទ្ធិមនុស្ស បានរកឃើញថា កម្ពុជាបានបន្តរំលោភសិទ្ធិមនុស្សតាមរយៈការបណ្តេញពលរដ្ឋខ្លួនឯងចេញពីលំនៅឋានទាំងបង្ខំ។

អង្គការសមាគមធាងត្នោតបានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ស្ដីពី «ការបណ្ដេញចេញ សំណង និងបំណុលឆ្នាំ២០២៣»។ ក្នុងរបាយការណ៍នេះ អង្គការធាងត្នោតបានរកឃើញការបណ្តេញចេញទាំងបង្ខំមានចំនួន១២ករណី មាននៅរាជធានីភ្នំពេញ ខេត្តតាកែវ និងកណ្តាល ដោយការបណ្តាញចេញនេះ កើតឡើងចន្លោះឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ–១៩។

អង្គការសមាគមធាងត្នោតបានចាត់ទុកការបណ្ដេញចេញទាំងនេះថា ជាការរំលោភលើច្បាប់ សិទ្ធិមនុស្សអន្ដរជាតិជាពិសេសសិទ្ធិទទួលបានលំនៅឋានសមរម្យ។

អង្គការសមាគមធាងត្នោត បានរកឃើញទៀតថា ភាពមិនជាក់លាក់ នៃវិធីសាស្រ្តរបស់អាជ្ញាធរចំពោះការផ្តល់សំណងដល់ជនត្រូវបណ្តេញចេញធ្វើឱ្យមានការរំលោភសិទ្ធិមិនុស្ស ជាពិសេសទាក់ទងនឹងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបាន លំនៅឋានសមរម្យ និងសំណងគ្រប់គ្រាន់។

របាយការណ៍នេះបានឱ្យដឹងទៀតថា បុគ្គលដែលជួបប្រទះការបណ្តេញចេញដោយបង្ខំ ដោយមិនមានលំនៅឋានត្រឹមត្រូវនៅកន្លែងតាំងលំនៅថ្មី ត្រូវជំពាក់បំណុល ដែលជាហេតុនាំឱ្យខ្វះស្បៀងអាហារ ពលកម្មកុមារដោយបង្ខំ និងរំខាំនដល់ការអប់រំផងដែរ។

របាយការណ៍បន្តថា ការបន្តការលំបាកនៅកន្លែតាំងលំនៅថ្មីដោយសារតែផ្ទះសម្បែង និងសេវាសាធារណៈមិនគ្រប់គ្រាន់បានបង្កើតវដ្ត នៃបំណុលសម្រាប់ជនរងគ្រោះពីការបណ្តេញចេញដោយបង្ខំ។

សមាគមធាងត្នោតបានឱ្យដឹងថា កាលពីថ្ងៃ២៤ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរបានចុះរុះរើ និងបណ្តេញចេញពលរដ្ឋជាង៣០០គ្រួសារនៅសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី រាជធានីភ្នំពេញឱ្យទៅនៅទីតាំងថ្មីមានចម្ងាយប្រមាណ៦គីឡូពីទីតាំងចាស់។

សមាគមធាងត្នោត អះអាងថា ពលរដ្ឋដែលត្រូវបានបណ្តេញចេញទាំងបង្ខំទាំងនោះ បានត្អូញត្អែរពីផលលំបាក ក្រោយពីពួកគេផ្លាស់ប្ដូរទីលំនៅដោយគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងខ្វះភាពអនាម័យ។

របាយការណ៍៖«កាតព្វកិច្ចអន្តរជាតិរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងការមានលំនៅឋានសមរម្យ ការហាមឃាត់ការបណ្តេញចេញដោយបង្ខំ និងកំណត់ការផ្តល់កន្លែង តាំងទីលំនៅថ្មីដែលមានចែងក្នុងសិទ្ធិទទួលបានលំនៅឋានសមរម្យ។ លំនៅឋានត្រូវបានសង្កត់ធ្ងន់ថា មានសារៈសំខាន់មិនត្រឹមតែជាតម្រូវការមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សដទៃទៀតផងដែរ»។

យ៉ាងណានាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដ បានច្រានចោលរបាយការណ៍នេះ។ លោកថា របាយការណ៍នេះ គឹមិនបានឆ្លុះបញ្ចាំងពីការពិត និងបង្ហាញមូលហេតុឱ្យបានច្បាស់លាស់ឡើយ។

អ្នកនាំពាក្យរូបនេះ អះអាងថា  រដ្ឋាភិបាលមិនដែលរំលោភសិទ្ធិមនុស្សនោះទេ ។ លោកថា មានតែគាំទ្រ និងការពារសិទ្ធិនៅកម្ពុជា។

លោកបានបដិសេធថា៖« សង្គមស៊ីវិលនិយាយតែពីការរំលោភ តែអត់និយាយរឿងការពារ។ ពលរដ្ឋខ្លះគាត់រស់នៅលើដីសាធារណរដ្ឋ ពេលរដ្ឋមិនទាន់ត្រូវការ គឺមិនអី ពេលរដ្ឋត្រូវការ គឺត្រូវដកហូតចឹង»។

អ្នកស្រី សឿន ស្រីសុទ្ធ វ័យ៣៤ឆ្នាំ ដែលអះអាងថា ជាតំណាងពលរដ្ឋនៅបឹងតាមោក និយាយថា គ្រួសារអ្នកស្រីក៏បានរងការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ ក្រោមគម្រោងអភិវឌ្ឍន៍តំបន់បឹងតាមោកដែរ។ អ្នកស្រី អះអាងថា ការបណ្តេញចេញនេះ គឺអាជ្ញាធរបានប្រើហិង្សាលើពួកគាត់ ដែលធ្វើឱ្យអ្នកស្រីមានការឈឺចាប់ជាខ្លាំង។

តំណាងពលរដ្ឋរូបនេះបន្តថា ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរដោះស្រាយដោយឱ្យពួកគាត់អភិវឌ្ឍន៍នៅនឹងកន្លែង និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ដើម្បីបានបន្តរស់នៅ និងប្រកបមុខនៅទីនោះ។

អ្នកស្រីបន្ថែមថា៖«ខ្ញុំឈឺចាប់ណាស់។លុបបឹង មិនឱ្យខ្ញុំរកស៊ី ឥឡូវខ្ញុំធ្វើរោងលក់បន្លែតិចតួចគេមកធ្វើបាបខ្ញុំទៀត»។

នាយកប្រតិបត្ដិ នៃអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន មានប្រសាសន៍បន្ថែមលើរបាយការណ៍ថា មុនចេញរបាយការណ៍មួយនេះ គឺសមាគមបានចុះស្រាវជ្រាវ និងតាមដានដោយយកចិត្ដទុកដាក់គ្រប់ករណីទាំងអស់ ជាពិសេសបញ្ហាបណ្ដេញដោយបង្ខំតែម្ដង។

លោក សឿង សារ៉ន បន្តថា ការចេញរបាយការណ៍នេះជាចំណុចមួយដែលរដ្ឋាភិបាលថ្មីគួរតែទទួលយក និងបង្កើនការគោរពសិទ្ធិមនុស្សដែលមានចែងក្នុងច្បាប់ ដើម្បីធានាបានថា កម្ពុជាក្លាយជាប្រទេសគោរពសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។

លោកបន្ដថា៖«យើងបានស្រាវជ្រាវ និងតាមដានច្បាស់លាស់។ ការចេញរបាយការណ៍នេះ ដើម្បីឱ្យរដ្ឋាភិបាលអនុវត្ដ និងអនុលោមតាមច្បាប់ជាតិ និងអន្ដរជាតិដែលមានស្រាប់»។

ប្រធានសមាគមអាដហុកលោក នី សុខា បានគាំទ្រចំពោះរបាយការណ៍របស់អង្គការសមាគមធាងត្នោតនេះ។ លោកថា មានពលរដ្ឋជាច្រើននៅសឹងគ្រប់ខេត្ដបានរងគ្រោះពីការបណ្ដេញចេញដោយបង្ខំ និងមិនបានទទួលសំណងសមរម្យ។

លោកថា៖«រដ្ឋាភិបាលគួរតែទទួលយកនូវរបាយការណ៍នេះ ដើម្បីកែលម្អបញ្ហាប្រឈមផ្សេងៗក្នុងប្រទេសយើង។ ខ្ញុំគាំទ្ររបាយការណ៍នេះ ព្រោះវាជារឿងពិតដែលបានកើតឡើង ហើយពលរដ្ឋតែងតែរងគ្រោះពីការបណ្ដេញចេញដោយបង្ខំ»៕

………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

មេ​ភូមិ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ត្រូវ​ដក​តំណែង​ក្រោម​ហេតុ​ផល​បម្រើ​ពលរដ្ឋ​មិន​បាន​ល្អ​ ​ប៉ុន្តែ​សាមី​ខ្លួន​បាន​ច្រាន​ចោល​

អត្ថបទបន្ទាប់

សកម្មជន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​វាយ​មក​លើ​ពួកគេ​ ​

អត្ថបទបន្ទាប់
សកម្មជនសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភួង សោភា កំពុងនិយាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅលើទឹកដីថៃនៅខែធ្នូ ២០២៣។ (ផ្តល់ឱ្យ)

សកម្មជន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ស្នើ​ឱ្យ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​វាយ​មក​លើ​ពួកគេ​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង