CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលករ​ខ្មែរ​ជិត​១៣០០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​និង​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​ដោយ​សារ​គ្មាន​ឯកសារ​ស្រប​ច្បាប់​​

Admin ដោយ Admin
May 2, 2023
ក្នុង ព័ត៌មាន, សង្គម
0
ពលករខ្មែររាប់សិបនាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងខែមេសា ឆ្នាំ២០២៣ ដោយសារឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរចប់។ (សង់ត្រាល់)

ពលករខ្មែររាប់សិបនាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងខែមេសា ឆ្នាំ២០២៣ ដោយសារឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរចប់។ (សង់ត្រាល់)

0
ចែករំលែក
153
ចំនួនមើល

អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយបានឱ្យដឹង​ថា ក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិរួចរាល់មានពលរដ្ឋខ្មែរជាង ១ ០០០នាក់ ​ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន​ និងបញ្ជូនមកកម្ពុជាវិញដោយសារគ្មានឯកសារស្របច្បាប់។  ​

មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថាសង់ត្រាល់ លោក ឌី ថេហូយ៉ា បាន​ប្រាប់អ្នកសារព័ត៌មានពលរដ្ឋកាលពី​ចុងខែមេសាថា បើគិតពីសកម្មភាពរបស់ពលករកម្ពុជាចេញពីប្រទេសថៃដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ហើយត្រូវត្រលប់ទៅវិញគឺត្រូវអាជ្ញាធរថៃបានចាប់ឃុំខ្លួន និងបញ្ជូនមកកម្ពុជាវិញ មានចំនួនសរុបប្រមាណជិត ១ ៣០០នាក់។

លោកបន្តថា ការចាប់​ខ្លួនពលរដ្ឋខ្មែរនោះ ដោយសារតែពួកគេគ្មានឯកសារស្របច្បាប់ និងទៅធ្វើការស្រុកថៃតាមរយៈមេខ្យល់ជាដើម។ លោកថា នេះគឺជារបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានយោធាថៃ និងទិន្នន័យដែលសង់ត្រាល់បានតាមដាន។ ​លោកបន្ថែមថា ​ការ​ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់នេះ អាចដោយសារតែពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើឯកសារស្របច្បាប់ ម្យ៉ាងនិតីវិធីរបស់អាជ្ញាធរហាក់មានភាពស្មុគស្មាញផងដែរ។  ​ ​

លោកបន្ដថា៖«យើងទទួលរបាយការណ៍ពីការចុះផ្សាយ និងរបាយការណ៍ពីការចុះអន្ដរាគមន៍ផ្ទាល់ មានកិច្ចអន្ដរាគមន៍ពីសង់ត្រាល់ និងការចុះផ្សាយរបស់ផេកកងទ័ពថៃនៅស្រះកែវ គឺយើងឃើញថាមានការចាប់ខ្លួនច្រើនរហូតដល់ជិត១០០០នាក់ និងសង់ត្រាល់ជិត៣០០នាក់ទៀត។ ចឹងសរុបមានចំនួនជិត១៣០០នាក់ហើយ។ បញ្ហានេះនាំឱ្យចាប់ដោយសារពេលពួកគាត់មកខ្មែរពេលចូលឆ្នាំគឺមកតាមរយៈមេខ្យល់ដែលនាំតាមផ្លូវកាត់ ហើយត្រូវទៅវិញមិនមានការវ៉ៃត្រាត្រឹមត្រូវ ក៏ត្រូវបានចាប់ខ្លួន។ អ្នកខ្លះត្រូវអនុវត្ដទោសជាប់ពន្ធនាគារ និងអ្នកខ្លះទៀតត្រូវបញ្ជូនត្រលប់មកខ្មែរវិញចឹងទៅ»។

លោក ​ហូយ៉ា ​បន្ថែមទៀតថា បញ្ហានេះគឺនៅបន្ដកើតមាន ហើយខាងរដ្ឋាភិបាលនៅ​មិនទាន់បានសិក្សា និងប្រើប្រាស់យន្ដការជាក់លាក់ណាមួយក្នុងការកាត់បន្ថយការចំណាយផ្សេងៗរបស់ពួកគាត់នៅឡើយដែរ។

លោកថា មកដល់ពេលនេះតម្លៃក្នុងការចំណាយសម្រាប់ពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃ គឺមិនទាន់មានភាពជាក់លាក់នោះឡើយ ដោយអាស្រ័យតែលើក្រុមហ៊ុនប៉ុណ្ណោះ ហើយការចំណាយអាចចាប់ពី៦០០ដុល្លារទៅ៨០០ដុល្លារដែលលោកថានេះ ជាការចំណាយច្រើនលើសលុប។ ​

លោកបន្ថែមថា៖ «បញ្ហានេះកើតចេញគោលនយោបាយរបស់រដ្ឋាភិបាលដែលមិនបានសម្របសម្រួលឱ្យគាត់[ពលករខ្មែរ]បានងាយក្នុងការធ្វើឯកសារ ដូចជាយកតម្លៃក្នុងដំណើររត់ឯកសារថ្លៃ។ បើគាត់ទៅតាមក្រុមហ៊ុនជាទម្លាប់អត់មានការចែងជាគោលនយោបាយច្បាស់លាស់ទេ ទម្លាប់យក២៥០ដុល្លារទៅ៣០០ដុល្លារសម្រាប់ដំណើរការធ្វើប៉ាស្ព័រ និងវីសាសម្រាប់ការចំណាយក្នុងសុ្រកខ្មែរ និងត្រូវចំណាយខាងថៃទៀតសរុបចាប់ពី៦០០ដុល្លារទៅ៨០០ដុល្លារ។ សម្រាប់ពលរដ្ឋគាត់អត់មានលុយក្នុងការធ្វើ ទើបពួកគាត់ទៅតាមខ្យល់អឹចឹងទៅ»​។

មន្ត្រីអង្គការសង់ត្រាល់បានបញ្ជាក់ថា មានពលករខ្មែរជិត១៣០០នាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ មានខ្លះត្រូវអនុវត្តទោសឱ្យជាប់ពន្ធនាគារ និង​ខ្លះទៀតត្រូវបញ្ជូនត្រលប់មកកម្ពុជាវិញ​។

ជុំវិញរឿងនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានថ្លែងថា អ្នកស្រីត្រូវការដំណោះស្រាយ តាមបែបយុទ្ធសាស្រ្តជាក់លាក់ ក្នុងការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា គ្រប់ប្រភេទ ដែលបាននិងកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។

​លោកស្រីបន្ថែមថា ភាពមិនច្បាស់លាស់នៃទិន្នន័យ និងនីតិវិធីក្នុងការទទួល ប្រើប្រាស់ពលកររបស់និយោជកដែលមានទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ ក៏ដូចជាប្រព័ន្ធនីតិវិធីនៃការផ្តល់ភាពស្របច្បាប់ដែលនៅមានលក្ខណៈច្របូកច្របល់រវាង ពលករចាស់ និងពលករថ្មី ធ្វើឱ្យការដោះស្រាយមានលក្ខណៈស្មុគ្រស្មាញ និងយឺតយ៉ាវ។  ​

តែយ៉ាងណា លោកស្រីអះអាងថា ​ ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុក ការគ្រប់គ្រងទេសន្តរប្រវេសន៍ ជាយុទ្ធសាស្រ្តដ៏សំខាន់មួយនៃការបង្ការទប់ស្កាត់ភាពរងគ្រោះរបស់ពលករ និងកំពុងរិះរកវិធានការក្នុងការដោះស្រាយបញ្ហានេះ។ ​

​លោកស្រី ប៊ុនអេង ថា៖«យើងបាននិងកំពុងត្រៀមរៀមចំកិច្ចពិភាក្សាកម្រិតអន្តរក្រសួងមួយដើម្បីដោះស្រាយបញ្ហានេះ ដោយមានកិច្ចសហការរវាងប្រទេសទាំងពីរ ឱ្យបានឆាប់បំផុត និងសូមអំពាវនាវ បងប្អូនប្រជាពលរដ្ឋ រក្សាភាពនឹងន អត់ធ្មត់ ដើម្បីរង់ចាំដំណោះស្រាយ ដ៏ជាក់លាក់មួយ»។

ប្រធានសមាគមអាដហុក លោក នី សុខា បានថ្លែងថា ដើម្បីបញ្ចប់ការចំណាកស្រុករបស់ពលរដ្ឋខ្មែរគឺ រដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឱ្យច្រើនតាមដែលអាចធ្វើទៅបាន។ មួយវិញទៀតលោកថា ប្រសិនបើរដ្ឋាភិបាលមិនទាន់អាចបង្កើតការងារក្នុងសុ្រកបានទេ គឺត្រូវរកវិធីសាស្ដ្រណាដែលឱ្យពួកគាត់ចំណាយតិច និងស្របច្បាប់ ទើបបញ្ហាទាំងអស់នេះត្រូវបានដោះស្រាយ។

លោកថា៖«ខ្ញុំគិតថារដ្ឋាភិបាលគឺភាគីសំខាន់បំផុតក្នុងការដោះស្រាយបញ្ហានេះ។ រដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឱ្យបានច្រើន បើថាមិនអាចបង្កើតបានទេ គួរតែគិតគូរថាធ្វើយ៉ាងណាអាចឱ្យពួកគាត់ស្របច្បាប់នឹងចំណាយតិចលើសេវាទាំងអស់ហ្នឹង។ អាហ្នឹងបានដោះស្រាយរួច។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងគិតគូររឿងហ្នឹង»។

របាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០២២ បង្ហាញថា ពលរដ្ឋខ្មែររាប់ពាន់នាក់បានឆ្លងដែនក្នុង១ថ្ងៃៗ ដើម្បីទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល ហើយក្នុងនោះប្រមាណ៧០ភាគរយ គឺឆ្លងដែនដោយខុសច្បាប់៕

…………………….

​ដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

​

អត្ថបទមុន

អាជីករផ្សារក្រុងព្រៃវែងមួយចំនួន បដិសេធរើចេញទៅកាន់ផ្សារដែលសាងសង់ថ្មី

អត្ថបទបន្ទាប់

ក្រុម​យុវជន​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង​ក្រោយ​រក​ឃើញ​បទល្មើស​ជា​បន្តបន្ទាប់​

អត្ថបទបន្ទាប់
ចម្រៀកឈើដែលក្រុមយុវជនប្រទះឃើញគេអារច្រៀក ស្ថិតក្នុងតំបន់អារ៉ែង នៅភូមិច្រកឬស្សី ឃុំជ្រនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ខណៈក្រុមយុវជនទាំងនោះចុះល្បាតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃពីទី២៦ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ (អ៊ុក ដែន)

ក្រុម​យុវជន​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង​ក្រោយ​រក​ឃើញ​បទល្មើស​ជា​បន្តបន្ទាប់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង