CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្មករជិត១០០០នាក់នៅ​រោងចក្រWP Sports ខេត្ត​ស្វាយរៀង ធ្វើ​កូដ​កម្ម​​ក្រោ​យ​​​ថៅ​​​កែ​​​បញ្ឈប់​​​​កម្មករ​​​​​ច្រើន​នាក់

CJs khmer ដោយ CJs khmer
May 26, 2025
ក្នុង ព័ត៌មាន, សង្គម
0
កម្មករជិត១០០០នាក់នៅ​រោងចក្រWP Sports ខេត្ត​ស្វាយរៀង ធ្វើ​កូដ​កម្ម​​ក្រោ​យ​​​ថៅ​​​កែ​​​បញ្ឈប់​​​​កម្មករ​​​​​ច្រើន​នាក់

កម្មកររោងចក្រ WP SPORTS នៅខេត្តស្វាយរៀង ជិត ១០០០នាក់ ធ្វេីកូដកម្មទាមទារលក្ខខណ្ឌការងារ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ (រូបភាព៖ សម្ព័ន្ធសហជីពចលនាកម្មករ)

0
ចែករំលែក
41
ចំនួនមើល

កម្មករ-កម្មការិនី​ប្រមាណជិត ១០០០នាក់ ធ្វើការ​នៅ​រោងចក្រផលិត​សម្ភារៈ​​កីឡា WP Sports នៅ​ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង​ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដ​កម្ម​នៅ​មុខ​រោង​ចក្រ ទាមទា​រ​រក​ដំណោះ​ស្រាយ​ទៅ​លើបញ្ហា​បញ្ឈប់​បុគ្គលិក​ដោយ​​គ្មាន​​មូល​ហេតុ​​​​ និង​ទាមទារ​លក្ខខណ្ឌ​ការ​ងារ​​មួយ​ចំនួន​ ក្រោយ​​​រោង​ចក្រ​នេះ​បាន​បណ្ដេញ​កម្មក​រ​ចេញ​ជាច្រើននាក់​ជា​បន្ត​បន្ទាប់។

លោក ប៊ុត ម៉ារ៉ា ជាតំណាងកម្មករ និង​ជាអនុប្រធាន​សហព័ន្ធ​សហជីព​សិទ្ធិ​កម្មករ​ខ្មែរ​ ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២​៥​នេះ​ថា កម្មករ​នៅ​រោង​ច​ក្រ WP Sports បាន​ផ្ទុះ​ការ​តវ៉ា​ក្រោយ​ពី​ថៅកែ​រោង​ចក្រ​នេះ បាន​បញ្ឈប់​បុគ្គលិក​ជាច្រើន​នាក់​ដោយ​គ្មាន​មូល​ហេតុ និង​បាន​គាប​សង្កត់ ធ្វើ​បាប​កម្ម​ករ​ពេល​កំពុង​ធ្វើ​ការ​ងារ។

លោកថា៖ «គាត់ធ្វើកូដកម្ម ដោយសារនាយកគ្រប់គ្រងហ្នឹង គាត់​បញ្ឈប់​កម្មក​រឥ​តមូល​ហេតុ កម្មករខុសតិចតួច ឬ​ក៏​គាត់មិន​បាន​ដឹង​ខ្លួន​ គ្រាន់តែអង្គុយដាក់ដៃលើតុតិចអីចឹង ចឹងគា​ត់​មក​ដល់​កេស​ឬ​ក៏​ដក​កាត​ទៅ​បញ្ឈប់​ម៉ង បញ្ឈ​ប់ជា​​ច្រើន​នាក់ហើយ​បាន​ជា​គាត់​មិន​សប្បាយ​ចិត្ត បា​ន​ផ្ទុះ​កូដ​កម្ម[…] ខាងរោងចក្រគាត់ធ្វើមិនគប្បី​ ធ្វើមិន​តាម​ច្បាប់​មក​លើ​បង​ប្អូន​កម្មករបាន​គាត់​[កម្មករ]អត់​សប្បាយ​ចិ​ត្ត​គាត់​ផ្ទុះ​កូដកម្ម»។

ករណីនេះ លោក ប៊ុត ម៉ារ៉ា បាន​ស្នើ​ដល់​ខាងក្រុមហ៊ុនដោះស្រាយ​ ដោយ​យកកម្មករ​ដែលបញ្ឈប់​ចូល​ធ្វើការ​វិញ និងលក្ខខណ្ឌការ​ងារមួយចំនួន​ដែលបានស្នើ ដើម្បីបញ្ចប់វិវាទការងារ​នេះ ហើយកម្មករ​នឹង​ព្រមចូលធ្វើការវិញ។

លោក មាន់ រចនា មានអាយុ៣៧ឆ្នាំ ជាកម្មករផ្នែកវេចខ្ចប់នៅរោងចក្រ WP Sport លើក​ឡើងថា មូលហេតុដែលកម្មករទាំងអស់​មិនចូលធ្វើការ ហើយចេញតវ៉ានៅព្រឹកនេះ ព្រោះមើលឃើញថារោងចក្រ​មិនគោរព​លក្ខខ​ណ្ឌ​ការងារ និងបានបញ្ឈប់កម្មករ​ជាបន្តបន្ទាប់ ហើយចំពោះលោកផ្ទាល់​រោងចក្រមិនបានបញ្ឈប់ទេ តែលោកនៅតែចេញតវ៉ា គឺដើម្បីឱ្យភាគីរោងចក្រដោះស្រាយបញ្ហាដែលកម្មករជួបប្រទះ។

លោកបន្តថា៖ «ថៅកែបញ្ឈប់កម្មករអត់មូលហេតុ ថាចង់បញ្ឈប់ បញ្ឈប់តែម្តង […] ទង្វើថៅកែហ្នឹងធ្វើអញ្ចឹងខុស គាត់​[កម្មករ]​ធ្វើការ​សុខៗហេតុអ្វីបញ្ឈប់​គាត់? បើមានគេ គង់​ដល់ខ្ញុំដែរ បើ​មិនតវ៉ាថ្ងៃក្រោយដល់យើង[…] សុំណូមពរឱ្យថៅកែដើរគេតាម line និងបញ្ឈប់គេតាមអំពើចិត្ត និងសុំឱ្យខាងរដ្ឋបាលបើកលុយឱ្យទៀងទាត់»។

ចំណែកកម្មការីនៃរោងចក្រ WP Sports សុំមិនបញ្ចេញ​ឈ្មោះ បានឱ្យដឹង​ដែរថា ថៅកែរោ​ង​ចក្រនេះ​មាន​ភាព​តឹង​រឹង​​​ហួស​ហេតុពេក​ និង​មិន​គោរព​សិទ្ធិ​កម្មករ ទើប​កម្មករ​មិន​ពេញ​ចិត្ត​​ឈាន​ដល់ការ​​ចេញ​តវ៉ាបែបនេះ។

កម្មការិនីនិយាយថា៖ «កូដកម្មហ្នឹងថៅកែរឹតបណ្តឹងកម្មករពេក គេរឹតបណ្តឹងយើងពេក​ពេលធ្វើការ មិនត្រូវចិត្តគេដកភ្លាមៗ អត់មានថាធ្វើព្រមានលើកទី២ លើកទី៣ទេគេដកភ្លាមៗម៉ង តាមតែចិត្តរបស់គេ ដូចអត់មានច្បាប់ទម្លាប់អីផង»។

អ្នកស្រីបានសំណូម​ពរ​ឲ្យថៅ​កែ​គោរព​សិទ្ធិ​កម្មករ និង​ត្រូវ​មាន​ច្បាប់​នៅក្នុ​ងរោ​ង​ចក្រ​ ព្រមទាំង​ជៀស​វាង​ការ​បញ្ឈប់កម្មករ​​​​ដោយ​គ្មាន​មូល​ហេតុ។

បើតាមក្រុម​កម្មករ ការធ្វើកូដកម្មនេះ ពួកគេបានទាមទារនូវលក្ខខណ្ឌការ​ងារ​មួយចំនួន​ផងដែរ ក្នុងនោះមានដូចជា ស្នើ​ឲ្យ​ថៅកែ​ទទួល​យក​កម្មករ​-កម្មការនី​ចំនួន ៣០នាក់ ដែ​ល​ថៅកែ​រោងចក្រ​បញ្ឈប់​ឲ្យ​ចូល​បម្រើ​ការ​ងារ​វិញ កម្មករ-កម្មការនី​ចូល​បម្រើកា​រ​ងារ​ថ្មី ត្រូ​វ​ប​ង្រៀន​ជំនាញ​ដល់កម្មករ ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ជាតិ បើ​ឲ្យ​កម្មករ​កម្មការនី​ធ្វើ​​ការបន្ថែម​ម៉ោង​ត្រូវ​បើក​ប្រាក់​ជូនកម្មករ​កម្មការនី ដោយ​កំណត់​ថ្ងៃ​បើក​ប្រាក់​ឲ្យ​បាន​ជាក់​លាក់ ស្នើសុំ​ប្រាក់​ថែ​ទាំ​សុខ​ភាព​មួយ​ខែ​៥ដុល្លារ និងស្គេនមុខពេលចូលធ្វើការចំនួន៣ដង​ក្នុងមួយថ្ងៃ​ជាដើម។

តំណាង​ភាគីរោង​ចក្រ WP Sports មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ គិត​ត្រឹម​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥នេះ។

ជុំវិញករណីនេះ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តស្វាយរៀង លោក អ៊ូ សុខឿន បាន​និយាយថា មន្ត្រីមន្ទីរការ​ងារ​បាននិង​កំពុង​សម្រប​សម្រួលដោះស្រាយវិវាទការងារ​នៅ​រោង​ចក្រផលិត​សម្ភារៈកីឡានេះ។

លោកថា៖ «គេ[កម្មករ]ទាមទារឡើងដល់​១០ចំណុច ឥឡូវ​ផ្សះផ្សា​បាន​៨​ហើយ ​នៅសល់​​២​ទៀត​ កំពុង​តែ​បន្ត​ មិន​ទាន់​​ចប់​ទេ​»។​

អតីត​ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា កម្មករទទួលរង​បញ្ហាមួយចំនួនដែលពួក​គេមិនអាចទទួល​យកបាន ទើបបណ្តាលឱ្យពួកគេសម្រេចចិត្តប្រមូលផ្តុំ​ធ្វើកូដកម្មនេះ​ឡើងដើម្បី​ទាមទារនូវអ្វីដែលពួកគេចង់បាន។

លោកថា៖ «អ្វីដែលកម្មករធ្វើកូដកម្មនេះ គឺដោយសារតែពួកគេមានការលំបាក​ ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​ក្រុម​ហ៊ុន​ ដូចជា ការ​បញ្ឈប់​ភ្លាមៗ ដូច​ជា​បន្ទប់​ទឹក​ឬ​បង្គន់​អនាម័យ​ឬ​ស្អីៗ​ផ្សេងៗ​ហ្នឹង គឺ​ពាក់ព័​ន្ធ​នឹង​លក្ខ​ខណ្ឌ​ការងារ​នៅ​ក្នុង​ក្រុម​ហ៊ុនដែល​មិន​អាច​ដោះ​ស្រាយ​បាន»។

លោកស្នើឱ្យក្រុមហ៊ុន​ និងអ្នកពាក់ព័ន្ធ គួរ​តែ​ចូល​ខ្លួន​ដោះស្រា​យ​ជូន​កម្មករ ដើម្បី​ឱ្យកម្មករ​ទទួល​បាន​នូវ​លក្ខខណ្ឌ​ការ​ងារ​ល្អប្រសើរ។

លោកថា៖ «ទោះបីជាកូដកម្មធ្វើឡើងដោយប្រភេទណា​ក៏ដោយ ក្រុមហ៊ុននិងស្ថាប័នពាក់ព័ន្ធ ត្រូវតែទៅចូលរួមធ្វើការដោះ​ស្រាយ ដើម្បី​ឱ្យ​សំណូម​ព​រ​ឬ​ក៏​បញ្ហា​របស់​ពួក​គាត់​ហ្នឹង ត្រូវ​បាន​ដោះ​ស្រាយ ហើយ​កុំឱ្យ​មា​ន​បញ្ហា​កើត​ឡើង​ទៀត តែគាត់​មាន​ត្រឹម​ត្រូវ​យុត្តិធម៌​ហើយ ខ្ញុំគិតថាគាត់ចូលធ្វើការ គាត់​នឹង​សហការ​ធ្វើការ​ទៅ​ថ្ងៃ​មុខ​បាន​ល្អ​ហើយ»៕

អត្ថបទដោយ៖ អ៊ួក ចាន់ធីដា

អត្ថបទមុន

លោកអ៊ុក ម៉ៅ ថានឹង​បន្តការងារជាអ្នកសារព័ត៌មានផ្នែកបរិស្ថាន ក្រោយ​ការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ

អត្ថបទបន្ទាប់

តុលាការកំពូល​ច្រាន​ចោល​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​សមាជិក​​សមាគម​​សម្ព័ន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ

អត្ថបទបន្ទាប់
តុលាការកំពូល​ច្រាន​ចោល​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​សមាជិក​​សមាគម​​សម្ព័ន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ

តុលាការកំពូល​ច្រាន​ចោល​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​សមាជិក​​សមាគម​​សម្ព័ន្ធ​និស្សិត​​បញ្ញ​វន្ត​​ខ្មែរ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង