CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​

Admin ដោយ Admin
January 4, 2024
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ស្ថាបនិកគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការប្រតិបត្តិខេត្ដ ក្រុង ស្រុក ឃុំសង្កាត់ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពពីផេកគណបក្សកម្លាំជាតិ)

ស្ថាបនិកគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការប្រតិបត្តិខេត្ដ ក្រុង ស្រុក ឃុំសង្កាត់ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពពីផេកគណបក្សកម្លាំជាតិ)

0
ចែករំលែក
92
ចំនួនមើល

គណបក្សកម្លាំងជាតិចេញសេក្ដីថ្លែងការណ៍ស្នើឱ្យរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត មានវិធានការជាក់លាក់បន្ទាន់មួយ ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃសត្វចិញ្ចឹមរបស់កសិករយ៉ាងគំហុកនៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ គណបក្សកម្លាំងជាតិបានចេញសេចក្ដីថ្លែងការណ៍មួយថា រាជរដ្ឋាភិបាលកម្ពុជាត្រូវមានវិធានការជាក់លាក់ជាបន្ទាន់ដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារ។ ការចេញសេចក្ដីថ្លែងការណ៍បន្ទាប់ពីគណបក្សកម្លាំងជាតិទទួលបាន​ការត្អូញត្អែរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកចិញ្ចឹមសត្វក្នុងស្រុកពាក់ព័ន្ធនឹងការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារមានដូចជា សត្វក្របី គោ និងសត្វជ្រូករស់ ត្រី ជាដើម ។

​សេចក្តីថ្លែងការណ៍បន្តថា៖ « ការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារ គឺបានបណ្តាលឱ្យ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកចិញ្ចឹមសត្វ រួមទាំងកសិដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទនៅក្នុងស្រុក ប្រមាណ ៩០% រងគ្រោះខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរ ប្រឈមមុខនឹងការបោះបង់មុខរបរចិញ្ចឹមសត្វរស់ក្នុងស្រុកតែម្តង ពីព្រោះមិនអាចទប់ទល់ការខាតបង់ប្រាក់ដ៏ធ្ងន់ធ្ងរបែបនេះជាបន្តបន្ទាប់ទៅមុខទៀតបានឡើយ » ។

សេចក្តីថ្លែងការណ៍បន្តថា គណបក្សកម្លាំងជាតិ​ រួមជាមួយមជ្ឈដ្ឋានទូទៅមើលឃើញថាកត្តាចម្បងដែលបណ្តាលឱ្យសត្វ ចិញ្ចឹមក្នុងស្រុកដូចជា សត្វក្របី គោ និងសត្វជ្រូករស់ ជាដើម ធ្លាក់ថ្លៃយ៉ាងគំហុកនៅលើទីផ្សារគឺដោយសារការនាំចូលសាច់បង្កកគ្មានគុណភាពមកពីក្រៅប្រទេសយ៉ាងធូររលុ​ង និងគ្មានការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវតាមបទដ្ឋានស្តង់ដារបច្ចេកទេស ឬសមស្របតាមបទដ្ឋានអនុវត្តកសិកម្មល្អ (GAP Standard)។

ជាមួយគ្នានេះ ការនាំចូលសាច់បង្កកទាំងនោះបាន  រួមទាំងការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីពាក់ព័ន្ធមួយចំនួនដែលជាហេតុបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផលិតសត្វចិញ្ចឹមក្នុងស្រុក និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ។

គណបក្សកម្លាំងជាតិ ស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវមានវិធានការជាក់លាក់ជាបន្ទាន់ ដើម្បី ទប់ស្កាត់ការធ្លាក់ចុះយ៉ាងគំហុកតម្លៃសត្វចិញ្ចឹមក្នុងស្រុកនៅលើទីផ្សារ ដោយត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ។

លិខិតបញ្ជាក់ថា៖ « ពិសេសបង្កើនវិធានការត្រួតពិនិត្យគុណភាពសាច់បង្កកនាំចូលពីក្រៅប្រទេស តាមបទដ្ឋានស្តង់ដារបច្ចេកទេស ឬ (GAP Standard) ដែលជាវិធានការដ៏សំខាន់សម្រាប់ទប់ទល់ការខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ ទៅមុខទៀត របស់ប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វ រួមទាំងកសិដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទ នៅក្នុងស្រុក » ។

ស្ថាបនិកគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៤មករា ឆ្នាំ២០២៤ ថា មូលហេតុដែលគណបក្សកម្លាំងជាតិស្នើទៅរដ្ឋាបាលថ្មីឱ្យជួយទប់ស្កាត់នៅពេលនេះ គឺដោយសារគណបក្សទទួលបានពីការត្អូញត្អែពីប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វ។ បន្ថែមពីនេះ ម្ចាស់កសិដ្ឋានចញ្ចឹមសត្វតូចធំស្ទើរតែ៩០%ដែលត្អូញអំពីការធ្លាក់ថ្លៃសត្វរស់នៅលើទីផ្សារខាតបង់ប្រាក់ជាច្រើន ធ្វើឱ្យពលរដ្ឋខ្លះមិនអាចចិញ្ចឹមសត្វបន្តទៅមុខទៀតបាន។ បញ្ហានេះ រដ្ឋាភិបាលត្រូវមានវិធានការធ្វើយ៉ាងណាកុំឱ្យសត្វរស់នៅក្នុងស្រុកធ្លាក់ថ្លៃខ្លាំងធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់ពលរដ្ឋ។

លោកលើកឡើងថា៖ « ឱប្រជាកសិករប្រជាពលរដ្ឋទទួលបានប្រាក់ចំណេញពីការចិញ្ចឹមសត្វរស់ទៅបានធ្វើមិចឱ្យសត្វរស់របស់គាត់អាចចរាចរណ៍នៅលើទីផ្សារហើយមានតម្រូវការ[….]ហើយបើសាច់ផលិតក្នុងស្រុកវិញសាច់ជ្រូកសាច់គោសាច់ក្របីរបស់យើងសុទ្ធតែសាច់ល្អៗសាច់ស្រសៗមិនប៉ះពាល់ទៅដល់សុខភាពទៅដល់អ្នកប្រើប្រាស់។ លើកទឹកចិត្ដឱ្យរដ្ឋាភិបាលត្រូវពិនិត្យឡើងវិញពាក់ព័ន្ធទៅហ្នឹងការនាំចូលយ៉ាងធូររលុងនៅសាច់បង្កកគ្មានគុណភាពលើសបរិមាណផ្គុតផ្គង់នៅលើទីផ្សារដើម្បីទុកឱ្យអ្នកផលិតសាច់ក្នុងស្រុកអ្នកចិញ្ចឹមសត្វក្នុងស្រុកមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុកខ្លួនឯង » ។

ប្រធានសមាគអ្នកចិញ្ចឹមសត្វកម្ពុជាលោក ស៊្រុន ពៅ ប្រាប់ថា កសិករដែលចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជាប្រមាណ ៩០ភាគរយទៅហើយដែលបោះបង់ការចិញ្ចឹមសត្វ ដោយសារតម្លៃជ្រូក គោ ក្របី រស់ចុះថោកខ្លាំង។ លោកបន្តថា កសិករដែលនៅសល់១០ភាគរយទៀតកំពុងជួបផលវិបាកជាខ្លាំងដោយសារថ្លៃផលិតខ្ពស់ តែការលក់សត្វចិញ្ចឹមចេញវិញមាន​តម្លៃ​ថោកពេក ​ធ្វើឱ្យកសិករខាតស្ទើរពាក់កណ្ដាលទៅហើយ។

លោកបន្តថា ដើម្បីឱ្យកសិករទទួលប្រាក់ចំណេញលោកបានទាមទាឱ្យតម្លៃសត្វជ្រូករស់ត្រូវមានតម្លៃចាប់ពីជិត១២ ០០០រៀល ឡើងទៅ។ ​

លោកលើកឡើងថា៖ « វិស័យចិញ្ចឹមសត្វយើងគឺកសិករយើងដួលរលំស្លាប់តែម៉ង មិនត្រឹមតែរលំទេស្លាប់ម៉ង បានសេចក្ដីថាគាត់ខាតបង់វាច្រើនពេល គាត់ទ្រាំរស់វាយូរហើយតែរស់មិនដល់ត្រើយបងប្អូនខ្លះគាត់បោះបង់តាំងពីឆ្នាំ២០២៣នៅឆ្នាំ២០២៤នៅដង្ហើមផ្តឹកៗនៅចាំតែថ្ងៃទៅ។ ចេញពីប្រជុំថ្ងៃនេះយើងទទួលបានលិតផលល្អច្រើនដោយសាររដ្ឋាភិបាលងាកមកគាំទ្រអ្នកចិញ្ចឹមវិញមិនគាំទ្រអ្នកនាំចូលទេ » ។

​អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា  បានប្រាប់ថាក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតកំពុងធ្វើការដោះស្រាយបញ្ហានេះ តែនៅមិនទាន់មានការសម្រេចជាផ្លូវការណាមួយជួនដល់ប្រជាកសិករដែលប្រកបរបចិញ្ចឹមសត្វនិងម្ចាស់កសិដ្ឋានដោយសារកំពុងជជែកពិភាក្សាគ្នា ។

កញ្ញាលើកឡើងថា៖ « ខ្ញុំមិនអាចមានព័ត៌មានអ្វីបន្ថែមពីលើហ្នឹងទៀតទេ ខ្ញុំចាំការចេញសម្រេចរួមខ្ញុំប្រកាសព័ត៌មានជួនតែម្ដង។ ឥឡូវស្ថិតនៅក្នុងដំណាក់កាលជជែកពិភាគសារគ្នាដើម្បីស្វែងរកដំណោះស្រាយរួមនិងប្រយោជន៍រួមទាំងអស់គ្នា » ។

ប្រធានសមាគមសម្ព័ន្ធសហគមកសិករកម្ពុជាលោក ថេង សាវឿន ថ្លែងថា ការជួយអន្ដរាគមន៍របស់រដ្ឋាភិបាល គឺជារឿងអាទិភាពដើម្បីឆ្លើយតបទៅនឹងតួនាទី និងកាតព្វកិច្ចរបស់រដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ដើម្បីមានដំណោះស្រាយល្អរដ្ឋាភិបាលត្រូវបង្កើនប្រាក់កម្ចីឱ្យទៅកន្លែងទីសត្តឃាតសត្វនៅក្នុងស្រុកដើម្បីប្រមូលទិញសត្វយកមកកាប់។  មួយទៀត លោកថា ត្រូវរៀបចំប្រព័ន្ធចែកចាយសាច់ដែលបានកាប់រួចហើយលក់ឱ្យទៅដល់ពលរដ្ឋខ្មែរជាពិសេសនៅតំបន់ទេសចរណ៍ ខេត្ដសៀមរាប ខេត្ព្រះសីហនុ។

លោកបន្ថែមថា នៅពេលរដ្ឋាភិបាលមិនបានដោះស្រាយទាន់ពេលវេលាទេ ធ្វើឱ្យកសិករជួបបញ្ហាជាច្រើន ព្រោះកសិករខ្លះទៅខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារឯកជនដើម្បីបានលុយមកចិញ្ចឹមសត្វ នៅពេលកសិករលកសត្វចិញ្ចឹមបានថោកធ្វើឱ្យគាត់ជំពាក់បំណុលធនាគារ ។ លោកបន្តថា ការមិនបានគិតគួររកដំណោះស្រាយជួនកសិករធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ ។

លោកលើកឡើងថា៖  « បំណុលកើនឡើងធ្វើឱ្យគាត់បោះបង់ការចិញ្ចឹមនៅពេលគាត់ឈប់ចញ្ចឹមធ្វើឱ្យសេដ្ឋកិច្ចទីផ្សារហ្នឹងមុខរបរបស់ពួកគាត់កាន់តែយ៉ាប់យ៉ីន ហើយគាត់អាចចំណាក់ស្រុកមកទីក្រុងឬប្រទេសជិតខាងដើម្បីស្វែងរកការងារធ្វើរងផលប៉ះពាល់ផ្សេងៗបែកបាក់គ្រួសារជាដើម »​៕

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

មន្ត្រី​ក្រុង​កែប​២​រូប​ត្រូវ​បាន​ដោះលែង​ ​ក្រោយ​ACU​ឃាត់​ខ្លួន​សាក​សួរ​ពាក់ព័ន្ធ​រឿង​ពុក​រលួយ

អត្ថបទបន្ទាប់

ស្រូវ​ប្រាំង​រាប់​រយ​ហិកតា​របស់​កសិករ​នៅ​ខេត្តពោធិ៍សាត់​ប្រឈម​ខូច​ខាត​ដោយ​សារ​ខ្វះ​ទឹក​ស្រោចស្រព​

អត្ថបទបន្ទាប់
ស្រូវកសិករនៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងប្រឈមខ្វះទឹកស្រោចស្រពនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ (លោក នូ រ៉េន)

ស្រូវ​ប្រាំង​រាប់​រយ​ហិកតា​របស់​កសិករ​នៅ​ខេត្តពោធិ៍សាត់​ប្រឈម​ខូច​ខាត​ដោយ​សារ​ខ្វះ​ទឹក​ស្រោចស្រព​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង