CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ដី​ព្រៃ​ជាង​៣០​ហិកតា​នៃ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការ​កាប់​បំផ្លាញ​និង​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​

Admin ដោយ Admin
October 6, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
ទិដ្ឋភាពព្រៃឈើតំបន់ព្រៃឡង់ក្នុងទីតាំងមួយនៃឃុំរួសរាន់ ត្រូវបានជនល្មើសកាប់ទន្ទ្រានដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយរកឃើញក្នុងពេលក្រុមបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតចាប់ពីថ្ងៃទី១ ដល់ ៤ ខែតុលា ឆ្នាំ២០២៣។ (ហ្វេសប៊ុក Prey Lang It's Our Forest Too)

ទិដ្ឋភាពព្រៃឈើតំបន់ព្រៃឡង់ក្នុងទីតាំងមួយនៃឃុំរួសរាន់ ត្រូវបានជនល្មើសកាប់ទន្ទ្រានដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយរកឃើញក្នុងពេលក្រុមបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតចាប់ពីថ្ងៃទី១ ដល់ ៤ ខែតុលា ឆ្នាំ២០២៣។ (ហ្វេសប៊ុក Prey Lang It's Our Forest Too)

0
ចែករំលែក
198
ចំនួនមើល

បណ្តាញសហគមន៍ព្រៃឡង់ អះអាងថា ដីព្រៃឡង់ជាង៣០ហិកតា ស្ថិតក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ កំពុងរងការកាប់បំផ្លាញ និងទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈមន្ត្រីជំនាញលើកឡើងថា ខ្លួនមិនបានដឹងករណីនេះ។

ការអះអាងនេះ ក្រោយបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារបានចុះល្បាតព្រៃឡង់រយៈពេល៤ថ្ងៃ ​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ដោយបានរកឃើញការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិចំនួន៣កន្លែងផ្សេងៗគ្នា ដែលមានទំហំសរុប៣៥ហិកតា។

លោក ឃុត សឿម សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារបានឱ្យដឹងថា សកម្មភាពកាប់រានព្រៃឡង់កន្លែងទី១ស្ថិតត្រង់ចំណុចអូរអាស្រមកាប់អស់១៥ហិកតា កន្លែងទី២ស្ថិតត្រង់ចំណុចអូរចំបក់ក្អែកខាងជើងអូរគោលមានចំនួន៥ហិកតា និងទីតាំងទី៣ត្រង់ចំណុចជ្រាប់ព្រាលមានចំនួន១៥ហិកតា ដែលចំណុចទាំង៣នេះ ស្ថិតក្នុងឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់រូបនេះបន្តថា ក្រៅពីរកឃើញការកាប់ទន្ទ្រានយកដីព្រៃធ្វើកម្មសិទ្ធិនោះ គឺក្រុមអ្នកចុះល្បាតជួប​ករណីជនល្មើសបរបាញ់សត្វព្រៃចំនួន២ករណី ដោយជនល្មើសទាំងនោះបានប្រើប្រាស់អាវុធកែច្នៃចំនួន៥ដើម និងជួបប្រទះគោយន្តដឹកចំនួន២គ្រឿងផងដែរ។

យ៉ាងណាលោកថា ក្រុមអ្នកចុះល្បាតពុំទាន់បានដឹងពីមុខសញ្ញារបស់អ្នកកាប់ព្រៃនៅឡើយទេ ដោយសារពេលចុះល្បាតនោះ ក្រុមជនល្មើសបានរត់គេចខ្លួនអស់។ លោក ឃុត សឿម បានដាក់ការសង្ស័យថា ករណីកាប់ទន្ទ្រានយកដីព្រៃឡង់នោះ អាចជាបញ្ជារបស់អ្នកមានលុយមានអំណាចជួលឱ្យប្រជាពលរដ្ឋទៅកាប់ដើម្បីយកដីធ្វើកម្មសិទ្ធិ។

លោកថា៖« ពេលក្រុមខ្ញុំចុះទៅអង្កេត ល្បាត គឺជនល្មើសបានគេចខ្លួនបាត់អស់ ហាក់បីដូចជាដឹងដំណឹងមុន។ គេបន្សល់ទុកតែវត្ថុតាងមួយចំនួន ដូចជាឈើហ៊ុប កាំភ្លើងស្នប់ និងអីវ៉ាន់ខ្លះទៀត ទើបខ្ញុំសង័្សយថាក្រុមនេះធ្វើការឱ្យអ្នកមានលុយ មានអំណាច» ។

សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារម្នាក់ទៀត​ លោក ចាន់ សារិន បានបង្ហាញការព្រួយបារម្ភពីការបាត់បង់ព្រៃឈើក្នុងតំបន់ការពារព្រៃឡង់ឆាប់រហ័ស ប្រសិនបើការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារមួយនេះនៅតែបន្តកើតមាន ហើយគ្មានការយកចិត្តទុកដាក់ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទាន់ពេលទៅលើជនល្មើសនោះ។

មួយទៀតនោះ លោក ចាន់ សារិន បានលើកឡើងថា ការបាត់បង់ព្រៃឈើនេះនឹងធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វព្រៃ បាត់បង់មុខរបរជនជាតិដើមភាគតិចដែលអាស្រ័យផលពីតំបន់ការពារមួយនេះ។ លោកថា បានសំណូមពរទៅដល់រដ្ឋមន្ត្រីបរិស្ថានដែលទើបឡើងថ្មីឱ្យពង្រឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនឱ្យសកម្មក្នុងការចូលរួមការពារព្រៃឈើ ដោយថា បច្ចុប្បន្នមន្ត្រីបរិស្ថានមានភាពធូររលុងក្នុងការគ្រប់គ្រងព្រៃឈើ។

លោកបន្តថា៖«ការបាត់បង់ព្រៃឈើនៅទីនេះវាមិនមែនប៉ះពាល់តែជនជាតិដើមភាគតិចនៅទីនេះទេ វាអាចធ្វើឱ្យប៉ះពាល់ដោយប្រយោលដល់មនុស្សជាតិទាំងអស់គ្នា ព្រោះព្រៃឈើវាជួយបន្សុតខ្យល់ ជួយទាញទឺកភ្លៀង ជួយទប់ស្កាត់ការបាក់ច្រោះដីជាដើម នៅមានច្រើនទៀត»។

មន្ត្រីបរិស្ថានដែលមានទីស្នាក់ការប្រចាំនៅភូមិស្រែវាល ឃុំរួសរាន់ លោក ប្រាក់ វណ្ណៈ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកពុំទាន់បានដឹងហេតុការណ៍នេះនៅឡើយទេ ហើយថា តំបន់នោះក៏មិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកដែរ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក បូ ទីតា មានប្រសាសន៍ថា លោកនឹងជួយសម្របសម្របសម្រួលរៀបចំពាក្យបណ្តឹងដោយប្តឹងករណីបទល្មើសនេះទៅអាជ្ញាធរតាមលំដាប់ថ្នាក់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងការពារព្រៃឈើក្នុងតំបន់ការពារមួយនេះឱ្យបានគង់វង្ស។

លោកបន្ថែមថា៖«វិធីសាស្ត្រល្អគឺមានតែជំរុញឱ្យតំណាងសហគមន៍ឧស្សាហ៍ចុះតាមដានឱ្យបានញឹកញាប់និងត្រូវតែមានការសហការមួយជំនាញក៏ដូចជាសមត្ថកិច្ចដើម្បីចៀសផុតពីការចោទប្រកាន់ពីអាជ្ញាធរ»។

ព្រៃឡង់ មានផ្ទៃដីជាង ៤៣​ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ដែនជម្រកសត្វព្រៃ នៅក្នុងឆ្នាំ២០១៦។

របាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា នៅចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជាឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំនោះគឺ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលករណីនេះត្រូវបានរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង ឬប្រព័ន្ធផ្កាយរណប៕

……………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

ក្រុម​អ្នក​រត់ឡាន​ឈ្នួល​ដឹក​ភ្ញៀវ​នៅ​ច្រក​អន្តរជាតិ​អូរស្មាច់​តវ៉ា​បិទ​ផ្លូវ​មួយ​រយៈ​ខ្លី​ទាមទារ​ការ​ដឹក​ភ្ញៀវ​ស្មើភាព​គ្នា​រវាង​ថៃ​និង​ខ្មែរ​

អត្ថបទបន្ទាប់

ជនជាតិ​ដើម​ភាគ​តិច​ពូនង​៥​នាក់​នៅ​ខេត្ដ​មណ្ឌលគិរី​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ត្បូង​ឃ្មុំ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​

អត្ថបទបន្ទាប់
ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី និងមេធាវីការពារក្តី ក្នុងពេលចូលរួមសវនាការនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ (រូបផ្តល់ឱ្យ)

ជនជាតិ​ដើម​ភាគ​តិច​ពូនង​៥​នាក់​នៅ​ខេត្ដ​មណ្ឌលគិរី​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​ត្បូង​ឃ្មុំ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង