CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សត្វទន្សោងញី​មួយក្បាល​នៅព្រៃសង្ឃសហគមន៍​រុក្ខាវ័ន​បាន​ស្លាប់​​ដោយសារ​​ជាប់​អន្ទាក់

Admin ដោយ Admin
January 30, 2023
ក្នុង សង្គម
0
សត្វទន្សោងញី​មួយក្បាល​នៅព្រៃសង្ឃសហគមន៍​រុក្ខាវ័ន​បាន​ស្លាប់​​ដោយសារ​​ជាប់​អន្ទាក់

ក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះជីវិតសត្វទន្សោងញីមួយក្បាលក្រោយរងរបួសធ្ងន់ធ្ងរដោយសារជាប់អន្ទាក់ព្រានព្រៃនៅសហគមន៍សង្ឃរុក្ខាវ័ន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
42
ចំនួនមើល

សត្វទន្សោង​ញីមួយ​ក្បាល​ស្ថិត​នៅក្នុង​ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ បានស្លាប់​កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ក្រោយពី​ក្រុម​អ្នក​អភិរក្ស​មិនអាច​ជួយ​សង្គ្រោះជីវិត​បាន​ដោយសារ​តែ​ជាប់អន្ទាក់​របួស​ធ្ងន់ធ្ងរ។

ព្រះតេជគុណ ថូ ធុរស់ ប្រធានសហគមន៏តំបន់ដែនជំរកការពារសត្វព្រៃសង្ឃរុក្ខាវ័នបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក «ព្រៃសង្ឃសហគមន៍រុក្ខាវ័ន» កាលពីថ្ងៃទី២៩ ខែមករា ថា សត្វទន្សោងនៅសង្ឃរុក្ខាវ័ន ដែលរបួសជើងផ្នែកខាងមុខទាំងពីរបានស្លាប់កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៩ ខែមករា ដោយសារតែរបួសធ្ងន់ធ្ងរពេក។ ព្រះអង្គមានសង្ឃដីកាថា ព្រះអង្គមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់នូវប្រភេទសត្វព្រៃដ៏កម្រមួយនេះ បើទោះបីជាមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃមកពីភ្នំតាម៉ៅក៏ដោយ។

ព្រះអង្គមានសង្ឃដីកាថា៖ «ក្នុងនាមអាត្មាភាព យើងខ្ញុំជាអ្នកអភិរក្សគ្រប់រូប មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់នូប្រភេទសត្វមាន ដោយកម្រមួយប្រភេទនេះ»។

កាលពីថ្ងៃទី២២ ខែមករា ប្រជាពលរដ្ឋបានប្រទះឃើញសត្វទន្សោងញីមួយក្បាលជាប់អន្ទាក់នៅក្បែរចំការស្វាយចន្ទី ស្ថិតនៅខាងកើតភ្នំអណ្តូង ភូមិគោកសំពរ័ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រោយទទួលព័ត៌មាននេះ គណៈកម្មការសហគមន៏បានយកសត្វទន្សោងញីមួយក្បាលនេះ មករក្សាព្យាបាលរបួសនៅស្នាក់ការកណ្តាលរបស់សហគមន៏សង្ឃរុក្ខាវ័ន ស្ថិតនៅក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតមកដល់ថ្ងៃទី២៩ ខែមករា។

យោងតាមកាបញ្ជាក់របស់ក្រុមគ្រូពេទ្យ ប្រាប់ដល់មន្រ្តីឧទ្យានុរក្សថា សត្វទន្សោងញីមួយក្បាលនេះ ពួកគាត់មិនសូវមានសង្ឃឹមជួយសង្គ្រោះឱ្យរស់នោះទេ បើទោះបីជាក្រុមគ្រូពេទ្យបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់ចំនួន ១២កំប្លោកក៏ដោយ។

ក្រុមអ្នកអភិរក្សនិងព្រះតេជគុណ ថូ ធុរស់ ប្រធានសហគមន៏តំបន់ដែនជំរកការពារសត្វព្រៃសង្ឃរុក្ខាវ័នបានយកសាកសពសត្វទន្សោងញីមួយក្បាលនេះ ទៅកប់នៅក្នុងដែនជំរកសត្វព្រៃសង្ឃរុក្ខាវ័នចប់សព្វគ្រប់ហើយ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ដោយមានការសូត្រធម៌ បង្សុកូលឱ្យសត្វទន្សោងញីមួយក្បាលនេះថែមទៀតផង៕

…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ប៊ុនថេត

អត្ថបទមុន

ពលរដ្ឋ​​ខេត្តកំពង់ចាម ព្រួយបារម្ភ​​ពីការ​កកើត​​ល្បែង​ស៊ីសង​​តាម​អនឡាញ​​នៅ​តាម​មូលដ្ឋាន​​ឡើង​វិញ

អត្ថបទបន្ទាប់

យុវជនម្នាក់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​សមត្ថកិច្ច​ឃុំរកាអារ​ឱ្យ​ធ្វើ​កិច្ចសន្យា

អត្ថបទបន្ទាប់
ពលរដ្ឋ​​ខេត្តកំពង់ចាម ព្រួយបារម្ភ​​ពីការ​កកើត​​ល្បែង​ស៊ីសង​​តាម​អនឡាញ​​នៅ​តាម​មូលដ្ឋាន​​ឡើង​វិញ

យុវជនម្នាក់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​សមត្ថកិច្ច​ឃុំរកាអារ​ឱ្យ​ធ្វើ​កិច្ចសន្យា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង