CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលករ​ចំណាក​ស្រុក​នៅ​ខេត្តបន្ទាយមានជ័យ​សម្រុក​ធ្វើ​លិខិត​ឆ្លង​ដែន​ ​ក្រោយ​ទៅ​ធ្វើ​ការ​នៅប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​រង​ទុក្ខលំបាក​

Admin ដោយ Admin
June 12, 2023
ក្នុង ព័ត៌មាន, សង្គម
0
ពលករខ្មែររាប់សិបនាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងខែមេសា ឆ្នាំ២០២៣ ដោយសារឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរចប់។ (សង់ត្រាល់)

ពលករខ្មែររាប់សិបនាក់ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្នុងខែមេសា ឆ្នាំ២០២៣ ដោយសារឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរចប់។ (សង់ត្រាល់)

0
ចែករំលែក
208
ចំនួនមើល

​

ពលករនៅខេត្តបន្ទាយមានជ័យ បានសម្រុកទៅធ្វើលិខិតឆ្លងដែនដើម្បីបានទៅធ្វើការនៅស្រុកថៃដោយស្របច្បាប់ ក្រោយពួកគេចំណាកស្រុកទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃបានរងទុក្ខលំបាក និងជួបប្រឈមបញ្ហាផ្សេងៗទៀត។

ប្រធានទីផ្សារក្រុមហ៊ុន ហ្វាយឡេដឺ លោក ឃូ សក្ខីនីន ដែលដើរតួជាអ្នករត់ឯកសារធ្វើវីសារ និងប៉ាស្ព័រជូនពលករទៅធ្វើការងារនៅប្រទេសថៃដោយស្របច្បាប់ ប្រាប់សារព័ត៌មានពលរដ្ឋថា មួយរយៈចុងក្រោយនេះ ពលករដែលធ្លាប់ចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃបានសម្រុកមកធ្វើទិដ្ឋការឆ្លងដែនឬវីសារការងារ និងលិខិតឆ្លងដែនឬប៉ាស្ព័រមានកើនឡើងខ្លាំង។

លោក ឃូ សក្ខីនីន មើលឃើញថា កត្តាដែលនាំឱ្យពលករនៅខេត្តបន្ទាយមានជ័យសម្រុកមកធ្វើលិខិតឆ្លងដែនស្របច្បាប់ នេះគឺដោយសារការឆ្លងទៅធ្វើការងារដោយខុសនៅប្រទេសថៃបានជួបការលំបាកខ្លាំងដូចជាការចាញ់បោកមេខ្យល់ធ្វើការមិនទទួលបានប្រាក់ឈ្នួល ថៅកែមិនបើកប្រាក់ឈ្នួលឱ្យ និងត្រូវអាជ្ញាធរថៃចាប់ដាក់ពន្ធធានាគារជាដើម។ លោកថា បច្ចុប្បន្ននេះ ពលករបានសម្រុកមកឱ្យក្រុមហ៊ុនរបស់លោកជួយរត់ការធ្វើឯកសារកើតឡើង ដោយធ្វើតាំងពីព្រឹករហូតដល់យប់។

លោកបន្ថែមថា៖«ពីមុនមិនបាច់អ្នកណាមកបបួលគាត់ឱ្យធ្វើឯកសារស្របច្បាប់បានទេ គឺគាត់មិនព្រមធ្វើទេ ដឹងតែទៅផ្លូវកាត់ប្រុចៗ លូវហ្នឹង ប៉ុន្តែដោយសារគាត់ទៅជួបការលំបាកច្រើន។ អីចឹង គាត់ងាកមកធ្វើឯកសារស្របច្បាប់វិញ»។

អ្នកស្រីផុសកៃអាយុ៣៦ឆ្នាំនៅភូមិស្វាយស ឃុំផ្គាំ ស្រុកស្វាយចេក ជាអតីតពលករចំណាកស្រុកខុសច្បាប់បានរៀបរាប់ថា ដោយសារតែកត្តាជីវភាពលំបាកអ្នកស្រី និងក្រុមគ្រួសារបានសម្រេចចិត្តចំណាកស្រុកតាមមេខ្យល់ទៅរកការងារធ្វើនៅប្រទេសថៃទាំងខុសច្បាប់។

អតីតពលកររូបនេះបន្តថា ការទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃ គឺជួបការលំបាកជាខ្លាំង ដូចជាការរត់គិចពីការចាប់តាមចាប់ខ្លួនរបស់អាជ្ញាធរថៃ មេខ្យល់យកលុយថ្លៃការពារ គ្មានសេរីភាពក្នុងការដើរហើរចេញក្រៅតំបន់ធ្វើការ ធ្វើការបានប្រាក់ឈ្នួលទាប មេខ្យល់បោកយកទៅលក់ ថៅកែមិនបើកប្រាក់ឈ្នួលឱ្យ និងត្រូវចាប់ខ្លួនដាក់ពន្ធនាគារជាដើម។

អ្នកស្រីបន្ថែមថា៖«ដោយសារតែស្ថិតក្នុងតម្លៃជាពលករខុសច្បាប់ មិនអាចមានសិទ្ធិតវ៉ាអ្វីទាំងអស់។  មានអ្នកខ្លះត្រូវបានចាប់ខ្លួនផាកពិន័យ អ្នកខ្លះជាប់គុក  ឬត្រូវបញ្ជូនមកខែវិញទាំងដែលទៅមិនទាន់បានធ្វើការផងក៏មាន»។

អ្នកស្រី កំសត់ ស្រីលក្ខណ៍  អាយុ២៤ឆ្នាំ កំពុងបម្រើការងារជាកម្មករសំណង់នៅប្រទេសថៃប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីធ្លាប់ជាពលករចំណាកស្រុកដោយខុសច្បាប់អស់រយៈពេល១០ឆ្នាំ។ អ្នកស្រីថា កាលនោះបងប្អូនអ្នកស្រីនិងឪពុកបានឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់។

អ្នកស្រី កំសត់ ស្រីលក្ខណ៍ បន្តថា ក្រោយឆ្លងដែនដល់ប្រទេសថៃ គឺគ្រួសារអ្នកស្រីបានធ្វើការងារឱ្យថៅកែមួយកន្លែង និងអស់រយៈពេល២ខែ ប៉ុន្តែថៅកែរូបនោះ មិនបានបើកប្រាក់ឈ្នួលឱ្យពួកគាត់ឡើយ។

អ្នកស្រីថែងថា ៖«មេខ្យល់យកមកឱ្យយើងរកការធ្វើខ្លួនឯង ពេលនោះយើងបានធ្វើការបានពីរខែជាងតែមិនបានលុយ  លុយថៅកែមិនបើកឱ្យ មិនដឹងធ្វើយ៉ាងណា គ្នាបីនាក់បួននាក់បើគេបើកឱ្យបាន ៤ម៉ឺនបាតជាង តែដល់គេមិនបើកឱ្យនាំគ្នាគ្នាចេញធ្វើកន្លែងថ្មី»។

ស្រីលក្ខណ៍ បន្តថា ក្រោយការចំណាកស្រុកជួបការលំបាកខ្លាំងអ្នកស្រី និងគ្រួសារសម្រេចចិត្តនាំគ្នាមកធ្វើលិខិតឆ្លងដែន និងវីសារវិញ ដើម្បីងាយស្រួលដល់ការចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ។ អ្នកស្រីថា នៅពេលពួកគាត់មានឯកសារស្របច្បាប់ គឺពួកគាត់ងាយស្រួលក្នុងការរស់នៅក្នុងប្រទេសថៃ ទទួលបានប្រាក់ឈ្នួលខ្ពស់ ថៅកែមិនហ៊ានបោក និងងាយ​ចេញចូលថៃ–ខ្មែរ។

ពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមសុំការបញ្ជាក់ពីការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យច្រកអន្តោប្រវេសន៍ទទួលបន្ទុករៀបចំលិខិតឆ្លងដែនប្រចាំនៅច្រកប៉ោយប៉ែតដែរ ប៉ុន្តែមន្ត្រីការិយាល័យមួយរូបមិនបានផ្តល់បទសម្ភាសន៍ជាមួយទេ ក្រោមហេតុផលគ្មានការអនុញ្ញាតពីថ្នាក់លើ។

មន្ត្រីអង្គការសង់ត្រាល់ប្រចាំខេត្តបន្ទាយមានជ័យលោក សៀប សីហា មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យពលករចំណាកទៅធ្វើការងារនៅក្រៅប្រទេសទាំងខុសច្បាប់ដោយសារបញ្ហាជីវភាព។ យ៉ាងណា លោកថា នៅឆ្នាំ២០២៣នេះ លោកសង្កេតឃើញថា ចំនួនពលករដែលទៅធ្វើលិខិតឆ្លងដែនមានការកើនឡើង បើប្រៀបធៀបឆ្នាំមុន ប៉ុន្តែលោកមិនមានទិន្នន័យជាក់លាក់នោះឡើយ។

លោកបន្ថែមថា៖«សំណូមពរដល់ មន្រ្ដីការិយាល័យ រៀបចំលិខិតឆ្លងដែនត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រួលដល់ពលករខ្មែរយើងដែលធ្វើការចំណាកស្រុក ចៀសវាងមានការយឺតយ៉ាវ ។ សង្គមស៊ីវិលបាន និងកំពុងតែដុតដៃដុតជើងក្នុងការផ្សព្វផ្សាយពីសារសំខាន់ពីការឆ្លងដែនដោយស្របច្បាប់ និងបញ្ហាប្រឈម នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និងបបានបណ្ដុះបណ្ដាលពលករ អំពីជំនាញផ្សេងៗ ដល់ពលករដែលពួកគាត់ទៅថៃហើយមកវិញ ដើម្បីឱ្យពួកគាត់មានជំនាញនោះមានការងារធ្វើកាត់បន្ថយការធ្វើចំណាកស្រុកគេទៀត»។

របាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០២២ បង្ហាញថា ពលរដ្ឋខ្មែររាប់ពាន់នាក់បានឆ្លងដែនក្នុង១ថ្ងៃៗ ដើម្បីទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល ប៉ុន្តែក្នុងនោះប្រមាណ៧០ភាគរយ គឺឆ្លងដែនដោយខុសច្បាប់៕

………………………………

អត្ថបទដោយក្រុមពលរដ្ឋអ្នកសារព័ត៌មាន

អត្ថបទមុន

ក្រុមយុជនខកចិត្តចំពោះក្រសួងបរិស្ថានដែលថា ការរកឃើញបទល្មើសព្រៃឈើរបស់ពួកគេគឺជារឿងមិនពិត

អត្ថបទបន្ទាប់

ក្រសួង​អប់រំ​លុប​ឈ្មោះ​ប្រធាន​បក្ស​ភ្លើង​ទៀន​ខេត្ត​បន្ទាយមានជ័យ​​ចេញ​ពី​ក្របខណ្ឌ​គ្រូ​បង្រៀន​

អត្ថបទបន្ទាប់
ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក ស៊ិន វត្ថា ថ្លែងអំពីសារនយោបាយរបស់គណបក្សភ្លើងទៀន នៅភូមិសារង្គ ឃុំសារង្គ ស្រុកស្វាយចេក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣។ (ផ្ដល់ឱ្យ)

ក្រសួង​អប់រំ​លុប​ឈ្មោះ​ប្រធាន​បក្ស​ភ្លើង​ទៀន​ខេត្ត​បន្ទាយមានជ័យ​​ចេញ​ពី​ក្របខណ្ឌ​គ្រូ​បង្រៀន​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង