CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កង្វះគ្រូបង្រៀនធ្វើឱ្យប៉ះពាល់ការសិក្សារបស់ក្មេងៗនៅស្រុកថ្មបាំង ខេត្ដកោះកុង

Admin ដោយ Admin
July 11, 2022
ក្នុង សង្គម
0
កង្វះគ្រូបង្រៀនធ្វើឱ្យប៉ះពាល់ការសិក្សារបស់ក្មេងៗនៅស្រុកថ្មបាំង ខេត្ដកោះកុង
0
ចែករំលែក
317
ចំនួនមើល

ឪពុកម្ដាយនិងអាជ្ញាធរឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បានសម្ដែងក្ដីកង្វល់ចិត្តអំពីអនាគតរបស់ក្មេងៗនៅក្នុងភូមិដោយសារសាលាអនុវិទ្យាល័យមួយមានតែបន្ទប់សិក្សា ប៉ុន្ដែពុំមានគ្រូបង្រៀនគ្រប់គ្រាន់។​

ពលរដ្ឋម្នាក់នៅរស់នៅភូមិច្រកឬស្សី ឃុំជំនាប់ អ្នកស្រី រាម សៅស៊ី អាយុ៣២ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រីបារម្ភពីការសិក្សារបស់កូនៗ និងកូនរបស់អ្នកភូមិដ៏ទៃទៀតដោយខ្លាចពួកគេរៀនមិនបានចប់ចុងចប់ដើម ព្រោះថានៅអនុវិទ្យាល័យសម្ដេចហ៊ុនសែនជំនាប់មានតែខ្នងសាលា និងថ្នាក់រៀន ប៉ុន្ដែ​ ពុំមានគ្រូបង្រៀននោះទេ។

ម្យ៉ាងទៀត អ្នកស្រីថា កូនរបស់គាត់កំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យនេះ ប៉ុន្ដែ ពួកគេត្រូវធ្វើដំណើរផ្លូវឆ្ងាយនិងលំបាក ហើយគ្រូបង្រៀនក៏មិនមានគ្រប់គ្រាន់។

អ្នកស្រីបន្ថែមថា៖ «កូនអត់បានទៅរៀនបន្តថ្នាក់ទី៧ ទី៨ ទី៩អីទេ។ បញ្ហាមួយទៀត ពេលដែលបន្តឱ្យទៅរៀនថ្នាក់ទី៧ទី៨អីបន្តទៀត ត្រូវឱ្យកូននឹងជិះទៅមកៗពេលទៅត្រូវជិះទូកឆ្លងទូកកាត់ទឹកជន់ទឹក។ អាហ្នឹងមានផលលំបាកច្រើន មានបញ្ហាសម្រាប់ក្មេងជាពិសេលនៅរដូវប្រាំងមានឡានច្រើនម៉ូតូច្រើន និងបញ្ហាសាំងឡើងថ្លៃវាជាបញ្ហារបស់ក្មេងទៅរៀន។ សិស្សមករៀនសាលានេះមានចំនួនច្រើនមក២ឃុំ គឺឃុំជំនាប់និងឃុំក្បាលប្រឡាយ»។

នាយកសាលាអនុវិទ្យាល័យសម្ដេចហ៊ុនសែនជំនាប់ លោក អាង សេងលី មានប្រសាសន៍ថា ករណីសាលាខ្វះគ្រូបង្រៀននេះជារឿងពិត ប៉ុន្តែលោកមិនបានដឹងមូលហេតុពិតនោះទេ ព្រោះនេះជាចាត់ចែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។ ប៉ុន្ដែ លោកសន្និដ្ឋានថា អាចមកពីតំបន់នេះជាតំបន់ដាច់ស្រយាល និងមិនមានគ្រូបង្រៀនស្ម័គ្រចិត្តមកបង្រៀននៅតំបន់នេះ ខណៈចំនួនប្រជាជន និងសិស្សានុសិស្សក៏មានតិច។

លោកបន្ថែមថា៖ «ខ្វះគ្រូក៏ខ្វះហើយចំនួនសិស្សក៏មិនគ្រប់គ្រាន់ដែរ ចំនួនប្រជាជនយើងតិច។»។

មេភូមិជំនាប់ លោក ហាស ម៉ន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីសាលាខ្វះគ្រូនេះគឺជារឿងពិត ដោយកន្លងមករូបលោកក៏ធ្លាប់លើកបញ្ហានេះទៅដល់ថ្នាក់លើនៅពេលប្រជុំប្រចាំខែ ប៉ុន្ដែរកដំណោះស្រាយមិនបាន។ មេភូមិរូបនេះក៏បារម្ភពីអនាគតកូនរបស់លោក និងក្មេងៗនៅក្នុងភូមិផងដែរ ព្រោះពួកគេត្រូវការអប់រំជាចាំបាច់។

លោកបន្ថែមថា៖ «ខ្វះមែនលោកពូមកពីអាជ្ញាធរដែលអត់សូវយល់។ អាជ្ញាធរមូលដ្ឋានអត់យកចិត្ដទុកដាក់ចាប់ពីក្រោមឡើងទៅលើ»។

អភិបាលខេត្តកោះកុងលោកស្រី មិថុនា ភូថង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកស្រីមិនបានដឹងរឿងនេះទេតែយ៉ាងណាលោកស្រីនិងឆែកមើលករណីនេះជាមួយមន្ទីរអប់រំខេត្ដដើម្បីដោះស្រាយបញ្ហានេះ។

លោកស្រីប្ដថា៖ «ខ្ញុំពិភាក្សាជាមួយមន្ទីរអប់រំដើម្បីចាត់ចែងការងារនេះអាច ចលត់គ្រូឬក៏ត្រូវសុំ(គ្រូ) ក្របខណ្ឌបន្ថែមទៅតាមខាងក្រសួងនិងមន្ទីរ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា កខ្វះគ្រូបង្រៀននៅតាមសាលារៀនអាចធ្វើឱ្យកុមារ និងយុវជនបាត់បង់ឱកាសក្នុងការអប់រំដែលមានគុណភាព ដែលវាជាសិទ្ធិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជាដែលធានថា កុមារា និងយុវជនទាំងពីរភេទមានសិទ្ធិទទួលបាននៅការអប់រំដោយស្មើភាពគ្នា។

លោកថា មូលហេតុចំនួនគ្រូបង្រៀននៅទីជនបទមានចំនួនតិច ឬមិនគ្រប់គ្រាន់ គឺមកពីគ្រូបង្រៀនខ្លះមិនអាចទ្រាំទ្របង្រៀននៅតំបន់ជនបទបានយូរនិងចង់ផ្លាស់ប្ដូរទៅទីក្រុងវិញ ដែលបញ្ហានេះទាមទារយន្ដការច្បាស់លាស់ពីរដ្ឋាភិបាល និងការគាំទ្រផ្សេងៗទៀតដល់ក្រុមគ្រូបង្រៀនផងដែរ។

លោកបន្ថែមថា៖ «លោកគ្រូអ្នកគ្រូខ្លះគាត់ត្រូវបានបញ្ជូនទៅបង្រៀននៅតាមទីជនបទឆ្ងាយៗ ភាគច្រើនគាត់ទៅតែមួយរយៈប៉ុណ្ណោះ ហើយព្យាយាមផ្លាស់មកទីប្រជុំជនវិញ។ បញ្ហានេះកើតឡើងជាច្រើនករណីបើតាមខ្ញុំបានដឹង យើងដឹងថាមូលហេតុអ្វីបានគាត់ចង់ផ្លាស់ប្ដូរមកទីក្រុងហើយហេតុផលនេះធ្វើឱ្យទីជនបទដាច់ស្រយាលខ្វះគ្រូទៅវិញ។ ខ្ញុំគិតថា ប្រាក់ខែតែមានមុខប្រហែលពិបាកជួយជ្រោមជ្រែងគាត់ ព្រោះគាត់ទៅតំបន់ឆ្ងាយបែកពីគ្រួសារគាត់ត្រូវចំណាយច្រើនក្នុងការធ្វើដំណើរចេញចូល»។

លោក ប៉ិច ពិសី បន្ដថា ការខ្វះគ្រូឬខ្វះយន្តការរៀបចំអាចធ្វើឱ្យកុមារនិងយុវជនបាត់បង់សិទ្ធិនិងបាត់បង់ឱកាសសំរាប់កសាងអនាគតខ្លួនឯងនិងគ្រួសារនាពេលអនាគត៕

———————————

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួន​ វុត្ថា

អត្ថបទមុន

នាយករង​សាលា​បឋម​សិក្សា​វត្ត​ថ្មី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា គំរាម​សិស្ស​ដែល​មិន​ទិញ​នំ​របស់​ខ្លួន​លក់

អត្ថបទបន្ទាប់

មន្ត្រី​តុលាការ​ខេត្តកំពង់ឆ្នាំង​ឱ្យ​សកម្មជន​សហគមន៍​ឡពាង​ដាក់​ពាក្យ​ស្នើ​សុំ​យក​សម្ភារ​របស់​ខ្លួន​វិញ

អត្ថបទបន្ទាប់
មន្ត្រី​តុលាការ​ខេត្តកំពង់ឆ្នាំង​ឱ្យ​សកម្មជន​សហគមន៍​ឡពាង​ដាក់​ពាក្យ​ស្នើ​សុំ​យក​សម្ភារ​របស់​ខ្លួន​វិញ

មន្ត្រី​តុលាការ​ខេត្តកំពង់ឆ្នាំង​ឱ្យ​សកម្មជន​សហគមន៍​ឡពាង​ដាក់​ពាក្យ​ស្នើ​សុំ​យក​សម្ភារ​របស់​ខ្លួន​វិញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង