CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

មន្រ្ដី​បរិស្ថាន​ខេត្ដ​កោះកុង​រង​ការ​ចោទ​ថា​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ចាប់​យក​ផ្លែ​សំរ៉ង​ពី​ពលរដ្ឋ​

CJs khmer ដោយ CJs khmer
April 22, 2025
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពមន្ត្រីបរិស្ថាន កំពុងដោះអន្ទាក់ដាក់យកសត្វព្រៃស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងបរិស្ថាន)

ទិដ្ឋភាពមន្ត្រីបរិស្ថាន កំពុងដោះអន្ទាក់ដាក់យកសត្វព្រៃស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ (ហ្វេសប៊ុកក្រសួងបរិស្ថាន)

0
ចែករំលែក
70
ចំនួនមើល

មន្រ្ដីបរិស្ថានខេត្ដកោះកុងត្រូវបានពលរដ្ឋចោទថា អនុវត្តច្បាប់មិនស្មើភាពគ្នា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ក្រោយមន្រ្ដីបរិស្ថានចំនួន៤នាក់ចុះទៅចាប់យកផ្លែសំរ៉ងពីប្រជាពលរដ្ឋ។

ក្នុងវីដេអូឃ្លិបមួយប្រវែងជិត២នាទីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងវីដេអូនោះគេឃើញមន្រ្ដីបរិស្ថានចំនួន៤នាក់បានឃាត់បុរសម្នាក់ដែលបានដើរទិញផ្លែសំរ៉ងពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្ដកោះកុង។

ក្នុងវីដេអូដដែលនោះគេឃើញមានមន្រ្ដីបរិស្ថានម្នាក់ឈ្មោះ ភាព បានប្រើកាយវិការមិនសមរម្យទៅលើពលរដ្ឋដែលយកទូរសព្ទថតវីដេអូអំពីសកម្មភាពរបស់មន្រ្ដីទាំងនោះធ្វើការចាប់យកផ្លែសំរ៉ង និងបោកជញ្ជីញរបស់គាត់ចោល។ ពលរដ្ឋដែលនិយាយនៅក្នុងវីដេអូនោះបានលើកឡើងថា ពលរដ្ឋទិញផ្លែសំរ៉ង១០គីឡូក្រាមត្រូវបានមន្រ្ដីបរិស្ថានចាប់ និងចោទមន្រ្ដីបរិស្ថានថា ចាប់តែរូបខ្លួន ឯអ្នកផ្សេងទៀតមិនបានចាប់ ហើយធ្វើឱ្យខូចជញ្ជីងថ្លឹងរបស់ខ្លួនទៀតផង។

លោកនិយាយនៅក្នុងវីដេអូនោះថា៖ «សំរ៉ងបួនដប់គីឡូរបស់ប្រជាជនទិញតិចទួចបងឯងចាប់ ហើយបងឯងបម្រុងធ្វើបានប្រជាជន ហើយបងឯងបោកជញ្ជីងខ្ញុំចោល[…]បើខ្ញុំទិញតែម្នាក់ឯងខ្ញុំអត់ថាបងប្អូនទិញទាំងអស់គ្នាហើយខុសតែខ្ញុំម្នាក់[…]ឬមួយខ្ញុំទិញសំរ៉ងបួនដប់គីឡូខុស។បើទិញៗទាំងអស់គ្នាចាប់ៗទាំងអស់គ្នាខ្ញុំអត់ថាទេ» ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចស្វែងរកការឆ្លើយតបបន្ថែមពីពលរដ្ឋដែលទទួលទិញផ្លែសំរ៉ងបាននោះទេ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។

ប្រធានមន្ទីរបរិស្ថានខេត្ដកោះកុងលោក ហ៊ុន ម៉ារាឌី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកមិនអាចឆ្លើយតបបានភា្លមៗនោះទេ ព្រោះពេលនេះកំពុងធ្វើការលើរឿងនេះ។ លោកថា លោកនឹងឆ្លើយបំភ្លឺតាមក្រោយ។

លោកលើកឡើងថា៖  «ខ្ញុំកំពុងធ្វើការរឿងហ្នឹង ខ្ញុំកំពុងធ្វើការ ចាំខ្ញុំឆ្លើយបំភ្លឺទៅតាមពេលក្រោយ» ។

លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូរដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ បានថ្លែងថា ប្រសិនបើការដកហូតផលអនុផលព្រៃឈើ ឬផ្លែសំរ៉ងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានធ្វើឡើងដោយគ្មានការកាប់រំលំដើមវាមិនមែនជាបញ្ហានោះទេ។ ហើយអាជ្ញាធរគួរតែសម្របសម្រួលឱ្យពលរដ្ឋបេះតាមសម្រួល។

ប៉ុន្តែលោកថា ប្រសិនបើប្រជាពលរដ្ឋនាំគ្នាកាប់រំលំដើមសំរ៉ង ដើម្បីប្រមូលផ្លែអាជ្ញាធររដ្ឋត្រូវធ្វើការទប់ស្កាត់ ដោយមិនមានការរើសអើងប្រកាន់បក្សពួកនិយម។ លោកថា កន្លងមកមានឈ្មួញមួយចំនួនចូលទៅប្រមូលផលសំរ៉ង គឺតែងតែធ្វើការកាប់រំលំដើម ដើម្បីបេះយកផ្លែ ។

លោកលើកឡើងថា៖  «ប្រសិនបើពួកគាត់នាំគ្នាកាប់រំលំដើមសំរ៉ងដើម្បីប្រមូលផង អានោះវាជារឿងមួយដាច់ដោយឡែកទៀតហើយអាជ្ញាធររដ្ឋគួតែទប់ស្កាត់ដោយគ្មានការរើសអើងថាអ្នកណាជាអ្នកណា ហើយធ្វើឡើងតាមរយៈបក្សពួកនិយមនោះទេ។កន្លងមកក៏យើងបានទទួលដំណឹងថាឈ្មួញខិលខូចខ្លះគាត់ប្រមូលទិញឬក៏គាត់ទៅបេះតារយៈការកាប់រំលំដើមឈើ» ។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា មានការកើនឡើងនូវសកម្មភាពកាប់ផ្ដួលរំលំដើមសំរ៉ង ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិផងដែរ។

ក្រសួងបរិស្ថានចាត់ទុកសកម្មភាពកាប់រំលំដើមសំរ៉ងនោះថា គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមានសភាពធ្ងន់ធ្ងរបំផុតនឹងឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង។ ក្រសួងថា សកម្មភាពកាប់រំលំដើមសំរ៉ង ជាការល្មើសទៅនឹងច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះដែរ ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិរួមទាំង ប្រជាពលរដ្ឋមេត្តាផ្តល់ព័ត៌មានអំពី សកម្មភាពកាប់រំលំដើមសំរ៉ងទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ចូលរួមសហការ ជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព កាប់ផ្ដួលដើមសំរងដោយល្មើសច្បាប់គ្រប់រូបភាព។

ក្រមបរិស្ថាន និងធម្មជាតិមាត្រា៣៨៤ចែងថា តំបន់ការពារធម្មជាតិនីមួយៗ ត្រូវការពារ ទប់ស្កាត់ និងហាមឃាត់នូវរាល់សកម្មភាពកាប់គាស់ រុករាន ទន្ទ្រានដីព្រៃដោយរំលោភ ធ្វើអាជីវកម្ម បំពុលមជ្ឈដ្ឋានធនធានជីវៈចម្រុះ ភ្លើងឆេះព្រៃ ភ្លើងឆេះតំបន់ដីមមោក ធ្វើកសិកម្មពនេចរ នាំចូលជំងឺ សត្វល្អិតចង្រៃ និងប្រភេទរុក្ខជាតិ ឬសត្វរាតត្បាត ដែលធ្វើឱ្យខូចខាត ឬប៉ះពាល់ក្នុង តំបន់ការពារធម្មជាតិ

មាត្រា៣៨៦ បុគ្គលពុំមានសិទ្ធិផ្តល់ការអនុញ្ញាតទោះដោយផ្ទាល់ក្តីឬប្រយោលក្តី ឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារ ធម្មជាតិ ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមនេះ៕

…………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

រដ្ឋាភិបាល​កាត់​ផ្ទៃ​ដី​តំបន់​ព្រៃឡង់​ជិត​១០០​ហិកតា​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​

អត្ថបទបន្ទាប់

លោក រ៉ុង ឈុន សង្ឃឹមតុលាការទម្លាក់បទចោទលើរូបលោកពេលប្រកាសសាលក្រមនាដើមខែក្រោយ

អត្ថបទបន្ទាប់
លោក រ៉ុង ឈុន សង្ឃឹមតុលាការទម្លាក់បទចោទលើរូបលោកពេលប្រកាសសាលក្រមនាដើមខែក្រោយ

លោក រ៉ុង ឈុន សង្ឃឹមតុលាការទម្លាក់បទចោទលើរូបលោកពេលប្រកាសសាលក្រមនាដើមខែក្រោយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង