CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​​ខេត្ត​កំពង់ស្ពឺ​​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​ជួយដោះ​​ស្រាយ​​វិវាទ​ដី​ធ្លី​​ជា​​មួយ​​ក្រុម​​ហ៊ុន​​ស្ករ​​អំពៅ

Admin ដោយ Admin
December 11, 2023
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ទិដ្ឋភាពពលរដ្ឋចូលរួមក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ដែលធ្វើឡើងនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (អ្នកស្រី មុំ សុភី)

ទិដ្ឋភាពពលរដ្ឋចូលរួមក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ដែលធ្វើឡើងនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (អ្នកស្រី មុំ សុភី)

0
ចែករំលែក
66
ចំនួនមើល

ប្រជាពលរដ្ឋមួយចំនួននៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្នើនាយករដ្ឋមន្ត្រីថ្មីជួយរុញឱ្យមានដំណោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅដែលបានអូសបន្លាយជាង១០ឆ្នាំ។

ការស្នើរបស់អ្នកភូមិនេះ ធ្វើឡើងក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សខួបលើកទី៧៥ ដែលធ្វើនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

អ្នកស្រី យឿន សាំ នៅភូមិពាមរស់ ឃុំរស្មីសាមគ្គីដែលចូលរួមកម្មវិធីនេះប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុនស្ករអំពៅរបស់លោក ឧកញ៉ា លី យ៉ុងផាត់ បានរំលោភយដីធ្លីប្រហែល៣០ហិកតារបស់គ្រួសារអ្នកស្រីរយៈពេលជាង១០ឆ្នាំហើយ ដោយមិនទាន់ទទួលបានសំណងសមរម្យ និងដំណោះស្រាយណាមួយឡើយ។

ស្ត្រីវ័យ៦៨ឆ្នាំរូបនេះថ្លែងថា អ្នកស្រីចូលរួមក្នុងពិធីប្រារពទិវាសិទ្ធិមនុស្សនេះ គឺដើម្បីប្រមូលតិពីទុក្ខលំបាកពីពលរដ្ឋ ក្រោយបាត់បង់ដីធ្លី និងអំពាវនាវដល់នាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅឱ្យបានឆាប់ដល់ពួកគាត់។

អ្នកស្រី យឿន សាំ ឱ្យដឹងថា ក្រោយមានជម្លោះដីធ្លីនេះ អ្នកស្រី និងអ្នកភូមិផ្សេងទៀតបានដាក់បណ្តឹងទៅស្ថាប័នពាក់ព័ន្ធជាច្រើនឱ្យជួយដោះស្រាយ ប៉ុន្តែរហូតពេលនេះគ្មានដំណោះស្រាយឡើយ។ អ្នកស្រីថា បច្ចុប្បន្នពករដ្ឋមានជម្លោះដីធ្លីកំពុងជួបទុក្ខលំបាកដោយខ្វះខាតជីវភាពក្នុងគ្រួសារ។

អ្នកស្រីបន្ថែមថា៖«សំណូមពរទៅរដ្ឋាភិបាល ដូចជានាយករដ្ឋមន្ត្រីអាណត្តិថ្មីជួយពន្លឿនការដោះស្រាយដីធ្លីជូនពលរដ្ឋផង។ ពួកគាត់លំបាកខ្លាំងណាស់ ជីវភាពខ្វះខាត មានជំងឺប្រចាំកាយ ស្គមរីងរៃដោយសារលំបាកចិត្តខ្លាំងពេក។ ការបាត់បង់ដីធ្លីស្រែចំការ មានបញ្ហាផ្លូវចិត្តទៀតផង។ សូមឱ្យរដ្ឋាភិបាលជួយដោះស្រាយដីឱ្យពួកខ្ញុំផង ព្រោះវាកើតឡើងយូរឆ្នាំហើយ។ ដីនេះខ្ញុំបានអាស្រ័យផលតាំងពីឆ្នាំ១៩៩៧មកម៉្លេះ»។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី អៀង ហុង នៅភូមិពាមរស់ម្នាក់ទៀត និយាយថា ក្រោយស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានរំលោភយកដីធ្លីរបស់អ្នកស្រី អំឡុងឆ្នាំ២០១១ ដោយមិនបានដោះស្រាយសំណងជូនឡើយ។

ស្ត្រីវ័យ៧៨ឆ្នាំរូបនេះបន្តថា ក្រោយជម្លោះដីធ្លីនេះពួកគាត់បានដើរតវ៉ាគ្រប់កន្លែងស្ថាប័នរដ្ឋ ដើម្បីសុំឱ្យជួយដោះស្រាយ ប៉ុន្តែស្ថាប័នទាំងនោះមិនបានដោះស្រាយឱ្យ ហើយថែមទាំងចោទប្រកាន់ និងលាបពណ៌ពួកគាត់ទៅជារឿងនយោបាយទៅវិញ។

អ្នកស្រីបន្ថែមថា៖«សំណូមពរទៅដល់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីអាណត្តិថ្មីកុំមានការរើសអើង ចោទប្រកាន់ ពណ៌បក្សនេះបក្សនោះ។ ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ គាត់គ្មានដីស្រែដីចំការសម្រាប់បង្ករបង្កើនផលចិញ្ចឹមជីវិតទេ។ សុំឱ្យនាយករដ្ឋមន្ត្រីថ្មីដោះស្រាយជូនពួកគាត់ ដើម្បីឱ្យមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តផ្លូវអារម្មណ៍ផង»។

ពលរដ្ឋម្នាក់ទៀតលោក យឹម អ៊ន់ អាយុ ៤៥ឆ្នាំ នៅក្នុងភូមិពាមរស់ លើកឡើងក្នុងវាទិកានោះថា ក្រោមជម្លោះដីធ្លីបានធ្វើឱ្យពួកគាត់បាត់បង់មុខរបរ ប្រាក់ចំណូល បែកបាក់គ្រួសារ និងជួបបញ្ហាជីវភាពជាដើម។ លោកថា បច្ចុប្បន្នគ្រួសារខ្លះបានចំណាកស្រុក កូនៗខ្លះបានបង្ខំចិត្តឈប់រៀន។

លោក យឹម អ៊ន់ បន្តថា ការដើរតវ៉ាទាមទារសិទ្ធិដីធ្លីកន្លងមកគឺ មានការរើសអើង ការចោទប្រកាន់ ការគំរាមកំហែងពីសំណាក់អាជ្ញាធរទៀតផង។

លោកបន្ថែមថា៖« សូមបញ្ឈប់ការគំរាមកំហែងលើសកម្មជនដីធ្លី ប្រជាពលរដ្ឋរងគ្រោះដីធ្លី។ បញ្ឈប់ការចោទប្រកាន់លាបពណ៌ប្រជាពលរដ្ឋបន្តទៅទៀត។ ព្រោះអីកន្លងមកឃើញតែរូបភាព គំរាមកំហែង មកលើប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះដីធ្លី។ គេយកដីហើយ ត្រូវរងនូវភាពអយុត្តិធម៌រំលោភលើសិទ្ធិប្រជាពលរដ្ឋគ្រប់រូបភាព និងប្រជាពលរដ្ឋក្រីក្រមានជីវភាព ភាពខ្វះខាត ជំពាក់បំណុលធនាគារ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីមេឃុំរស្មីសាមគ្គី លោក យឿម ភឿន និងអភិបាលខេត្តកណ្តាលលោក វ៉ី សំណាង បានទេពាក់ព័ន្ធករណីដីធ្លីនេះកាលពីថ្ងៃទី៧ខែធ្នូនេះ។

មន្ដ្រីសម្របសម្រួលគម្រោងធុរៈកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធិអំពាវនាវ ឬទាមទារទៅថ្នាក់ដឹកនាំកំពូលដើម្បីសុំឱ្យដោះស្រាយបញ្ហារបស់ពួកគេដែលគ្មានការដោះស្រាយពីមន្ត្រីថ្នាក់ក្រោម។ លោកថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ ដើម្បីកុំឱ្យពលរដ្ឋបន្តរងទុក្ខលំបាកបន្ថែមទៀត។

លោកបន្ថែមថា៖«ព្រោះពលរដ្ឋគាត់មានសិទ្ធិក្នុងការនិយាយលើពីបញ្ហារបស់ខ្លួន ដើម្បីឱ្យរដ្ឋដឹងឮ និងជួយដោះស្រាយដល់ពួកគាត់»។

តំណាងពលរដ្ឋឃុំរស្មីសាមគ្គី បានឱ្យដឹងថា ក្នុងឃុំនេះ មានប្រជាពលរដ្ឋចំនួន១៤៧គ្រួសារ ដែលមិនទាន់ទទួលបានសំណងសមរម្យ។ ក្នុងនោះមាន​ភូមិចំនួន​៣ គឺភូមិពាមរស់ ៦៦គ្រួសារ ភូមិពស់វែក ៣២គ្រួសារ និងភូមិដកពរ ៤៩គ្រួសារ ដែលមានដីស្រែចម្ការសរុបចំនួន ៤៨៣ហិកតា ត្រូវបានគ្រឿងចក្រ​របស់​ក្រុមហ៊ុន លោក លី យ៉ុងផាត់ ឈូសឆាយយកដីដាំអំពៅតាំងពីឆ្នាំ២០១១មក។

ធនាគារ ANZ មានមូលដ្ឋាននៅទីក្រុងមែប៊ន (Melbourne) ប្រទេសអូស្រា្តលី ដែលបានផ្តល់កម្ចី ៤០លានដុល្លារ ដល់ក្រុមហ៊ុន លោក លី យ៉ុងផាត់ ក្នុងឆ្នាំ២០១១ ធ្លាប់បានទទួលស្គាល់កំហុសរបស់ខ្លួន ករណីរំលោភសិទ្ធិមនុស្ស ក្រោយពីមានការប្តឹងតវ៉ាពីប្រជាពលរដ្ឋ ជាច្រើនឆ្នាំ​កន្លង​មក​ចំពោះក្រុមហ៊ុន​ស្ករ​អំពៅនេះ។ ធនាគារនេះបានចេញសងដោយ​យកថវិការចំណេញពីកម្ចីនេះ ផ្តល់ឱ្យពលរដ្ឋដែលបាត់បង់ដី តែយ៉ាងណាសំណងនោះនៅមិនបានពេញលេញគ្រប់គ្នា​នោះទេ៕

……………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី មុំ សុភី

អត្ថបទមុន

តំណាង​កម្មករ​ម្នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ​ក្រោយ​មាន​វិវាទ​ការងារ​ជា​មួយ​ថៅកែ​រោងចក្រ​

អត្ថបទបន្ទាប់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​បំភ្លឺ​ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ភ្នំតាម៉ៅ​ក្រោយ​ពលរដ្ឋ​បារម្ភ​ពី​ផល​ប៉ះពាល់​សត្វព្រៃ​

អត្ថបទបន្ទាប់
សកម្មភាពពលរដ្ឋឈប់រឺម៉ក់ដឹកអុសឆ្លងកាត់កន្លែងដែលមានការឈូសឆាយព្រៃឈើថ្មីនៅតំបន់ភ្នំតាម៉ៅ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (កញ្ញា បូ សុភា)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​បំភ្លឺ​ជុំវិញ​ការ​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ភ្នំតាម៉ៅ​ក្រោយ​ពលរដ្ឋ​បារម្ភ​ពី​ផល​ប៉ះពាល់​សត្វព្រៃ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង