CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អាជ្ញាធរខេត្តកំពង់ចាមឱ្យម្ចាស់ទីតាំងកាយថ្មចេញពីទន្លេវិញក្រោយមានការរិះគន់ពីមហាជន

Admin ដោយ Admin
February 23, 2024
ក្នុង បរិស្ថាន
0
អាជ្ញាធរខេត្តកំពង់ចាមឱ្យម្ចាស់ទីតាំងកាយថ្មចេញពីទន្លេវិញក្រោយមានការរិះគន់ពីមហាជន

សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ (រូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall)

0
ចែករំលែក
797
ចំនួនមើល

អាជ្ញាធរខេត្តកំពង់ចាមបានឱ្យម្ចាស់ទីតាំងដែលចាក់ថ្មចូលទន្លេ កាយថ្មនោះចេញវិញ ក្រោយមានការរិះគន់ពីមហាជនចំពោះអាជ្ញាធរដែលបណ្តែតបណ្តោយឱ្យមានសកម្មភាពចាក់ថ្មចូលទន្លេមេគង្គបែបនេះ។

ក្នុងសប្តាហ៍នេះ មានការផ្សព្វផ្សាយរូបភាពីលើអាកាសអំពីសកម្មភាពចាក់ថ្មមួយកន្លែងចូលទៅក្នុងទន្លេមេគង្គ ដើម្បីយកធ្វើកម្មសិទ្ធិ ដែលសកម្មភាពនេះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ហើយមានការរិះគន់ជាច្រើនពីសំណាកអ្នកលេងបណ្តាញសង្គម ដោយពួកគេថា អាជ្ញាធរអសមត្ថភាពក្នុងទប់ស្កាត់សកម្មភាពមួយនេះ។

ក្រោយមានការរិះគន់ រដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានសេចក្តីប្រកាសព័ត៌មានមួយឱទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដោយតម្រូវឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេមេគង្គ និងត្រូវកាយយកថ្មនោះ ចេញពីទន្លេវិញឱ្យអស់ក្នុងរយៈពេល៧០ថ្ងៃផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា តាមចុះពិនិត្យមើល គឺសកម្មភាពចាក់ថ្មចូលទន្លេនេះ បានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ហើយថា បានចាក់ថ្មចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ ខណៈបច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រប៉ុណ្ណោះ ហើយសកម្មភាពការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

អភិបាលស្រុកស្រីសន្ធរលោក ស៊ឹម គង បានប្រាប់ពលរដ្ឋអ្ននកសារព័ត៌មាននៅរសៀលថ្ងៃសុក្រទី២៣ ខែកុម្ភៈនេះថា ម្ចាស់ទីតាំងបានយកគ្រឿងចក្រកាយយកថ្មចេញវិញហើយនៅថ្ងៃស្រុកនេះ ក្រោយរងការព្រមានពីរដ្ឋបាលខេត្តកំពង់ចាម។

លោក ស៊ឹម គង បន្តថា លក្ខខណ្ឌ គឺម្ចាស់ទីតាំងមិនត្រូវកាយពង្រាយថ្មទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក និងមួយទៀតនោះ ភាគីម្ចាស់ទីតាំងត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះមករដ្ឋបាលខេត្តកំពង់ចាមមួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ។ លោកថា ក្រុមការងាររបស់រដ្ឋបាលខេត្តនឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តងផងដែរ។

លោកថា៖ «គេចាប់ផ្ដើមកាយហើយ កាយតែមួយអាទិត្យអីរួចហើយ។ បើមិនកាយមិចបទបញ្ជារឯកឧត្ដមអភិបាលខេត្តហើយ »។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីម្ចាស់ទីតាំងដែលចាក់ថ្មចូលទន្លេបានទេពាក់ព័ន្ធរឿងនេះ។

មន្រ្ដីចងក្រងសហគមន៍ នៃសមាគមន៍បណ្ដាញយុវជនកម្ពុជាលោក អូត ឡាទីន បានសារទចំពោះវិធានការរបស់រដ្ឋបាលខេត្ដកំពង់ចាមដែលតម្រូវឱ្យម្ចាស់ទីតាំងកាយថ្មឡើងវិញ។

ប៉ុន្តែលោកថា វិធានការដោយគ្រាន់តែឱ្យបញ្ឈប់ការចាក់ថ្មចូលទៅក្នុងទន្លេ និងឱ្យកាយយកថ្មចេញវិញនេះ គឺមិនគ្រប់គ្រាន់ឡើយ។

លោក អូត ឡាទីន ចង់ឱ្យអាជ្ញាធរចាត់វិធានការច្បាប់តឹងរឹង និងផ្តន្ទាទោសជនទាំងឡាយណាដែលរំលោភយកដីទន្លេធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ឱ្យធ្ងន់ធ្ងរ ដើម្បីព្រមានដល់បុគ្គលផ្សេងទៀតកុំឱ្យហ៊ានធ្វើបែបនេះ។

លោកលើកឡើងថា៖« ខ្ញុំគិតថា ដាក់ទោសទាន់តាមច្បាប់វាគឺជាយន្តការណ៍ល្អបំផុត។ មិនមែនត្រឹមតែយើងឱ្យបញ្ឈប់ បញ្ឈប់ ដោយអត់មានការដាក់ទោសទាន់ផាកពិន័យតាមនីតិវិធីច្បាប់នោះទេ។ ពេលខ្លះវាអយុត្តិធម៌ពេកប្រព្រឹត្តិបទល្មើសហើយគ្រាន់តែបញ្ឈប់រួចខ្លួន ដូចករណីកន្លងទៅយើងឃើញនៅខាងដងស្ទឹងសង្កែខេត្ដបាត់ដំបងក៏ដូចគ្នាចឹងដែរ ដោយគ្រាន់តែអ្នកប្រព្រឹត្តិចេញមកសុំទោសចប់រឿង។ អញ្ចឹងអាហ្នឹងមិនមែនគំរូភាពល្អទេ។ យើងមានច្បាប់អញ្ចឹងយើងយកច្បាប់មកអត់នុវត្តទៅ។ បើយើងនៅតែបណ្តែតបណ្ដោយ វាអាចកើតមាននៅកន្លែងផ្សេងទៀត » ។

…………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន KDC ពាក់ព័ន្ធជម្លោះដីធ្លី

អត្ថបទបន្ទាប់

ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង

អត្ថបទបន្ទាប់
ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង

ពលរដ្ឋមួយចំនួននៅខេត្ដព្រៃវែងបារម្ភពីសុខភាពដោយសារផ្លូវក្នុងភូមិមានសភាពហុយខ្លាំង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង