CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ស្រូវ​ប្រាំង​រាប់​រយ​ហិកតា​របស់​កសិករ​នៅ​ខេត្តពោធិ៍សាត់​ប្រឈម​ខូច​ខាត​ដោយ​សារ​ខ្វះ​ទឹក​ស្រោចស្រព​

Admin ដោយ Admin
January 10, 2024
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ស្រូវកសិករនៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងប្រឈមខ្វះទឹកស្រោចស្រពនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ (លោក នូ រ៉េន)

ស្រូវកសិករនៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងប្រឈមខ្វះទឹកស្រោចស្រពនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ (លោក នូ រ៉េន)

0
ចែករំលែក
80
ចំនួនមើល

ស្រូវប្រាំងរាប់រយហិកតារបស់ប្រជាកសិករ នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រឈមនឹងការខូចខាតដោយសារពុំមានទឹកស្រោចស្រពគ្រាប់គ្រាន់។

អ្នកស្រី សំ នូន កសិករនៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីសប្តាហ៍មុនថា ស្រូវប្រាំងរបស់គាត់ជាង១ហិកតាត្រូវបានបោះបង់ចោល ដោយសារពុំមានទឹកគ្រប់គ្រាន់ ខណៈប្រឡាយទឹកនៅតំបន់ជុំវិញនោះក៏កំពុងគ្មានទឹកឬរីងស្ងួត។

កសិករវ័យជាង៥០ឆ្នាំរូបនេះឱ្យដឹងថា គ្រួសារអ្នកស្រីបានចំណាយដើមទុនជាង១លានរៀលដើម្បីបង្កបង្កើនផល ដោយទិញពូជ ជី និងភ្ជួររាស់ជាដើម។

ជុំវិញបញ្ហាខ្វះទឹកនេះ អ្នកស្រីបានអំពាវនាវដល់អាជ្ញាធរជួយ​ធ្វើប្រឡាយទឹកមួយខ្សែរប្រវែង៥០០០ម៉ែត្រពីមាត់ស្ទឹង ត្រង់ចំណុចកោះថាស់ ដើម្បីឱ្យប្រជាកសិករអាចយកទឹកស្ទឹងមកប្រើប្រាស់ស្រោចស្របផលដំណាំបាន ដោយថា ស្ទឹងមិនចេះរីងស្ងួតដូចជាបឹងឡើយ។

អ្នកស្រីបន្ថែមថា៖« ទោះបីខ្ញុំហើយនិងអ្នកភូមិគាត់ព្យាយាម សុំឲ្យគេបង្ហូរទឹកពីលើទម្លាក់មកក្រោមដើម្បីបូមចូលស្រែយ៉ាងណាក៏ដោយ ក៏ពុំមានទឹកសម្រាប់បូមដែរ ព្រោះអីអ្នកខាងលើគេស្ទាក់បូមអស់។ ហើយពួកខ្ញុំទៅសុំគេឱ្យបង្ហូរទឹកទម្លាក់មកទៀត។ គេឈប់បង្ហូរហើយ។ គេប្រាប់ថា ទំនប់បឹងគេជាកន្លែងអភិរក្សសត្វស្លាប និងមច្ឆា បើហូរទៀតគឺអស់ទឹកក្នុងបឹង»។

កសិករម្នាក់ទៀតអ្នកស្រី ផុន ភី នៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀន និយាយថា គ្រួសារគាត់ធ្វើស្រែប្រាំង៣ហិកតា ដោយបច្ចុប្បន្នគ្មានទឹកសម្រាប់ស្រោចស្រពឡើយ និងកំពុងប្រឈមនឹងការបោះចោលផងដែរ ខណៈបឹងព្រះពន្លៃដែលជាប្រភពទឹកស្រោចស្រពត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យនាំទឹកចេញច្រើន ដើម្បីអភិរក្សត្រី និងសត្វ។

អ្នកស្រី ផុន ភី បន្តថា អ្នកស្រី និងអ្នកភូមិផ្សេងទៀត បានទៅសុំបង្ហូរទឹកពីបឹងព្រះពន្លៃដែរ ប៉ុន្តែរាល់ការបង្ហូរទឹកមកនោះគឺទឹកមិនបានហូរមកដល់ភូមិគាត់ឡើយ ដោយសារផ្នែកខាងលើគេបូមបញ្ចូលស្រែគេអស់ដែរ ។

អ្នកស្រីប្រាប់ថា៖«ខ្ញុំសុខចិត្តទិញទឹកឡានគេយកមកស្រោចស្រពក្រែងបានដើមវិញខ្លះ ដោយក្នុងមួយឡាន មានតម្លៃពីរម៉ឺនប្រាំពាន់រៀលមានចំណុះបីពាន់លីត្រ ហើយក្នុងទំហំចិតសិបអានោះស្រោចស្រពម្ដងគឺប្រហែលជាដប់ទៅដប់ប្រាំឡាន ចំណែកស្រូវជាងពីរហិកតាទៀតប្រហែលចោលហើយ ទប់មិនឈ្នះទេ»។

លោក មិត្ត យឿន នៅភូមិកំពង់ខ្ទុំ ឃុំបាក់ចិញ្ចៀន ដែលកំពុងបូមសម្រេងទឹកនៅបាតប្រឡាយមកស្រោយដំណាំស្រូវ និយាយថា ដោយគ្មានស្រោចស្រពគ្រាន់គឺកសិករខ្លះបានទឹកដឹកតាមឡានមកស្រោចស្រពដំណាំស្រូវ ដោយបានចំណាយថវិកាជាច្រើនផងដែរ។

លោក មិត្ត យឿន បានអំពាវនាវដល់អាជ្ញាធរស្រុក និងខេត្តឱ្យចុះពិនិត្យ និងដោះស្រាយបញ្ហាខ្វះទឹកជូនពួកគាត់ ដោយថា ស្រូវប្រាំងរបស់ពួកគាត់កំពុងប្រឈមនឹងការខូចខាតទាំងស្រុងហើយ។ លោកថា គ្រួសារលោកបានចំណាយដើមទុកជិត៤លានរៀន ដើម្បីធ្វើស្រែប្រាំងជាង៣ហិកតា។

​លោកបានឲ្យដឹងថា៖«ខ្ញុំធ្វើស្រែប្រាំងជាងបីហិកតា ហើយឥឡូវខ្ញុំបោះបង់ចោលស្រែបីហិកតា នៅសល់ដីជាងកន្លះហិកតា គឺខ្ញុំខំបូមសម្រេងតាមបាតប្រឡាយដើម្បីយកទៅស្រោចស្រពក្រែកបានសល់ពូជបន្តធ្វើទៅឆ្នាំមុខទៀត»។

មេឃុំបាក់ចិញ្ចៀនលោក ជួប ឌិន មានប្រសាសន៍ថា នៅក្នុងឃុំរបស់លោក មានភូមិចំនួន៩ ហើយមានកសិករបង្កបង្កើនផលធ្វើស្រែប្រាំងប្រមាណ៩៥០ហិកតា ប៉ុន្តែលោកថា ស្រូវដែលខូចខាតប្រហែល៥០ភាគរយ។

មេឃុំរូបនេះ អះអាងថា មុនពេលធ្វើស្រែ គឺរដ្ឋបាលឃុំបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការធ្វើស្រែប្រាំងនេះផងដែរ ដោយកុំឱ្យធ្វើឆ្ងាយពីប្រភពទឹក ដើម្បីជៀសវាងការខាតបង់ថវិកា។

លោកបន្ថែមថា៖«ខ្ញុំបានប្រាប់ពលរដ្ឋថាការធ្វើស្រែប្រាំងមើលប្រភពទឺកផង ប្រយ័ត្នពេលអត់ទឹកអីមកបន្ទោសឃុំ ឃុំមិនដឹងរកទឹកឯណាបានទេ កុំឱ្យមកបន្ទោសឃុំ»។

លោកមេឃុំបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៤នេះ ប្រជាកសិករបានសម្រុកធ្វើស្រែប្រាំងច្រើនជាងឆ្នាំមុន ដែលបណ្តាលឱ្យខ្វះទឹកសម្រាប់ស្រោចស្រព។

ចំពោះសំណូមពររបស់ប្រជាពលរដ្ឋសុំឱ្យកាយប្រឡាយមួយខ្សែពីមាត់ស្ទឹងតម្រង់ទៅតំបន់ស្រែពួកគេនោះ មេឃុំ ជួប ឌិន និយាយថា ប្រហែលមិនអាចធ្វើបាននោះទេ ដោយសារប៉ះពាល់លើដីឯកជនច្រើនពេក ប៉ុន្តែលោកថា ប្រសិនបើមានការយល់ព្រមបរិច្ចាកដីពីម្ចាស់ដីនោះរដ្ឋបាលឃុំនឹងពិចារណាធ្វើ។

គួររំឭកដែរថាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីណែនាំស្ដីពីការផ្អាកការងារបង្កបង្កើនផល ស្រូវរដូវប្រាំងជាលើកទីពីរ ក្រោមហេតុផលពុំមានទឹកស្រោចស្រពគ្រាប់គ្រាន់ដល់ផលដំណាំកសិករ។

រដ្ឋបាលខេត្តពោធិ៍សាត់បញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ផ្គត់ផ្គង់ទឹកជូនប្រជាកសិករបានត្រឹមតែ ២០ ០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែតាមចុះពិនិត្យជាក់ស្តែង គឺការបង្កបង្កើនផលរបស់កសិករយើងបានកើនឡើងរហូតដល់ ៤៦ ៣៤១ ហិកតា ដែលចំនួនកើនឡើងលើសផែនការប្រើប្រាស់ទឹក ២៦ ៣៤១ហិកតា។

រដ្ឋបាលខេត្តពោធិ៍សាត់ បានណែនាំដល់ប្រជាកសិករដែលកំពុងបង្កបង្កើនផលស្រូវប្រាំងនៅឆ្នាំ២០២៤នេះ គឺត្រូវត្រៀមលក្ខណៈស្តុកទឹកទុក ដើម្បីប្រើប្រាស់ ឬដោះស្រាយបញ្ហា ហើយថា ក្នុងករណីប្រជាកសិករមិនគោរពតាមគឺរដ្ឋបាលខេត្តនេះមិនទទួលខុសត្រូវលើកការខ្វះខាតទឹកស្រោចស្រព ឬការខាតបង់ថវិកាឡើយ៕

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

គណបក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅ​ស្រុក​មេមត់​ខេត្ដត្បូងឃ្មុំ​បារម្ភ​ពី​បញ្ហា​សុខភាព​ ខណៈ​ផ្លូវ​មួយ​ខ្សែ​ក្នុង​សហគមន៍​មាន​សភាព​ហុយ​ខ្លាំង​

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរស់នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជិះកាត់លើផ្លូវមួយខ្សែក្នុងឃុំនៅថ្ងៃទី១១ ខែមករាឆ្នាំ២០២៤ដែលមានសភាពដីហុយខ្លាំង។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋ​នៅ​ស្រុក​មេមត់​ខេត្ដត្បូងឃ្មុំ​បារម្ភ​ពី​បញ្ហា​សុខភាព​ ខណៈ​ផ្លូវ​មួយ​ខ្សែ​ក្នុង​សហគមន៍​មាន​សភាព​ហុយ​ខ្លាំង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង