CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

តុលាការ​សហព័ន្ធ​បង្គាប់​ឱ្យ​ផ្តល់​ជំនួយ​ដល់​វិទ្យុ​VOA​និង​​RFA​ព្រម​ទាំង​តម្រូវ​ឱ្យ​បុគ្គលិក​ចូល​ធ្វើ​ការ​ឡើង​វិញ​

CJs khmer ដោយ CJs khmer
April 24, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ការិយាល័យកណ្តាលនៃស្ថាប័នព័ត៌មានវិទ្យុអាស៊ីសេរីជាភាសាខ្មែរការិយាល័យកណ្តាលនៃស្ថាប័នព័ត៌មានវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ (ហ្វេសប៊ុក RFA Khmer)

ការិយាល័យកណ្តាលនៃស្ថាប័នព័ត៌មានវិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ (ហ្វេសប៊ុក RFA Khmer)

0
ចែករំលែក
74
ចំនួនមើល

តុលាការសហព័ន្ធទីក្រុងវ៉ាស៊ិនតោន ​ បានបង្គាប់ឱ្យ​ទទួល​យកបុគ្គលិក​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA)និង​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី (RFA)​ចូល​ធ្វើ​ការ​វិញ​ ​និងផ្តល់ជំនួយកញ្ចប់ថវិកាដើម្បីដាក់ឱ្យដំណើរការនូវ​ស្ថាប័នសារព័ត៌មានទាំងនេះឡើងវិញ។

​សម្រេច​នេះ ធ្វើ​ឡើងកាលពីថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥  បន្ទាប់ពី​ចៅក្រម​បើក​សវនាការ​ទៅលើ​បណ្តឹង​របស់​អ្នក​តំណាង​វិទ្យុទាំង​ពីរ​នេះ ​ដែលបាន​ដាក់ពាក្យប្តឹងជំទាស់​នឹង​ការ​ផ្តាច់​ជំនួយ​របស់​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​(USAGM) ទៅ​តាម​បទ​បញ្ជា​របស់​ប្រធានា​ធិបតី ដូណាល់ ត្រាំ កាល​ពី​ខែ​មីនា​។

កាលពីថ្ងៃទី២២ ខែមេសា ​ គម្រោងគណនេយ្យភាពរបស់អន្តរជាតិបាន​ចុះផ្សាយសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា តុលាការថ្នាក់ទាបរបស់សហរដ្ឋអាមេរិកបានចេញដីកាបឋមដោយបញ្ជាក់ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ថា USAGM ដែលគ្របដណ្តប់ទៅលើស្ថាប័នសារព័ត៌មានមួយចំនួនដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) វិទ្យុអាស៊ីសេរី(RFA) វិទ្យុសេរីអឺរ៉ុប ជាដើមនោះ ត្រូវបានបិទដោយខុសច្បាប់។ តុលាការបានសម្រេចឱ្យរដ្ឋបាលលោក ដូណាល់ត្រាំ ទម្លាក់កញ្ចប់ថវិកាដើម្បីឱ្យស្ថាប័នផ្សព្វផ្សាយព័ត៌មានទាំងនេះបន្តដំណើរការដូចដើមវិញ និងបញ្ជាឱ្យបុគ្គលិកដែលត្រូវបានបញ្ឈប់កាលពីពេលថ្មីៗនេះ ត្រូវត្រឡប់មកធ្វើការជាប្រក្រតីដូចកាលពីមុនថ្ងៃទី១៤ ខែមិនាឡើងវិញ។

នាយក​គ្រប់​គ្រង​វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) លោក Michael Abramowitz បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​សេច​ក្តីសម្រេច​របស់តុលាការពេលនេះ។ លោកចាត់​ទុក​ការសម្រេច​របស់​តុលា​ការ​ថា ជា​ការ​បើក​ផ្លូវឲ្យ​បុគ្គលិក VOA ទាំង​១៣០០ នាក់ រួមទាំង​បុគ្គលិក​ក្រៅ​ម៉ោងត្រឡប់​ទៅ​ធ្វើការ​វិញ និង​បំពេញ​តួនាទី​របស់​ពួកគេ ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ផ្អែក​លើការ​ពិត អំពី​អាមេរិក និង​គោល​នយោបាយ​របស់​ខ្លួន​ទៅកាន់​ពិភព​លោក។​

ប្រធានអង្គការប្រជាធិបតេយ្យនៅអូស្ត្រាលីខ្មែរ លោក ស៊ឹង សែនករុណា បានលើកឡើងដោយសូមចូលរួមរំភើបអបអរសម្រាប់ពលរដ្ឋកម្ពុជា និងស្ថាប័នព័ត៌មានទាំង២ គឺវីអូអេ និងវិទ្យុអាស៊ីសេរី ចំពោះការសម្រេចឱ្យឈ្នះក្តីពីសំណាក់តុលាការសហព័ន្ធទីក្រុងវ៉ាស៊ិនតោន។

​អ្នកប្រឹក្សាយោបល់​ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជារឿងគួរឱ្យរីករាយនៅពេលតុលាការអាមេរិកសម្រេចឱ្យបើកដំណើរការឡើងវិញនូវវិទ្យុវីអូអេ និងវិទ្យុអាស៊ីសេរី នៅពេលនេះ។ លោកចង់ឃើញស្ថាប័នសារព័ត៌មានទាំងនេះអាចបន្តដំណើរការឡើងវិញបាន ដើម្បីជាផ្នែកមួយជួយដល់ការផ្សព្វផ្សាយអំពីរឿងរ៉ាវនៅកម្ពុជា ពិសេសជួយបញ្ចេញសំឡេងរបស់ពលរដ្ឋទន់ខ្សោយឬអ្នកគ្មានសំឡេង។

លោកមានប្រសាសន៍ថា៖ «ពេលនេះយើងពិតជាមានក្តីរំភើប ហើយចង់ឃើញវីអូអេ និងអាស៊ីសេរី មានវត្តមានដូចពីមុន ពីព្រោះយើងអាចទទួលបានព័ត៌មានច្រើនប្រភព ហើយអាចជាព័ត៌មានមួយដែលអាចមកថ្លឹងថ្លែង និងធ្វើការសិក្សាដើម្បីធ្វើការពិចារណា និងវាយតម្លៃ ទៅលើទិដ្ឋភាពជាក់ស្តែងដែលកំពុងតែកើតមាននៅក្នុងប្រទេសមួយចំនួន ដែលសារព័ត៌មានទាំងពីរកំពុងធ្វើការងារយ៉ាងសកម្មក្នុងវិស័យសារព័ត៌មាននៅក្នុងបណ្តាប្រទេសទាំងអស់ហ្នឹង»។

លោកបន្ថែមថា សម្រាប់កម្ពុជា គឺប្រទេសមួយដែលត្រូវការនូវព័ត៌មានពិត និងព័ត៌មានដែលធ្វើឱ្យពលរដ្ឋពីគ្រប់ភាគីទាំងអស់ អាចស្តាប់បាន ​ ដើម្បីជាមូលដ្ឋានក្នុងការពិចារណា ជាជាងការទទួលបានព័ត៌មានតែមួយជ្រុងឬព័ត៌មានមិនពិត។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ផ្សាយ​របាយការណ៍​​កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​បង្ហាញ​ថា សិទ្ធិ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​ព័ត៌មាន នៅតែ​បន្ត​វាយប្រហារ​នៅ​​កម្ពុជា​ចាប់តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ចុង​ខែ​សីហា ឆ្នាំ​២០២៤។ ក្នុងរយៈពេលនេះ CCHR រក​ឃើញ​ថា​ ស្ថានភាព​សេរីភាព​សារព័ត៌មាន​ស្ថិត​ក្នុង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ ក្នុង​នោះ អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងតិច​ចំនួន ៣ ត្រូវ​បាន​ដកហូត ខណៈ​អ្នក​សារព័ត៌មាន​១៧​នាក់ ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

អត្ថបទបន្ទាប់

សមាជិក​គណបក្ស​កម្លាំង​ជាតិ​ខេត្ដ​កំពង់ធំ​ម្នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​

អត្ថបទបន្ទាប់
អនុប្រធានគណ:កម្មាធិការប្រតិបត្តិបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង និងក្រុមការងារនៅទីស្នាក់ការគណបក្សប្រចាំខេត្តកំពង់ធំ។ (ហ្វេសប៊ុក គណបក្សកម្លាំងជាតិ)

សមាជិក​គណបក្ស​កម្លាំង​ជាតិ​ខេត្ដ​កំពង់ធំ​ម្នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង