CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ខណ្ឌដូនពេញប្រឈមនឹងការកកស្ទះ ​ស្របពេលអាជ្ញាធរក្រុងដាក់ឱ្យដំណើរការផ្លូវថ្មើរជើងម្តុំមាត់ទន្លេ

CJs khmer ដោយ CJs khmer
February 4, 2025
ក្នុង សង្គម, អភិបាលកិច្ច
0
ខណ្ឌដូនពេញប្រឈមនឹងការកកស្ទះ ​ស្របពេលអាជ្ញាធរក្រុងដាក់ឱ្យដំណើរការផ្លូវថ្មើរជើងម្តុំមាត់ទន្លេ

អភិបាលក្រុងភ្នំពេញ មន្រ្តី នគរបាល និងពលរដ្ឋកំពុងដើរលើវីថីថ្មើរជើង(Walk street) នៅជិតព្រះបរមរាជវាំង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ (រូបភាព៖ ហុង សេរីហ្វុង)

0
ចែករំលែក
83
ចំនួនមើល

ការដាក់ឱ្យដំណើរការសាកល្បង ដែលអនុវត្តដោយសាលាក្រុងភ្នំពេញ សម្រាប់ផ្លូវថ្មើរជើង នៅប្របនឹងទ​ន្លេ​​ កាលពីចុងសប្តាហ៍កន្លងទៅ​នេះ គេ​សង្កេ​​ត​ឃើ​ញថា ទទួលបានការសាទរពីពលរដ្ឋ និងអ្នកដំណើរ ប៉ុន្តែពួក​គាត់ក៏លើកឡើងពីបញ្ហា នៃការ​កកស្ទះចរាចរណ៍ ពេលមិនអនុញ្ញាតឱ្យមានឡាន ម៉ូតូ និងមធ្យោ​បា​យ​​ធ្វើ​​​ដំ​​ណើរផ្សេងទៀត បាន​ឆ្លងកាត់ផ្លូវថ្មើ​​រ​​ជើងនេះ នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែរ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើ​រ​​ជើង នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង ឬផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង​​។ផ្លូវថ្មើរជើងនេះបើកនៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច រហូតដ​​ល់ម៉ោ​​ង​១១យប់។ សា​​លា​​រាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធរួមទាំងអ្នកជំនាញបានសិក្សាពីគម្រោ​​ងផ្លូវថ្មើរជើងនេះ​​​តាំងពីឆ្នាំ២០​១​​៩​ ក៏ប៉ុន្ដែគម្រោងនេះត្រូវបានផ្អាកមួយរយៈពេលដោយសារវិបត្តិជំងឺកូវីដ-១៩។

អ្នកស្រី ពៅ ទិត្យវត្តី ជាពលរដ្ឋដែលកំពុងដើរកំសាន្តនៅម្ដុំមាត់ទន្លេយល់ឃើញថា ការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ ផ្ដល់នូវអត្ថប្រយោជន៍មួយចំនួន ដូចជាផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេស​ច​​​រក្នុងការដើរថ្មើ​រ​ជើង និងអាចជំរុញដល់អាជីវកម្មនៅជុំវិញតំបន់នេះដែរ។ ស្ថិតក្នុងវ័យប្រមាណ៣០ឆ្នាំ អ្ន​ក​ស្រីឱ្យដឹងថា ក្រៅ​​​ពីអត្ថប្រយោជន៍ទាំងនេះ ភ្ញៀវទេសចរក៏អាចរីករាយនឹងទេសភាពដ៏ស្រស់ស្អាតដូចជា​ទេសភាពនៅមុ​ខ​ព្រះបរមរាជវាំងថែមទៀតផង។

អ្នកស្រីបន្តថា៖«ខ្ញុំគិតថាល្អបងដោយសារតែអី យើងអាចផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលគាត់មកលេងនៅស្រុកយើងអ៊ីចឹងទេគាត់មានផ្លូវដើរជើងថ្មើរជើងមួយដែលមានការលក់អីវ៉ាន់ម្ហូបផ្សេងៗ មានទាំងបរទេសមានតែម្ហូបខ្មែរហើយវាក៏ជួយដល់ Business [អាជីវកម្ម]ជុំវិញ around [ជុំវិញ]ហ្នឹងផងដែរ ដូចគ្នា គាត់ក៏បាន enjoy the view យើងចឹងនឹងហា riverside viewផ្សេងៗនៅនៅមុខបរមរាជវាំងយើងផងដែរ»។

ស្របពេលការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ អាចបង្កលក្ខខណៈងាយ​ស្រួលសម្រាប់អ្នកធ្វើដំណើរកា​រ​​កំ​​​សា​​​ន្តប្របនឹងមាត់ទន្លេមែន ក៏ប៉ុន្តែអ្នកស្រី ពៅ ទិ​ត្យវត្តី លើកឡើងថាការដាក់ឱ្យដំណើរការផ្លូវថ្មើរជើង នៅ​​​ពេលនេះ ដំបូងអាចមានបញ្ហាប្រឈមមួយចំនួនដែរ ដូចជាការកកស្ទះចរាចរណ៍ ឬម​​នុ​​​​ស្សពិបាកធ្វើដំ​​ណើ​រ នៅពេលដែលបញ្ចៀសចរាចរណ៍ទៅផ្លូវផ្សេងដែលអ្នកដំណើរមិនបានដឹង។

លោកបន្តថា៖«អាចមានគុណវិបត្តិតិចតួចដែរព្រោះធម្មតានៅពេលដែលយើងចាប់ផ្ដើមអីដំបូងក៏ដោយវាក៏ជាមានការពិបាកខ្លះអ៊ីចឹងវាអាចនឹងមានការស្ទះចរាចរណ៍ឬក៏អ្នកដែលគាត់អត់ដឹងអ៊ីចឹងគាត់អាចចេញមកអត់មានផ្លូវចូលដោយសារតែបិទ បារ៉ាស អ៊ីចឹងទៅ ប៉ុន្តែបន្ទាប់ពីហ្នឹងទៅយូរទៅគេវាយយើងនឹងស៊ាំង អ៊ីចឹងទៅវានឹង ផ្តល់ផលល្អច្រើនជាងផលអាក្រក់»។

ដូចគ្នានេះដែរ លោក តេង សេរី ជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងភ្នំពេញ ប​ង្ហា​ញការសាទរ និងរីក​​រាយនៅពេលដែលសាលារាជធានីភ្នំ​​ពេញដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ ដោយបិ​​ទ​​មិនឱ្យយាន្តជំនិះបើកចេញចូលបាន។មិនតែប៉ុណ្ណោះវិធានការនេះនឹងជួយទាក់ទាញភ្ញៀវទេសចរបាន​ថែ​​​​​មទៀតផង​​។

លោកបន្តថា៖«ក្នុងចិត្តរំភើបដែលបានឃើញផ្លូវថ្មើរជើងកើតឡើងមួយវាស្រដៀង Pub street ដូចថាទៅដូចថាសប្បាយដូចថា Private មួយដែលយើងដើរទាន់មានចរាចរណ៍ម៉ូតូឡានរំខាន ក្នុងហ្នឹងគឺក្នុងចិត្តស​ប្បា​យដែលគាត់បានដាក់ចេញតែរដ្ឋាភិបាលគាត់រៀបចំឲ្យហ្នឹង» ។

លោកបន្ថែមទៀតថា៖«ខ្ញុំយល់ថាវាជាការទាក់ទាញទៅដល់ភ្ញៀវទេសចរដែរដែលគាត់មកអ៊ីចឹងទៅគាត់គា​​ត់ងាយស្រួលដូចថា អត់មានការរំខានពីម៉ូតូឡានអីផ្សេងៗចឹងអាហ្នឹងពួកខ្ញុំឃើញរាល់ដងពេលមកដល់ដឹងតែមានគេដេញនៅតាមចិញ្ចើមផ្លូវអ្នកដែលគាត់ចូលទៅអ៊ីចឹងដល់ពេលឃើញចេះតែស្រលះឱ្យយើងងា​យ​ស្រួលដែលមានអារម្មណ៍ថាស្រស់ស្រាយជាងមុន» ។

បន្ថែមពីលើនេះ លោក តេង សេរី យល់ឃើញថាការបិទចរាចរណ៍របស់យានជំនះអាចធ្វើឱ្យពលរដ្ឋដែលធ្វើដំណើរតាមយានយន្ដដែលតែងឆ្លងកាត់ផ្លូវថ្មើរជើងនេះ អាចត្រូវចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើ​​រព្រោះត្រូវជិះវាងទៅផ្លូវផ្សេង។

លោកបន្តថា៖«គុណវិបត្តិខ្ញុំយល់ថាវាមានដែរឧទាហរណ៍ដូចយើងធ្លាប់ធ្វើដំណើរតាមផ្លូវនិងតាមផ្លូវហ្នឹងពីមុនមកអ៊ីចឹងទៅផ្ទះទេអ៊ីចឹងអាហ្នឹងដើម្បីយកមកដាក់អ៊ីចឹង យើងទៅវាអ៊ីចឹងយើងអាចចំណាយពេលវាងហើយមួយទៀតដូចថាអ្នកដែលនៅក្នុងតំបន់ហ្នឹងអ៊ីចឹងទៅគាត់នឹងមានភាពលំបាកមែនតែគាត់មានយានយន្ត ប៉ុន្តែខ្ញុំយល់ថាយើងមានដំណោះស្រាយល្អដែរបើយើងមានចំណតមានអីស្រួលសម្រាប់ពួកគាត់អ៊ី​ចឹង​ទៅវាល្អដែរបើសិនជាយើងអាចមានអាហ្នឹងនិងល្អដែរ ទាំងអស់ដែលបាន» ។

បើតាមលោក តេង សេរី លោកក៏ចង់ឱ្យបង្កើនចំនួនបន្ទប់ទឹកសាធារណៈឱ្យបានច្រើនដើម្បីជួយរក្សាភាពស្អាត និងអនាម័យ។បន្ថែ​ម​ពីលើនេះ លោកបានលើកឡើងពីកន្លែងលក់ដូរអាចជាមធ្យោបាយល្អសម្រាប់អ្ន​​ក​ស្រុកក្នុងការរកប្រាក់ចំ​ណូ​លពីភ្ញៀវទេសចរណ៍ ប៉ុន្តែប្រសិនជាមានការរៀបចំកន្លែងលក់សម្រាប់អាជីវក​ម្ម​​​មួយកាន់តែល្អ។

លោកបន្តថា៖«ប្រសិនជាយើងមានជាបន្ទប់ទឹកសាធារណៈមួយទៀត អាចមានឲ្យច្រើនកាន់តែល្អទើបតែកពួកខ្ញុំឃើញនៅក្នុងតំបន់នៅខាងស្ដាំដៃព្រះអង្គដងកើផង និងការហ្នឹងគឺយើងឃើញអត់មានបន្ទប់ទឹកស្រួលបួលអ៊ីចឹងការពិតមានដែរប៉ុន្តែសម្រាប់ខ្ញុំៗគិតថាវានៅតិចចាំបាច់មានមួយចំនួនទៀតហើយដាក់តាំ​ង​ឲ្យមានអនាម័យស្អាតកាន់តែល្អ សម្រាប់បន្ទប់ទឹក ទីពីរដីនៅក្នុងតំបន់ខាងជាប់នឹងទន្លេហ្នឹងប្រសិ​នបើអ្នកដែលគាត់លក់នៅតាមតំបន់ហ្នឹងខ្ញុំឃើញមានច្រើនប៉ុន្ដែបើកុំច្រើនពេក និងឲ្យធ្វើជាការល្អដែលពួកគា​ត់​អាចរកចំណូលបានមួយចំនួនពីអ្នកទេសចរប៉ុន្តែបើសិនជាកុំឲ្យច្រើនពេកអ៊ីចឹងព្រោះចំណាយច្រើនពេកទេអ្នកទេសចរគាត់ចូលទៅរំខានគាត់ដែរហ្នឹង​បញ្ជាសំណូមពរបើសិនជាយើងអាចមានកន្លែងគាត់ទៀ​​តកាន់តែល្អ»។

ស្រដៀងគ្នានេះដែរ អ្នកស្រី អៀន អូន រីករាយដែលរដ្ឋបាលក្រុងភ្នំពេញរៀបចំផ្លូវថ្មើជើងបែបនេះ។ប្រភព​បន្ត​ថា ការរៀបចំដោយមិនអនុញ្ញាតឱ្យមាន​យានជំនិះជិះឆ្លងកាត់ផ្លូវនៅប្របនឹងមាត់ទន្លេយ៉ាងដូច្នេះ ធ្វើឱ្យ​អ្នកស្រីហាក់មានអារម្មណ៍ធូរ​ស្បើពីជំងឺផ្សេងៗ ជាពិសេសមិនព្រួយបារម្មណ៍ពីសុវត្តិភាពពេលធ្វើដំណើរ និ​ងឆ្លងកាត់ផ្លូវម្តងៗ។

អ្នកស្រីបន្តថា៖ «អ៊ីចឹងឲ្យរីកចម្រើនទីក្រុងយើងស្អាតរៀបរយ យើងដើម្បីចម្រើនស្រុកយើងហ្នឹង តែយើងហ្នឹ​ងឲ្យជឿនលឿន អររំភើបចិត្តណាស់ ដែលធ្វើ អញ្ជឹងកុំឲ្យជ្រួលច្របល់មករាថាកុំឲ្យមានបញ្ហាដល់ឡានម៉ូតូច្រើន ទៅវាអត់ដូចទីក្រុង ដូចនៅសៀមរាបអញ្ចឹងអី មីងអរហា ដើរលេងកម្សាន្តចឹង  អត់មានចាស់មានឡា​​នម៉ូតូអីក៏អត់មាន ចឹងស្ងាត់  […]«ក៏វាធូរអារម្មណ៍ធូរស្បើយមានជំងឺអញ្ជឹង ជំងឺវាក៏ធូស្បើរដែរអត់មានឡា​នម៉ូតូអីស្និតស្នែង» ។

បើទោះជាបែបណា អ្នកស្រីអំពាវនាវ​ឱ្យរដ្ឋបាលក្រុងភ្នំពេញ បន្តដាក់បន្ទប់ទឹកបន្ថែមទៀតនៅជុំវិញតំបន់ថ្មើរជើងនេះ ព្រោះបច្ចុប្បន្នអ្នកស្រីសង្កេ​​តឃើញមិនមានបន្ទប់ទឹកគ្រប់គ្រាន់នៅឡើយទេ។

អ្នកស្រីបន្តថា៖«បន្ទប់ទឹកនៅឆ្ងាយពីថាពីមុខវាំងអ៊ីចឹងមានតែខាងមុខរវាងចិត្តដល់យើងមកខាងនេះវាឆ្ងា​យ​បើអ៊ីចឹងចង់ឲ្យមានបន្ទប់ទឹកកាន់តែល្អទៅទៀតក្មេងក្មាងអីតាមមកលេងអ៊ីចឹងដូចបត់ជើងតូចបត់ជើ​​ង​ធំស្រួលចូលទៅ ហ្នឹងម្យ៉ាងដែរ»។

ចំណែកព្រះ​តេជព្រះគុណ មឿន ចំរើន ជានិស្សិតរៀនផ្នែកអន្តរវិស័យនៅវិទ្យាស្ថានស៊ីតិច គង់នៅវត្តឧណ្ណាលោ​​ម ក្នុងក្រុងភ្នំពេញ ព្រះអង្គមានថេរដីកា​ថាផ្លូវថ្មើរជើងល្អសម្រាប់ទេសចរណ៍ ជាពិសេសនៅជិតព្រះបរមរាជវាំង ហើយដំណើរការល្អនៅចុងសប្តាហ៍ ក៏ប៉ុន្ដែថាការបើកផ្លូវថ្មើរជើងនេះអាចបណ្តាលឱ្យមានការកក​ស្ទះខ្លះៗនៅតាមមហាវិថីផ្សេង ដោយសារចំនួនអ្នកធ្វើដំណើរ ដែលត្រូវឆ្លងកាត់ផ្លូវដែលត្រូវបិទនេះ ពី​​ពេ​លមុនគឺប្រើ​ដោយ​យា​​នយន្ត។

ប្រភពបន្តថា៖«ផ្លូវ street walk អ៊ីចឹងគឺជាសម្រួលដល់វិស័យទេសចរណ៍យើងដែរព្រោះ ដូចជានៅតាមមាត់​ទន្លេមានព្រះបរមរាជវាំងគឺជាស្នូលតំបន់ទេសចរណ៍នៅពេលណាយើងបើកឲ្យដំណើរការនូវចរាច​​រណ៍​​គឺធ្វើឲ្យមានការរំខានអ៊ីចឹងនៅពេលយើងដាក់ឲ្យមាន street walkក៏រយៈពេលពីរថ្ងៃពីថ្ងៃសៅរ៍ថ្ងៃអាទិ​ត្យ​​ហ្នឹ​ងគឺវាជាផ​ល​​​ល្អមែនទែន។បញ្ហាជាគុណវិបិត្តអាចថា វាធ្លាប់បង្កការកកស្ទះដល់ប្រជាពលរដ្ឋដែលគា​ត់​​តែងតែធ្វើដំណើរទៅតាមហ្នឹ​​ង​​ប៉ុន្តែសម្រាប់គុណសម្បត្តិគឺយើងងាយស្រួលក្នុងការដើរទៅដើរមកអត់មាន​ហានិភ័យដូចលើកមុនទេ […] ខាងរាជធានីភ្នំពេញហ្នឹងគាត់ដាក់រៀបចំមិនមែនដាក់រាល់ថ្ងៃតែរាប់ថ្ងៃចា​ប់ពីថ្ងៃសៅរ៍ថ្ងៃអាទិត្យអ៊ីចឹងក៏ងាយស្រួលដែរ»។

ទាក់ទិននឹងបញ្ហានេះ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ទទួលស្គាល់ថា សម្រាប់​ចំណតរថយន្តនិងម៉ូ​​តូនៅ​មិនទាន់គ្រប់គ្រាន់ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានបំណងមកដើរកម្សាន្តផ្លូវថ្មើរជើងចូលចតបា​​ន​នៅ​​ឡើ​​​យទេ។លោកបន្តថា កត្តារដែលនាំឱ្យចំណត់មិនគ្រប់នេះ ដោយសាររថយន្ត និងម៉ូតូនៅក្នុងរាជធានីភ្នំ​​ពេ​ញចេះតែមានកំណើនមិនឈប់ឈរ។តែយ៉ាងណា លោក ឃួង ស្រេង ស្នើឱ្យប្រជាពលរដ្ឋគួរផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនទៅជាការជិះកង់បី រថយ​​ន្តក្រុងសាធារណៈ ឬមធ្យោបាយសាធារណៈ ទើ​​ប​​អាចកាត់បន្ថយ ឬបញ្ចៀសការកកស្ទះនេះបាន។

លោកបន្តថា៖ «បើនិយាយពីម៉ូតូរាប់លាននៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋចុះបញ្ជី ។ ឡាន ៧៥ម៉ឺន បើខ្ញុំ​​រកចំណតម៉េច ក៏យកអត់គ្រាន់ដែរអូន។ ប៉ុន្តែ ខ្ញុំបាន ប្រកាសជម្រាបគាត់ថា បើចង់មានបំណងធ្វើដំណើ​​​រថ្មើរជើងមកលេងនៅក្នុងទីតាំងដែលយើងបិទមិនឱ្យធ្វើ ដំណើរថ្មើរជើងនេះសុំឱ្យគាត់ប្រើប្រាស់យានជំនិះជាមធ្យោបាយរួម ឬក៏ ជាមធ្យោបាយជា Pass App ជាអី កុំយកយានជំនិះមកព្រោះថា បើគាត់យកទៅផ្ញើគាត់អាច មានតម្លៃខ្ពស់ជាងគាត់ធ្វើដំណើរដោយ Pass App ឬក៏ដោយរថយន្តសាធារណៈ» ។

ត្រឡប់មកអ្នកស្រី ពៅ ទិត្យវត្តិ វិញ អ្នកស្រីស្នើឱ្យអ្នកទទួលខុសត្រូវ សម្រាប់ផ្លូវថ្មើរជើងនេះជួយចែករំលែកព័ត៌មានបន្ថែមទៀតដល់សាធា​​រណជនឱ្យបានទូលំទូលាយអំពីការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ ហើ​​យ​​​​​​អ្នកស្រីក៏ចង់ឃើញមានការបង្កើនការលក់ដូរនៅជុំវិញតំបន់នេះ ដូចជាការបង្កើតតូបផ្សាររាត្រី និងមា​​ន​​ស្តង់​លក់ចំ​ណី​​អាហារជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកតំបន់នេះកាន់តែច្រើន។

អ្នកស្រីបន្តថា៖«ខ្ញុំចង់សំណូមពរឲ្យថ្នាក់ដឹកនាំគាត់ជួយប្រមូលទៅផ្សព្វផ្សាយឱ្យបានច្រើនដល់ប្រជាជនទាំងអស់គ្នាបានដឹងហើយក៏បង្កើតឲ្យមានជាការលក់ដូចជាស្តង់ផ្សាររាត្រីអីផ្សេងផ្សេងឲ្យកាន់តែច្រើនដើម្បីឲ្យនៅម្ដុំនេះគឺមានការលក់អីវ៉ាន់ម្ហូបច្រើនមែនទែនបើយើងទាក់ទាញភ្ញៀវទេសចរណ៍» ៕

អត្ថបទដោយ៖ ហ៊ែល កំសាន

អត្ថបទមុន

អត្ថបទ​និទាន​៖​ ពិការ​ភាព​ភ្នែក​ម្ខាង​ពី​កំណើត​​តស៊ូ​រៀន​សូត្រ​រហូត​ក្លាយ​ជា​គ្រូ​បង្រៀន​ក្នុង​សហគមន៍​

អត្ថបទបន្ទាប់

ពលរដ្ឋ​​នៅ​ភូមិ​ឈើទាល​លើ​ខេត្ត​កំពង់​ស្ពឺ​ ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​លើ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​

អត្ថបទបន្ទាប់
សកម្មភាពពលរដ្ឋមួយចំនួនរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៤ បាននាំគ្នាទទួចស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលលើដីមានជម្លោះ៨ហិកតា ដែលកំពុងកាន់កាប់ដោយពលរដ្ឋ១២គ្រួសារ ដើម្បីដាក់ជាដីសមូហភាពវិញ។ (ផ្តល់ជូន)

ពលរដ្ឋ​​នៅ​ភូមិ​ឈើទាល​លើ​ខេត្ត​កំពង់​ស្ពឺ​ ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​លើ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង