CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

បទល្មើស​កាប់​ឈើ​នៅ​​តំបន់​ភ្នំឱរ៉ាល់​នៅ​តែ​បន្ត​កើត​មាន​ ​​

Admin ដោយ Admin
September 22, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
ឈើបន្ទះជាច្រើន ត្រូវបានប្រទះឃើញនៅភូមិសាស្រ្តច្រកHនៃភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរកឃើញដោយក្រុមការងាររបស់លោក តាន់ គីមសួរ អំឡុងពេលពួកគេដើរល្បាតព្រៃ ចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ឈើបន្ទះជាច្រើន ត្រូវបានប្រទះឃើញនៅភូមិសាស្រ្តច្រកHនៃភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរកឃើញដោយក្រុមការងាររបស់លោក តាន់ គីមសួរ អំឡុងពេលពួកគេដើរល្បាតព្រៃ ចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
168
ចំនួនមើល

ឈើជាច្រើនដើមត្រូវបានកាប់ និងច្រៀកចេញតាមខ្នាតដើម្បីដឹកជញ្ជូនចេញតាមច្រកមួយចំនួននៅតំបន់ភ្នំ​ឱរ៉ាល់ ខណៈការទប់ស្កាត់ពីសំណាក់អាជ្ញាធរនៅតែមិនទាន់មានប្រសិទ្ធភាព។

ប្រធានយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍ លោក តាន់ គីមសួរ អះអាងថា​ ករណីកាប់ឈើធ្វើអាជីវកម្មតាមច្រកនេះមានសកម្មភាពតិចជាងមុនក្តី ប៉ុន្ដែនៅជាក្តីព្រួយបារម្ភសម្រាប់វិនាសសកម្មនៃការកាប់ព្រៃធម្មជាតិដដែល។ លោកសង្ឃឹមថា មន្ត្រីដែលជាប់ពាក់ព័ន្ធនឹងក្រឡេកមើលករណីនេះ ហើយចូលរួមក្នុងការការពារដើម្បីរក្សា​ធនធានធម្មជាតិដែលនៅសល់តិចតួចនេះ។

លោក គីមសួរ លើកឡើងថា បើប្រៀបធៀបតាមបទពិសោធដែលធ្លាប់ឆ្លងកាត់តំបន់នេះបទល្មើសអាចមានតិចជាងមុន ប៉ុន្ដែមិនអាចសន្និដ្ឋានថា មានការកើនឡើងឬថយចុះបានឡើយ។

លោកលើកឡើងថា៖« ធាតុពិតទៅសកម្មភាពនៃការកាប់ឈើនៅតំបន់នេះឃើញមានតិចជាងមុន។ បើកាលមុនៗឈើដឹកចេញដូចគេហែកឋិនចឹង។ មួយវិញទៀតពេលនេះសកម្មភាពនេះធ្វើបែបលាក់បាំងមិនចំហដូចមុនឡើយ ពីមុនពេលគេជួបយើងក៏មិនញញើតក្នុងនឹងសកម្មភាពដែលគេកំពុងប្រព្រឹត្តដែរ ប៉ុន្ដែពេលនេះអាចគេអាចរអារនិងស្ដាប់យើងបានខ្លះៗ»។

ឈើប្រភេទស្ពង់ និងឈើរាជកុល រួមជាមួយឈើប្រភេទផ្សេងទៀត ត្រូវបានប្រទះឃើញកាប់ និងអារច្រៀក​រួចជាស្រេច ដែលត្រៀមដឹកចេញពីភូមិសាស្រ្តច្រកHនៃភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពរួមជាមួយវត្ថុតាងដូចជា ជំរុំថ្មីមានមនុស្សស្នាក់ដើម្បីកាប់ឈើចំនួន៧កន្លែង រទេះគោត្រៀមដឹកចេញ១ រណាយន្ត៤គ្រឿង ជនសង្ស័យដែលកំពុងប្រព្រឹត្តបទល្មើសចំនួន៥នាក់ រួមទាំងឈើដែលត្រូវបានកាត់ច្រៀក​ចំនួន៧កន្លែង ស្មើឈើប្រមាណជិត១០ម៉ែត្រគូប។

វត្ថុតាងទាំងនោះត្រូវបានប្រទះឃើញ និងបំផ្លាញចោលក្នុងអំឡុងពេលក្រុមការងាររបស់លោក តាន់ គីមសួរ ដើរល្បាតព្រៃ និងស្វែងរកផ្លូវធ្វើដំណើរពីភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តពោធិ៍សាត់ចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០២៣។

បន្ថែមលើនេះលោក គីមសួរ ​បន្តថា ទោះបីជាសកម្មភាពនៃការកាប់បំផ្លាញឈើនៅច្រកHក្នុងភូមិស្រែកិន ឈ្មួនកាងឈើលើភ្នំបានជួលអ្នកដើរកត់ត្រាឈើដែលត្រូវកាប់​ បន្ទាប់មកជួលអ្នករំលំ ហើយជួលជាងទៅអារច្រៀក បន្ទាប់មកជួលអ្នកដឹកជញ្ជូនចេញពីព្រៃទុកកន្លែងសុវត្ថិភាពសម្រាប់ការរក្សាទុក។

លោកបញ្ជាក់​ថា សកម្មភាពនៃការដៅស្នាមឈើដែលត្រូវកាត់បន្ទាប់មានជាហូរហែរ ឈើដែលត្រៀមរំលំ និងកំពុងកាត់ច្រៀកដោយជាងស៊ីឈ្នួលអារឈើនៅបន្តមានរាល់ថ្ងៃនៅលើភ្នំ លើសពីនេះឈើច្រៀករួច​តាមខ្នាតថ្មីៗស្ទើរពេញព្រៃ មិនទាន់ដឹកចេញនៅឡើយ។

លោកបញ្ជាក់ក្នុងពេលកំពុងដើរល្បាតដូច្នេះ៖ « កាលពីមុនឈើដែលគេកាប់លុះត្រាជាឈើត្រូវខ្នាត ប៉ុន្ដែពេលនេះ ដោយសារអស់អាត្រូវខ្នាតហើយ បែបនេះល្មមៗគេកាប់ចេញទៅលក់ដែរ! បែបៗនេះកុំថា ឡើយអាធំ សូម្បីអាតូចក៏គ្មានសេសសល់ដែរ»។

លោក គីមសួរ សំណូមពរដល់ ថ្នាក់ដឹកនាំជាពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គប្បីបង្កើនការយកចិត្តទុកដាក់ក្នុងការដាក់ពិន័យដល់មន្ត្រីថ្នាក់ក្រោម ដែលបណ្តែតបណ្តោយឱ្យមានបទល្មើសនៅតែបន្តកើតមាន។ ​

លោកថា៖« បើមន្ត្រីថ្នាក់ក្រោមមិនទទួលសំណូកពីជនល្មើសនោះករណីនៃការដឹកជញ្ជូនឈើក៏មិនអាចចេញផុតពីដែន ឬក៏ប៉ុស្តិ៍របស់ខ្លួនបានដែរ។ បើថ្នាក់លើដាក់ពិន័យតឹងរឹងដល់មន្ត្រីថ្នាក់ក្រោមដែលកំពុងអនុវត្តនោះ ប្រសិទ្ធភាពក៏កើនឡើងតាមនោះ»។  

ជាមួយគ្នានេះ លោក សឹម ថូរី អ្នក​ការពារព្រៃភ្នំត្នោតក្នុងខេត្តព្រះវិហារច្រើនឆ្នាំ និងជាអ្នកចូលរួមក្នុងសកម្មភាពដើរល្បាតរយៈពេល៣យប់៤ថ្ងៃនៅភ្នំឱរ៉ាល់ បានលើកឡើងថា លោកសោកស្ដាយណាស់ដែលឃើញភាពធ្វេសប្រហែស​របស់មន្ត្រីដែលជាប់ពាក់ព័ន្ធ។ ​

លោកបន្តថា៖ « ច្រកដឹកឈើចេញមានតែមួយប៉ុណ្ណោះ បើចង់បង្ក្រាប់មិនជារឿងពិបាកឡើយ។ បើកាលឆ្នាំមុនខ្ញុំទៅឃើញគេដឹកបង្គោលវែងៗតាមផ្លូវនោះ និយាយទៅជញ្ជូនដោយសេរីតែម្ដង! ហើយមានម្នាក់គេដើរហុចនេះហុចនោះ ពេលហ្នឹងខ្ញុំឃើញ ប៉ុន្ដែមិនបានថតទេ។ កាលនោះមន្តី្រធ្វើការមែន ប៉ុន្ដែធ្វើដើម្បីតែចំណូល មិនមែនធ្វើដើម្បីការពារឡើយ បើពិតជាការពារមែន​នោះស្ថានភាពព្រៃនៅតំបន់នោះមិនដល់ថ្នាក់នេះឡើយ»។

លោកបន្ថែមថា បើតាមការអង្កេតមើលទៅការកាប់ឈើនៅតំបន់ឱរ៉ាល់នោះគេកាប់មិនរើសទេ ឱ្យតែត្រូវខ្នាត។

លោកនិយាយថា៖ « បើឱ្យខ្ញុំរាប់ប្រភេទដើមឈើដែលគេកាប់ទាំងនោះខ្ញុំរាប់មិនអស់ទេ ឈើច្រើនប្រភេទណាស់នៅទីនោះ។ និយាយទៅគេកាប់មិនរើសទេល្មមៗត្រូវខ្នាតគេកាប់ទាំងអស់ សូម្បីតែដើមស្ពង់ដែលតំបន់ផ្សេងគ្មានតម្រូវការ ព្រោះវាឆាប់ខូច ឬពុកងាយ ក៏នៅឱរ៉ាល់មានឃើញគេកាប់និងច្រៀកដើម្បីដឹកចេញដែរ»។

លោកបញ្ជាក់ថា បើសកម្មភាពកាប់ឈើបែបនេះនៅតែបន្តមាននៅតំបន់ខាងលើនោះព្រៃឈើនិងធនធានមួយចំនួនដែលនៅសេសសល់ក្នុងពេលនេះនៅមិនដល់៥ឆ្នាំទៀតឡើយ នឹងរលាយអស់។

ទាក់ទងករណីនេះ ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានឡើយ។ ​

លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានលើកឡើងថា តាមការសង្កេតបន្ទាប់ពីបោះឆ្នោតហើយរយៈពីរឬបីខែនេះ សកម្មភាពបទល្មើសព្រៃឈើមានសភាពទ្រឹងបន្តិច ជាពិសេសសម្រាប់តំបន់ព្រៃឡង់ និងព្រៃព្រះរការចំពោះសកម្មភាពដឹកជញ្ជូនជាលក្ខណៈក្រុមហ៊ុនស្ងាត់ ប៉ុន្ដែសកម្មភាពនៅតាមដេប៉ូលក់មួយចំនួនបន្តកើតមាន។

លោកបន្តថា៖ «ប្រសិនបើខ្ញុំវាយតម្លៃជារួមថា កើនឬថយចុះនោះ ពិតជាពិបាកក្នុងវាយតម្លៃដែរ ប៉ុន្ដែអ្វីដែលជាការកត់សម្គាល់នោះ ការធ្វើអាជីកម្មឈើនៅបន្តកើតមានទោះតាមរូបភាពបែបណា។ មួយវិញទៀតសម្រាប់ដំណើរការនៃការរៀបចំរដ្ឋាភិបាលថ្មីនេះ មានតំបន់មួយចំនួនរាជរដ្ឋាភិបាលបានអនុញ្ញាតិឱ្យក្រុមហ៊ុនខ្លះបន្តនាំឈើចេញបានក្តី ក៏ប្រតិបត្តិការនោះមិនមានកើតជាដុំកំភួន»។

លោកបន្ថែមថា បើរាជរដ្ឋាភិបាលអាណត្តិថ្មី ឬថ្នាក់គ្រប់គ្រងក្រសួងបរិស្ថានថ្មី ​អនុវត្តន៍ដូចគម្រូវចាស់នោះលទ្ធផលនិងទទួលបានបែបដដែលមិនមានអ្វីផ្លាស់ប្តូរឡើយ។ ជាមួយគ្នានេះលោកសង្ឃឹមថា ក្នុងអាណត្តិថ្មី ​ក្រសួងគួរធ្វើការងារជាមួយភាគីពាក់ព័ន្ធគ្រប់ទាំងអស់ ពិសេសពលរដ្ឋមូលដ្ឋាន ទើបអាចដោះស្រាយបញ្ហានេះមានប្រសិទ្ធភាព៕

……………………………………… ​

អត្ថបទព័ត៌មានដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា

​

អត្ថបទមុន

ពលរដ្ឋ​៦៦​គ្រួសារ​ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ដ​កំពត​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ​ក្រោយ​មាន​ជម្លោះ​ជា​មួយ​ឧកញ៉ា​

អត្ថបទបន្ទាប់

ដី​ជាង​៤០០​ហិកតា​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​បន្ត​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ជន​ខិលខូច​

អត្ថបទបន្ទាប់
ទិដ្ឋភាពដីជាង ៤០០ហិកតាកាលពីថ្ងៃទី២២ មីនាឆ្នាំ២០២៣ ត្រូវបានជនល្មើសរំលោភយកជាថ្មីទៀត ខណៈទីតាំងនោះត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចដកហូតទុកជាសម្បត្តិរដ្ឋកាលពីឆ្នាំ២០១៩ ។ (រូបថតផ្តល់ឱ្យ)

ដី​ជាង​៤០០​ហិកតា​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​បន្ត​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ជន​ខិលខូច​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង