CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្លាំង​CMAC​ប្រតិបត្តិការ​នៅ​ខេត្ត​ជិត​១០​ត្រូវ​ផ្អាក​សកម្មភាព​ជិត​១០០​ថ្ងៃ​ដោយ​ការ​បង្កក​ជំនួយ​របស់​USAID​

CJs khmer ដោយ CJs khmer
February 4, 2025
ក្នុង ព័ត៌មាន, សង្គម
0
សកម្មភាពកម្លាំងអង្គភាពស៊ីម៉ាក់កំពុងរៀបចំទុកដាក់គ្រាប់មិនទាន់ផ្ទុះដែលរំដោះបាននៅកម្ពុជា។ (រូបភាពទំព័រហ្វេសប៊ុកលោក Heng Ratana)

សកម្មភាពកម្លាំងអង្គភាពស៊ីម៉ាក់កំពុងរៀបចំទុកដាក់គ្រាប់មិនទាន់ផ្ទុះដែលរំដោះបាននៅកម្ពុជា។ (រូបភាពទំព័រហ្វេសប៊ុកលោក Heng Ratana)

0
ចែករំលែក
37
ចំនួនមើល

ប្រធានអង្គភាពស៊ីម៉ាក់(CMAC)នៅកម្ពុជា បានអះអាងថា ខេត្តជិត១០ដែលកម្លាំងរបស់អង្គភាពនេះកំពុងប្រតិបត្តិការក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះដោយសារសង្គ្រាមត្រូវបានផ្អាកសកម្មភាពរបស់ខ្លួនចំនួន៨៥ថ្ងៃ ដោយសារតែការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់(CMAC)លោក ហេង រតនា បានលើកឡើងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោកមានសេចក្តីសោកស្តាយដោយសារកម្លាំងនៃអង្គភាពនេះនៅខេត្តចំនួន៨ ត្រូវផ្អាកសកម្មភាពជិត១០០ថ្ងៃ ដោយសារជំនួយអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិកត្រូវបានជាបណ្តោះអាសន្នផងដែរ។

លោកបានប្រកាសជូនដំណឹងដល់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង មេត្តាជ្រាបថា កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

លោកបន្តថា៖ «ការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ»។

លោក ហេង រតនា បញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះដែលជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពស៊ីម៉ាក់នេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពស៊ីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។

លោក ហេង រតនា បន្ថែមថា ៖«ក្នុងពេលវេលានេះ ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរនិងប្រជាពលពលរដ្ឋ ក្នុងការប្រឈមបញ្ហាគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម សូមអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលើ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង១.០០០នាក់របស់អង្គភាពស៊ីម៉ាក់និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីអង្គភាពស៊ីម៉ាក់អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សងទៅជួយគាំទ្រធ្វើការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមសំដៅធានាដល់សុខសុត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណើចាំបាច់»។

ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក(USAID) បានធ្វើឱ្យបុគ្គលិកនៃអង្គភាពនេះជាង១ពាន់នាក់ត្រូវរងផលប៉ះពាល់។

ក្រោយពេលប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលរបស់លោកបានប្រកាសផ្អាកឬបង្កកការផ្តល់ជំនួយអភិវឌ្ឍន៍របស់ខ្លួនឈ្មោះ ក្រោមគម្រោងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា យូសេដ(USAID) រយៈពេលពេល៣ខែ ឬ៩០ថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេស និងអង្គការជាដៃគូរជាច្រើននៅលើពិភពលលោក រួមទាំងកម្ពុជាផងដែរ។

យ៉ាងណា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលីសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR4)។

កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)ប្រចាំកម្ពុជា។

លោក លី ធុជ លើកឡើងពេលនោះថា ការបន្ថែមជំនួយថវិការបស់អូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី ពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះបន្ថែមថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពស៊ីម៉ាក់តាមរយៈអង្គការដៃគូក្នុងរយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួនជាង៦លានដុល្លារ(៦ ៣៥៥ ៧២០) គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។ បើគិតក្នុងរយ:ពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥នេះ អង្គភាពស៊ីម៉ាក់ទិសខេត្តទាំង៨នេះ បានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន១១ ១៩៥ហិកតា។ ក្នុងនោះ រុករកឃើញ និងកម្ទេកចោលគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧ ០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន១៧ ៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ ចំនួន៦៩គ្រាប់។

បើតាមគេហទំព័រសារព័ត៌មានថ្មីៗ បានឱ្យដឹងថា ៣ទសវត្សរ៍ចុងក្រោយ USAID បានផ្តល់ជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ។ ជំនួយទាំងនោះ ជួយដល់វិស័យចំនួន៦នៅកម្ពុជា រួមមានវិស័យអប់រំ កសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខស្បៀង សុខភាពសាធារណៈផងដែរ។ ដោយឡែក នៅឆ្នាំ២០២៤ USAID បានប្រកាសផ្តល់ជំនួយដល់កម្ពុជាក្នុងទំហំទឹកប្រាក់៥៥លានដុល្លារ៕

………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ស៊ុន អ៊ូរ

អត្ថបទមុន

អាជ្ញាធរ​ខេត្ដ​ស្វាយរៀង​កសាង​សំណុំ​រឿង​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ជន​ជាតិ​ចិន​ទៅ​តុលាការ​

អត្ថបទបន្ទាប់

អត្ថបទ​​និទាន​​៖ ស្រ្តី​អ្នក​រើស​អេត​ចាយ​តស៊ូ​រស់​ដើម្បី​ចិញ្ចឹម​សមាជិក​៦​នាក់​ ក្រោយ​បាត់បង់​បង្គោល​គ្រួសារ

អត្ថបទបន្ទាប់
អ្នកស្រី វ៉ន ស្រីល័ក្ខ ជាកំពុងយួរនិងលីសំបកកំប៉ុងអេតចាយ នៅសង្កាត់អូរឬស្សី ២ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ( រូបភាពដោយ៖ អ៊ួក ចាន់ធីដា )

អត្ថបទ​​និទាន​​៖ ស្រ្តី​អ្នក​រើស​អេត​ចាយ​តស៊ូ​រស់​ដើម្បី​ចិញ្ចឹម​សមាជិក​៦​នាក់​ ក្រោយ​បាត់បង់​បង្គោល​គ្រួសារ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង