CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋនៅសហគមន៍នាំគ្នាទៅចាក់វ៉ាក់សាំង ទោះដឹងថាមិនអាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង

Admin ដោយ Admin
July 15, 2021
ក្នុង សង្គម
0
ពលរដ្ឋនៅសហគមន៍នាំគ្នាទៅចាក់វ៉ាក់សាំង ទោះដឹងថាមិនអាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង
0
ចែករំលែក
134
ចំនួនមើល

ប្រជាពលរដ្ឋរស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាំគ្នាទៅទទួលយកវ៉ាក់សាំងតាមការប្រកាសរបស់រដ្ឋាភិបាល បើទោះបីជាដឹងថា វាមិនអាចការពារការឆ្លងជំងឺកូវីដ-១៩ ទាំងស្រុងក៏ដោយ។

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅខេត្តកំពង់ធំ បានចាប់ផ្ដើមផ្ដល់ជូនពលរដ្ឋស្ម័គ្រចិត្តអាយុចាប់ពី១៨ឆ្នាំឡើង នៅស្រុកចំនួន៣ គឺស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ដែលចាប់ផ្ដើមពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ ។

ពលរដ្ឋម្នាក់រស់នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក លោក ធូង ហ៊ាត់ អាយុ ៥០ឆ្នាំ បាននាំប្រពន្ធទៅទទួលចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពតាំងក្រសាំង​ ដោយប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោក និងប្រពន្ធត្រូវ​តម្រង់ជួរ និងចាប់លេខរៀង ទម្រាំដល់វេនចាក់វ៉ាក់សាំង ដោយសារមានមនុស្សច្រើនកុះករ។ លោកក៏បង្ហាញការព្រួយបារម្ភផងដែរ ដោយសារនៅកន្លែងចាក់វ៉ាក់សាំង ពលរដ្ឋមិនសូវគោរពវិធានការរក្សាគម្លាតនោះទេ។

លោកបន្ដថា៖ «ខ្ញុំបានមកតាំងពីម្សិលមិញ ប៉ុន្តែចាប់លេខរៀងមិនទាន់គេ ហើយក៏ត្រឡប់ទៅផ្ទះ ដោយមានការបញ្ជៀតគ្នា មានការខ្លាចក្រែងព្រួយបារម្ភឆ្លងកូវីដ-១៩ ខ្លាំងណាស់ដែរ ទើបតែថ្ងៃនេះខ្ញុំមកម្តងទៀត ចាប់បានលេខរៀង១៧៨ និង១៧៩ រងចាំរហូតដល់ត្រង់ ព្រោះអីមួយព្រឹក អ្នកចាប់លេខរៀងរហូតដល់ ២០០នាក់»។

ប្រពន្ធលោក ធូង ហ៊ាត់ គឺអ្នកស្រី នួន ថាត់ អាយុ ៥៥ ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ពួកគាត់ស្ម័គ្រចិត្តទទួលយកវ៉ាក់សាំងនេះ បើទោះបីជាដឹងថា វ៉ាក់សាំងមិនអាចកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន១០០ភាគរយក៏ដោយ។   

អ្នកស្រីបន្ដថា៖ «ខ្ញុំសង្ឃឹមថា វ៉ាក់សាំងអាចជួយការពារបានយ៉ាងណាស់ ៧០ភាគរយ ហើយ៣០ភាគរយទៀត គឺត្រូវការពារដោយខ្លួនឯង ដូចជាទៅណាមកណា ត្រូវបាញ់អាកុល ពាក់ម៉ាស់ កុំជួបជុំគ្នា កុំផឹកស៊ីគ្រឿងស្រវឹង អនុវត្តតាមការផ្សព្វផ្សាយក្រសួងសុខាភិបាល»។

មេភូមិទួលវិហារ លោក នួន យុំ មានប្រសាសន៍ថា ក្រោយអាជ្ញាធរប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងដល់មូលដ្ឋាននេះ មានពលរដ្ឋជាច្រើនមកទទួលយកវ៉ាក់សាំង ប៉ុន្ដែក៏មានពលរដ្ឋមួយចំនួនមិនគោរពតាមវិធានការរក្សាគម្លាតបាននៅឡើយនោះទេ។

បើទោះបីជាមិនដឹងច្បាស់ពីប្រសិទ្ធភាពក្រោយចាក់វ៉ាក់សាំងក្ដី មេភូមិរូបនេះប្រាប់ថា គាត់ និងសមាជិកគ្រួសារសុទ្ធតែបានស្ម័គ្រចិត្តទទួលវ៉ាក់សាំង ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

លោកបន្ដថា៖ «ខ្ញុំមិនដឹងថា ប្រសិទ្ធភាពនៃការការពារពីវ៉ាក់សាំងបានប៉ុណ្ណានោះទេ ព្រោះកន្លងមក អ្នកដែលបានចាក់ហើយ នៅតែឆ្លងជំងឺកូវីដ-១៩ដដែល។ ប៉ុន្តែសំខាន់ឱ្យតែបានទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដូចជា សមាជិកខ្ញុំគ្រួសារ បានទទួលស្ទើតែទាំងអស់គ្នា»។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង បញ្ជាក់ជាថ្មី​ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ មិនអាចកា​រពារការចម្លងជំងឺកូវីដ-១៩ បានទាំងស្រុងនោះទេ ប៉ុន្តែ​វាអាចកាត់បន្ថយអាត្រាភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់​ដល់​អាយុជីវិត​រប​​ស់អ្ន​កជំងឺ៕

______________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM

អត្ថបទមុន

ពលរដ្ឋនៅសហគមន៍បារម្ភបញ្ហាសុខភាព ខណៈរស់នៅក្បែរកន្លែងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩

អត្ថបទបន្ទាប់

ពលរដ្ឋចង់ឃើញការដកផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀនៅទូទាំងខេត្ត-ក្រុង

អត្ថបទបន្ទាប់
ពលរដ្ឋចង់ឃើញការដកផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀនៅទូទាំងខេត្ត-ក្រុង

ពលរដ្ឋចង់ឃើញការដកផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀនៅទូទាំងខេត្ត-ក្រុង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង