CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន អភិបាលកិច្ច

ពលរដ្ឋនៅសហគមន៍បារម្ភបញ្ហាសុខភាព ខណៈរស់នៅក្បែរកន្លែងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩

Admin ដោយ Admin
July 9, 2021
ក្នុង អភិបាលកិច្ច
0
ពលរដ្ឋនៅសហគមន៍បារម្ភបញ្ហាសុខភាព ខណៈរស់នៅក្បែរកន្លែងបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៩
0
ចែករំលែក
97
ចំនួនមើល

ពលរដ្ឋរស់នៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បង្ហាញការភិតភ័យ និងសុវត្ថិភាព បន្ទាប់អាជ្ញាធរខេត្តនេះដឹកសាកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ទៅបញ្ចុះនៅក្បែរតំបន់សហគមន៍ពួកគេរស់នៅ។

ពលរដ្ឋម្នាក់រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ លោក អ៊ុក នឿន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន​ CCIM ថា លោកសង្កេតឃើញឡានពេទ្យដឹកសាពសពមកបញ្ចុះ ឬកប់នៅតំបន់របស់គាត់រស់នៅជាញឹកញាប់ ដោយថា ការបញ្ចុះសពនៅទីតាំងក្បែរផ្ទះសម្បែងរបស់ពួកគាត់រស់នៅនេះ អាចបង្កផលប៉ះពាល់ដល់ប្រភពទឹក ដែលពួកគាត់ប្រើប្រាស់។

ម្យ៉ាងទៀត លោកថា ពលរដ្ឋមានការភ័យខ្លាចនៅពេលឡានពេទ្យចេញចូលភូមិរបស់ពួកគេ ហើយលោកស្នើសុំឱ្យប្ដូរទីតាំងទៅតំបន់ផ្សេងវិញ។

លោកបន្ដថា៖ «ម្ដុំនេះជិតប្រភពទឹកដែលហូរទៅអូរ ហើយនៅតាមបណ្ដោយអូរ សុទ្ធតែអណ្ដូងប្រើប្រាស់ទឹកហូបរបស់ពលរដ្ឌ ជិតផ្លូវក៏ជិត ផ្ទះក៏ជិតដែរ។ ហេតុអ្វីមិនរកទីតាំងណាឆ្ងាយពីផ្ទះប្រជាពលរដ្ឋបន្តិច  ថ្ងៃក្រោយមានប៉ះពាល់កម្រិតណាណា គ្មាននរណាស្មានដល់ឡើយ។ បើសិនជំងឺកូវីដ-១៩នេះ ជ្រួលជ្រាបសាយភាយឆ្លងដល់ពលរដ្ឋក្នុងតំបន់នេះ តើទៅជាយ៉ាងណាទៅ  កន្លែងនេះជាកន្លែងស្មៅចិញ្ចឹមគោក្របីដកផ្សិតនិងប្រមូលបន្លែព្រៃរបស់ប្រជាពលរដ្ឋទៀតផង»។

មេភូមិកំពង់ចិន លោក នួន វឿន ស្នើឱ្យពលរដ្ឋក្នុងភូមិកុំមានការព្រួយបារម្ភ ដោយថា ការដឹកជញ្ជូន និងបញ្ចុះសពអ្នកកើតជំងឺកូវីដ-១៩នេះ គឺរៀបចំត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស និងមិនបង្កការឆ្លងដល់ពលរដ្ឋឡើយ។

លោកបន្ថែមថា ដើម្បីចូលរួមការពារកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពលរដ្ឋត្រូវចៀសវាងការជួបជុំ និងប្រមូលផ្ដុំគ្នាច្រើន ពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបន្ដថា៖ «សពដែលស្លាប់ដោយសារជំងឺកូវីដ-១៩នេះ អ្នករៀបចំបានធ្វើតាមលក្ខណបច្ចេកទេសត្រឹមត្រូវ បិទស្កុតទាំងក្នុងនិងក្រៅមឈ្ឈូស។ បើពលរដ្ឋខ្លាចឆ្លងជំងឺកូវីដ-១៩ គួរតែប្រយត្ន័ខាងក្រៅ តាមតូប កន្លែងផឹកស៊ីជួបជុំនានាវិញ។ បើបងប្អូនមិនបានមកជិតទេ សូមកុំព្រួយបារម្ភ ខ្ញុំនៅទីនេះផ្ទាល់នៅតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការរៀបចំសពនេះ»។

មន្រ្ដីការិយាល័យច្រកចេញចូលតែមួយខេត្តកំពត លោក មុំ សារាវុធ ប្រាប់ CCIM ថា អាជ្ញាធរខេត្តនេះបានរៀបចំទីតាំងទុកដាក់សាកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅលើទីទំហំជាង ៥ហិកតា សម្រាប់សាកសពទាំងខ្មែរ និងខ្មែរអ៊ីស្លាម ដោយពុំរើសអើងជាតិសាសន៍ឡើយ។

លោកថា ក្រោយមានបញ្ជាពីថ្នាក់លើ និងមើលឃើញពីចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩កាន់តែច្រើននេះ វាជាការចាំបាច់ដែលត្រូវរកទីតាំងសម្រាប់បូជា និងបង្ការការឆ្លងជំងឺនេះទៅមនុស្សផ្សេងទៀត។

លោកបន្ដថា៖ «កន្លែងទុកដាក់សពគឺទុកដាក់យ៉ាងត្រឹមត្រូវបើប្រហែសមិនបានទេ ព្រោះជំងឺនេះវាសាយភាយមិនអាចយកទៅក្បែរប្រជាពលរដ្ឌគឺគម្លាតឆ្ងាយ ទីតាំងដែលត្រូវទុកដាក់បញ្ចុះសពនេះ។ យើងរៀបចំស៊ីញ៉េឯកសារទាំងថ្នាក់ស្រុកនិងថ្នាក់ខេត្តរៀបចំមួយកំផ្លេរ។ ការទុកដាក់មិនរើសអើងជាតិសាសន៍នោះទេ រស់ក្នុងប្រទេសតែមួយ»។

សេចក្ដីជូនដំណឹងរប​ស់រដ្ឋបាលខេត្តកំពតឱ្យដឹងថា គិតត្រឹមថ្ងៃទី០១ កក្កដា ឆ្នាំ២០២១ ខេត្តកំពតរកឃើញអ្នកកើតជំងឺកូវីដ-១៩ សរុប ១៦២៥នាក់ ក្នុងនោះ កំពុងសម្រាកព្យាបាលចំនួន ៦៨២នាក់ និងជាស្បះស្បើយចំនួន ៩៥៣នាក់ និងស្លាប់១៧នាក់៕

_________________________________________________________________________

ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពត លោក អ៊ុំ វិចិត្រ

អត្ថបទមុន

ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងថា ពិបាកស្នើសុំលិខិតពីសង្កាត់នានានៅរាជធានីភ្នំពេញ

អត្ថបទបន្ទាប់

ពលរដ្ឋនៅសហគមន៍នាំគ្នាទៅចាក់វ៉ាក់សាំង ទោះដឹងថាមិនអាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង

អត្ថបទបន្ទាប់
ពលរដ្ឋនៅសហគមន៍នាំគ្នាទៅចាក់វ៉ាក់សាំង ទោះដឹងថាមិនអាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង

ពលរដ្ឋនៅសហគមន៍នាំគ្នាទៅចាក់វ៉ាក់សាំង ទោះដឹងថាមិនអាចកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង