CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សង្គម​ស៊ីវិល​សោក​ស្តាយ​ជុំវិញ​ការ​​ប្តឹង​អនុ​ប្រធាន​សមាគម​អាដហុក​ពី​សំណាក់​​បក្ស​កាន់​អំណាច​

Admin ដោយ Admin
February 6, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
លោក ស៊ឹង សែនករុណា អនុប្រធាន និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៣២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ២០២៣។ (ហ្វេប៊ុក ស៊ឹង សែនករុណា)

លោក ស៊ឹង សែនករុណា អនុប្រធាន និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងក្នុងពិធីប្រារព្ធខួបលើកទី៣២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ២០២៣។ (ហ្វេប៊ុក ស៊ឹង សែនករុណា)

0
ចែករំលែក
56
ចំនួនមើល

សង្គមស៊ីវិលបានបង្ហាញការសោកស្តាយចំពោះការដាក់ពាក្យប្តឹង​លោក ស៊ឹង សែនករុណា  ដែលជាអនុប្រធានសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)ពីសំណាក់គណបក្សកាន់អំណាច​​។

យោងតាមពាក្យបណ្ដឹងរបស់សហមេធាវីតំណាងគណបក្សប្រជាជនកម្ពុជាបាន​ប្ដឹង លោក ស៊ឹង សែនករុណា ជុំវិញរឿងដែលលោកបានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានខេមបូឌា ដេលី កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ​ពាក់ព័ន្ធការប្រកាសលក់ផ្ទះចុងក្រោយរបស់ ​លោក សុន ឆ័យ អតីតអនុប្រធានគណបក្សភ្លើងទៀន ដើម្បីសងជំងឺចិត្តទៅបក្សកាន់អំណាចជាង១លានដុល្លារ។ ​

ក្នុងការអត្ថាធិប្បាយនោះ ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានលើកឡើងលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៤ខែកុម្ភៈ​ ដោយ​បញ្ជាឱ្យមេធាវីសិក្សាលើមូលដ្ឋានច្បាប់ដើម្បីប្តឹងមន្ត្រីជាន់ខ្ពស់សមាគមអាដហុករូបនេះថែមទៀតផង។ លោកបន្ថែមថា អំណេះតទៅគ្មានការយោគយល់ចំពោះជនណាដែលបានវាយប្រហារឬប្រមាថលើគណបក្សកាន់អំណាចទៀតនោះឡើយ។

ក្នុងលិខិតពាក្យបណ្តឹងរបស់សហមេធាវីតំណាងបក្សកាន់អំណាចកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​ប្ដឹងលោក ស៊ឹង សែនករុណា ពីបទ«អំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់រើសអើងចំពោះ គណបក្សប្រជាជន និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្ដទៅខែកុម្ភៈឆ្នាំ២០២៤​»។

ក្នុងពាក្យបណ្ដឹងដដែល សហមេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា ស្នើឱ្យតុលាការពិនិត្យសម្រេចចោទប្រកាន់ និងផ្ដន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងទាមទារឱ្យលោក សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជាចំនួនពីរពាន់លានរៀល(២០០០.០០០.០០០)ឬប្រមាណ៥០​ម៉ឺន​ដុល្លារ។

ប្រធានសមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា បានឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃអង្គារ៍​ថា លោកមិនអាចធ្វើការអត្ថាធិប្បាយបានទេជុំវិញរឿងនេះ ដោយលោកថា លោកសុំរក្សាស្ងៀមស្ងាត់ និងកំពុងតែដោះស្រាយលើបញ្ហានេះ។

លោកថ្លែងថា៖«ពូអត់អាចនិយាយបានទេពេលនេះ។ ពូសុំផ្អាកមួយរយៈសិន ព្រោះរឿងកំពុងក្ដៅ»។

មាត្រា ៣១ និង ៤១នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូភាព កុំឱ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ។ ​

ចំណែកឯនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានបញ្ជាក់ថា លោកមានការសោកស្ដាយជុំវិញរឿងដាក់ពាក្យបណ្ដឹងរបស់គណបក្សប្រជាជនលើលោក ស៊ឹង សែនកុណា។ លោកថា  បើមើលលើសកម្មភាពរបស់លោក ស៊ឹង សែនករុណា ជាង២០ឆ្នាំមកនេះលោកធ្វើការលើវិស័យសិទ្ធិមនុស្ស ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានដែលមានក្នុងប្រទេសកម្ពុជា។ លោកបន្ដថ្លែងថា សម្រាប់លោក ស៊ឹង សែនករុណា តែងតែផ្ដល់បទសម្ភាសន៍ផ្សេងៗដល់សារព័ត៌មានដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ។

លោកថា៖«ចុងក្រោយលោក[ស៊ឹង សែនករុណា]ត្រូវបានទទួលនូវបញ្ហាដែលបានកើតឡើងយើងពិតជាមានការសោកស្ដាយ»។

កាលពីថ្ងៃទី២ ខែកុម្ភៈ សារព័ត៌មាន​ ឌឹខេមបូឌាដេលីខ្មែរ បានចុះផ្សាយ​អត្ថបទមួយ​ដោយ​ដក​ស្រង់សម្តីរបស់លោក ស៊ឹង សែនករុណា ដែល​និយាយថា វិវាទ​របស់​អ្នកនយោបាយ​គួរ​បញ្ចប់​​​ដោយនយោបាយ មិនគួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​ទេ។ ប្រភពដដែលបានដកស្រង់សម្តីប្រភពទៀតថា គណបក្ស​កាន់​អំណាច តែងតែ​យក​​តុលាការ​មក​ប្រើដើម្បី​គាប​សង្កត់​ដៃគូ​នយោ​បាយ​ប្រឆាំងរបស់ខ្លួន ហើយវិធីនេះលោកថា គួរតែបញ្ឈប់ដើម្បីជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។

លោក ស៊ឹង សែនករុណា លើគណនីហ្វេសប៊ុកផ្ទាល់កាលពីថ្ងៃទី៥ ខែកុម្ភៈ បានសរសេរថាបេសកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍ របស់លោកធ្វើឡើងក្នុងបំណងពង្រឹងការគោរព សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយវាយប្រហារបក្សនយោបាយណាមួយឡើយ។ លោកបន្តថា៖ «រាល់ការសម្រង់សម្តីរបស់ខ្ញុំ ទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗលើឈ្មោះបក្សនយោបាយណាមួយនោះវាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះខ្ញុំមិនទទួលស្គាល់ឡើយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដ​ បានថ្លែងបញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងនេះដោយសារតែគណបក្សលោកបានរងការវាយប្រហារជាខ្លាំងរបស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនដែលបានចោទគណបក្សលោកថា ជាអ្នករំលោភសិទ្ធិមនុស្ស និងជាអ្នកលួចសន្លឹកឆ្នោត។ លោកបន្ដថា ការដាក់ពាក្យបណ្ដឹងនេះដើម្បីបង្ហាញដល់ពលរដ្ឋថា គណបក្សប្រជាជនក៏ត្រូវមានសិទ្ធិសេរីក្នុងការបញ្ចេញមតិដូចអ្នកផ្សេងដែរ។

អ្នកនាំពាក្យរូបនេះបន្ដថា ៖«ការមានមតិរបស់គាត់វាប៉ះពាល់សិទ្ធិអ្នកដទៃ។ក្នុងនាមជាអ្នកទទួលរងនូវការវាយប្រហារដោយអយុត្ដិធម៌ និងទុច្ចរិតនេះគឺថាគណបក្សប្រជាជនត្រូវតែបញ្ជាក់ជូនសាធារណជនមិនដូចគណបក្សប្រឆាំង ឬសង្គមស៊ីវិលមួយចំនួនវាយប្រហារទេ»។

លោកបន្ថែមថា៖«មានតែដោះស្រាយតាមផ្លូវតុលាការដើម្បីរកយុត្ដិធម៌ឱ្យគណបក្សប្រជាជន។បើមិនដោះស្រាយតាមប្រព័ន្ធតុលាការគណបក្សប្រជាជននៅតែរងនូវភាពអយុត្ដិធម៌»។

លោក សឹង សែនករុណា បច្ចុប្បន្នជាអនុប្រធាន​ និងជាអ្នកនាំពាក្យរបស់សមាគមអាដហុក កន្លងមកលោកតែងតែព្យាយាមតាមដាន និងសង្កេតការលើបញ្ហាសិទ្ធិមនុស្ស និងការរំលោភផ្សេងៗ។ មុនពេលបម្រើការងារនៅសមាគមអាដហុក លោក ក៏ធ្លាប់ជាមន្ត្រីនៃអង្គការការពារសិទ្ធិមនុស្សលីកាដូផងដែរ។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព លើកឡើងថា សកម្មជនអ្នកការពារសិទ្ធិមនុស្សតួយ៉ាងដូចលោក ស៊ឹង សែនករុណា តែងតែប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងបំពេញបេសកម្មការងាររបស់ខ្លួនដោយឥតរួញរា។ បន្ថែមពីនេះ លោក​ចំណាយពេលវេលានៅមូលដ្ឋាន សង្កេតការណ៍គ្រប់ករណី និងចូលរួមយ៉ាងសកម្មជាមួយសហគមន៍នានា។

អ្នកស្រី សង្ឃឹមថា តុលាការនឹងឈរលើមូលដ្ឋានយុត្តិធម៌លើករណីលោក ករុណា និងអំពាវនាវឱ្យមានការយោគយល់ ដោយធានា និងការពារដល់ការបំពេញតួនាទីរបស់តួអង្គសង្គមស៊ីវិល ដែលមានទស្សនវិស័យចូលរួមធានាលើកកម្ពស់សិទ្ធិសេរីភាពមូលដ្ឋានដែលប្រទេសកម្ពុជា​បានទទួលស្គាល់៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

​

អត្ថបទមុន

ប្រជាកសិករ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ផល​លំបាក​នៃ​ការ​លក់​កសិផល​ក្រោយ​ផលិត​បាន​មាន​តម្លៃ​ថោក

អត្ថបទបន្ទាប់

កម្មករមួយចំនួនរបស់រោងចក្រអូលីវបានតវ៉ាក្រោយថៅកែបិទទ្វាមិនឱ្យចូលបំពេញការងារមុនថ្ងៃចូលឆ្នាំចិន

អត្ថបទបន្ទាប់

កម្មករមួយចំនួនរបស់រោងចក្រអូលីវបានតវ៉ាក្រោយថៅកែបិទទ្វាមិនឱ្យចូលបំពេញការងារមុនថ្ងៃចូលឆ្នាំចិន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង