សកម្មជន​បឹងតាមោក​តស៊ូ​ទាមទារ​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី​ទោះ​ប្រឈម​សុវត្ថិភាព​រាងកាយ

សកម្មជន​តវ៉ាដីធ្លី​បឹងតាមោក​ចំនួន​៣​នាក់​ចោទ​ថា អាជ្ញាធរ​បាន​ប្រើ​អំពើហិង្សា​លើ​ពួកគាត់​ឱ្យ​មាន​របួសស្នាម និងចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរថា ជា​រឿង​ឃោរឃៅ​និង​ខុសច្បាប់ ខណៈសង្គមស៊ីវិល​ជម្រុញ​ឱ្យ​មាន​ការ​គោរពសិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​និង​ច្បាប់​អន្ដរជាតិ។

អានបន្ត

ពលរដ្ឋ​នៅ​​ភូមិព្រែកតានូ សង្កាត់​ចាក់អង្រែលើ ​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ស្តារ​ប្រព័ន្ធ​លូរំដោះទឹក​ចេញ​ពី​ភូមិ​ដែល​បង្ហូ​ចេញ​ពី​អគារ​ធំៗ

ពលរដ្ឋ​៣០​គ្រួសារ​ស្ថិត​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្នើ​ឱ្យ​អាជ្ញាធរ ជួយ​ស្តារ​ប្រព័ន្ធលូ​រំដោះទឹក​ស្អុយ​ដែល​បាន​លិច​អស់​ជាច្រើន​ខែមក​ហើយ ដោយ​សារ​តែការ​បង្ហូរទឹកស្អុយ​ចេញ​ពី​អគារ​ធំៗ​ចូល​ទៅ​ក្នុង​ភូមិ។

អានបន្ត

ជនជាតិ​​ដើម​ភាគតិច​​ពូនង​​ស្នើ​អាជ្ញាធរ​​ពន្លឿន​​ការ​​ចុះ​​បញ្ជី​​ដី​សមូហភាព ដើម្បី​​បញ្ឈប់​​ការ​រំលោភ​​យក

ជនជាតិ​ដើមភាគតិច​ពូនង​ជាង​៥០​គ្រួសារ នៅ​ស្រុក​សេសាន ខេត្តស្ទឹងត្រែង ស្នើ​ជាថ្មី​ឱ្យ​អាជ្ញាធរ​ចុះបញ្ជី​ដីសមូហភាព​ជនជាតិដើម​ភាគតិច និង​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ស៊ីវហ្គិច​ ដែល​បាន​បោះបង្គោល​រំលោភ​ចូល​ដី​សហគមន៍​របស់​ពួកគាត់​ ខណៈ​អាជ្ញាធរ​ខេត្តសន្យា​ថា នឹង​ដោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​នេះ។

អានបន្ត

កូដករ​ណាហ្គាវ៉ើល​ថា ការ​លូកដៃ​របស់​អាជ្ញាធរ​ក្នុង​វិវាទ​ការងារ គឺ​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

កូដករ​ណាហ្គាវើលដ៍​បាន​អះអាង​ថា ការលូកដៃ​របស់​អាជ្ញាធរ​និង​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍​នៅក្នុង​វិវាទ​ការងារ​របស់​ពួកគេ គឺ​ជាការ​រំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​ធ្ងន់​ធ្ងរមកលើពួកគេ។

អានបន្ត

ជនជាតិ​ដើម​ភាគតិច​ពូនង​ដែល​ជាប់​ចោទ​នៅ​តុលាការ​ខេត្តមណ្ឌលគិរី​១៥​នាក់ ស្នើសុំ​ឱ្យតុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង​ខេត្តមណ្ឌលគិរី​១៥​នាក់ ដែល​កំពុង​ជាប់​បណ្ដឹងនៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ស្នើសុំ​ឱ្យ​តុលាការ​ខេត្តទម្លាក់​បទចោទ​លើ​ពួកគាត់ ដោយពួក​គាត់​អះអាង​ថា មិន​បាន​ប្រព្រឹត្ត​ខុស​ដូចការ​ចោទ​ប្រកាន់​របស់​ដើម​បណ្ដឹង​ឡើយ។

អានបន្ត

សហគមន៍​ឧត្តម​ស្រែពស់​ថា ក្រុម​ទាហាន​នៅ​តែ​បន្ដកាប់​ព្រៃឈើ​បើ​ទោះបី​ជាអភិបាល​ខេត្ត​សន្យា​ឈប់​ឱ្យ​មាន​

ប្រជាសហគមន៍​ឧត្តមស្រែពស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​អះអាង​ថា ក្រុម​ទាហាន ​(ង៧០) នៅ​តែ​បន្ដ​កាប់​បំផ្លាញ​ព្រៃសហគមន៍​ឧត្តមស្រែពស់ ឬ​ព្រៃមេត្តាធម្មជាតិ ដែល​នៅសេសសល់​ចុងក្រោយ​ជាង​៣០​ហិកតា បើ​ទោះបី​ជា​អភិបាល​ខេត្តកំពង់ស្ពឺ​លោក វ៉ី សំណាង បាន​សន្យាថា​ លែងឱ្យ​មានការ​កាប់​បំផ្លាញ​និង​រក្សាព្រៃឈើ​ទាំងនោះ​ជា​តំបន់​អភិរក្ស។

អានបន្ត

អ្នក​ប្រកប​របរ​ឡាន​ដឹក​ដី ថ្ម និង​ខ្សាច់​មួយ​ចំនួន​ថា ពួកគេ​ប្រឈម​លក់​ឡាន​ ខណៈ​ប្រេង​ឥន្ធនៈ​នៅ​តែ​ថ្លៃ

អ្នកប្រកប​របរ​រកស៊ី​ឡានដឹកដី ថ្ម និងខ្សាច់ មួយ​ចំនួន​នៅក្នុង​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាន​ត្អូញ​ត្អែរ​ថា ពួកគេ​កំពុង​តែ​ប្រឈម​បោះបង់​មុខ​របរនេះ​ចោល ដោយ​សារ​តែ​គ្មានទី​ផ្សារ ខណៈប្រេង​ឥន្ធនៈនៅ​តែ​ថ្លៃ ជា​ហេតុធ្វើ​ឱ្យពួកគេ​ខ្លះបាន​បញ្ឈរ​ឡាន​ចោល និង​ដាក់លក់ ដោយ​ទៅ​ប្រកប​មុខ​របរ​ផ្សេងវិញ។

អានបន្ត

ប្រជាពលរដ្ឋ​នៅ​ភូមិក្តីខ្វាវ​នាំគ្នា​បិទ​ផ្លូវ​លំ​មួយ​កន្លែង​មិន​ឲ្យ​ឡាន​ខ្សាច់​បើក​បរ

ប្រជាពលរដ្ឋនៅ​ភូមិ​ក្តីខ្វាវ សង្កាត់​ចំរើនផល ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​នាំគ្នា​ដាក់បារ៉ាស់​បិទផ្លូវ​លំមួយ​កន្លែង​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ខ្សាច់ បើក​បរ​ចេញ​ចូល​ឡើយ ដោយ​សារ​ពួកគាត់​ថា បាន​បង្ក​ឱ្យ​ខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​អ្នក​ភូមិ​ពិបាក​ធ្វើ​ដំណើរ​ឆ្លង​កាត់។

អានបន្ត

ពលរដ្ឋ​ព្រួយ​បារម្ភ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទុក​ផ្លូវ​កំពុង​ស្ថាបនា​ចោល​ក្រោយ​ដក​​គ្រឿង​​ចក្រ​ចេញ

ប្រជាពលរដ្ឋ​នៅ​ឃុំក្រាំងធ្នង់ ស្រុកទន្លេបាទី ខេត្តតាកែវ បានអះអាងថា ក្រោយ​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​ឱ្យឈប់​មានការ​អភិវឌ្ឍន៍​នៅ​តំបន់​ភ្នំតាម៉ៅ​មក ផ្លូវដែល​ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា បាន​ធ្វើទាំង​ប៉ុន្មាន​ត្រូវបាន​ទុក​ចោល ដោយ​មិន​មាន​ការសាងសង់​បន្ដ​ទៀត​ឡើយ។

អានបន្ត

ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ត្អូញ​ត្អែរ​​ពិបាក​ធ្វើ​ដំណើរដោយ​សារ​តែ​ឡាន​ដឹក​ដី​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ជុសជុល​ឡើង​វិញ

ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុកកណ្ដាលស្ទឹង​បានអះអាង​ថា ឡានដឹកដី​ប្រភេទធំៗ បាន​ធ្វើ​ឲ្យ​ខូចផ្លូវ​និង​មិនមាន​ការជុសជុល​និង​ស្រោចទឹក​នោះ​ទេ​ ដែល​ជា​ហេតុធ្វើ​ឱ្យ​ផ្លូវ​ខូច​និង​ពិបាក​ធ្វើដំណើរ ជាពិសេស​ពេល​សិស្ស​ចេញ​ពី​សាលារៀន។

អានបន្ត
ទំព័រ 1 នៃ 5 1 2 5