កសិករម្នាក់ចែករំលែកភាពជោគជ័យក្នុងការចិញ្ចឹមមាន់បែបបច្ចេកទេស

កសិករមួយរូបនៅស្រុកស្រែអំបិល ខេត្តកោះកុងអះអាងថា គាត់អាចរកប្រាក់ចំណូលច្រើនគួរសមពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេស ចន្លោះពី ៦លាន ទៅ ៨លានរៀលក្នុងមួយឆ្នាំ ដែលធ្វើឱ្យគ្រួសារគាត់មានជីវភាពធូរធារជាងមុន។អ្នកស្រី វឿន ធា រស់នៅភូមិនាពិសី ឃុំជីខក្រោម ស្រុកស្រែអំបិល បានប្រកបមុខរបរចិញ្ចឹមមាន់ចំនួន២ឆ្នាំមកហើយ ដោយសព្វថ្ងៃគាត់មានមេមាន់កើនដល់ចំនួន ២០ក្បាល មាន់ឈ្មោលចំនួន ៥ក្បាល កូនមាន់ ៣០០ក្បាលនិងមាន់សាច់ចំនួន២៥០ក្បាល...

អានបន្ត

បទយកការណ៍ខ្លី៖ និស្សិតម្នាក់បោះបង់ជំនាញនៅសាលាងាកមកបើកកសិដ្ឋានចិញ្ចឹមត្រីនិងកង្កែប

ជាទូទៅ មុនពេលសម្រេចចិត្តជ្រើសជំនាញសិក្សានៅសកលវិទ្យាល័យ សិស្ស និស្សិតគ្រប់រូបតែងពិចារណា និងគិតគូយ៉ាងដិតដល់ណាស់ ទម្រាំសម្រេចចិត្តជ្រើសរើសក្នុងគោលបំណងទទួលបាននូវចំណេះដឹង និងចំណេះធ្វើ ដែលខ្លួនស្រឡាញ់ ឬសាកសមនឹងសមត្ថភាពរបស់ពួកគេ។ ប៉ុន្ដែយុវជន សិស្ស និងនិស្សិតទាំងនោះអាចចាប់យកឪកាសការងារត្រូវនឹងជំនាញរបស់ខ្លួនបាន ក៏វាអាស្រ័យទៅតាមឪកាសការងារជាក់ស្ដែង ដោយខ្លះក៏ទទួលបានអ្វីដែលខ្លួនចង់បាន ប៉ុន្ដែ ខ្លះទៀតក៏ផ្លាស់ប្ដូរអាជីពទៅតាមតម្រូវការទីផ្សារ ធនធាន និងកត្ដាផ្សេងទៀត។ និសិត្សមួយរូបនៅខេត្តព្រៃវែងរៀបរាប់ពីមូលហេតុដែលខ្លួនផ្លាស់ប្ដូរជំនាញ ហើយងាកមកចាប់ជំនាញកសិកម្ម...

អានបន្ត

ពលរដ្ឋ៥ភូមិនៅឧត្តរមានជ័យចោទទាហានរំលោភយកដីស្រែរបស់ពួកគាត់

ពលរដ្ឋមានជម្លោះដីធ្លីចំនួន៥ភូមិ នៅសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ចោទទាហានមួយក្រុមមកពីវីរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ៤២ ថា បានគំរាមកំហែង និងហាមឃាត់មិនឲ្យធ្វើស្រែចម្ការលើដីធ្លីរបស់ពួកគាត់។ពលរដ្ឋមានជម្លោះដីធ្លី និងជាជនជាតិដើមភាគតិចគួយ អ្នកស្រី កាន់ នី អះអាងថា រូបគាត់ និងអ្នកភូមិផ្សេងទៀតត្រូវបានក្រុមទាហានវីរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ៤២ រករឿង និងហាមឃាត់ពួកគាត់មិនចូលទៅភ្ជួររាស់ និងធ្វើស្រែលើដីរបស់ពួកគាត់...

អានបន្ត

ក្រុមអ្នករត់ Pass App រអ៊ូថា មិនមានភ្ញៀវដឹកអំឡុងជំងឺកូវីដ១៩

អ្នករត់ម៉ូតូកង់បី Pass App នៅខេត្តបាត់ដំបង និងសៀមរាប អះអាងថា ពួកគេបានបាត់បង់ប្រាក់ចំណូល និងបញ្ហាជីវភាព ដោយសារតែពលរដ្ឋបន្ដភ័យខ្លាចអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។អ្នករត់ម៉ូតូកង់បី Pass App នៅខេត្តបាត់ដំបង លោក ហឿន ហាន អាយុ៣៨ឆ្នាំ រៀបរាប់ថា ក្នុងអំឡុងផ្ទុះជំងឺកូវីដ-១៩ ចំនួនភ្ញៀវនៅខេត្តនេះមានការធ្លាក់ចុះជាគំហុក ដែលធ្វើឱ្យគាត់បាត់បង់ប្រាក់ចំណូល...

អានបន្ត

ភ្ញៀវទេសចរណ៍នៅខេត្តកែបកើនឡើងវិញ ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ-១៩

ពលរដ្ឋ និងអាជីវករនៅក្រុងកែប ខេត្តកែប អះអាងថា ពួកគេរកប្រាក់ចំណូលបានច្រើនគួរសមឡើងវិញ ដោយសារសង្កេតឃើញចំនួនភ្ញៀវទេសចរណ៍កើនឡើង ក្រោយពេលជំងឺកូវីដ-១៩ ថមថយឥទ្ធិពល។អាជីវករម្នាក់ដែលប្រកបមុខរបរលក់ក្ដាម អ្នកស្រី យឹម ឡះ ប្រាប់ថា ក្នុងរយៈពេល២ ទៅ៣សប្ដាហ៍មកនេះ ពោលគឺក្រោយពេលជំងឺកូវីដ-១៩ ថមថយបន្ដិច គាត់ថា ភ្ញៀវទេសចរណ៍បានចាប់ផ្ដើមហ៊ានត្រឡប់មកដើរកម្សាន្ដនៅតំបន់រមណីយដ្ឋានជាប់មាត់សមុទ្រមួយនេះ។ស្ដ្រីវ័យ៤៧ឆ្នាំរូបនេះរៀបរាប់ថា គាត់រកប្រាក់ចំណូលបានច្រើនជាងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ដោយថា...

អានបន្ត

ពលករខ្មែរដើររកការងារធ្វើនៅស្រុក ក្រោយកម្ពុជា-ថៃបិទច្រកព្រំដែនអំឡុងផ្ទុះជំងឺកូវីដ-១៩

ពលករខ្មែរចំណាកស្រុកមួយចំនួនបានដើររកការងារធ្វើសំណង់នៅស្រុកកំណើតវិញ ក្រោយពេលកម្ពុជា និងថៃបានសម្រេចផ្អាកច្រកទ្វារព្រំដែនប្រទេសទាំងពីរ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។ពលករខ្មែរម្នាក់ លោក ផាត សុភា អាយុ ៣៦ឆ្នាំ ប្រាប់ថា ក្រុមគ្រួសាររបស់គាត់ រួមទាំងប្រពន្ធផងបានត្រឡប់មកស្រុកកំណើតវិញ នៅភូមិកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ តាំងពីចុងឆ្នាំ២០១៩ និងបានជាប់នៅក្នុងស្រុកមិនអាចត្រឡប់ទៅប្រទេសថៃវិញ នៅពេលជំងឺកូវីដ-១៩ ផ្ទុះឡើង។លោកបន្ដថា...

អានបន្ត

កសិករនៅខេត្តឧត្ដរមានជ័យជួបបញ្ហាខ្វះទឹកស្រោចស្រពបន្លែបង្ការ

ប្រជាកសិករនៅភូមិមួយ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្អូញត្អែរថា ពួកគេពិបាកដាំដុះបន្លែបង្ការ ដោយសារនៅតំបន់របស់ពួកគាត់រស់នៅខ្សត់ទឹកប្រើប្រាស់ ចំណេះដឹងបច្ចេកទេសនៅទាប និងគ្មានទីផ្សារសម្រាប់លក់។កសិករមួយរូបនៅភូមិអូរឬស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ អ្នកស្រី ថោង អេង អាយុ ៥៦ឆ្នាំ រៀបរាប់ថា គ្រួសារគាត់បានប្រកបរបរដាំដំណាំជាយូរមកហើយ ដោយសព្វថ្ងៃ គាត់ដាំដំណាំលើដីទំហំកន្លះហិកតា...

អានបន្ត

ពលរដ្ឋមួយចំនួននៅតាកែវបោះបង់ការចិញ្ចឹមជ្រូកឡើងវិញ ក្រោយផ្ទុះជម្ងឺប៉េស្ដ្រជ្រូកអាហ្វ្រិក

ប្រជាពលរដ្ឋមួយចំនួននៅស្រុកបាទី ខេត្តតាកែវ បានបោះបង់ការចិញ្ចឹមសត្វជ្រូកឡើងវិញ ក្រោយពីជម្ងឺប៉េស្ដ្រជ្រូកអាហ្វ្រិចបានសម្លាប់សត្វជ្រូករបស់ពួកគាត់អស់ ដោយបារម្ភថា ជម្ងឺនេះនឹងបន្តឆ្លងដល់សត្វជ្រូកសារជាថ្មី។ពលរដ្ឋម្នាក់រស់នៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ អ្នកស្រី មាន់ ចាន់រ៉ន អាយុ ៤០ឆ្នាំ បានលើកឡើងថា អ្នកស្រីឈប់ចិញ្ចឹមជ្រូកដោយសារតែបារម្ភថា ជម្ងឺប៉េស្ដ្រជ្រូកអាហ្វ្រិចនឹងសម្លាប់សត្វជ្រូករបស់គាត់ទៀត បើសិនជាគាត់ហ៊ានចិញ្ចឹមលើកក្រោយ។ អ្នកស្រីបន្តថា៖ «ខ្ញុំផ្អាកចិញ្ចឹមជ្រូកសិន...

អានបន្ត

ពលរដ្ឋ២សង្កាត់នៅក្រុងបាត់ដំបងស្នើឲ្យក្រុមហ៊ុនស៊ីនទ្រីកាត់បន្ថយក្លិនស្អុយ និងសត្វរុយកើតចេញពីសំរាម

ពលរដ្ឋរស់នៅក្នុងសង្កាត់ចំការសំរោង និងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដែលរស់នៅជិតកន្លែងចាក់សំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ស្នើឲ្យក្រុមហ៊ុនមួយនេះកាត់បន្ថយបញ្ហាក្លិន ផ្សែង និងរុយ ដែលភាយចេញពីកន្លែងចាក់សំរាម។ពលរដ្ឋម្នាក់រស់នៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង លោក ហ៊ុន វិសាល វ័យ ៥០ឆ្នាំ បានឲ្យដឹងថា ក្លិនស្អុយ និងផ្សែងពុល ដែលកើតចេញពីគំនរសំរាមរបស់ក្រុមហ៊ុនទ្រី ស្ថិតនៅជាប់សង្កាត់ចម្ការសំរោង និងសង្កាត់ក្ដុលដូនទាវ...

អានបន្ត

អាជ្ញាធរខេត្តក្រចេះចាប់ខ្លួនបុរសម្នាក់ករណីរំលោភសេពស្ថវៈលើកុមារី៣នាក់

អាជ្ញាធរខេត្តក្រចេះ និងកម្លាំងសមត្ថកិច្ចជំនាញបានចាប់ឃុំខ្លួនបុរសម្នាក់ ដែលបានប្រព្រឹត្តអំពើរំលោភសេពស្ថវៈលើកុមារីអាយុចាប់ពី១០ដល់១២ឆ្នាំចំនួន៣នាក់។កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្ដក្រចេះបានចាប់ឃុំខ្លួនបុរសជនសង្ស័យម្នាក់ឈ្មោះ អម អៀម អាយុ៥៣ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុចំនួន៣នាក់ ក្នុងនោះ មាន២នាក់ជាបងប្អូនបង្កើត និងបានប្រើប្រាស់ទូរសព្ទថតកេរិ៍ខ្មាស់កុមារីខាងលើផងនោះ។ស្នងការរងទទួលបន្ទុកកិច្ចការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកស្រី នៅ រតនាបានថ្លែងថា...

អានបន្ត
ទំព័រ 20 នៃ 24 1 19 20 21 24