CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្ពុជា​ត្រៀម​យក​​រឿង​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដោះស្រាយ​​តាម​​យន្ត​ការ​​​តុលាការ​អន្តរ​ជាតិ​

CJs khmer ដោយ CJs khmer
June 2, 2025
ក្នុង ព័ត៌មាន, សង្គម
0
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព នារាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៤ មេសា ២០២៥។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព នារាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៤ មេសា ២០២៥។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

0
ចែករំលែក
26
ចំនួនមើល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមខ្លួនដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដែលកំពុងមានភាពចម្រូងចម្រាស់នាពេលថ្មីៗនេះតាមយន្តការបច្ចេកទេស និងតុលាការអន្តរជាតិតែម្តង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី១ ខែមិថុនាថា ប្រទេសកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះលោកបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា។  ទីមួយលោក បញ្ជាឱ្យរៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីថា៖ « ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង»។

លោក ហ៊ុន ម៉ាណែត ​សង្ឃឹមថា ភាគីទាំងពីរនិងអាចធ្វើការជាមួយគ្នាដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

លោក បានបន្តថា៖ «ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព»។

ដោយឡែកប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន វិញ​ប្រកាស​គាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ក្នុងការយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឱ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។

លោកបានលើកឡើងថា៖«ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ»។

យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ លោកបន្តថា ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន។

អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ​ដោយបន្ថែមថា បើមានការឈ្លានពានចូលទឹកដីកម្ពុជាដោយកងទ័ពថៃ លោកបានឱ្យយោបល់ទៅរាជរដ្ឋាភិបាលឱ្យបញ្ជាកងទ័ពវាយបកទប់ទល់ និងការពារឱ្យបាននូវតំបន់ផ្សេងៗដែលស្ថិតនៅក្នុងទឹកដីកម្ពុជា។ ​ប្រធានព្រឹទ្ធសភា ក៏បានរំលឹកទៅលោក ហ៊ុន ម៉ាណែត ឱ្យគិតគូរដល់យន្តការក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពការពារបូរណភាពទឹកដីកម្ពុជា និងកងទ័ពឈ្លានពានថៃ បន្ថែមពីលើយន្តការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ។

ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឬទ្ធិ បានប្រកាសគាំទ្រប្រមុខរាជរដ្ឋាភិបាល​ ដែលត្រៀមនឹងយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោកបានលើកឡើងថា៖ «ឯករាជ្យ​ អធិបតេយ្យ​ បូរណភាពទឹកដី​ ជារឿងកំពូលរបស់ជាតិខ្មែរ​!ឯករាជ្យ​ អធិបតេយ្យ​ បូរណភាពទឹកដី​ ជារឿងរបស់ខ្មែរយើងទាំងអស់គ្នា។ យើងតម្កល់ផលប្រយោជន៍ជាតិ​ និងប្រជាជាតិខ្មែរ​ ជាធំ​ ជាចម្បងទី១»។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា តំបន់មុំបី ប្រាសាទតាមាន់តូច និងតាមាន់ធំ តាក្របី កោះគុតឬកោះគជ់ ត្រូវតែប្តឹងទៅតុលាការអន្តរជាតិ។

លោកបានសរសេរថា៖ «ត្រូវធ្វើសច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនទឹក»។

អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន បានលើកឡើងលើទំព័រហ្វេសប៊ុកថាលោក ហ៊ុន ម៉ាណែត មានបំណងចង់លើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ លោកថា នេះជាអ្វីដែលកូនខ្មែរនិងខ្មែរគ្រប់និន្នាការនយោបាយចង់បាន។

លោកបានលើកឡើងថា៖ «យើងជម្រុញនិងលើកទឹកចិត្តអោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ករណីកោះគុត ដែនសមុទ្រត្រួតសុីគ្នា កោះត្រល់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់មុំបីនិងតំបន់ច្រកអានសេះ។ យើងក៏ស្នើអោយលោក ហ៊ុន ម៉ាណែត ដាក់សំណើទៅរដ្ឋសភាដើម្បីធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ផងដែរ»។

ដោយឡែក បណ្ឌិតសេង សារី បានលើកឡើងថា បើជ្រុលជាដឹកដៃគ្នាទៅតុលាការយុត្តិធម៌អន្តរជាតិហើយ​ គួរនាំបញ្ហាព្រំដែនទាំងគោកទាំងទឹកទៅតែម្តងទៅ​ដើម្បីកុំឱ្យយប់យូរ​  សុបិន្តអាក្រក់​ និងកុំទុក​ឱ្យក្មេងជំនាន់ក្រោយឈឺក្បាលរឿងព្រំដែនជាមួយអ្នកប្រទេសជិតខាងបន្តទៀត៕

ក្រសួងការបរទេសកម្ពុជាបានផ្ញើកំណត់ទូតមួយទៅកាន់ស្ថានទូតថៃប្រចាំកម្ពុជា ដោយលើកឡើងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងកម្លាំងថៃបានបាញ់ប្រហារដោយខុសច្បាប់មកលើលេរណដ្ឋានមួយកន្លែងនៅចំណុចតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ដោយអយុត្តិធម៌។ រាជរដ្ឋាភិបាលកម្ពុជា​តវ៉ាចំពោះការបាញ់ប្រហាររបស់ទាហានថៃដោយអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព បូរណភាពដែនដីកម្ពុជា។ កម្ពុជាតាមរយៈក្រសួងការបរទេសនេះ ក៏បានទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានម៉ត់ចត់ ដើម្បីនាំយកអ្នកទទួលខុសត្រូវលើអំពើហិង្សានេះមកផ្តន្ទាទោសតាមច្បាប់៕   

………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

មន្រ្ដី​អាដ​ហុក​ប្រចាំ​​ខេត្ដ​រតន​គិរី​លោក​ ឌិន​ ខន្នី​ គិត​ពី​សិទ្ធិ​មនុស្ស​ធំ​ជាង​ប្រាក់​ខែ​

អត្ថបទបន្ទាប់

ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌល​គិរី​ចោទ​ឈ្មួញ​ដី​ថា​បំផ្លាញ​តំបន់​អបិយ​ជំនឿ​របស់​ពួក​គេ​

អត្ថបទបន្ទាប់
ព្រៃភ្នំមួយកន្លែងដែលបណ្តុំដោយជំនឿ

ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌល​គិរី​ចោទ​ឈ្មួញ​ដី​ថា​បំផ្លាញ​តំបន់​អបិយ​ជំនឿ​របស់​ពួក​គេ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង