CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កម្ពុជាមានកំណើនអ្នកធ្វើអត្តឃាតកើនឡើងជាង២០០ករណីភាគច្រើនជាបុរស

CJs khmer ដោយ CJs khmer
January 24, 2025
ក្នុង សង្គម
0
កម្ពុជាមានកំណើនអ្នកធ្វើអត្តឃាតកើនឡើងជាង២០០ករណីភាគច្រើនជាបុរស

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា កំពុងថ្លៃងក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាត​ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖ គេហទំព័រក្រសួងសុខាភិបាល)

0
ចែករំលែក
66
ចំនួនមើល

ការសិក្សាបានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានអ្នកធ្វើអត្តឃាតជាង២០០នាក់ ដែលភាគច្រើនកើ​​ត​ឡើងនៅរាជធានីភ្នំពេ​ញ​​គឺជាបុរុស ខណៈដេលអ្នកជំនាញប្រឹក្សាផ្លូវចិត្ត ស្នើឱ្យរដ្ឋាភិបាលគួរបង្កើតគោលន​យោបាយគាំពារសុខភា​​ព​ផ្លូវចិត្តតាមគ្រឹះ​ស្ថា​នសិក្សា និងក្រុមហ៊ុនឯកជនដើម្បីកាត់បន្ថយភាពតានតឹងរបស់ពលរដ្ឋដែលនាំទៅ​​​រកការធ្វើអត្តឃាតនេះ​។

ការចុះផ្សាយរបស់សារព័ត៌មាន ហ្រ្វេសញ៉ូស កាលពីថ្ងៃទី២១ មករា ដោយស្រង់សំដីរបស់រដ្ឋម​ន្រ្តី​ក្រសួងសុ​​ខាភិបាលលោក ឈា​ង រ៉ា បាននិយាយ នៅក្នុងសិក្ខាសិលាមួយ ថា កម្ពុជាមានអ្នកធ្វើអត្តឃា​ត​​​ជាង២​​០​​​០​​នាក់ក្នុងមួយឆ្នាំ ខណៈ​៤០ភាគរយកើតឡើងនៅរាជធានីភ្នំពេញ។

តាមរយៈសិក្ខាសិលាស្ដីពី «ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាត » លោក ឈាង រ៉ា ត្រូវបានកាសែតស្រង់សំដើមមកចុះផ្សាយថា៖ «ការធ្វើអត្ដឃាតនៅកម្ពុជាយើង មានចំនួនមិនគួរនឹ​ក​​ស្មានដល់នោះទេ ដែលមានរហូតដល់ទៅជាង ២០០នាក់ ក្នុងមួយឆ្នាំ ដោយចំនួននេះមិនទាន់បានរាប់បញ្ជូ​លអស់នៅឡើយ ហើយករណីធ្វើអត្ដឃាតនេះមានច្រើនជាងគេនៅរាជធានីភ្នំពេញ ដែលមានរហូតដល់ទៅ ៤០%»។

លោកបានអំពាវនាវឱ្យអង្គការដៃគូ និងក្រសួងពាក់ព័ន្ធ រៀបចំផែនការក្នុងការកាត់បន្ថយអត្រានៃការធ្វើអត្តឃាតនេះ។ បន្ថែមពីលើនេះ លោកក៏ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយ រួមទាំងពលរដ្ឋ កុំចែករំលែករូបភាពនៃការធ្វើអត្តឃាត និងការចែកចាយមើលតៗគ្នា ដែលលោកថា ជាកត្តាប៉ះទង្គិចផ្លូវអារម្មណ៍ ជាពិសេសអ្នកដែលកំ​ពុ​ងមានវិបត្ដិដែលនឹងជំរុញឱ្យពួកគេ ឈានទៅរកការបញ្ចប់ជីវិត តាមមធ្យោបាយបែបនេះតទៅទៀត។

អ្នកជំនាញផ្នែកសិទ្ធិមនុស្ស សង្កេតឃើញថា ការធ្វើអត្តឃាតនេះ ភាគច្រើនបណ្តាល​មកពីកត្តាជំ​រុញមួ​យ​ចំ​នួន ដូចជា កត្តាជីវភាព ការជំពាក់បំណុល បញ្ហាគ្រួសារ និងការចាញ់ល្បែងជាដើម។

ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន លោក ឈិត សុផល ប្រាប់ថា កាលពីឆ្នាំ២​០​២​៣ នាយកដ្ឋានរបស់លោកពុំបានតាមដានពីករណី នៃការធ្វើអត្តឃាតនេះនេះទេ ក្រោមហេតុផល ថា ដោយសារក​ត្តា​ជំងឺរាត​ត្បា​ត ហើយក្រុមការងារទើបតែរៀបចំឡើងវិញក្នុងឆ្នាំ២០២៤។

ទោះជាយ៉ាងនេះក្ដី របាយការណ៍មិនពេញលេញមួយរបស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿ​​ងញៀ​​ន ដែលផ្សព្វផ្សាយនៅក្នុងសិក្ខាសាលាដដែល ដែលត្រូវបានសារព័ត៌មានថ្មីៗចុះផ្សាយបន្ត ប​ង្ហា​​​ញ​​ថា​ ក្នុ​​ងចំណោមអ្នកធ្វើអត្តឃាតសរុបចំនួន ២១២ករណី រកឃើញភាគច្រើនគឺជាបុរស។ហើយតួលេខ​​នេះ​ រកឃើញថាមានកំណើនខ្ពស់ជាងស្រ្តី ពោ​​ល​​គឺចំនួន​១៦៨ករណី ដែលស្មើនឹង ៧៩ភាគរយ ខណៈស្រ្តីមានត្រឹម៤៤ករណី។

របាយការណ៍បន្តថា រាជធានីភ្នំពេញមានតួលេខខ្ពស់ជាងគេគឺ ៨៣ករណី តាមពីក្រោយដោយ ខេត្តកណ្ដា​ល​មាន១៨ ករណី។ អ្នកធ្វើអត្តឃាតភាគច្រើនបានជ្រើសរើសយកមធ្យោបាយ «ចងក» ដែលមានចំ​នួនរហូតដល់១៣២ករណី និងការលោតទឹកពីលើស្ពាន ៤៨ករណី ខណៈការប្រើប្រាស់ថ្នាំដើម្បីសម្លាប់ខ្លួនឯ​ង​​មា​ន​តិចជាងគេគឺ ២ករណី។

ដោយឡែក អ្នកប្រឹក្សាសុខភាពផ្លូវចិត្ត លោក ហឿ សេធុល សង្កេតឃើញថា ក្នុងឆ្នាំ២០២៤ ពលរដ្ឋមករកសេវាប្រឹក្សាជាមួយលោក មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣។ប៉ុន្តែអ្នករកសេវាផ្លូវចិត្តទាំងនោះ ៩​០​​​ភាគរយគឺជាស្រ្តីទៅវិញ ហើយភាគច្រើនស្ថិតក្នុងវ័យកណ្ដាល(ខ្ទង់៤០ឆ្នាំ)។ រឿងរ៉ាវដែលពួកគេជួបប្រទះភាគច្រើនជាបញ្ហាក្នុងគ្រួសារ និងកត្តាធ្លាក់ចុះនៃប្រាក់ចំណូល។

ការដែលបុរសមានតម្រូវការសេវាពិគ្រោះយោបល់តិច លោកយល់ឃើញថា ជាហេតុផលនាំឱ្យបុរសមានតួលេខនៃការធ្វើអត្តឃា​​តខ្ពស់បែបនេះ។ជាងនេះទៀត កត្តាវប្បធម៌ក្នុងសង្គមខែ្មរ ដែលចាត់ទុក បុរសជាមនុ​​ស្ស​រឹង​​ម៉ាំ ទើបគេមិនទទួលស្គាល់បញ្ហាដែលបណ្ដាលឱ្យប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដល់ខ្លួន។

ប្រភពដដែលបន្តថា អ្នកមករកសេវាពិគ្រោះយោបល់ភាគច្រើន​នៃពួកគេ គឺជាអ្នកធ្វើការនៅក្រុមហ៊ុនឯកជ​ន​​​ធំៗ ដែលមានកញ្ចប់ថវិកាធានារ៉ាប់រងលើការថែទាំសុខភាព ខណៈមន្រ្តីរាជការ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងអាជីវករមានចំនួនតិចតួច។

លោកក៏បានកត់សម្គាល់ដែរថា ពលរដ្ឋដែលមករកសេវាកន្លងមកក៏មានមួយចំនួនធ្លាប់មានគំនិតចង់សម្លា​ប់​ខ្លួនដូចគ្នាដែរ នៅពេលមួយដែលគេយល់ថា ប្រសិនបើស្លាប់គឺអ្វីៗនឹងប្រសើរជាងពេលដែលនៅរស់។

ទន្ទឹមនឹងនេះ លោក ហឿ សេធុល អះអាងថា រដ្ឋាភិបាលនៅខ្វះខាតផែនការយុទ្ធសាស្រ្តទាក់ទងនឹងការគាំពារសុខភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋ។ លោកក៏ជំរុញឱ្យក្រសួងសុខាភិបាល ក្រសួងការងារ ក្រសួងអប់រំ​និងក្រសួងសង្គមកិច្ចជាដើម  បង្កើតគោលនយោបាយមួយ ដែលផ្ដល់សេវាអប់រំ ផ្សព្វផ្សាយ និងប្រឹក្សាយោ​​បល់​ផ្លូវចិត្ត តាមសា​លារៀន ក្រុមហ៊ុនឯកជន និងរោងចក្រ ថែមទាំងណែនាំឱ្យវិស័យឯកជន ត្រូវផ្ដល់សេវាអប់រំ ឬការព្យា​បាលផ្លូវចិត្តដល់បុគ្គលិក។

លោកបន្តថា៖«នៅក្នុងក្រសួងសុខាភិបាលក្រៅពីការផ្ដល់ថ្នាំព្យាបាលជំងឺផ្នែកផ្លូវចិត្ត គួរតែមានសេវាប្រឹក្សា​យោបល់ផ្នែកផ្លូវចិត្ត និងសេវាអប់រំផ្នែកផ្លូវចិត្ត។ ក្រសួងអប់រំគួរតែមានសេវាប្រឹក្សាយោបល់តាមសាលារៀន ក្នុងការ​ជួយពង្រឹងផ្នែកផ្លូវចិត្តសិស្សនិសិ្សតនៅតាមសាលារដ្ឋ។

លោកបន្ថែមទៀតថា៖«ក្រសួងការងារគួរតែមានផ្ដល់សេវាប្រឹក្សាយោបល់ផ្នែកផ្លូវចិត្តដល់បុគ្គលិកនិយោ​ជកតា​មក្រុ​​មហ៊ុន តាមរោងចក្រ ឬក៏មានគោលការណ៍ គោលនយោបាយ ក្នុងការអប់រំណែនាំឱ្យគ្រប់ស្ថាប័នឯកជ​ន ត្រូវផ្ដល់សេវា ឬផ្ដល់ការអប់រំ ផ្ដល់ការព្យាបាលផ្នែកផ្លូវចិត្ត។ ក្រសួងសង្គមកិច្ចធ្វើការជាមួយសហគមន៍គួរតែមានការផ្សព្វផ្សាយ និងប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត។ត្រូវមានថវិកាធ្វើការលើរឿងទាំងអស់ហ្នឹង»។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤​ ទំព័រហ្វេសប៊ុកមួយឈ្មោះ ព័ត៌មានប្រចាំថ្ងៃ បានចុះផ្សាយថា មានយុវ​តី​ម្នាក់មានវ័យ២១ឆ្នាំ មានបញ្ហាស្ត្រេស បានមកលោតទឹកនៅស្ពានជ្រោយចង្វារ ដោយបានលួងលោមមិត្តរបស់ខ្លួនឱ្យជូនមកដោយថា គ្រាន់តែមកស្រូបខ្យល់អាកាសប៉ុណ្ណោះ។

ចំណែក អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ថ្លែងថា បច្ចុប្បន្ននេះ ប.ស.ស ពុំទាន់បានរួមបញ្ចូលទាំ​ងសេវាថែ​ទាំ​សុខភាពផ្លូវចិត្តនៅឡើយទេ។ តែលោកបន្តថា នៅពេលខាងមុខ ប.ស.ស គ្រោងនឹងបញ្ចូ​​ល​​ការពិនិត្យ និងព្យាបាលជំងឺផ្សេងៗទៀតដូចគ្នានេះដែរ។

បដិសេធក្នុងការផ្តល់ចម្លើយលម្អិត ទាក់ទងនឹងជំងឺផ្លូវចិត្តនេះ ​ លោកលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា លោកទទួលខុសត្រូវតែ ជំងឺឆ្លង​ ជំងឺរាតត្បាត​ និង​គ្រោះមហន្តរាយ​ ខណៈអ្នកស្រី ឱ វណ្ណឌី​ន បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយ​បង្វែរសំណួរទៅកាន់មន្រ្តីខុទ្ធកាល័យក្រសួងសុខាភិបាល​វិញ​​។

ជុំវិញរឿងនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ចាត់ទុកថា ការធ្វើអត្តឃាតបានក្លាយទៅជាប​ញ្ហាសុខភាពសាធារណៈថ្មីមួយសម្រាប់ពិភពលោក ដែលការធ្វើអត្តឃាតនេះ គឺជាមូលហេតុនាំមុខមួយ នៃ​​មូលហេ​តុ​នាំមុខនៃការស្លាប់ ក្នុងរយៈពេលចុងក្រោយនេះ។

មិនតែប៉ុណ្ណោះ ការបង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុ​ខាភិបាល ដែ​ល​​សម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

សម្រាប់ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Lic​a​​​d​​h​​o​​)យល់​ឃើ​​ញ​​​ថា ការសម្រេចជ្រើសរើសផ្លូវធ្វើ​អត្តឃាតរបស់ពលរដ្ឋ អាចបណ្ដាលមកពីការប៉ះទង្គិចផ្លូវចិ​​ត្ត​ធ្ង​ន់​​​ធ្ងរ ដោ​យ​​សា​រកត្តាជីវភាព ការជំពាក់បំណុល បញ្ហាគ្រួសារ និងការចាញ់ល្បែងជាដើម។

លោកស្នើឱ្យអាជ្ញាធរស្រាវជ្រាវ និងកំណត់ដើមចមដែលនាំឱ្យពលរដ្ឋឈានទៅរកការធ្វើអត្តឃាតនេះ ឱ្យ​​បា​​​ន​​​ច្បា​ស់លាស់ ដើម្បីងស្វែងរកវិធីបញ្ចៀស និងទប់ស្កាត់ ខណៈបញ្ហានេះក៏នាំឱ្យបាត់បង់ធនធានមនុស្សក្នុងការអភិវឌ្ឍសង្គ​ម​​ដែរ។

លោកបន្តថា៖ «ដូចជាការអប់រំដល់ពលរដ្ឋ ឬក៏ផ្សព្វផ្សាយដល់ពលរដ្ឋ ដើម្បីធ្វើម៉េចឱ្យបញ្ហាផ្លូវចិត្តគាត់ កុំគិតខ្លី ហើយឈានទៅដល់ការធ្វើអត្តឃាតផង»៕

………………………………………….

អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

យូនីសេហ្វថា កុមារងាយរងគ្រោះខ្លាំងជាងគេពីការបំពុលខ្យល់ទាំងនៅក្នុងផ្ទះ ឬនៅខាងក្រៅ

អត្ថបទបន្ទាប់

ក្រសួងថា រាជធានី-ខេត្តចំនួន៤ មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង​

អត្ថបទបន្ទាប់
ក្រសួងថា រាជធានី-ខេត្តចំនួន៤ មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង​

ក្រសួងថា រាជធានី-ខេត្តចំនួន៤ មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង