កម្ពុជាស្នើសុំអាមេរិកចរចានិងព្រមបញ្ចុះអត្រាពន្ធលើទំនិញអាមេរិក១៩មុខពី៣៥%មកនៅត្រឹម៥%
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំចរចាជាមួយភាគសហរដ្ឋអាមេរិក និងព្រមបញ្ចុះអត្រាពន្ធគយលើទំនិញនាំចូលពីអាមេរិកចំនួន១៩មុខឬផលិតផល ពីអត្រា៣៥ភាគរយ មកត្រឹម៥ភាគរយ បន្ទាប់ពីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាមួយយកពន្ធលើទំនិញនាំចូលពីកម្ពុជាដល់ទៅ៤៩ភាគរយ។ លិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្ញើទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ។ ក្នុងលិខិតបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ប្រធានាធិបតី ត្រាំ...