ពលរដ្ឋនៅតំបន់កោះមាស បារម្ភពីការបណ្តេញចេញដោយគ្មានសំណង ក្រោយរដ្ឋជួលដីនោះឱ្យក្រុមហ៊ុនអភិវឌ្ឍន៍
ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ រស់នៅតំបន់កោះមាស ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុក២ទៀត ក្នុងខេត្តកណ្តាល ព្រួយបារម្ភពីការបណ្ដេញចេញដោយឥតសំណង ក្រោយពួកគេទទួលបានដំណឹងពីការសម្រេចរបស់រដ្ឋាភិបាលក្នុងការជួលដីទំហំ ៣៤០ហិកតា ៦១អា ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍។