អត្ថបទនិទាន៖ ស្រ្តីអ្នករើសអេតចាយតស៊ូរស់ដើម្បីចិញ្ចឹមសមាជិក៦នាក់ ក្រោយបាត់បង់បង្គោលគ្រួសារ
«និយាយរួមទៅបើមានម៉ែ យើងអត់ស៊ី អត់ឃ្លានប៉ុន្តែយើងមានភាពកក់ក្តៅ យើងមានភាពកក់ក្តៅមួយគាត់ច្រើន ដល់ពេលមានម៉ែ អីពេលអត់គាត់ដូចថាក្នុងខ្លួនយើងនៅគ្មានសល់អីម៉ងពេលខ្លះយើងចង់គិតខ្លី បើយើងអត់ពីគាត់ទៅមិនដឹងរស់នៅមានន័យម៉េច តែយើងនឹកឃើញអាណិតក្មួយ អាណិតកូនអីមួយ យើងចេះទប់ទប់អារម្មណ៍យ៉ាងណាអត់មានលុយទិញអីពួកវាស៊ីចឹងធ្លាប់មានម៉ែគាត់ជាមនុស្សចាស់ គាត់ធ្លាប់ដើរជំពាក់ដើរអីគេឱ្យយើងដល់ពេលអត់ពីគាត់ទៅ យើងពិបាកនិយាយ វាពិបាកមែនទែនម៉ង»។ នេះជាការរៀបរាប់របស់ស្ត្រីអ្នករើសអេតចាយម្នាក់ ជាកូនប្រសារអ្នកស្រី គង់ វន្ថា ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាដើម្បីយកអំណោយ ឬអាំងប៉ាវ នៅផ្ទះអ្នកឧកញ៉ា...