អង្គការសិទ្ធិមនុស្សថា ពន្ធនាគារនៅកម្ពុជាមានភាពចង្អៀតណែនខ្លាំង ដែលទាមទារឱ្យមានការកែលម្អជាបន្ទាន់
កំណើននៃចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារបន្តធ្វើឱ្យពន្ធនាគារនៅកម្ពុជាស្ថិតក្នុងស្ថានភាពចង្អៀតណែនខ្លាំង ដោយពន្ធនាគារចំនួន១៨ នៅក្នុងចំណោមពន្ធនាគារ១៩កន្លែង ដាក់អ្នកជាប់ឃុំលើសពីសមត្ថភាពដែលអាចដាក់បាន ហើយការណ៍នេះ ទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធពន្ធនាគារជាបន្ទាន់ នេះបើយោងតាមរបាយការណ៍របស់អង្គការលីកាដូ ដែលចេញផ្សាយនៅសប្តាហ៍នេះ។