ពលរដ្ឋ៤នាក់ តំណាងឱ្យពលរដ្ឋជាង៣០គ្រួសារ ឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

ពលរដ្ឋ​៣៥​គ្រួសារ​នៅ​ព្រះវិហារ​សុំ​ឱ្យ​ក្រសួង​ជួយ​ដោះ​ស្រាយ​ដីធ្លី​ជា​ក្រុម​ហ៊ុន​ឯកជន​

ប្រជាពលរដ្ឋ៣៥គ្រួសារនៅឃុំត្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈតំណាងរបស់ខ្លួន បានរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយលើទំហំដីជាង១៧៥ហិកតា។ ពលរដ្ឋ៤នាក់តំណាងឱ្យប្រជាពលរដ្ឋ៣៥គ្រួសារនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីស្នើដល់រដ្ឋមន្ត្រីលោក សាយ សំអាល់ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់។ ក្នុងញត្តិចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដាក់ទៅក្រសួងរៀបចំដែនដីនៅថ្ងៃនេះ បានរៀបរាប់ថា ប្រជាពលរដ្ឋ៣៥គ្រួសារនៅភូមិម្រេច ឃុំស្រយងកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសិលាដាម៉ិចលើទំហំដី១៧៥.៥ហិកតា...

ទិដ្ឋភាពសាលារៀនសហគមន៍ស្រែខ្ទុម ស្ថិតនៅភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះនៅខែមិថុនា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

សាលា​រៀន​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​ក្រចេះ​កំពុង​ខ្វះ​សម្ភារៈ​សិក្សា​

​សាលារៀនមួយនៅភូមិស្រែខ្ទុម ជាសាលារៀនដាច់ស្រយាលស្ថិតក្នុងភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបច្ចុប្បន្នកំពុងប្រឈមការខ្វះខាតសម្ភារៈសិក្សា ខណៈកូនសិស្សដែលជាជនជាតិដើមភាគតិចនៅទីនោះមួយចំនួនប្រឈមការបោះបង់ការសិក្សាទៀតផង។ លោក សារឿន ពៅ ជាកូនកសិករក្រីក្រ និងជាជនជាតិដើមភាគតិចពូនង រស់នៅភូមិទ្រាប ឃុំថ្មីបានឱ្យដឹងថា សាលាស្រែខ្ទុមត្រូវបានសហគមន៍ជនជាតិដើមភាគតិចផ្តួចផ្តើម បង្កើតកាលពីឆ្នាំ២០២១ ក្នុងគោលបំណងជួលគ្រូមកពីខាងក្រៅឱ្យមកបង្រៀនអក្សរដល់កូនៗរបស់ពួកគេ។ លោកគ្រូ សារឿន ពៅ...

ទំព័រ 4 នៃ 4 1 3 4