CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អង្គការ​មួយ​ស្នើ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​កំណត់​ព្រំ​ដី​សហគមន៍​ឧត្ដម​ស្រែ​ពស់​ឱ្យ​ច្បាស់​លាស់​ដើម្បី​ងាយ​ស្រួល​​ការពារ​

Admin ដោយ Admin
May 7, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
122
ចំនួនមើល

អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ស្នើមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺកំណត់ព្រំប្រទល់ដីសហគមន៍ឧត្តមស្រែពស់ឱ្យបានច្បាស់លាស់ ដើម្បីការពារ ក្រោយមានការទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់។

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលិខិតមួយទៅមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំកំណត់ព្រំប្រទល់ និងផ្ទៀងផ្ទាត់ដីព្រៃជាង៦០០ហិកតារបស់សហគម​ន៍ដែលត្រូវបានទន្ទ្រានយកដោយខុសច្បាប់ និងចាត់វិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន បញ្ជាក់បន្ថែមលើលិខិតនេះថា ព្រៃឈើក្នុងសហគមន៍ឧត្ដមស្រែពស់រងការកាប់ទន្ទ្រានយកជាបន្តបន្ទាប់ ខណៈអាជ្ញាធរគ្មានវិធានទប់ស្កាត់។

លោក ជា ហ៊ាន បន្តថា ការដាក់លិខិតរបស់លោកទៅមន្ទីរបរិស្ថាននេះ គឺដើម្បីជំរុញឱ្យមានការអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តឱ្យខានតែបាន ដោយលោកបារម្ភពីការបាត់បង់ព្រៃឈើក្នុងសហគមន៍ឧត្ដមស្រែពស់។

លោកថា៖«បើប្រធានមន្ទីរបរិស្ថានលោកមិនបានអនុវត្ដតាមច្បាប់ទេបទល្មើសនៅតែកើតមានក្នុងដែនសមត្ថកិច្ចសហគមន៍ឧត្ដមស្រែពស់អាចនឹងបាត់បង់ទាំងព្រៃឈើ ទាំងដីរបស់សហគមន៍តែម្ដង»។

សមាជិកសហគមន៍ឧត្តមស្រែពស់ លោក ខន សារិទ្ធិ ឱ្យដឹងថា ដើមឡើយសហគមន៍នេះមានផ្ទៃដីទំហំ២៤៣៣ហិកតា ប៉ុន្តែក្រោយមកមានការទន្ទ្រានយកជាបន្តបន្ទាប់ ដោយបច្ចប្បន្ននេះ នៅសល់ដីប្រហែល១០០ហិកតាប៉ុណ្ណោះ។ លោកថា ប្រជាសហគមន៍កំពុងតវ៉ាទាមទារឱ្យមានការវាស់វែង និងកំណត់ព្រំឱ្យបានច្បាស់លាស់ក្នុងទំហំដី៨៨៧ហិកតា សម្រាប់បម្រើផលប្រយោជន៍សហគមន៍។

សមាជិកសហគមន៍ឧត្តមស្រែពស់អ្នកស្រី ឃន ខន អាយុ៦៥ឆ្នាំ និយាយថា ការកំណត់ព្រំប្រទល់ដីសហគមន៍បានច្បាស់លាស់ គឺងាយស្រួលការពារ ឬអភិរក្ស។

អ្នកស្រី ឃន ខន ឱ្យដឹងថា ក្រោមការតវ៉ាប្រឆាំងចំពោះការរំលោភបំពាន់យកដីព្រៃសហគមន៍នេះ គឺសមាជិកសហគមន៍ចំនួន៧នាក់បានជាប់បណ្តឹងនៅតុលាការយ៉ាងអយុត្តិធម៌។ អ្នកស្រីថា ពលរដ្ឋរាប់សិបគ្រួសារនៅឃុំត្រពាំងជោរបានរស់ពឹងលើព្រៃក្នុងសហគមន៍ឧត្តមស្រែពស់តាមរយៈការរកអនុផលព្រៃឈើ និងជាកន្លែងឃ្វាលគោក្របី។

អ្នកស្រីនិយាយថា៖«រាល់ថ្ងៃទន្ទឹងមើលតែកំណត់ព្រំឱ្យពិតប្រាកដច្បាស់លាស់ឱ្យពួកខ្ញុំសង្ឃឹមទុកចិត្ដបាន ថាកំណត់ត្រង់នេះ ត្រង់នោះ ហើយអាហ្នឹងបានខ្ញុំស្ងប់អារម្មណ៍។ បើអត់ដូចរាល់ថ្ងៃទេ។ ពិបាកចិត្ដខ្លាំងណាស់»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ជួរចាន់ តារ៉ារឹទ្ធិ ប្រធានការិយាល័យសហគមន៍នៃមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺបានទេដោយទូរសព្ទចូលគ្មានអ្នកទទួល។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា ក្រសួងកំពុងអនុវត្តទូទាំងប្រទេសចំពោះបទល្មើសធនធានធម្មជាតិ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។

លោកបន្ថែមថា«ការអនុវត្តច្បាប់ ១០០ភាគរយ ដោយគ្មានករណីលើកលែង ដោយបញ្ចប់វប្បធម៌ នៃការចុះហត្ថលេខាលើកិច្ចសន្យា និងការដោះលែងជនល្មើស។ បន្តសហការជាមួយកងរាជអាវុធហត្ថជាតិលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមទៅកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក»។

ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញថា ការកំណត់ព្រំប្រទល់ឱ្យបានច្បាស់ដើម្បីការពារព្រៃនៅសហគមន៍ឧត្ដមស្រែពស់ គឺគួរតែធ្វើ។ លោកបារម្ភថា បើគ្មានព្រំប្រទល់ទេ ព្រៃសហគមន៍ដែលនៅសេសសល់នឹងបន្ដបាត់បង់។

លោកនិយាយថា៖«ការមានព្រំប្រទល់ច្បាស់លាស់វាជួយច្រើន ជួយក្នុងការកំណត់ទីតាំងដើម្បីធ្វើការអភិរក្សការពារ។អត់មានព្រំមានអាចមានវិបត្ដិដូចពេលកន្លងទៅ។ខ្ញុំជំរុញឱ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហានេះឱ្យចប់សព្វគ្រប់ ណាមួយវាខូចមុខមាត់អាជ្ញាធរដែរ»។

ក្នុងញត្តិរបស់អ្នកភូមិដាក់ទៅរដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៣ បានឱ្យដឹងថា អំឡុងឆ្នាំ២០០៣ ដីព្រៃសហគមន៍ឧត្តមស្រែពស់ មានទំហំ២ ៤៣៣ហិកតា ដោយមានពលរដ្ឋអាស្រ័យផលចំនួន២៥៣គ្រួសារ ហើយនៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧ អាជ្ញាធរបានកាត់ឆ្វៀលដីព្រៃសហគមន៍នេះទៅឱ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារទាហាន«ង៧០» អស់រាប់រយហិកតាទៀត។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់​ធ្វើ​លំនៅឋា​ន និង​បង្កបង្កើនផល។

ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរតវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ។

យ៉ាងណាសមាជិកសហគមន៍ អះអាងថា ក្រោយក្រុមទាហានដាក់គ្រឿងចក្រឈូសឆាយ គឺបច្ចុប្បន្ននេះដីព្រៃសហគមន៍ឧត្តមពស់នៅសល់ប្រហែល១០០ហិកតាប៉ុណ្ណោះសម្រាប់ពលរដ្ឋអាស្រ័យផល៕

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

ពលរដ្ឋ​៧៩​គ្រួសារ​នៅ​កំពង់ធំ​ស្នើ​ក្រសួង​ដែន​ដី​កាត់​ដី​ជាង​៤០០ហិកតា​ពី​តំបន់​៣​ឱ្យ​ពួក​គាត់​អាស្រ័យ​ផល​

អត្ថបទបន្ទាប់

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​ដោយ​ចោទ​ពី​បទ​ញុះញង់​

អត្ថបទបន្ទាប់
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ក្នុងឱកាសជួបជុំសមាជិកបក្សរបស់ខ្លួនកាលពីដើមឆ្នាំ២០២៤។ (ហ្វេសប៊ុកគណបក្សកម្លាំងជាតិ)

ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​​ដោយ​ចោទ​ពី​បទ​ញុះញង់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង