CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

Amnesty International រកឃើញថា យុទ្ធនាការប្រឆាំងគ្រឿងញៀនប៉ះពាល់ខ្លាំងដល់សិទ្ធិជនងាយរងគ្រោះ

Admin ដោយ Admin
May 19, 2020
ក្នុង សង្គម
0
Amnesty International រកឃើញថា យុទ្ធនាការប្រឆាំងគ្រឿងញៀនប៉ះពាល់ខ្លាំងដល់សិទ្ធិជនងាយរងគ្រោះ
Amnesty International រកឃើញថា យុទ្ធនាការប្រឆាំងគ្រឿងញៀនប៉ះពាល់ខ្លាំងដល់សិទ្ធិជនងាយរងគ្រោះ
0
ចែករំលែក
15
ចំនួនមើល

អង្គការលើកលែងទោសអន្ដរជាតិរកឃើញថា អាជ្ញាធរកម្ពុជាបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ទៅលើក្រុមងាយរងគ្រោះ ដូចជា ស្ដ្រី និងសហគមន៍ក្រីក្រ ដែលបានទទួលរងការធ្វើទារុណកម្មទាំងបំពាន និងការរំលោភសិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិធម៌។
ក្នុងរបាយការណ៍ថ្មីរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ អង្គការលើកលែងទោសអន្ដរជាតិ ឬ Amnesty International អះអាងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ដែលគិតមកទល់ពេលនេះ មានរយៈពេល ៣ឆ្នាំហើយនោះ បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយថា យុទ្ធនាការនេះបានប្រើប្រាស់យន្ដការចាប់ឃុំខ្លួន និងកាត់ទោស ជាជាងការធានាថែទាំសុខភាពចំពោះអ្នកប្រើប្រាស់គ្រឿងញៀន រួមមានការព្យាបាល ការស្ដារនីតិសម្បទា និងការកាត់បន្ថយគ្រោះថ្នាក់ជាដើម។
អង្គការអន្ដរជាតិមួយនេះលើកឡើងទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនមានផលប៉ះពាល់មិនសមាមាត្រ និងមានចរិតរើសអើងលើស្ដ្រី និងកុមារ និងមនុស្សងាយរងការរើសអើង និងថា ៧៣ភាគរយ នៃអ្នកទោសជាស្ដ្រីទាំងអស់នៅកម្ពុជា បានជាប់ពន្ធនាគារក្រោមការចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀន។
ក្រៅពីនេះ អង្គការលើកលែងទោសអន្ដរជាតិអះអាងក្នុងរបាយការណ៍ថា ខ្លួនបានចុះស្រាវជ្រាវនៅមូលដ្ឋាន និងសម្ភាសន៍ក្រុមមនុស្ស នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល ជាពិសេសមនុស្ស ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួន រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ដែលមកពីតំបន់ក្រីក្រ និងងាយរងការប្រមាថមាក់ងាយផងដែរ។

ក្នុងចំណោមមនុស្សដែលអង្គការលើកលែងទោសអន្ដរជាតិបានជួបសម្ភាសន៍ អតីតអ្នកជាប់ឃុំម្នាក់នៅមណ្ឌលឃុំឃាំងព្រៃស ក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះ រដ្ឋា រៀបរាប់ថា នៅក្នុងពន្ធនាគារ រូបគាត់មានអារម្មណ៍ថា កំពុងស្ថិតនៅក្នុងឋាននរកអញ្ចឹង ដោយសារការប្រើអំពើវាយដំ និងការរំលោភបំពានជាប្រព័ន្ធ។

រដ្ឋា រៀបរាប់បន្ដថា៖ «នៅទីនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្ថិតនៅក្នុងនរក។ ដោយព្យាយាមស៊ូទ្រាំការវាយដំជាមួយអាហារ ការចង្អៀតណែន ពិតជាមិនអាចទ្រាំបានមែន»។

រដ្ឋា គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ៥៥,៧៧០ នាក់ ដែលត្រូវបានគេចាប់ខ្លួន ក្រោមយុទ្ធនាការប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជា នៅចន្លោះខែមករា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០២០ ពោលគឺមានរយៈពេលជាង ៣ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការនេះ។
អង្គការលើកលែងទោសអន្ដរជាតិអះអាងថា យុទ្ធនាការនេះបាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធថែមទៀត។ អង្គការនេះថា សង្គ្រាមគ្រឿងញៀននៅកម្ពុជា ពោរពេញទៅដោយអំពើទារុណកម្ម អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស និងត្រូវមានការកែប្រែឡើងវិញជាបន្ទាន់៕
————————————————
ដោយពលរដ្ឋសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

តុលាការខេត្តក្រចេះសម្រចដោះលែងលោក អ៊ូច ឡេង និងសកម្មជនព្រៃឈើ ៣នាក់វិញ

អត្ថបទបន្ទាប់

ស្ដ្រីម្នាក់រងរបួសធ្ងន់ដោយសារជម្លោះទាស់ទែងពាក្យសម្ដីក្នុងគ្រួសារ

អត្ថបទបន្ទាប់

ស្ដ្រីម្នាក់រងរបួសធ្ងន់ដោយសារជម្លោះទាស់ទែងពាក្យសម្ដីក្នុងគ្រួសារ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង