CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សមាជិកសហគមន៍ឧត្តមស្រែពស់អំពាវនាវដល់តុលាការ ឱ្យផ្តល់យុត្តិធម៌ក្រោយមានការកោះហៅឱ្យឆ្លើយបំភ្លឺ

Admin ដោយ Admin
April 26, 2023
ក្នុង បរិស្ថាន
0
សមាជិកសហគមន៍ឧត្តមស្រែពស់អំពាវនាវដល់តុលាការ ឱ្យផ្តល់យុត្តិធម៌ក្រោយមានការកោះហៅឱ្យឆ្លើយបំភ្លឺ

សហគមន៍ឧត្តមស្រែពស់។ (រូបភាពផ្ដល់ឱ្យ)

0
ចែករំលែក
112
ចំនួនមើល

ប្រជាពលរដ្ឋដែលសកម្មការពារព្រៃឈើនៅសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានអំពាវនាវដល់តុលាការឱ្យផ្តល់យុត្តិធម៌ជូនពួកគេ ក្រោយមានការកោះហៅឱ្យឆ្លើយបំភ្លឺ។

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក រ៉ែន នរិទ្ធ បានចេញដីកាកោះហៅសមាជិកសហគមន៍ឧត្តមស្រែពស់ ចំនួន៨នាក់ឱ្យចូលបំភ្លឺ នៅថ្ងៃទី២៤ ខែមេសានេះ ពាក់ព័ន្ធបទចោទ«រំលោភទំនុកចិត្ត» ទៅតាមបណ្តឹងរបស់មន្ត្រីទាហានឈ្មោះ អៀម ម៉ៅ។

តាមដីកាកោះ គឺសមាជិកសហគមន៍ឧត្តមស្រែពស់ទាំង៨នាក់នោះ រួមមានលោក ឡុង ថេត អ្នកស្រី ឈួន សុំ លោក ឃន សារិទ្ធិ លោក ឈន ធា លោក ឯម ឆន លោក ប៉ឹក ខ្មៅ ណា ថូ និងឈ្មោះ ពេក ប៉ុន្តែត្រូវបានសមាជិកសហគមន៍ទាំងនេះដាក់សុំពន្យាពេលចូលបំភ្លឺដោយសាររកមេធាវីមកការពារក្តីមិនទាន់បាន និងមិនទាន់បានត្រៀមខ្លួននៅឡើយ។

សមាជិកសហគមន៍ឧត្តមស្រែពស់ម្នាក់អ្នកស្រី ឈួន សុំ ដែលជាប់បណ្តឹងនៅតុលាការបានបង្ហាញការខកចិត្ត និងច្រានចោលចំពោះការចោទនេះ ដោយថា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

ស្ត្រីវ័យ៦០ឆ្នាំរូបនេះ ឱ្យដឹងថា ដើមបណ្តឹងលោក អៀម ម៉ៅ ជាមន្ត្រីទាហានម្នាក់ដែលតែងតែបង្កបញ្ហាជាមួយប្រជាសហគមន៍ ដូចជាការបញ្ជាកម្លាំងឱ្យឈូសឆាយរំលោភយកដីព្រៃសហគមន៍ឧត្តមស្រែពស់ និងកាប់ឈើក្នុងដែនសហគមន៍ជាដើម។

អ្នកស្រី ឈួន សុំ បន្តថា មន្ត្រីទាហានលោក អៀម ម៉ៅ បានបញ្ជាកម្លាំងឱ្យប្រើហិង្សាលើពលរដ្ឋ និងគំរាមបាញ់ ខណៈក្រុមពលរដ្ឋចុះរារាំងមិនឱ្យឈូសឆាយដីព្រៃហគមន៍ និងកាប់ឈើក្នុងសហគមន៍។

អ្នកស្រីបន្ថែមថា៖«ខ្ញុំសព្វថ្ងៃនេះមិនមែនជាអ្នកបំផ្លាញព្រៃឈើទេ គឺជាអ្នកការពារព្រៃឈើ។ ហើយខ្ញុំក៏មិនដឹងថាខ្លួនខ្ញុំធ្វើអីខុសដែរ។ តាមពាក្យបណ្ដឹងរបស់គេ គេថាខ្ញុំរំលោភការទំនុកចិត្តគេ តើខ្ញុំរំលោភលើទំនុកចិត្តយ៉ាងម៉េច បើខ្ញុំខំនាំគ្នាការពារតើដីព្រៃសហគមន៍ឱ្យនៅគង់វង្សហ្នឹង ដល់ពេលគេមកប្ដឹងមកចោទខ្ញុំថា រំលោភលើទំនុកចិត្តអញ្ចឹង ខ្ញុំអត់ដឹងអត់យល់ទេ។ ខ្ញុំសុំស្នើសុំទៅដល់ខាងតុលាការរកយុត្តិធម៌ឱ្យពួកយើងខ្ញុំផង។ ពួកខ្ញុំមិនដឹងមានកំហុសអីទេ ពួកខ្ញុំដឹងតែការពារដីព្រៃសហគមន៍តែប៉ុណ្ណោះ»។

សមាជិកសហគមន៍ឧត្តមស្រែពស់ម្នាក់ទៀត លោក ឃន សារិទ្ធ ចាត់ទុករណីតុលាការកោះហៅពួកគាត់ដែលអ្នកការពារព្រៃឈើ និងធនធានធម្មជាតិទៅតុលាការនេះថា ជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងមិនឱ្យពួកគាត់សកម្មក្នុងការចេញតវ៉ាប្រឆាំងការរំលោភបំពានដីព្រៃសហគមន៍ពីសំណាក់ក្រុមទាហានតែប៉ុណ្ណោះ។

 បុរសវ័យអាយុ៤២ឆ្នាំរូបនេះ ឱ្យដឹងថា ដីព្រៃសហគមន៍ឧត្តមស្រែពស់ ហៅព្រៃមេត្តាធម្មជាតិកំពុងរងការទន្ទ្រានយកធ្វើកម្មសិទ្ធិពីសំណាក់ក្រុមទាហាន ដែលគ្រប់គ្រងដោយលោក អៀម ម៉ៅ នៅតំបន់នោះ។

លោកបន្ថែមថា៖«ពួកយើងខ្ញុំគ្រាន់តែជាអ្នកការពារព្រៃសហគមន៍អត់មានបានធ្វើអ្វីខុសទៅលើគាត់ទេ។ ប្រជាពលរដ្ឋការពារព្រៃឈើសហគមន៍មិនឱ្យពួកគាត់ឈូសឆាយតែប៉ុណ្ណឹងទេ ។រឿងអ្វីផ្សេងពួកខ្ញុំមិនដែលបានប៉ះពាល់ ឬក៏ធ្វើកិច្ចសន្យាអ្វីជាមួយគាត់នោះដែរ។   គាត់ជាអ្នកឈូសឆាយបំផ្លាញព្រៃសហគមន៍ រឿងនិងវាមានតែប៉ុណ្ណឹងទេ»។

សមាជិគសហគមន៍ឧត្តមស្រែពស់ម្នាក់ទៀតដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្តិភាព អះអាងថា កន្លងមក លោក អៀម ម៉ៅ ដែលជាមន្ត្រីទាហានបានបាញ់សម្លាប់គំរាមពលរដ្ឋ និងបញ្ជាកម្លាំងឱ្យប្រើហិង្សារលើប្រជាសហគមន៍ជាបន្តបន្ទាប់។

ពលរដ្ឋរូបនេះបន្តថា ពេលដែលប្រជាសហគមន៍ប្តឹងទៅអាជ្ញាធរ និងតុលាការជុំវិញករណីហិង្សានេះ គឺអាជ្ញាធរ និងស្ថាប័នតុលាការ មិនមានចំណាត់ការ ឬដោះស្រាយឱ្យពលរដ្ឋឡើយ ហើយដីព្រៃសហគមន៍ឧត្តមស្រែពស់រាប់រយហិកតា ត្រូវទាហានឈូសឆាយយកធ្វើកម្មសិទ្ធិ ក៏មិនត្រូវស្ថាប័នមានសមត្ថកិច្ចចាត់វិធានការដែរ។

លោកបន្ថែមថា៖«ក្នុងនាមខ្ញុំប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរសមត្ថកិច្ចជួយរកយុត្តិធម៌បំណោះស្រាយឱ្យប្រជាពលរដ្ឋដែលខំការពារព្រៃឈើសហគមន៍បានស្ងៀមស្ងាត់កុំឱ្យតែចេះតែមានរឿងរ៉ាវគេរំលោភពួកយើងខ្ញុំ។ ហើមានទោសទៀត។ ព្រៃនេះប្រជាពលរដ្ឋខំថែរក្សាយូរឆ្នាំមកហើយ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីដើមបណ្តឹងលោក អៀម ម៉ៅ ដែលពលរដ្ឋប្រាប់ថា ជាមន្ត្រីទាហានបានទេពាក់ព័ន្ធរឿងនេះ។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង មានប្រសាសន៍ថា ករណីមន្ត្រីទាហានប្តឹងសមាជិកសហគមន៍ឧត្តមស្រែពស់ទៅតុលាការនេះជាសិទ្ធិរបស់គេ ប៉ុន្តែលោកស្នើដល់តុលាការឱ្យស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងសម្រេចដោយឈរលើគោលការណ៍យុត្តិធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋ។

បន្ថែមថា៖«ដូច្នេះគួរណាតែតុលាការផ្ដល់ភាពយុត្តិធម៌ដល់ពួកគេ ដែលបានការពារព្រៃសហគមន៍ ដើម្បីចូលរួមក្នុងការការពារសិទ្ធិរបស់ពួកគេ។ ហើយបើសិនជារឿងនេះត្រូវបានរកឃើញថា ពាក់ព័ន្ធកាប់ទន្ទ្រាន និងព្រៃផ្សេងដូចពួកសហគមន៍លោកបានលើកឡើង ពីការប្រព្រឹត្តរបស់ក្រុមទាហាន។ អញ្ចឹងតុលាការគួរណាស់តែមានចំណាត់ការជាមួយក្រុមទាហាន»។

កាលពីថ្ងៃទី​២០ ខែសី​ហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០​ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់​ធ្វើ​លំនៅឋា​ន និង​​ប​ង្កបង្កើនផល។

ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរ តវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួក​គេ​​បាន​ការ​ពារ​ជាង​២០​ឆ្នាំមកហើយ សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍។

អ្នកភូមិចាត់ទុកគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចទៅឱ្យក្រុមទាហាននេះថា ជាល្បិចបំផ្លាញព្រៃឈើ យកដីលក់ ដើម្បីបម្រើផលប្រយោជន៍បុគ្គល។ អ្នកភូមិថា ក្រោមជម្លោះដីធ្លីជាមួយក្រុមទាហាននេះ គឺមានសមាជិកសហគមន៍ជាង ១០នាក់ បានទទួលរងការគំរាមកំហែង រងហិង្សា និងជាប់បណ្តឹងនៅតុលាការ៕

…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

ផ្ទះ៤០ខ្នងរបស់ពលរដ្ឋ នៅខេត្ដកណ្ដាលបាក់ចូលទន្លេរងការខូចខាតស្ទើតែទាំងស្រុង

អត្ថបទបន្ទាប់

អាជីករផ្សារក្រុងព្រៃវែងមួយចំនួន បដិសេធរើចេញទៅកាន់ផ្សារដែលសាងសង់ថ្មី

អត្ថបទបន្ទាប់
អាជីករផ្សារក្រុងព្រៃវែងមួយចំនួន បដិសេធរើចេញទៅកាន់ផ្សារដែលសាងសង់ថ្មី

អាជីករផ្សារក្រុងព្រៃវែងមួយចំនួន បដិសេធរើចេញទៅកាន់ផ្សារដែលសាងសង់ថ្មី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង