CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

មន្រ្ដី​អាដ​ហុក​ប្រចាំ​​ខេត្ដ​រតន​គិរី​លោក​ ឌិន​ ខន្នី​ គិត​ពី​សិទ្ធិ​មនុស្ស​ធំ​ជាង​ប្រាក់​ខែ​

CJs khmer ដោយ CJs khmer
May 30, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
លោក ឌិន ខន្នី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដខេត្ដរតនគិរី ផ្ដល់បទសម្ភាសន៍ឱ្យពលរដ្ឋអ្នកសារព័ត៌នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

លោក ឌិន ខន្នី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដខេត្ដរតនគិរី ផ្ដល់បទសម្ភាសន៍ឱ្យពលរដ្ឋអ្នកសារព័ត៌នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

0
ចែករំលែក
56
ចំនួនមើល

អ្នកសម្របសម្រួល​សមាគមអាដហុកម្នាក់ប្រចាំខេត្ដរតនគិរី លោក ឌិន ខន្នី នៅតែបន្ដធ្វើការងារជាអ្នកការពារសិទ្ធិមនុស្ស និងជួយដល់ជនរងគ្រោះពីការរំលោភបំពានផ្សេងៗ ​ដោយសារជាក្តីស្រលាញ់ ​ បើទោះបីលោកទទួលបានប្រាក់ខែតែពាក់កណ្ដាលនៃប្រាក់ខែដើមក៏ដោយ។

ស្ថានភាពគ្រួសារ

លោក ឌិន ខន្នី មានវ័យ៤៣ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម។ បច្ចុប្បន្នលោកនិងគ្រួសារ បានផ្លាស់មករស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី ។ លោកមានបងប្អូនប្រុសស្រីចំនួន៧នាក់បច្ចុប្បន្នបងប្អូនរបស់លោកនៅរស់រៀនមានជីវិតតែ៣នាក់ប៉ុណ្ណោះ។ ជាកូនកសិករ កំព្រាឪពុកតាំងពីតូចរស់នៅក្នុងគ្រួសារមានជីវភាពក្រីក្រ។

ម្ដាយរបស់លោកជាស្រ្ដីមេម៉ាយពេលខ្លះត្រូវដើរតួជាឪពុកផង និងជាម្ដាយផង ដើម្បីចិញ្ចឹមកូនស្រ្ដីមេម៉ាយរូបនេះត្រូវធ្វើការគ្រប់បែបយ៉ាងមិនថាភ្ជួររាស់ធ្វើស្រែឬចំការនោះទេម្ដាយរបស់លោកធ្វើបានទាំងអស់។

កាលពីកុមារ លោកត្រូវបានម្ដាយឱ្យទៅរៀននៅសាលាបឋមសិក្សាប្រសាំរួចបន្ដការសិក្សានៅអនុវិទ្យាល័យសណ្ដែក។ ដោយសារជីវភាពក្រីក្រលោកត្រូវបង្ខំចិត្ដឈប់រៀននៅត្រឹមថ្នាក់ទី៨ក្រោយឈប់រៀនលោកទៅធ្វើជាកម្មករសំណង់។

លោកប្រាប់ថា៖   «ការសិក្សារបស់ខ្ញុំគឺដំបូងឡើយគឺយើងអត់ជោគជ័យទេត្រឹមថ្នាក់ទី៨គឺខ្ញុំឈប់រៀនម្ដង។ឈប់រៀនម្ដងទៅ យើងទៅធ្វើការងារសំណង់កាលនោះដោយសារជីវភាពឈប់រៀនទៅធ្វើការងារសំណង់»  ។

ដោយការស្រឡាញ់ការសិក្សារៀនសូត្រនៅឆ្នាំ២០០៣លោក ឌិន ខន្នី ត្រូវបួសជាព្រះសង្ឃដើម្បីមានឱកាសរៀនបន្តនៅថ្នាក់ទី៩នៅអនុវិទ្យាល័យភូមិវាល។ ដោយសារការបោះបង់ការសិក្សាយូរឆ្នាំដំបូងលោកមានបញ្ហាខ្លះនៅក្នុងការរៀនសូត្រ  តែដោយការខិតខំប្រឹងប្រែងរៀនសូត្រ លោកទទួលបានចំណាក់ថ្នាក់ល្អនឹងបានក្លាយជាសិស្សពូកែប្រចាំថ្នាក់។

ក្រោយបញ្ចប់ការសិក្សានៅថ្នាក់ទី១២ លោក ខន្នី ត្រូវបន្តទៅរៀននៅមហាវិទ្យាល័យនាទីក្រុងភ្នំពេញចាប់យកជំនាញផ្នែកច្បាប់ និងគ្រូបង្រៀនភាសាអង់គ្លេស។

ក្លាយជាបុគ្គលិករបស់អង្គការអាដហុកប្រចាំខេត្ដរតនៈគិរី

ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យលោក ឌិន ខន្នី ត្រូវលាចាកសិក្ខាបទនិងទៅធ្វើការងារជាអ្នកស្ម័គ្រចិត្ដនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅក្នុងគម្រោងកែទម្រង់ដីធ្លីនៅក្នុងឆ្នាំ២០១៣ ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០ដុល្លារនៅក្នុងមួយខែ លោកធ្វើការងារនេះ​រយៈពេល១ឆ្នាំកន្លះ។

នៅក្នុងឆ្នាំ២០១៥លោកបានចូលធ្វើការនៅក្នុងសមាគមអាដហុក ជាមន្រ្ដីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៅខេត្ដក្រចេះ។ នៅពាក់កណ្ដាលឆ្នាំ២០១៦លោកត្រូវបានតែងតាំងជាអ្នកសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្ដរតនគិរី រហូតមកដល់បច្ចុប្បន្ន។

ក្នុងនាមលោកជាអ្នកសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្ដរតនគិរីលោកបានជួយជនរងគ្រោះច្រើនតាមរយៈការប្រឹក្សាយោបល់ផ្នែកច្បាប់ ទទួលពាក្យបណ្ដឹង  ជួយធ្វើពាក្យបណ្ដឹង រៀបចំឯកសារ ផ្ដល់មេធាវី ធ្វើការស៊ើបអង្កេតតាមរយៈពាក្យបណ្ដឹងដែលជនរងគ្រោះបានប្ដឹងមកសមាគមអាដហុក និងជំនួយសង្គមផ្សេងៗសម្រាប់ពលរដ្ឋក្រីក្រជាដើម។

លោកបន្ថែមថា៖  «តាមរយៈបេសកកម្មរបស់សមាគមទីមួយគឺយើងប្រឹក្សាយោលបល់ផ្នែកច្បាប់ដោយមិនគិតប្រាក់កម្រៃទីពីរគឺយើងទទួលពាក្យបណ្ដឹងពីជនរងគ្រោះដែលត្រូវបានរំលោភបំពានសិទ្ធិសេរីភាពរបស់គាត់ ទីបីយើងបានបើកការស៊ើបអង្កេតចំពោះសំណុំរឿងជនរងគ្រោះគាត់បានដាក់ពាក្យបណ្ដឹងឬក៏ហៅថាប្រជាជនដែលបានដាក់ពាក្យបណ្ដឹងមកយើងដើម្បីប្រមូលព័ត៌មានឬភស្តុតាងធ្វើការអន្ដរាគមន៍ដើម្បីជួយលើកកម្ពស់សិទ្ធិនឹងសេរីភាពរបស់គាត់» ។

បើទោះបីជាពេលខ្លះមានការនឿយហត់ក៏ដោយ ក៏ប៉ុន្តែលោកនៅតែស្រលាញ់ការងាររបស់លោកបច្ចុប្បន្ន ដ្បិតបានជួយពលរដ្ឋទន់ខ្សោយ ពិសេសជនជាតិដើមភាគជាច្រើននៅក្នុងខេត្តភាគឦសានមួយនេះ។ ការដឹងសុខទុក្ខរបស់ពលរដ្ឋផ្ទាល់ ការរួមចំណែកជួយដល់សង្គមតាមរយៈការងាររបស់លោកទាំងនេះ ដែលធ្វើឱ្យលោកអាចបន្តការងារនេះរហូតមក។

បន្តធ្វើជាអ្នកសម្របសម្រួលដោយទទួលបានប្រាក់ខែតែពាក់កណ្ដាល

នៅថ្មីៗនេះ អង្គការសង្គមស៊ីវិលនៅកម្ពុជាជាច្រើនបានជួបនៅវិបត្តិហិរញ្ញវត្ថុដោយសារគោលនយោបាយរបស់សហរដ្ឋអាមេរិកប្រែប្រួល ពិសេសការបញ្ចប់ជំនួយទៅដល់ភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិកហៅថា យូសេដ(USIAD)។  ស្ថាប័នខ្លះបានកាត់បន្ថយបុគ្គលិករបស់ខ្លួន នៅក្នុងនោះក៏មានសមាគមអាដហុកមួយផងដែរ។ សមាគមអាដហុក ក្រៅពីកាត់បន្ថយបុគ្គលិក ការចំណាយផ្សេងៗ ព្រមទាំងសកម្មភាពពាក់ព័ន្ធគម្រោងយូសេដផងនោះ បុគ្គលិកដែលនៅបន្តការងារខ្លះត្រូវបានប្រាក់ខែតែពាក់កណ្តាល ហើយខ្លះទៀត ធ្វើការស្មគ្រចិត្ត ដោយមិនបានប្រាក់ខែក៏មាន។

លោក ឌិន ខន្នី ជាបុគ្គលិកម្នាក់ដែលអាចបំពេញការងារបន្តទៀតបាន ប៉ុន្តែទទួលបានប្រាក់បៀរវត្សរ៍តែពាក់កណ្តាលប៉ុណ្ណោះ។ យ៉ាងណា មូលហេតុដែលលោកនៅតែបន្ដធ្វើការងារជាមួយសមាគមអាដហុក ដោយទទួលយកប្រាក់តែពាក់កណ្ដាលនៃប្រាក់ខែដើមបែបនេះគឺដោយសារការស្រឡាញ់ចូលចិត្ត ជាពិសេសមើលឃើញពីទុក្ខលំបាករបស់ជនរងគ្រោះពីការរំលោភបំពានសិទ្ធិសេរីភាព បញ្ហាដីធ្លីជាមួយក្រុមហ៊ុន និងអ្នកមានលុយមានអំណាចទៅរំលោភយកដីស្រែរបស់ពលរដ្ឋ។

លោកនិយាយថា៖ «អ្វីដែលខ្ញុំនៅតែបន្តហើយមិនអាចឈប់ដោយសារតែខ្ញុំគិតថាខ្ញុំក៏ជាមនុស្ស ហើយសិទ្ធិមនុស្សជាសិទ្ធិយើងទាំងអស់គ្នាមិនមែនជាសិទ្ធិរបស់បុគ្គលណាមួយទេ ជាសិទ្ធិសកល។ ខ្ញុំមិនចង់ឃើញជនដែលត្រូវគេធ្វើបាបត្រូវបានគេរំលោភបំពានឯកកោទេ បើទោះបីអង្គការសង្គមស៊ីវិលគ្មានអំណាចគ្មានតួនាទីធំដុំមិនមែនជារដ្ឋាភិបាលក៏មែនពិតប៉ុន្តែយើងនៅតែអាចធ្វើការងារទៅតាមលទ្ធភាពហ្នឹងសតម្ថភាពដើម្បីលើកកម្ពស់សិទ្ធិធ្វើយ៉ាងណាកុំឱ្យជនរងគ្រោះក្លាយជាជនឯកកោគ្មានអ្នករវីរវល់ក្នុងការដោះស្រាយ។ខ្ញុំគិតថាការងារនេះជាការងារមួយសំខាន់ណាស់ នៅក្នុងយើងជាភ្នែកជាច្រមុះបំពេញបន្ថែមទៅដល់រដ្ឋាភិបាល» ។

សារចុងក្រោយ

អតីតអ្នកបួសរូបនេះ សង្ឃឹមថា ថ្ងៃណាមួយស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែប្រសើរ ​ប៉ុន្តែសម្រាប់លោកនឹងបន្តជួយដល់ពលរដ្ឋគ្មានសំឡេង ពលរដ្ឋទន់ខ្សោយ ឱ្យយល់ដឹងពីតម្លៃសិទ្ធិរបស់ពួកគេ ដែលជាសិទ្ធិការពារដោយច្បាប់ជាតិនិងអន្តរជាតិ។ ជាមួយគ្នានេះ មនុស្សម្នាក់ៗ អាចចូលរួមការពារសិទ្ធិមនុស្សបានតាមរយៈការងាររបស់ខ្លួនដោយមិនចាំបាច់មានស្ថាប័ននោះទេហើយកិច្ចការពារសិទ្ធិមនុស្សមិនមែនជាកិច្ចការរបស់ប្រពលរដ្ឋឬការងាររបស់អង្គការសង្គមស៊ីវិលផ្ដាច់មុខនោះទេ ការលើកម្ពស់សិទ្ធិមនុស្សអាជ្ញាធររដ្ឋតួរអង្គសំខាន់ និងជាតួអង្គដំបូងគេក្នុងការលើកស្ទួយសិទ្ធិមនុស្ស។

លោកលើកឡើងថា៖   «សុំឱ្យអាជ្ញាធរគ្រប់សំដាប់ថ្នាក់ក៏ដូចជាអាជ្ញាធរមូលដ្ឋានជាដើមដែលគាត់នៅជិតប្រជាជនធ្វើយ៉ាងណាចូលរួមក្នុងការលើកកម្ពស់នៅសិទ្ធិមនុស្សទាំងអស់គ្នា។ត្រូវតែផ្ដលនូវសិទ្ធិហ្នឹងសេរីភាពឱ្យពួកគាត់ឱ្យបានទូលំទូលាយនៅក្នុងការបញ្ចេញមតិរបស់គាត់នៅក្នុងការបញ្ចេញយោបល់របស់គាត់ព្រោះប្រទេសកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យការបញ្ចេញមតិការមានយោបល់គឺជាទម្រង់ដល់សំខាន់មួយនៃប្រទេសប្រកាន់ប្រជាធិបតេយ្យ» ។

……………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតន​គិរី បារម្ភ​បាត់បង់​តន្ត្រី​បុរាណ​ដោយ​សារ​គ្មាន​អ្នក​បន្ត​វេន​និង​ខ្វះ​ឧបករណ៍​ភ្លេង​

អត្ថបទបន្ទាប់

កម្ពុជា​ត្រៀម​យក​​រឿង​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដោះស្រាយ​​តាម​​យន្ត​ការ​​​តុលាការ​អន្តរ​ជាតិ​

អត្ថបទបន្ទាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព នារាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៤ មេសា ២០២៥។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

កម្ពុជា​ត្រៀម​យក​​រឿង​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដោះស្រាយ​​តាម​​យន្ត​ការ​​​តុលាការ​អន្តរ​ជាតិ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង