CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

មេ​ភូមិ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់​ត្រូវ​ដក​តំណែង​ក្រោម​ហេតុ​ផល​បម្រើ​ពលរដ្ឋ​មិន​បាន​ល្អ​ ​ប៉ុន្តែ​សាមី​ខ្លួន​បាន​ច្រាន​ចោល​

Admin ដោយ Admin
December 26, 2023
ក្នុង ព័ត៌មាន, សង្គម
0
អតីតមេភូមិចម្ការអូរលោក អ៊ិន មាន ដែលត្រូវបានដកតំណែងពីប្រធានភូមិ នៅខែធ្នូ ឆ្នាំ២០២៣។ (រូបភាពសត់ស្គ្រីនពីវីដេអូ)
0
ចែករំលែក
126
ចំនួនមើល

អាជ្ញាធរមូលដ្ឋានខេត្តពោធិសាត់ អះអាងថា ការដកតំណែងមេភូមិម្នាក់នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺដោយសារមេភូមិរូបនោះ បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនបានល្អ ប៉ុន្តែសាមីខ្លួនបានច្រានចោលការចោទប្រកាន់នេះដោយថាការដករូបលោកពីតំណែងនោះដោយសាររឿងធ្វើប័ណ្ណក្រីក្រជូនពលរដ្ឋក្រីក្រពិតប្រាកដ ខុសពីអ្វីដែលអាជ្ញាធរឃុំចង់បាន។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ អតីតមេភូមិចម្ការអូរ លោក អ៊ុក មាន បានផ្តល់បទសម្ភាសន៍មួយ ជាមួយអ្នកសារព័ត៌មាន និងត្រូវបានចែកចាយតាមបណ្តាញសង្គមជាបន្តបន្ទាប់ផងដែរ ដោយក្នុងនោះ លោកបានលើកឡើងថា ករណីថ្នាក់លើកដកលោកចេញពីមេភូមិនោះ គឺដោយសារលោកបានចេញមុខការពារប័ណ្ណក្រីក្រជូនពលរដ្ឋ។

ប៉ុន្តែមេឃុំត្រពាំងជងលោក អ៊ឹម សាមិន បានឆ្លើយបំភ្លឺតាមហ្វេសប៊ុករបស់រដ្ឋបាលស្រុកបាកានកាលពីថ្ងៃទី២៥ ខែធ្នូនេះថា ការដកលោក អ៊ុក មាន មិនឱ្យធ្វើមេភូមិចម្ការអូរ គឺដោយសារអតីតមេភូមិរូបនេះ មានបញ្ហាថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

មេឃុំត្រពាំងជង អះអាងថា កាលពីឆ្នាំ២០១៦ អតីតមេភូមិចម្ការអូរ លោក អ៊ុក មាន បានរុះរើសាលាប្រជុំភូមិមួយខ្នង ដើម្បីយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ហើយនៅឆ្នាំ២០១៧ បានរុះរើសាលារៀនមួយខ្នងមានពីរបន្ទប់ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទៀត។

លោក អ៊ឹម សាមិន បន្តថា អតីតមេភូមិចម្ការអូរលោក អ៊ុក មាន ក៏បានលាក់លៀមថវិកាដែលរកបានពីការធ្វើបុណ្យទាននៅក្នុងសហគមន៍ផងដែរ។

លោកសរសេរថា៖«ម្យ៉ាងទៀតមានការលាក់លៀមថវិកាដែលរកបានធ្វើបុណ្យពូនភ្នំស្រូវអាចលាក់លៀមមួយចំនួនប្រជាជនសួរក៏អត់បានប្រាប់ហើយថវិការបស់ក្រុមការងារបានជួយកន្លងទៅក៏មិនបានបង្ហាញប្រាប់ដល់អនុប្រធាន សមាជិក ឬក៏ប្រជាជនទេគាត់យក សម្រាប់ខ្លួនគាត់។ ធ្វើឱ្យអនុប្រធាន សមាជិក ប្រជាជនមានការថ្នាំងថ្នាក់ ដូច្នេះប្រជាជនបានសំណូមពរ ផ្ដិតមេដៃសូមឲ្យក្រុមប្រឹក្សាឃុំធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំភូមិឡើងវិញ»។

ពលរដ្ឋអ្នកសារព័ត៌មានបានសុំការបញ្ជាក់បន្ថែមពីមេឃុំត្រពាំងជងលោក អ៊ឹម សាមិន ប៉ុន្តែលោកថា ជាប់រវល់ប្រជុំមិនអាចឆ្លើយបាន និងបញ្ជាក់ថា លោកបានឆ្លើយតបរួចហើយតាមរយៈការចុះផ្សាយតាមហ្វេសប៊ុករបស់រដ្ឋបាលស្រុកបាកាន។

អតីតមេភូមិចម្ការអូរលោក អ៊ុក មាន ដែលត្រូវបានដកតំណែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានកាលពីថ្ងៃទី២៥ ខែធ្នូនេះថា មូលហេតុចម្បងដែលលោកត្រូវបានដកចេញពីមេភូមិ គឺដោយសាររឿងធ្វើប័ណ្ណក្រីក្រជូនពលរដ្ឋ។ លោកថា ថ្នាក់ដឹកនាំឃុំចុះប័ណ្ណក្រីក្រជូនតែពលរដ្ឋដែលជាអ្នកមានបាន និងបក្ខពួក ឬកំណត់អត្តសញ្ញាណគ្រួសារក្រីក្រមិនបានត្រឹមត្រូវ។

លោកបន្ថែមថា៖«ខ្ញុំមិនពេញចិត្តនឹងទង្វើរបស់អ្នកចុះមកសម្ភាសន៍ [ពលរដ្ឋដើម្បីធ្វើប័ណ្ណក្រីក្រ] អ្នកក្រពិតប្រាកដកមិនជាប់ឈ្មោះសម្ភាសន៍ ទៅសម្ភាសន៍គ្រួសារមានជីវភាពគ្រាន់បើទៅវិញ។ ទើបធ្វើឱ្យមានការថ្នាំងថ្នាក់នឹងគ្នាបង្កឱ្យមានរឿងរ៉ាវនេះកើតឡើងរហូតដល់មានការវែកញែកតាំងពីរឿងលុយរឿងកាត់ កាលពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ»។

លោក អ៊ុក មាន បានច្រានចោលចំពោះការចោទប្រកាន់ផ្សេងៗមកលើលោករូបលោកពីសំណាក់មេឃុំ។ លោកថា ករណីរុះរើសាលាប្រជុំភូមិមួយខ្នងនោះ គឺដោយសារសាលានេះ បានសាងសង់លើដីឯកជនរបស់គេ ហើយម្ចាស់ដីត្រូវការលក់ដី និងបានតម្រូវឱ្យរុះរើចេញវិញ។

ចំណែកការរុះរើសាលារៀនវិញ លោកថា ការរុះរើសាលារៀននោះ គឺមានការឯកភាព និងមានបញ្ជាពីការិយាល័យអប់រំស្រុក ហើយឈើសាលា លោកបានចែកចាយទៅឱ្យអ្នកភូមិខ្លះ និងធ្វើជាទ្វារបង្អួច ដោយមិនបានទុកជាកម្មសិទ្ធិខ្លួនឯងឡើយ។

អតីតមេភូមិចម្ការអូរ លោក អ៊ុក មាន ក៏បានច្រានចោទចំពោះការចោទប្រកាន់ដែលថា លោកកិបកេងលុយបុណ្យដែរ។ លោកថា លុយសល់ពីធ្វើបុណ្យភូមិនោះ គឺខាងគណៈកម្មការបុណ្យបានពិភាក្សាជាមួយលោក ដោយបានយកលុយនោះទៅចាក់ដីបំពេញផ្ឡូវ ពីមាត់អូរចូលទៅបឋមសិក្សាចម្ការអូរ ប៉ុន្តែរឿងនេះ លោកមិនបានប្រកាសជូនប្រជាពលរដ្ឋដឹង ដោយសំអាងថា បានសហការជាមួយកម្មាការបុណ្យ និងតំណាងមាតាបិតាសិស្សរួចទៅហើយ។

យ៉ាងណា លោក អ៊ុក មាន បានបញ្ជាក់ថា ជុំវិញរឿងរ៉ាវនេះ លោកបានចូលបំភ្លឺចំពោះមុខអភិបាលខេត្តពោធិសាត់នៅសាលាខេត្ត កាលពីថ្ងៃទី២៥ ខែធ្នូនេះរួចហើយ។ ហើយអភិបាលខេត្តលោក ខូយ រីដា ឱ្យបញ្ចប់រឿងនេះត្រឹមនេះផងដែរ។

អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់លោក រ័ត្ន ថាវី មានប្រសាសន៍ថា ការដោះដូរតួនាទីមេភូមិជារឿងធម្មតាទេ ឱ្យតែការដោះដូរនោះ ធ្វើទៅតាមនិតិវិធីច្បាប់ត្រឹមត្រូវ។ លោកថា បើការដោះដូរនោះ ធ្វើឡើងដោយសារតែរឿងបុគ្គល វានឹងធ្វើឱ្យខូចផលប្រយោជន៍រួម។

លោកថា៖«ប្រជាពលរដ្ឋបច្ចុប្បន្នគាត់ដឹងច្បាស់ហើយមនុស្សល្អឬមិនល្អ ហើយបើប្រជាពលរដ្ឋធ្វើសំណើមានផ្តិតមេដៃសុំដោះដូរមេភូមិទៅរដ្ឋបាលឃុំ ហើយខាងឃុំពិនិត្យអនុវត្តទៅតាមនិតិវិធី គឺពុំមានអ្វីទេ»។

យោងតាមច្បាប់ស្តីពីនីតិវិធីជ្រើសរើសតែងតាំង ផ្លាស់ប្តូរមេភូមិត្រង់ចំណុច៤បានចែងថា អាណត្តិការងារ នឹងការបាត់បង់មុខតំណែង មេភូមិ អនុភូមិ និងសមាជិកភូមិ មិនត្រូវបានកំណត់អាណត្តិការងារឡើយ។ មេភូមិ អនុប្រធាន សមាជិកភូមិ ត្រូវបានបាត់បង់មុខតំណែង ក្នុងករណីដូចជា សាមីខ្លួនទទួលមរណៈភាព សាមីខ្លួនដាក់ពាក្យលាឈប់ពីការងារ សាមីខ្លួនបាត់បង់កាយសម្បទា សាមីខ្លួនបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សាមីខ្លួនត្រូវបានតុលាការផ្តន្ទាទោស សាមីខ្លួនផ្លាស់ប្ដូរទីលំនៅ សាមីខ្លួនមានកំហុសឆ្គងក្នុងការងារ ដោយត្រូវបានបញ្ឈប់ពីមុខតំណែង ដោយក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន៕

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ណូ រ៉េន

អត្ថបទមុន

ប្រជាសហគមន៍​ឧត្តម​ស្រែពស់​ប្តេជ្ញា​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ​ទោះ​ក្រុម​យុវជន​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​មិន​អាច​ជួយ​បាន​

អត្ថបទបន្ទាប់

អង្គការ​មួយ​រក​ឃើញ​ថា​កម្ពុជា​បន្ត​រំលោភ​សិទ្ធិមនុស្ស​តាម​រយៈការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​ទាំង​បង្ខំ​

អត្ថបទបន្ទាប់
ពលរដ្ឋនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រើផ្ទះពីទីតាំងចាស់ មករស់នៅទីតាំងថ្មីក្រោយពីប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីស្ថិតនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ (លោក ឃាង សុខមាន)

អង្គការ​មួយ​រក​ឃើញ​ថា​កម្ពុជា​បន្ត​រំលោភ​សិទ្ធិមនុស្ស​តាម​រយៈការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅ​ឋាន​ទាំង​បង្ខំ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង